ភាគទី : 18 » [ អូនជាគល់ឈើមែនទេ? ]
Binhope Novel
__________
រាងតូចចាក់ទឹកដាក់កែវ បម្រុងលើកចេញ តែជូអ៉ីក៏ឃាត់ជាមុន មើលតាមសភាពការមិនល្អនោះទេ
«មោះ ឲ្យបងយកទៅវិញណាហូប៊ី ក្រែងថាមិនស្រួលខ្លួនហ្អី? មោះឲ្យមកបងមោ៎»
«មិនអីទេខ្ញុំមិនចង់ឲ្យគេថាខ្ញុំអត់ប្រយោជន៍ ហើយការងារនៅផ្ទះតូចក៏មិនមានអីធ្វើដែរ ទើបខ្ញុំមកជួយនៅទីនេះវិញហ្នឹងណា មោ៎...មិនអីទេ» ហូប៊ី
«បើមានអី បងនឹងទៅជួយណាស» ជូអ៉ី
«កុំអី គេមិនហ៊ានធ្វើអីទេ ខ្ញុំហ៊ាននិយាយបែបហ្នឹង»
..........«នេះទឹករបស់អ្នកនាង» ហូប៊ីដាក់ទឹកលើតុទាំងមិនខ្ចីមើលមុខរបស់នាងល្អនោះទេ ខ្លាចថាត្រូវឈ្លោះគ្នាទៀត
ផឹប...ប្រាវវ...!!
«ហ្ហឿយ...ស្អីហ្នឹង? ទទឹកយើងអស់ហើយ អូយ! នេះឯងមានបំណងចង់ធ្វើបាបយើងទៀតហើយមែនទេ? បងប៊ីនឆាប់មើលចុះ
ប្រឡាក់អស់ហើយ» នាងស្ទុះទៅឈរជិត សូប៊ីន ម្ញិកម្ញក់ដាក់គេក្រោយពីគាស់កែវទឹក ឲ្យធ្លាប់លើភ្លៅខ្លួនឯង ហើយធ្លាក់ទៅលើ ឥដ្ឋបែកទៀត រាងតូចក៏អោនរើសអំបែងកែវ មិនប្រយ័ត្នក៏ស្រាប់តែមុតដៃ ប៉ុន្តែនៅលាក់ មិនចង់ឲ្យគេដឹងថាខ្លួនមុតដៃទេ
«ហូប៊ី មិចក៏ធ្វើអញ្ចឹង? ថ្ងៃនេះកុំមានរឿងឈ្លោះគ្នាមួយថ្ងៃបានទេ?» សូប៊ីនស្រែក សំឡុតទៅរាងតូចដែលនៅអោនរើសអំបែងកែវមិនទាន់មាត់.ក
«ខ្ញុំមិនបានធ្វើទេ នាងគាស់កែវខ្លួនឯង លោករៀនមើលឲ្យគ្រប់ជ្រុងជ្រោយផង សង្សារបស់លោកគេធ្វើខ្លួនឯង តើលោក យល់ទេ?» ដោយសារតែហួសចិត្តពេក រាងតូចមិនព្រមចាញ់ ស្រែកសន្ធាប់ទៅរាងក្រាស់វិញដូចគ្នា
«ស្លាប់ហើយ អ្នកបម្រើអីក៏ថ្លើមធំម្លេះ ហ៊ានស្រែកសំលុតម្ចាស់ផ្ទះវិញទៀត បងគួរតែ ដេញចោលតែម្ដង តើល្អទេបងប៊ីន?» ណាយ៉ុន
«ចង់ដេញក៏ឆាប់ដេញមកចុះ ខ្ញុំក៏មិនចង់នៅប៉ុន្មានដែរ ហើយខ្ញុំនឹងបានទៅរស់នៅជួបជុំជាមួយបងហ្គុកវិញ មានក្ដីសុខជាង» ហូប៊ីមិនខ្លាចនោះទេ ទ្រាំមកយូរហើយ តាមថាបើគេព្រមយកផ្ទះនោះគឺចប់គ្នាបាត់ ទៅហើយ តែនេះចងកម្មឲ្យច្បាស់ក្រឡែត
«អូនកុំសម្ដីខ្លាំងពេកណាហូប៊ី បងជាម្ចាស់ បំណុល ចំនែកណាយ៉ុនជាសង្សាររបស់បង រឿងអីដែលហ៊ានមកស្រែកសំឡុតបែបនេះ សុំទោសណាយ៉ុនភ្លាម!» សូប៊ីនមិនមែនខឹងដែលហូប៊ីកំហកឲ្យណាយ៉ុនទេ តែខឹងដែលរាងតូចរំលឹកពីជុងហ្គុកច្រើនជាង
«អត់ទេ..!!» 😑
«នែ!! យើងជាអនាគតប្រពន្ធស្របច្បាប់របស់បងប៊ីនណា អាអ្នកបម្រើថ្នាក់ក្រោម មើលឋាន:ខ្លួនឯងផង» នាងពេបមាត់សម្លឹងហូប៊ីរបៀបរើសអើង
«ថាមិច? អនាគតប្រពន្ធស្របច្បាប់? អញ្ចឹងមានន័យថាអ្នកទាំង 2 កំពុងតែជិតរៀបការ តើមែនទេ?» លឺសម្ដីនាងមិញហើយ ហូប៊ីស្រឡាំងកាំងរលីងរលោងរកកលទឹកភ្នែក តែប្រឹងទប់កុំឲ្យគេឃើញពីភាពឈឺចាប់របស់ខ្លួន មានអារម្មណ៍ថាត្រូវគេបញ្ឈឺចិត្ត រាល់ថ្ងៃស្ទើរតែគាំងបេះដូងម្ដងៗទៅហើយ
«ត្រូវហើយ ពួកយើងជាគូដណ្ដឹងដែលចាស់ៗផ្សំផ្គុំ ហ្ហឹស! លឺប៉ុណ្ណេះក៏ល្មមឲ្យពួកឈ្លើងមួយចំនួនវាបានភ្លឺភ្នែកដែរ ខ្លួននៅថ្នាក់ទាបតែប្រឹងស្រវាចង់ឡើងខ្ពស់ មើលទៅដូចមិនងាយនោះទេ ហ្ហឹស.ហ្ហឹស...»
«ជាការពិតទេសូប៊ីន?» រាងតូចសួរបញ្ជាក់ ព្រោះចង់លឺគ្រប់យ៉ាងពីម៉ាត់របស់នាយវិញ ណាមួយពេលនេះគាំងអស់ហើយ បើវាជាការពិតខ្លួននឹងចាកចេញទៅឲ្យឆ្ងាយពីគេ បើនៅមើលច្បាស់ណាស់នឹងដាច់ខ្យល់ ស្លាប់មិនខាន
«អឺម...» រាងក្រាស់ងក់ក្បាលយល់ស្រប តែក្រសែរភ្នែកគេដូចជាភ័យខ្លាចមិចមិនដឹង
«អញ្ចឹងបញ្ជាក់ថាលោកជិតរៀបការឆាប់ៗ ហើយមែនទេ? អបអរផងណាលោក ឆយ សូប៊ីន» 🥹 រាងតូចពិតជាមិនអាចកុហកនឹងអារម្មណ៍ខ្លួនឯងតទៅទៀតបាន ទើបប្រញាប់បែរក្រោយគេចក្រសែរភ្នែកពួកគេ ទឹកភ្នែកហូរមកទប់លែងជាប់តទៅទៀត
«ឈប់សិន! ឯងមិនទាន់បានសុំទោសយើងទេណា ចង់គេចទៅណា?» ណាយ៉ុន ដឹងថាហូប៊ី អារម្មណ៍មិនល្អកាន់តែសប្បាយនឹងការធ្វើបាបផ្លូវចិត្តមួយនេះថែមទៀត
«ហេតុអីខ្ញុំត្រូវសុំទោសនាង?» រាងតូចជូតទឹកភ្នែកចេញ ហើយងាកមកតទល់សម្ដីម្ដងទៀត
«អេ! យើងជាអនាគតអ្នកស្រីនៅទីនេះ ឆាប់អោនក្បាលគោរពយើងភ្លាម អាអ្នកបម្រើថ្នាក់ទាប!» ស្ដាប់មើលចុះ មួយម៉ាត់ណាក៏មើលងាយមើលថោកគេដែរ
«អ្នកនាងស្ដាប់ណា ខ្ញុំនិយាយម្ដងទៀត ខ្ញុំ!មិន! សុំទោស! អ្នកណា..ជាដាច់ខាត!» ហូប៊ីនិយាយមួយម៉ាត់ៗច្បាស់ៗទាំងភ្នែក ឡើងក្រហមងាំង ប្រឹងទប់ភាពឈឺចាប់នៅក្នុងទ្រូងស្ទើរតែដាច់ខ្យល់ទៅហើយ
«ហ្ហឿយ បងប៊ីនហ្ហា៎..វាមិនគោរពអូនទេ..» ណាយ៉ុន
«ស្ងាត់មាត់ទៅណាយ៉ុន...ហូប៊ី បងមាន រឿងមួយចង់និយាយជាមួយអូន» សូប៊ីន
«រឿងអី?»
«អូនអាចធ្វើជាប្រពន្ធចុងបងបាន»
ផាច់...!! និយាយមិនគិតត្រូវ1ដៃចុះ
«កោតចេះនិយាយទៅរួច...ហ្ហឹស!!» រាងតូចប្រលះមួយកំភ្លៀងលើមុខសង្ហា រួចក៏សម្លក់គេស្ទើរជ្រុះគ្រាប់ភ្នែក គេពិតជាហួសចិត្តនឹងសម្ដីនេះជាខ្លាំង មិនចង់នៅស្ដាប់គេបន្តក៏ដើរចេញពីផ្ទះធំទៅបាត់
«ហូយ...បងប៊ីន..បង! បងនិយាយថាមិចមិញ? បងចង់យកវាធ្វើជាប្រពន្ធចុះហ្អី?» ណាយ៉ុនក៏គាំងដែរ នាងក៏រឹតតែមិនព្រម
«អូនអាចរៀបការជាមួយបង តែអូនមិនអាចហាមឃាត់ការជ្រើសរើសរបស់បងទេ យល់ដែរទេ? ត្រលប់ទៅផ្ទះសិនទៅ បងចង់នៅម្នាក់ឯង» សូប៊ីនគេពិតជាច្របូកច្របល់ក្នុងចិត្តខ្លាំង មិញនេះគេនិយាយទាំងមិនបានគិតវែងឆ្ងាយ ណាមួយក៏ខឹងដែល ហូប៊ីប្រុងចង់ទៅរស់នៅជាមួយជុងហ្គុកវិញទៀតផង
«បងតែងតែអញ្ចឹង ហ្ហើយ..! តែបើបងយក វាធ្វើជាប្រពន្ធចុងមែន អូនសុំជំទាស់ជាដាច់ខាតលឺទេ?» និយាយហើយនាងឆក់កាបូប ដើរតាំងៗចេញទៅបាត់
រាងក្រាស់ម៉ួម៉ៅទាត់ធាក់តុក្បែរជើងឡើងខ្ទេចខ្ទីអស់ ព្រោះតែសម្ដីនិយាយបញ្ឈឺគេ ទាំងមិនបានគិតមិញនេះ ហើយហូប៊ីមិនដឹងថាខូចចិត្តយ៉ាងណានោះទេ បានជាទះគេមួយកំភ្លៀងមិញនោះ
.............
#ផ្ទះតូច
ក្រោយពីទទួលដឹងរឿងហួសចិត្តពីម៉ាត់របស់សូប៊ីនរួចមក រាងតូចហាក់ដូចបាត់បង់
អារម្មណ៍រីករាយអស់រលីងភ្លាមៗ ក្នុងទ្រូងឈឺខ្ទោកៗ វាដូចជាមានអ្វីម្យ៉ាងមកសង្កត់ជាប់ និយាយអ្វីក៏លែងចេញ គឺចេញតែ
ទឹកភ្នែកតែម្យ៉ាងគត់ 😢 កាយតូចដាក់ខ្លួនអង្គុយលើសាឡុងមួយទំហឹងផ្អែកក្បាលនឹងបង្អែកសំលឹងមើលពិដានផ្ទះ ទឹកភ្នែកហូរមកមិនឈប់ទាល់តែសោះ
«ហ្ហឹស.ហ្ហឹស...គេជិតរៀបការហើយ ឯងគួរតែសប្បាយចិត្តទើបត្រូវហូប៊ី ឯងកុំយំអីណា...ហ្ហឹក...បើគេមានក្ដីសុខនឹងអ្វីដែលគេជ្រើសរើស ឲ្យគេរើសដើរផ្លូវនោះចុះ ចំនែកឯងវិញ តើឯងមានស្អី? ពេលនេះធ្លាក់ខ្លួនក្រ គ្មានប៉ាម៉ាក់ ហើយជាមនុស្សតែលតោលគ្មានមុខអីទៅប្រៀបធៀបជាមួយនឹងគេទេ...» រាងតូចយកដៃគក់ទ្រូងទាំងដៃមានឈាមហូរកាន់តែច្រើន ប៉ុន្តែវាឈឺមិនស្មើរចិត្តនិងបេះដូងរបស់រាងតូចនៅ ពេលនេះទេ យំមិនហ៊ានឲ្យលឺសម្លេងខ្លាំងទៅក្រៅខ្លាចគេដឹងថាយើងកំពុងយំស្ដាយស្រណោះគេ បែបនេះវាឈឺខ្លាំងណាស់
«ហ្ហឹក...ខ្ញុំនឹងទ្រាំ ទ្រាំរហូតដល់ទីបញ្ចប់ ហើយពេលមួយនោះ លោកនឹងលែងបានឃើញមុខខ្ញុំជារៀងរហូត ឆយ សូប៊ីន...» ដៃដែលមានរបួសទម្លាក់ចុះទៅលើឥដ្ឋ ភ្នែកក៏បិទទៅសន្សឹមៗទាំងទឹកភ្នែកមិនទាន់ឈប់ហូរនៅឡើយ តើពេលណាទើបរួច ផុតទុក្ខកង្វល់? ពិភពលោកដែលពោរពេញទៅដោយការឈឺចាប់ ដែលមនុស្សសែន កំសត់ម្នាក់នេះបានឆ្លងកាត់កន្លងមក តើវាវេទនាមិនទាន់គ្រប់គ្រាន់ទៀតឬ?
សម្លេងបើកទ្វារតិចៗបន្លឺឡើង ឯរាងតូច
អារម្មណ៍មិនដឹងហោះហើរដល់ណាអស់ហើយទេ បើសិនជាគេមកលួចធ្វើឃាតក៏មិនដឹងដែរមើលទៅ
«នេះជាលទ្ធផលសម្រាប់មនុស្សក្បត់ដូចអូន ការឈឺចាប់ដែលបងបានជួប 2ឆ្នាំមក នេះវាកំពុងធ្លាក់ទៅលើអូនវិញហើយ កាល នោះបើបងស្លាប់បាត់ បងប្រហែលគ្មានថ្ងៃបានត្រលប់មកសងសឹកអូនវិញទេ ប៉ុន្តែ...! ហេតុអីគ្រប់ពេលដែលបងសងសឹកអូនបាន សម្រេចហើយ បងបែរជាឈឺចាប់នៅទ្រូងខាងឆ្វេងខ្លាំងម្លេះ?» នាយសង្ហាដើរយឺតៗមកអង្គុយជិតរាងតូច ស្រាប់តែឃើញឈាមដាបពេញឥដ្ឋការ៉ូស្រក់ចេញពីដៃរបស់ហូប៊ី
«ហ្ហើយ...! ដៃអូនកើតអីហូប៊ី?» រាងក្រាស់កើតចិត្តបារម្ភឡើងភ្លាមៗ អ្នកណាមិនភ័យបើឈាមច្រើនម្លឹងៗប្រុងទុកឲ្យហូរដល់ស្លាប់មែនទេ?
«អូយ...! លោកចង់ធ្វើអី?» រាងតូចដូចជាភ្ញាក់អារម្មណ៍បន្តិចហើយ ដកដៃយ៉ាងលឿន
«មើលដៃខ្លួនឯងសិនទៅ ឈាមហូរច្រើន យ៉ាងនឹងហើយនៅដេកលក់ទៀត ឆាប់ទៅលាងរបួសចេញឥលូវនេះភ្លាម» នាយ សម្លុតបញ្ជារតាមបែបដែលធ្លាប់ធ្វើដាក់រាងតូចពីមុន
«អត់ទេ វាជាដៃខ្ញុំ ឲ្យវាហូរអស់ក៏កាន់តែល្អស្លាប់ឲ្យបាត់តែម្ដងទៅ លោកឯងមកខ្វល់ធ្វើអី? ចេញទៅ!» ដៃម្ខាងដែលមិនមាន របួសក៏រុញគេចេញមួយទំហឹង ហើយក៏មិនភ្លេចជូតទឹកភ្នែកចេញដែរ ខ្លាចគេដឹងថាខ្លួន កំពុងខូចចិត្ត
«ក្បាលរឹង ឌឺមាន: អូនគិតថាអូនឈ្នះបងហ្អី? មើលសភាពខ្លួនឯងពេលនេះផង អរ..ឬមួយអាងអីរត់ទៅរកអាម្នាក់នោះឲ្យជួយ ហ្ហឹស! កុំសង្ឃឹមថាវាចូលមកជួយអូន ដល់ទីនេះបានឲ្យសោះ» មុខមាំកំណាចបង្ហាញឡើងបិតបាំងភាពបារម្ភនៅក្នុងចិត្តរបស់នាយ
«លោកអាងអំណាចធ្វើបាបអ្នកទន់ខ្សោយដែលគ្មានផ្លូវតស៊ូ បើពេលនេះលោកយកផ្ទះនោះ ខ្ញុំក៏មិនបាច់នៅក្រោមអំណាចលោកទៀតដែរ» ហូប៊ីខ្ទប់ដៃដែលឈឺឡើងហូរទឹកភ្នែកមកជាថ្មី
«ដឹងមូលហេតុហើយមែនទេ? ហេតុអីបង មិនយកផ្ទះនោះ ព្រោះដើម្បីចងជើងអូននឹង ហើយ អូនកុំសង្ឃឹមថាចេញពីបងរួចឲ្យសោះ! មោ៎ លាងរបួសចេញ លឿន!»
នាយអូសដៃតូចឲ្យដើរតាមខ្លូនទៅបន្ទប់ មានប្រអប់ថ្នាំនិងអាល់កុលលាងរបួស មាត់ថាខឹងស្អប់ ថាសងសឹក តែទង្វើភ័យបារម្ភគ្រប់ពេលដែលរាងតូចឈឺ ឬ មានរបួស
«អង្គុយចុះទៅ...! កុំឌឺ...» គេចាប់ស្មារាងតូចសងខាងរុញឲ្យអង្គុយចុះនិងទាញកៅអី មកអង្គុយខ្លួនឯង មើលទៅគេយកចិត្តទុក ដាក់ណាស់ថ្នមដៃទៀតផង ប្រហែលជាខ្លាចហូប៊ីឈឺ នេះជាឱកាសដែលហូប៊ីបានសម្លឹងមើលមុខរបស់សូប៊ីន ដោយចំងាយជិតបំផុត ពេលគេកំពុងផ្ចិតផ្ចង់នឹងការលាងរបួសនេះ មើលយូរៗទៅគេក៏នៅតែជា សូប៊ីនសង្សារដែលតែងតែយកចិត្តទុកដាក់ ស្រលាញ់ថ្នាក់ថ្នមមើលថែបានយ៉ាងល្អដែរ
«អូនជាគល់ឈើមែនទេ? មិនឈឺទេហ្អី?» នាយសួរទាំងនៅតែរុំបង់ដៃឲ្យរាងតូច
«ហេតុអីមកធ្វើល្អដាក់ខ្ញុំ?» ហូប៊ី
«បើអូនស្លាប់បាត់ បានអ្នកណាឲ្យបងធ្វើបាបទៀត ចេះគិតខ្លះផងចាស់ហើយ»
«អ្អឿយ..!បានហើយ ត្រលប់ទៅវិញទៅ»
«ស្អីគេ របួសរុំបង់ហើយក៏ដេញបងចេញដែលចូលរៀនម៉ោងសីលធម៌ឬអត់?»
«.......!» ហូប៊ី
ចាំស្ដាប់រាងតូចនិយាយពាក្យអរគុណយូរ ពេក នាយចាប់កញ្ចឹងកតូចអោនប្រថាប់បបូរមាត់ថើបមួយអស់ចិត្តអស់ចង់ទើបព្រម លែងវិញ
«មាត់នៅតែផ្អែមដដែលអូនសម្លាញ់...បង ទៅហើយណាស» ថាហើយនាយក៏ដើរ ចេញទៅបាត់ទាំងញញឹម បានថើប free អីបែបនេះ ចំនែកអ្នកម្ខាងទៀត ខាំមាត់ យកដៃជូតខ្លាំងៗខឹងណាស់អាងអីចាប់បង្ខំTo be continue.....
លីលី វីស្ទែន 🌸