❤️‍🔥 My Ex 🥀

295 14 0
                                    

ភាគទី: 27 » [ ឯងពិតជាល្ងង់ ]
Binhope Novel
__________
#ផ្ទះតូចជើងភ្នំ
ឡានបានបើកមកឈប់នៅមុខផ្ទះ ហើយរាងតូចក៏ចុះពីឡាន សម្លឹងមើលបរិយាកាសជុំវិញឃើញថាស្រស់ស្រាយល្អណាស់ គួរឲ្យចង់រស់នៅពិតមែន ថែមទាំងមានសួនផ្កាតូចមួយនៅចំហៀងផ្ទះទៀតផង
«ឯងចូលទៅខាងក្នុងដើរមើលមុនទៅ បង ទៅរកទិញរបស់ដាក់ទូទឹកកកសិន ភ្លេចឲ្យឈឹងកាលជិះមកមិនបានទិញ ឯងមុខជាឃ្លានហើយត្រូវទេ??» ជុងហ្គុក
«បាទបងមិនអីទេ ខ្ញុំនៅដើរមើលជុំវិញផ្ទះ និងរៀបចំបោសសម្អាតខ្លះៗឲ្យហើយ ចាំពេលបងមកវិញចាំយើងធ្វើអាហារញ៊ាំជុំគ្នា» ហូប៊ីញញឹមស្រាល យល់ស្របនឹង សំណើរបងប្រុសរបស់ខ្លួន
ក្រោយពីជុងហ្គុកចេញទៅបាត់ ហូប៊ីក៏ដើរ មើលជុំវិញផ្ទះ គេពេញចិត្តផ្ទះនេះតូចល្មម សម្រាប់រស់នៅម្នាក់ឯងបែបស្ងប់ស្ងាត់
កំពុងតែបោសជូតសម្អាតសុខៗក៏លឺសម្លេងឡានបើកចូលមកវិញ រាងតូចឆ្ងល់តិចៗដែរ តែមិនបានចេញទៅមើលដោយយល់ថាបងប្រុសមកវិញលឿន
«អេ..! មកវិញលឿនម្លេះ? ភ្លេចអីទេដឹង? បងជុង..!» ទើបតែនិយាយបានបន្តិចក៏ងាក ប្រុងសួរទាំងញញឹម ប៉ុន្តែគ្រប់យ៉ាងមិនដូចការគិតរបស់រាងតូចនោះឡើយ វត្តមានអ្នក ដើរចូលមកមិនមែនជុងហ្គុកទេ
«សូប៊ីន...??!» រាងតូចចងចិញ្ចើមឆ្ងល់ឡើងខ្មៅមុខ
«យ៉ាងមិច?! ស្មានមិនដល់មែនទេថាបងតាមមកដល់ទីនេះចាប់បានពួកសាហាយ ស្មន់លួចលាក់នោះ ហ្ហឹស! រត់មកតាមគ្នាបានឆ្ងាយណាស់ណ៎...អាក្រក់!!» សូប៊ីន ប្រទិចតាមកំហឹងដែលឆេះឈួល ព្រោះគិតថាហូប៊ីណាត់ជុងហ្គុកមកមានអីៗនឹងគ្នានៅទីនេះ
«អត់ឃ្លានដល់ម្លឹងហ្អីហ្ហាស! ជុងហូប៊ី អូនគួរឲ្យស្អប់ជាងការគិតរបស់បងទៅទៀត នេះមិនទាន់ផុតកុងត្រាផងស្រេកឃ្លានរត់មករកគ្នាបាត់ទៅហើយ ពុទ្ធោអើយ...ជា មួយបងសុទ្ធតែដាក់ល័ក្ខខណ្ឌហាមមិនឲ្យប៉ះពាល់ ត្រង់វាមិចក៏អូនបណ្ដោយខ្លួនខ្លាំងម្លេះហ្ហាស??!» នាយស្ទុះចាប់ដើមដៃតូចៗអង្រួនស្ទើររឡេះឆ្អឹងពីគ្នា
ផាច់...!! 👋
«ឈប់មកមើលងាយខ្ញុំទៀតបានទេ? លោកឯងជាមនុស្សគ្មានហេតុផល អាងអី ប្រើកម្លាំងបាយ...លែងខ្ញុំ! លែង ហ្ហឹក...» ហូប៊ីវ៉ៃគក់គេឲ្យលែងក្រោយនាយកំណាច ចាប់ផ្ដួលរាងតូចទៅលើសាឡុងមួយទំហឹង សង្កត់ស្ទើរបាក់ឆ្អឹងឆ្អែង
«បងមិនលែង...! ចង់ខ្លាំងណាស់មែនទេ? អរ..នេះប្រហែលជាបងមិនបានធ្វើវាជាមួយអូនយូរពេក ទើបអូនកើតចិត្តណាត់ជួបវា ដល់ទីនេះហ្ហេះ? អត់កេរ្តិ៍ខ្មាស់មែន ហ្ហើស! កុំថាបងកាច មកពីអូនជាអ្នកធ្វើឲ្យបងកាចដោយខ្លួនឯង» សូប៊ីនចាប់ដៃតូចៗផ្គួបចូលគ្នាលើកឡើងផុតក្បាល ហើយអោនថើបបំបិតមាត់តូចដែលប្រុងនិយាយបកស្រាយនោះយ៉ាងតក់ក្រហល់ គេថើបបឺតជញ្ជក់ដោយក្ដីក្នក់ខ្នាញ់បូករួមនឹងចិត្តខឹងសម្បារដែលមានមិនចេះអស់ទៅលើរាងតូច
អស់ពីថើបបែបឃោឃៅ នាយសង្ហាបែរជាខាំបបូរមាត់តូចឡើងចេញឈាម ថែមទាំង និយាយគម្រាមទាំងបបូរមាត់នៅកៀក ច្រមុះទាំង2 នៅទល់គ្នានៅឡើយ
«អូនតែងតែបែបនេះ ហូប៊ីអូនតែងតែធ្វើឲ្យបងឈឺចាប់ អូនជាមនុស្សសាវ៉ា មានបង ហើយមិចចាំបាច់លួចមានគេធ្វើអី? បងមិនសុខចិត្ត ខ្លួនប្រាណអូនជាកម្មសិទ្ធរបស់បងតែម្នាក់គត់ ស្ដាប់បានដែរទេ??»
«ហ្ហឹក....ហ៊ឺ...ចេញទៅ កុំមកប៉ះពាល់ខ្លួនខ្ញុំ លោកជាមនុស្សយកតែចិត្តខ្លួនឯង ហ្ហឹក.. លោកអាត្មានិយមណាស់ លែងទៅ...!!» រាងតូចព្យាយាមប្រវាយប្រតប់ ក្រោយដៃទាំង2 មានសេរីភាពជាថ្មី តែមិនឈ្នះកម្លាំងក្មេងដូចជាសូប៊ីនឡើយ នាយថើបឈ្មុសឈ្មុលប្រលោះកសខ្ចីដែលក្រអូប ប្រហើររបស់រាងតូច ញក់ញីតាមកម្លាំង តណ្ហាដែលក្ដៅឆេះឈួលពេលនេះ
នាយក្រាស់កំពុងតែពុះកញ្ជ្រោលជាមួយ នឹងរាងកាយល្វែងលើរបស់ហូប៊ីដែលខ្លួនខានឃើញមកជាយូរ ខាងថើប ខានអោប ខានប៉ះពាល់ ពេលនេះក៏ត្រូវធ្លាក់មកក្នុង កណ្ដាប់ដៃនាយជាថ្មី ទោះរាងតូចខំយំ ស្រែកឲ្យគេដោះលែងក៏ដោយ ក៏ហាក់មិនមានប្រយោជន៍ទៀតដែរ រាងក្រាស់ជូតទឹក ភ្នែកដែលដាមជាប់ថ្ពាល់តូចទាំងគូ សម្លឹងមើលកែវភ្នែកខ្មៅយង់ដ៏សែនស្លូតបូតមួយនោះ ពេញដោយក្ដីស្រលាញ់ ព្រមទាំងអោនថើបផ្ដោះផ្ដងសារជាថ្មីម្ដងទៀត ហើយលើកនេះគេថើបបែបថ្នាក់ថ្នមវិញម្ដង ដោយសាររាងតូចមិនបានប្រកែក ថែមទាំងតបតស្នាមថើបមកកាន់នាយវិញទៀតផង អាចថាមកពីកម្លាំងឥទ្ធិពលនៃស្នេហាដែលរាងតូចមានចំពោះនាយ វាកើតឡើងមកម្ដងទៀត ម្លោះហើយទើបនាយអាចពង្វក់រាងតូចបានយ៉ាងងាយ មើលទៅពិបាកមានអ្វីមកហាមឃាត់បានណាស់...

My Ex 🔥Where stories live. Discover now