🔥 My Ex 💔

74 5 0
                                    

ភាគទី: 16» [មិចក៏ដៃធ្ងន់ដាក់សង្សារបង ]
Binhope Novel
__________
ណាយ៉ុនមកដល់ផ្ទះវិញភ្លាមរត់យំមកអោប ម៉ាក់របស់នាងជាបន្ទាន់ ត្រូវតែពិតទូលឲ្យគាត់ជួយក្ដៅក្រហាយជាមួយនឹងនាងដែរទើបអស់ចិត្ត
«អ្នកម៉ាក់...ហ្ហឹក កូនមិនសុខចិត្តទេ ហ្ហឹក..»
«មានរឿងអីហ្ហា៎? ស្លាប់ហើយ មុខកូនម៉ាក់ ទៅត្រូវនឹងស្អីមក? អ្នកណាធ្វើស្អីកូន?» អ្នកស្រីលីឃើញមុខកូនមានស្នាមជាំនិងបែកមាត់ក៏សួរទាំងក្ដីបារម្ភ
«គឺ...!គឺ...អាខ្ទើយនោះណាម៉ាក់ ហ្ហឹក..វាចង់ដណ្ដើមបងប៊ីនពីកូនហើយ វាហ៊ានទះកំភ្លៀងកូនទៀត» ណាយ៉ុនបានដៃកាន់តែរំអួយដូចជាកូនក្មេង
«ពុទ្ធោ...សំណព្វចិត្តរបស់ម៉ាក់ ឈឺខ្លាំងទេកូន? ហើយអាម្នាក់ណាអីក៏ថ្លើមធំម្លេះ ហ៊ានណាស់ដែលវ៉ៃធ្វើ បាបកូនស្រីរបស់ម៉ាក់បែបនេះ» អ្នកស្រីលី
«បងប៊ីនកាន់ជើងវាទៀតផង បែបនេះបានជាវាបានចិត្ត បងប៊ីនឥលូវមិនដូចមុនទេ គាត់ចាប់អារម្មណ៍ប្រុសដូចគ្នាណាម៉ាក់... ហ្ហឹក..កូនអន់ចិត្តណាស់» នាងតូចយំកាន់តែខ្លាំង នឹកឡើងឈឺចិត្តមែនទែន
«ថាមិច? នេះបញ្ជាក់ថាក្មួយប៊ីន ជា...ជា gay ចឹងហ្អី? មិនគួរឲ្យជឿនោះទេកូន...» អ្នកស្រីលី
«តែវាជាការពិត បើកូនចូលទៅមិនទាន់ទេ ប្រហែល ជា...អ្អឿយ!! កូនស្រម៉ៃមិនចេញទេម៉ាក់» ណាយ៉ុនក្រញ៉ែងខ្លួនដូចជាខ្ពើមរអើមណាស់ ទាំងដែលសូប៊ីនជាមនុស្សដែលនាងថាស្រលាញ់ពេញមាត់
«ម៉ាក់មិនចង់ជឿទេ ក្មួយប៊ីនជាម៉ាហ្វៀរឹងមាំ មិចនឹងអាចទៅស្រលាញ់ប្រុសដូចគ្នាទៅ ម៉ាក់ថាគេអាចនឹងចង់លេងសើចមួយឆាវប៉ុណ្ណោះ កូនត្រូវធ្វើយ៉ាងណាដណ្ដើមចំណាប់អារម្មណ៍ពីក្មួយប៊ីនមកវិញឲ្យបាន លឺទេ? កុំឲ្យអាក្មេងខ្ទើយនោះវាបានចិត្ត» អ្នកស្រីលី
«ម៉ាក់ កូនចង់ឲ្យអ្នកម៉ាក់និងលោកប៉ា លើក យកសន្យាចាស់របស់លោកអ៊ុំឆយ មកនិយាយវិញ ដើម្បីបង្ខំឲ្យបងប៊ីនឆាប់រៀបការជាមួយខ្ញុំ ដល់ពេលនោះគ្មានអ្នកណា ហ៊ានមកដណ្ដើមបងប៊ីនទៀតទេ» ចេះតែ រកនឹកល្បិចមកទាល់តែឃើញនាងជើងល្អ
«មែនហើយ...ម៉ាក់ចង់និយាយរឿងនេះយូរហើយ កូនរកឱកាសនាំក្មួយប៊ីនមកជួបនឹងប៉ាម៉ាក់ផងណា នឹងបាននិយាយពីរឿងនេះ» អ្នកស្រីតបកូនទាំងញញឹម ព្រោះគាត់ដឹងថា សូប៊ីនមិនហ៊ានប្រកែកនឹងបំណងប៉ាធម៌គេទេ កាលដែលពន្យារពេលមកយូរនេះ ក៏ព្រោះលែសរវល់ការងារ
«ចា៎អ្នកម៉ាក់...» នាងញញឹមចុងមាត់ គិតថាខ្លួននឹងមានប្រៀបជាងហូប៊ីមិនខានឡើយ
................
យើងខានទៅមើលគូស្នេហ៍ថេយ៉ុង និង ជុងហ្គុកយូរដែរហើយ តាំងពីថ្ងៃដែល ថេយ៉ុងតាមអង្វររាងក្រាស់ដល់ក្លឹបហើយ ស្រវឹងវីសនឹងស្លាប់នោះមក ពួកគេក៏បាន និយាយត្រូវរ៉ូវគ្នាវិញដែរ ហើយថេយ៍រឹតតែ នឹកអាណិតហូប៊ីខ្លាំងទ្វេរដងក្រោយដឹងថា ហូប៊ី បានជួបរឿងអយុត្តិធម៌មកដល់ទៅ 2ឆ្នាំនេះ
«អូនមិនដឹងថាគួរសុំទោសហូប៊ីរបៀបណា ទេបងហ្គុក ហេតុអីក៏អូនចេះប្រច័ណ្ឌពួកបង ទៅកើតនៀក នៅនាំទុក្ខឲ្យហូប៊ីត្រូវថៅកែ សូប៊ីនតាមធ្វើបាបទៀត ពេលនេះមិនដឹងយ៉ាងណាហើយទេ?» នាយតូចដកដង្ហើមធំជាច្រើនដងបន្ទោសខ្លួនឯងមិនឈប់
«នេះជាមេរៀនសម្រាប់អូនគិតហើយសឹមគូរ ធ្វើអ្វីមួយកុំចេះតែប្រច័ណ្ឌខុសរឿងពេក ពេលនេះអូនដឹងហើយមែនទេ ថាហេតុអីបងយកចិត្តទុកដាក់នឹងហូប៊ីខ្លាំង ព្រោះប្អូនបងគឺបែបនេះ ពេលមានទុក្ខទូលម្នាក់ឯង បងអាណិតគេចង់ជួយគេ កន្លងមកគេមិនឲ្យបងលូកដៃរឿងលុយកាក់ជាមួយគេទេ អញ្ចឹងហើយបងក៏លួចឲ្យទៅលោកពូខ្លះ ហូប៊ីប្រឹងធ្វើការណាស់ហត់នឿយមិន ដែលរអ៊ូមួយម៉ាត់ទេ» ជុងហ្គុករំលឹកពីប្អូនហើយកើតចិត្តម៉ួម៉ងឡើងភ្លាម ដោយខ្លួនមិនអាចជួយអីបានសោះ
«ហ្ហឺម...ពេលនេះមានតែតាមរកហូប៊ីឲ្យឃើញហើយនាំគេមករស់នៅទីនេះជាមួយពួកយើង អូនសន្យាឈប់រករឿងគេទៀត ហើយ ថែមទាំងជួយមើលថែគេទៀតផងណា» ថេយ៉ុង
«បងត្រេកអរណាស់ ដែលអូនយល់ពីទុក្ខ លំបាកប្អូនរបស់បង គ្រប់យ៉ាងវាបានដើរ មកដល់ដំណាក់កាលនេះទៅហើយ ហូប៊ី មានតែទៅមុខរកជីវិតគ្រួសារថ្មី មិនអាចឲ្យគេត្រលប់ទៅសាងគ្រួសារនឹងអាមនុស្ស ឃោឃៅម្នាក់នោះបានទេ» ជុងហ្គុក
..................
#ថ្ងៃបន្ទាប់
ហូប៊ីនៅផ្ទះតូចជាមួយនឹងហូលី គេកំពុងតែអផ្សុកមិនដឹងធ្វើអី មានតែរាំឲ្យពស់ហូលី មើល ព្រោះថាប៉ុន្មានថ្ងៃនេះ នាយសូប៊ីន មិនអនុញ្ញាតឲ្យខ្លួនទៅធ្វើការនៅក្លឹបទេ
«ហូលី អ្អា៎..ប៉ានាំឯងរាំណា កុំឲ្យអផ្សុក អាប៉ិប៊ីនមិនឲ្យប៉ាចេញទៅណាសោះ ឃុំជាប់តែម្ដងហើយធុញណាស់» ហូប៊ីមានដៃជើងទន់គេអាចរាំបានគ្រប់ចង្វាក់ តែទាស់ត្រង់ថាហូលី មិនចេះមើលមនុស្សរាំទេ
បើគិតសព្វៗទៅ ហូប៊ីដូចជាកំពុងនិយាយ ម្នាក់ឯង ព្រោះរាល់ថ្ងៃរស់នៅជាមួយហូលី វាមិនចេះនិយាយ មានតែនិយាយម្នាក់ឯង រាំច្រៀងម្នាក់ឯង ចង់កើត Depression ហើយ ធ្វើបែបណា? គិតយ៉ាងណា?
«ចាំតិចណាស ប៉ាទៅរកចំណីឲ្យឯងថែម ទៀត» ថាហើយក៏បម្រុងដើរចេញទៅក្រៅ តែប្រទះនឹងសូប៊ីនចូលមកល្មមដែរ
«ចង់ទៅណា? បងប្រាប់ហើយតើ ថាមិនឲ្យអូនចេញទៅណាទេ» មកដល់ភ្លាមក៏ ដាក់បញ្ជារៗតែម្ដងណ៎លោកប្រុស
«ខ្ញុំទៅរកចំណីឲ្យហូលីថែម តាំងពីព្រឹកមកវាមិនទាន់បានស៊ីអីទេ ជៀសផ្លូវទៅ» រាងតូចខំដើរគេច តែនាយមិនព្រមចេញពីផ្លូវសោះពាំងជាប់តែម្ដង
«ចាំឲ្យជូអ៉ី យកមកឲ្យក៏បាន តែពួកយើងមានរឿងត្រូវនិយាយគ្នាសិន មោ៎! ទៅក្នុងបន្ទប់វិញ» សូប៊ីនអូសដៃហូប៊ី ឲ្យដើរតាមខ្លួនទៅក្នុងបន្ទប់យ៉ាងលឿន
«នែ...មានរឿងអីនិយាយគ្នានៅក្រៅមិនបានទេហ្អី?» មែនហើយស្រួលមិនស្រួលគិតអាក្រក់អីទៀតហើយ មិនបានទេត្រូវប្រញាប់ដកខ្លួនសិន
«មិចក៏អូនដៃធ្ងន់ដាក់សង្សារបងម្លេះ?» នាយអង្គុយលើគ្រែហើយហូប៊ីក៏ឈរទល់ មុខហ្នឹង គ្រាន់តែរាងតូចលឺសំណួរហើយ ប្រែទឹកមុខមួយរំពេចនិងតបតាមការពិត
«នាងហៅខ្ញុំអាខ្ទើយ ហើយទះខ្ញុំមុនទៀត បែបនេះខ្ញុំថាសងប៉ុណ្ណឹងនៅស្ទើរណាស់ ឬមួយលោកចង់ទះកំភ្លៀងខ្ញុំសងសឹកឲ្យសង្សាររបស់លោកវិញ?» ហូប៊ី
«អូនគិតថាបងគួរតែទះអូនវិញដែរទេ? ទាំងឌឺទាំងសម្ដីឡូយបែបនេះនោះ» នាយសម្លឹងមើលរាងតូចដោយញញឹមចុងមាត់ ហូប៊ីដើរទៅជិតនិងដាក់ខ្លួនអង្គុយលើភ្លៅរបស់នាយ សង្ហាថែមទាំងលើកដៃតោងកគេទៀតផង
«លោកដាច់ចិត្តទះថ្ពាល់សៗនេះដែរឬ..?» សម្លេងស្រាលៗ ខ្យល់ក្ដៅៗបន្លឺនៅគុម្ព
ត្រចៀករាងក្រាស់ សូប៊ីនហាក់ចម្លែកចិត្តចំពោះកិរិយាចម្លែកនេះ តែក៏រិតតែសប្បាយចិត្តដែលរាងតូចធ្វើបែបនេះដាក់គេ
«ហ្ហឹសៗ...ធ្វើចរឹកបែបនេះដាក់ប្រុសគ្រប់គ្នាមែនទេហ្ហា៎អូនសម្លាញ់? ថ្ពាល់ទន់ៗនេះបងមិនទះទេ តែបងសុំថើបវិញណា»
«ព្រាននារី...លោកពិតជាចូលចិត្តគេង ចំនេញមែន» ដំបូងប្រុងថាសាកចិត្តគេ តែនេះចុះវិញលែងរួចហើយ អោបចង្កេះជាប់ណែនណាស់ ស្អិតដូចកាវ 502 អញ្ចឹង

My Ex 🔥Where stories live. Discover now