ភាគទី: 25 » [គេយកឯងជាឈ្នាន់ហ្អី?]
Binhope Novel
__________
ថេយ៉ុងបានមកលេងហូប៊ី តាមការអញ្ជើញរបស់ប្អូនថ្លៃ ដោយសារចង់ឃើញផ្ទះធំរបស់គេផង ទើបថេយ៉ុងសុខចិត្តប្រថុយមកតែម្ដង ប៉ុន្តែគ្រាន់តែមកដល់ភ្លាម ថេយ៍ ចំហរមាត់សរសើរពីបរិយាកាសក្នុងផ្ទះធំមួយនេះស្រស់ស្រាយគួរជាទីរស់នៅ
«Wowww...សុំនិយាយថា Wow តែម្ដងទីនេះដូចជារាជវាំង ខ្ញុំគិតថាឯងមកវិញម្ដងនេះជាជំទាវហូប៊ីប្រាកដណាស់» ថេយ៉ុង
«ហ្ហើយ...សុទ្ធតែរបស់គេកុំខ្វា.កអី អរ! បងប្រុសសុខសប្បាយទេ?» ហូប៊ីដើរទៅអង្គុយលើសាឡុងលើកតែក្រេបបន្តិច
«គាត់ខូចចិត្តមិនទាន់បាត់ទេ ក្រោយលឺថាឯងព្រមចុះអេតាស៊ីវិលជាមួយលោកថៅកែហើយលូវគាត់រវល់ការងារណាស់ មិនសូវបានជួបនិយាយគ្នាពីទុក្ខកង្វល់គាត់ទេ» ថេយ៉ុងដើរទៅអង្គុយជិតប្អូនថ្លៃ
«ហ្ហឺម...ខ្ញុំធ្លាប់បានប្រាប់គាត់ហើយតើថាអេតាស៊ីវិលនេះវាក្លែងក្លាយទេ ដើម្បីដោះដូរបំណុលគ្រប់យ៉ាង ហើយផ្ទះក៏គេឲ្យខ្ញុំវិញដែរ» ហូប៊ី
«អញ្ចឹងគេធ្វើបែបហ្នឹងដើម្បីអី? ចុះអេតាស៊ីវិលដោយមិនបានស្រលាញ់គ្នា គេចង់បានអីពីឯងវិញ?» មែនហើយមិនយល់ពិត មែន ផ្ទះមិនយកហើយរួចបំណុលដោយស្វ័យប្រវត្តិទៀត គ្រាន់តែយល់ព្រមចុះ អេតាស៊ីវិលក្លែងក្លាយសោះ
«គេចង់គេចពីមង្គលការដែលចាស់ៗផ្សំផ្គុំនឹងណា» ហូប៊ីងាកទៅមើលរូបលោកឆយ ដែលតាំងនៅជញ្ជាំងយ៉ាងធំ
«ហ្ហ៎...នេះគេយកឯងជាឈ្នាន់ចឹងហ្អី? ចុះបើដល់ពេលកំណត់ហើយគេមិនព្រមលែងលះវិញនោះ» ថេយ៉ុងគិតបានវែងឆ្ងាយមែន ទើបតែចុះអេតាស៊ីវិលគិតដល់ថ្ងៃលែងលះបាត់ទៅហើយ
«យើងមានកិច្ចសន្យាហើយ ណាមួយបើគេសុខចិត្តឲ្យខ្ញុំហៅគេថាឆ្កែ គេបំពានទៅ ហ្ហឹស! គេដាក់កំណត់ 3ខែក្នុងការរស់នៅជាមួយគ្នាតែបើគេបំពានខ្ញុំ គេនឹងត្រូវសងខ្ញុំវិញទៀតផង» ហូប៊ី
«ឆ្លាត...ខ្ញុំស្មានថាឯងចាញ់ប្រៀបគេទៀត ហើយតើ» ថេយ៉ុងញញឹមងក់ក្បាលយល់ស្រប ធ្វើអីក៏ដោយត្រូវគិតពីអនាគតទៅមុខជាមុនសិន
កំពុងពិភាក្សាគ្នាសុខៗ រាងតូចទាំង2 បានលឺសម្លេងឡូរឡាររបស់មនុស្សស្រី2នាក់ ដើរចូលមកក្នុងផ្ទះ តាមពិតគ្មានអ្នកណាក្រៅពីម៉ាក់កូនណាយ៉ុនទេ បែបមិនសុខចិត្តរឿងអេតាស៊ីវិលនោះឯង
«ឯណា...? អាមនុស្សអត់កេរ្តិ៍ខ្មាស់ដណ្ដើមរបស់គេនោះកូន?» អ្នកស្រីលីមកដល់ភ្លាមក៏ស្រែកវ៉ាច់ៗសួររកមុខរបស់ហូប៊ីតែម្ដង
«នោះណាអ្នកម៉ាក់ ពួកអត់កេរ្តិ៍ខ្មាស់មិនដឹងថាធ្វើស្អីខ្លះទេ ទើបបងប៊ីនគាត់ព្រមចុះ អេតាស៊ីវិលជាមួយ» ណាយ៉ុនឈរសម្លក់មកកាន់រាងតូចស្ទើរស៊ីសាច់
«សុំទោស សូមនិយាយឲ្យមានក្រមសីលធម៌ជាអ្នកខ្ពង់ខ្ពស់ផង រៀនឲ្យតម្លៃអ្នកដទៃ ទើបអ្នកដទៃគេឲ្យតម្លៃតបទៅវិញណាអ្នក ស្រី» ហូប៊ីតបដោយទឹកមុខស្មើរធេង
«មែនហើយ មកដល់ភ្លាមថាឲ្យអ្នកណាអត់កេរ្តិ៍ខ្មាស់? ម្ដុំនេះដូចជាគ្មានទេ មានតែមនុស្សល្អត្រឹមត្រូវ ហើយក៏មិនចេះស្រែកឡែតៗថាឲ្យអ្នកណាដែរ មានហេតុផល បន្តិចទៅណា» ថេយ៉ុងជួយបន្ថែម
«ឯងមកចេះស្អីដែរហ្ហា៎ស! អាខ្ទើយវង្វេងផ្ទះ ចេញឲ្យផុតពីផ្ទះនេះទៅ» ណាយ៉ុនខឹងនឹងថេយ៉ុងខ្លាំងណាស់ នេះជាអ្នកក្រៅថែម ទាំងមិនដែលស្គាល់ទៀត ចេះលូកមាត់ស្អី
«ថាឲ្យអ្នកណាអាខ្ទើយ?! ជឿថាយើងទះជ្រុះធ្មេញដែរទេ? បានគេមិនមាត់ៗខ្លាំងសម្ដីម្លេះ ហូប៊ីជាមិត្តរបស់យើងរឿងអីយើងត្រូវនៅស្ងៀមនោះ» ថេយ៉ុងមុខខូវជំទើត ជើងច្រត់ចង្កេះតបទៅនាងល្អមាត់អាក្រក់ ដែលជេរប្រមាថខ្លួនមិញនេះ
«ឯងសាកទះកូនយើងសាកមើលទៅ ពួកឈ្លើងដូចជាពួកឯងគ្មានតម្លៃអីមកប៉ះសាច់កូនស្រីយើងទេ ប្រាប់ពួកឯងទៅចុះ យើង នេះវាសែនខ្ពើមរអើមខ្លាំងណាស់ កោតតែក្មួយប៊ីនចេះយកមកធ្វើជាប្រពន្ធទៅកើត ហ្ហើយ!! សង្វេគ» អ្នកស្រីលីនិយាយទាំងពេបមាត់ពេបកហាក់ខ្ពើមរអើមជាខ្លាំង
«ត្រូវ! ខ្ញុំជាឈ្លើងសមុទ្រដែលមានតម្លៃ អាចឲ្យប្រុសៗត្រូវការចង់បានយកទៅញ៊ាំ មិនមែនជាឈ្លើងអត់ប្រយោជន៍ខំតាមទាមគេហើយ គេខ្លាចរអើមបេះក្រវាត់ចោលទេ បែបនោះទើបគួរឲ្យសង្វេគជាង» ហូប៊ី និយាយនេះចាក់ចំបេះដូងតែម្ដង ព្រោះកូនស្រីអ្នកខ្លះខំតាមទាមគេជិតកន្លះជីវិតហើយគេមិនខ្វល់ផង
ណាយ៉ុននិងអ្នកស្រីលី លឺហើយឆេះឈួលយ៉ាងខ្លាំង ត្រង់ថាឲ្យគេមិនគិតទេ ដល់គេថាឲ្យវិញតាំងឆេះដុំហើយ 2នាក់ម៉ែកូននេះ ចរឹកដូចគ្នាម្លេះលោក
«ឯងហ៊ានថាឲ្យកូនយើងផងហ្អេះ? ចង់ត្រូវមែនទេ?» អ្នកស្រីស្ទុះទៅយារដៃបម្រុងទះកំភ្លៀងហូប៊ីទៅហើយ ស្រាប់តែអាក់វិញ ក្រោយពេលដែលលឺសម្លេងរបស់ថេយ៉ុង ស្រែកសម្លុតមុន
«សាកប៉ះមិត្តខ្ញុំលរមើលទៅ! មិត្តខ្ញុំអាចត្រឹមតែឈឺតិចតួចនឹងកម្លាំងដៃស្រមោចរបស់អ្នកស្រីទេ ប៉ុន្តែអ្នកស្រីវិញតិចថារត់ទៅរកពេទ្យមិនទាន់» ថេយ៉ុងចាប់ថូផ្កាមានតម្លៃក្បែរដៃយារតម្រង់ទៅអ្នកស្រីនិងកូនដូចគ្នា ឥលូវចង់ខ្លាំងជាមួយថេយ៉ុងទៀតទៅ តិចថាបានដឹកចូលពេទ្យសង្គ្រោះបន្ទាន់លូវហើយ
«ឈប់ភ្លាម!!» សម្លេងស្រែកឃាត់របស់សូប៊ីន នេះគេឈ្លោះគ្នាកន្លះថ្ងៃហើយទើបតែចុះមក ប្រហែលជាជាប់រវល់បង្ហើយដៃការងារនៅបន្ទប់សៀវភៅហើយមើលទៅ
«បងប៊ីន...ហ្ហឹកៗ» ណាយ៉ុនងាកទៅឃើញ នាយសង្ហាចុះមកក៏ប្រញាប់រត់យំរំអួយទៅតោងដៃភ្លាមៗ
«មានរឿងអីហ្នឹង?» សូប៊ីនសួរបញ្ជាក់ ព្រោះមើលទៅវារញ៉េរញ៉ៃពេក ជាពិសេសគឺថេយ៉ុង ហ៊ានយកថូផ្កាដែលលោកឆយ ស្រលាញ់មកកាន់ផង
«ក្មួយប៊ីន នេះហ្អេះសុជីវធម៌ប្រពន្ធល្អរបស់ក្មួយនោះ ពេលជួបមនុស្សចាស់ស្វាគមន៍ បែបនេះមែនទេ?» អ្នកស្រីលីប្រញាប់ធ្វើ ខ្លួនជាជនរងគ្រោះ ក្រោយឃើញនាយមុខខ្មៅដាក់គ្រប់គ្នាបែបនេះ
«អឺ...ខ្ញុំគ្រាន់តែការពារមិត្តខ្ញុំប៉ុណ្ណោះ» ថេយ៉ុងក៏យកថូផ្កាដាក់កន្លែងដើមវិញ និងងាកទៅញញឹមតិចៗបែបក្រែងចិត្ត
«គាត់មកសួរនាំពីរឿងអេតាស៊ីវិល ខ្ញុំសុំមិនបកស្រាយអ្វីទេ លោកនិយាយចុះ» ហូប៊ី អូសដៃថេយ៍ទៅអង្គុយវិញ ចាំមើលសូប៊ីន បកស្រាយយ៉ាងមិច?
«ឲ្យខ្ញុំសុំទោសពិតមែនអ្នកមីង រឿងនេះខ្ញុំបានពិភាក្សាជាមួយលោកពូលីរួចហើយ គាត់ក៏បានយល់ព្រមដែរ» រាងក្រាស់ចុះមកឈរជិតអ្នកស្រី
«តែមីងមិនយល់ព្រមទេ..! ដឹងទេ? កូនណាយ៉ុនមានប្រុសៗអ្នកមានៗចង់បាន ច្រើនណាស់ តែនាងប្រកែកមិនព្រម ព្រោះចាំពាក្យសន្យារបស់លោកឆយ ហើយនាងក៏ចាំក្មួយដែរ ហេតុអីមកក្រឡះ សម្ដីស្រួលៗបែបនេះទៅវិញ មីងពិតជាខឹងណាស់ដឹងទេ ក្មួយបំបាក់មុខគ្រួសារមីងណាស់» អ្នកស្រីនិងកូនមើលមុខគ្នា
«ខ្ញុំដឹងរឿងនេះច្បាស់ តែខ្ញុំមិនអាចក្បត់ បេះដូងខ្លួនឯងទៀតទេ ហូប៊ីជាមនុស្សដែលខ្ញុំស្រលាញ់ពិតប្រាកដ ហើយក៏ចង់រៀបការជាមួយទៀតផង» ស្ដាប់សូប៊ីន និយាយហើយក៏រំភើបដែរ តែ2នាក់ម៉ែកូន មិនត្រជាក់ជាមួយនោះទេ
ផាច់...!! 👋 អ្នកស្រីលីអត់ទ្រាំមិនបានក៏ ប្រលះនាយសង្ហាមួយដៃតែម្ដង គាត់ខឹងណាស់ដែលនាយមិនព្រមរើសយក មនុស្សស្រីស្អាតៗដូចជាកូនគាត់តែបែរជាស្រលាញ់ប្រុសដូចគ្នាងុបងល់ទៅវិញ
ហូប៊ីនិងថេយ៉ុងស្រឡាំងកាំងក្រោយសូប៊ីន នៅស្ងៀម មិនតបតជាមួយគាត់ឡើយ ព្រោះមិនចង់ឲ្យមានរឿងទៀតនោះទេ
«ហ្ហឹស! មីងអស់សង្ឃឹមនឹងក្មួយណាស់សូប៊ីន...ល្អ! ចាត់ទុកថាក្មួយខ្វាក់ភ្នែករើស យកដុំថ្មចោលគ្រាប់ពេជ្រ ដូចជាណាយ៉ុន កូនមីងទៅចុះ ចាំមើលណាសក្មួយនឹង ស្ដាយក្រោយ» អ្នកស្រីលី
«អ្នកម៉ាក់...» ណាយ៉ុនមិនអស់ចិត្តទេ ព្រោះនាងនៅតែចង់បានសូប៊ីនមកគ្រប់គ្រងដដែលហ្នឹង
«ត្រលប់ទៅវិញណាយ៉ុន ហើយឈប់មកជាន់ទីនេះទៀតកុំទ្រាំទ្រជាមួយមនុស្សល្ងង់ម្នាក់នេះទៀតឲ្យសោះ តោះ!! ឆាប់មក... កូនមិនខ្មាស់គេទេហ្អី? គេងុបងល់នឹងអាក្មេងនេះសម្បើមណាស់ មានប្រុសល្អៗជាច្រើនកំពុងតម្រង់ជួរចាំកូនណា» គាត់ ព្យាយាមអូសទាញកូនត្រលប់ទៅវិញ ក្រោយពេលលឺសម្ដីរបស់សូប៊ីនហើយ
«អត់ទេម៉ាក់...ហ្ហឹក...បងប៊ីន...» នេះនៅមិនដាច់អាល័យទៀតមែនទេ គេនិយាយដល់ថ្នាក់នឹងហើយ
«ត្រលប់ទៅវិញសិនទៅណា ចាំឱកាសល្អខ្ញុំទៅលេងដល់ផ្ទះវិញ» ហូប៊ីក៏ងាកទៅនិយាយជាមួយថេយ៉ុងដោយសម្លេង
ស្រទន់និងញញឹមតិចៗខ្លាចថេយ៍មានអារម្មណ៍ថាខ្លួនដេញគេ
«អឺម...សភាពការណ៍មិនជាល្អប៉ុន្មានទេ ខ្ញុំក៏យល់ថាគួរតែទៅផ្ទះសិនដែរ លាសិន ហើយហូប៊ី លោកសូប៊ីន មោះ! ហូប៊ីជូនដំណើរតិចមក» ថេយ៉ុងអូសដៃរាងតូចឲ្យតាមមក ព្រោះមើលទៅទឹកមុខសូប៊ីនគួរឲ្យខ្លាចខ្លាំងណាស់ ត្រូវមួយកំភ្លៀងហើយ ទទួលពាក្យជេរប្រមាថទៀតអ្នកណាទៅមុខស្រស់បាននោះ
..................
ហូប៊ីចូលទៅក្នុងបន្ទប់ក៏រាងភ្ញាក់បន្តិចដែរចំពោះវត្តមានសូប៊ីន ដែលអង្គុយអោបដៃ សម្លឹងទៅបង្អួចធ្មឹងដូចជាគល់ឈើយ៉ាងនេះ
«មានការអីនិយាយគ្នានៅបន្ទប់ទទួលភ្ញៀវ បានតើ ចាំបាច់អីចូលមកក្នុងបន្ទប់ខ្ញុំ? ចេញទៅ!!» ហូប៊ីមិនចង់នៅកន្លែងស្ងាត់តែ2 នាក់នាយទេទុកចិត្តមិនបាន
«រឿងអេតាស៊ីវិលនេះហាមឲ្យអ្នកណាដឹងលឺទេ? សូម្បីតែមិត្តរបស់អូន បងចង់ឲ្យរឿងនេះឆាប់ស្ងប់ស្ងាត់ទៅវិញ ហើយបងនឹង...!» សូប៊ីននិយាយមិនទាន់ចប់ល្អផង ហូប៊ីក៏កាត់សម្ដីគេមុន
«ក៏ដោះលែងខ្ញុំឲ្យមានសេរីភាព ខ្ញុំដឹងថាខ្ញុំជាឈ្នាន់សម្រាប់លោកហើយ តែអរគុណ ដែលលាស់បំណុលឲ្យមនុស្សគ្មានទីពឹងដូចខ្ញុំ បើអស់ការហើយសូម អញ្ជើញចេញទៅ បាន នេះទ្វារ...» ហូប៊ីដើរទៅទាញទ្វារបើក ឲ្យគេចេញ
«អូនដូចជាចង់ចាកចេញពីបងគ្រប់ពេលតែម្ដង មានពេលលើកណាដែលអូនមិនគិត ចង់នៅឆ្ងាយពីបងទេ?» រាងក្រាស់ចាប់ដើមដៃតូចៗអង្រួនរួមជាមួយសំណួរចាក់ ដោតដែលគេចង់សួរយូរមកហើយ
«គ្រប់ពេល! គ្រប់ដង្ហើមចេញចូលទាំងអស់ ព្រោះខ្ញុំស្អប់លោក លោកមិនទាន់ភ្លេចរឿងប៉ាខ្ញុំទេមែនទេ? ហ្ហឹស! មនុស្សដែលឋិតនៅក្នុងការសង្ស័យគឺជាលោក ចង់ឲ្យខ្ញុំនិយាយថាខ្ញុំស្រលាញ់មនុស្សដែលបញ្ជារ សម្លាប់ប៉ាខ្ញុំហ្ហី? ឆយ សូប៊ីន» ហូប៊ី
«អូននៅតែយល់ច្រលំ ការពិតនៅតែជាការពិត បងមិនបានធ្វើទេ» សូប៊ីនតបទាំង ចងចិញ្ចើមចូលគ្នា
«លោកមិនបានធ្វើដោយផ្ទាល់ដៃ ប៉ុន្តែលោកក៏បញ្ជារនោះអី...លោកចង់ឲ្យខ្ញុំឈឺចាប់វេទនាកាយចិត្តដូចជាលោកកាល ពី 2ឆ្នាំមុន ហើយរាល់ថ្ងៃខ្ញុំក៏កំពុងតែវេទនា ដូចដែលលោកចង់បានហើយ គ្មានថ្ងៃណា ដែលខ្ញុំគេងលក់ស្រួលទេ លោកប៉ាបាន ប្រាប់ខ្ញុំថាបើខ្ញុំចង់ទៅនៅជាមួយគាត់ គាត់ ចាំទទួលខ្ញុំដៃ2 លោកថាទៅមើលទាំងប៉ា ទាំងម៉ាក់ខ្ញុំនៅជុំគ្នាល្អណាស់ តើខ្ញុំគួរតែ ទៅនៅជាមួយពួកគាត់ទេ?» ហូប៊ីនិយាយទាំងរលីងរលោងទឹកភ្នែក ក្នុងទ្រូងឈឺដូចគេចាក់ជាច្រើនកាំបិត
«កុំនិយាយបែបហ្នឹងឲ្យបងលឺទៀតណា អូនកុំគិតចង់រត់ចោលបងទៅនៅជាមួយពួកគាត់ឲ្យសោះ» នាយទាញកាយតូចមកអោប បើគេពិតជាទៅមែនគឺច្បាស់ណាស់ហូប៊ីមានតែផ្លូវស្លាប់ម្យ៉ាងគត់ មូលហេតុ ទាំងប៉ានិងម៉ាក់ហូប៊ីសុទ្ធតែស្លាប់ចោលគេអស់ហើយ
«លែងដៃខ្ញុំទៅ...រយ:ពេល 3ខែទៀតមិនយូរទេ លោកនិងខ្ញុំលែងជាអ្វីនឹងគ្នាទៀត ហើយ..ហ្ហឹក..លោកនៅដោយលោក ខ្ញុំក៏ នៅដោយខ្ញុំ ទោះស្លាប់ឬរស់វាជាជីវិតដែលអត់តម្លៃរបស់ខ្ញុំ កម្មពៀរទាំងអស់ ខ្ញុំគិតថាវាគួរតែសងគ្នាអស់ហើយ លោកចេញពីបន្ទប់ ខ្ញុំទៅ...សូមអង្វរ...» រាងតូចព្យាយាមរុញគេឲ្យចេញទាំងពិបាកបំផុតនិងបិទទ្វារគ្រាំងចាក់គន្លឹះជាប់
សូប៊ីនដាក់ខ្លួនអង្គុយផ្អែកខ្នងនឹងទ្វារយកដៃជ្រោងសក់ ចំនែករាងតូចក៏ផ្អែកខ្នងនឹងទ្វារខាងក្នុងដែរ ខ្ទប់មុខយំមិនបាត់ មិនយល់ពី 2នាក់នេះសោះ បើស្រលាញ់គ្នាមិចក៏បណ្ដោយឲ្យរឿងវាកាន់តែអាក្រក់បែបនេះ មិចមិនដោះស្រាយការយល់ច្រលំម្ដងបន្តិចទៅ រយ:ពេល3ខែ វាលឿនណាស់ ប្រយ័ត្នដល់ពេលហូប៊ីចាកចេញតាំងស្ដាយក្រោយណា....To be continue......
លីលី វីស្ទែន 🌸