ភាគទី : 09 » [ ប៉ាហូប៊ីស្លាប់ហើយ ]
Binhope Novel
___________
#នៅមុខភូមិគ្រឹះ ឆយ
លោកជុងពិតជាបានមករកសូប៊ីនពិតមែនតែពួកអង្គរក្សមិនឲ្យចូលទៅទេ ដោយ ហេតុថាមិនមានការអនុញ្ញាតពីសូប៊ីនផ្ទាល់ ទីនេះយាមកាមតឹងរឹងសម្បើមណាស់
«ឲ្យខ្ញុំចូលផងទៅ ខ្ញុំមានការនិយាយជាមួយលោកសូប៊ីនណាស» លោកតាំងចិត្តថានឹងបកស្រាយជំនួសកូនពីរឿងកន្លងដែលបានកើតឡើង វាជាកំហុសលោក មិនមែនកំហុសរបស់ហូប៊ីទេ
«ចៅហ្វាយទៅកាស៊ីណូបាត់ហើយ បើចង់ជួបទៅរកនៅទីនោះទៅ» អង្គរក្ស
«ហើយអញ្ចឹងចុះហូប៊ីកូនប្រុសខ្ញុំវិញនោះ គេធ្វើការនៅទីនេះណាស ពួកលោកដឹងទេ?» កូនរបស់គាត់ប្រហែលមិនត្រូវបាន នាំទៅជាមួយទេមើលទៅ
«លឺថាចៅហ្វាយឲ្យទៅមើលថែពស់នៅផ្ទះតូចឯណុះ មិនដឹងជាយ៉ាងមិចហើយទេ ហ្ហឹស.ហ្ហឹស...» ពួកអង្គរក្សមើលមុខគ្នាហើយសើចបន្តិច បែបមិនផ្ដល់តម្លៃឲ្យហូប៊ី ព្រោះក៏ឃើញថាចៅហ្វាយគេស្អប់និងធ្វើបាបរាងតូចណាស់
«ពុទ្ធោ...ហូប៊ី គេធ្វើបាបកូនប៉ាដល់ថ្នាក់ នេះហ្អី? កូនខ្ញុំតាំងពីដើមមកខ្លាចពស់ខ្លាំងណាស់ មិចក៏ឲ្យគេទៅមើលថែពស់ទៅវិញ ឬក៏ចង់សម្លាប់កូនខ្ញុំ?» លោកជុង
«ពួកយើងមិនដឹងទេ នេះជាបញ្ជារពីចៅហ្វាយមក អ៊ុំត្រលប់ទៅវិញទៅ លឿនឡើង ទៅៗ...!!»
លោកជុងក៏បង្ខំចិត្តត្រូវត្រលប់ទៅវិញទាំងមិនចង់ ព្រោះមិនទាន់បានជួបមុខកូននៅឡើយទេ
...........នៅផ្ទះតូច ហូប៊ីដើរទៅដើរមកអង្អែលពោះឃ្លានខ្លាំងតាំងពីល្ងាចម្សឹលមិញមិនទាន់បានញ៊ាំអីនៅឡើយទេ
«អូយ...ឃ្លានខ្លាំងណាស់ អាប៉ិប៊ីនចង់បង្អត់បាយខ្ញុំឲ្យស្លាប់មែនទេ? គ្រាន់តែធ្វើចិត្តខ្លាំងតមាត់បន្តិចសោះហ្នឹង» រាងតូច អើតលើមៗមើលតាមកៀនរបងផ្ទះ ដើម្បីផ្លោះរបងលួចចេញទៅទិញអីញ៊ាំ ខូចដែរនឹងហ្ហាស៎
ក្រោយពេលដែលទិញបាននំកញ្ចប់ខ្លះហើយក៏ត្រលប់មកផ្ទះវិញ ទោះជាចេញបានតែខ្លួនមិនអាចរត់ទេ ជាប់បំណុលគេ ខ្លាចគេរឹបអូសយកផ្ទះបាត់
«ហូប៊ី...!!» សម្លេងរបស់អ្នកណាហៅមិញទំនងដូចជាប៉ាណាស់
«លោកប៉ា...ហ្ហឹក..ប៉ា...» រាងតូចពេបមាត់រត់ទៅអោបប៉ាយ៉ាងណែនដៃ នឹក បារម្ភពីសុខទុក្ខ ហើយក៏ខ្លាចថាគេទៅរករឿងប៉ាខ្លួនដែរ បានជួបបែបនេះអោបឲ្យណាណីម្ដង
«ហេតុអីកូនមកនៅទីនេះ?» លោកជុងសួរ នាំទាំងអង្អែលក្បាលកូនក្រោយដឹងថាមួយរយៈមកនេះកូនគាត់លំបាកខ្លាំងជាងរាល់ដងទៅទៀត
«កូនលួចចេញមកទិញអីញ៊ាំ សល់លុយតិចតួច ហ្ហឹមម» រាងតូចនិយាយទាំងអោនមុខ ចុះគេចក្រសែរភ្នែកប៉ា ព្រោះពេលនេះកំពុងរលីងរលោងទឹកភ្នែកនឹកអាណិតខ្លួន ធ្លាប់ជាអ្នកប្រុសតូចគ្រួសារជុងដែលមានលុយចាយមិនខ្វះ ឥលូវសូម្បីតែបាយក៏ពិបាករកញ៊ាំដែរ
«ស្គមច្រើនណាស់កូន...ប៉ាលឺមកថាគេឲ្យកូនទៅមើលថែពស់មែនទេ? ឆ្គួតបំផុត សុំគេឈប់ទៅកូន ប៉ាមិនចង់ឲ្យកូនលំបាកបែបនេះទេ» គាត់វែកសក់កូនតិចៗ មើលទៅកាន់តែអាណិតកូន ការពិតផ្ទះនោះវា សំខាន់ តែសេចក្ដីសុខកូនគឺសំខាន់ជាង
«អត់ទេ បើខ្ញុំមិនធ្វើគេនឹងរឹបអូសផ្ទះយើងហើយ ខ្ញុំមិនចង់បាត់បង់ទេ ផ្ទះនោះជាផ្ទះកេរ្តិ៍ ប៉ាស្រលាញ់វាខ្លាំង ខ្ញុំសុខចិត្តលំបាកណា» ហូប៊ីនៅតែក្រវីក្បាលតិចៗបដិសេធ ចំពោះសំណើរលោកប៉ា
«ពួកយើងលក់ផ្ទះនឹងឲ្យគេទៅកូន ហើយយើងទៅនៅខេត្តជាប់ភ្នំតែ2នាក់វិញ យើង អាចនឹងរស់នៅលំបាកតែមិនជាប់បំណុលគេ ប៉ាគិតថាមានក្ដីសុខជាងណាកូន» គំនិត នេះគាត់គិតឃើញតាំងពីយប់មិញមកម្លេះ គាត់ចង់ប្រាប់ការពិតដើម្បីលាងភាពស្អាត ស្អំឲ្យកូនគាត់ហើយនិងនាំគេចេញទៅនៅឲ្យឆ្ងាយពីទីកន្លែងដែលធ្វើឲ្យគេមានតែការចងចាំឈឺចាប់ រាងតូចគិតបន្តិច រួចក៏ងក់ក្បាលយល់ស្របតាមសម្ដីប៉ា ព្រោះរាល់ថ្ងៃនេះខ្លួនក៏ទ្រាំនិងការធ្វើបាបយាយីពីសូប៊ីន ស្ទើរតែមិនបានម្ដងៗហើយ
«បាទលោកប៉ា កូនទៅវិញនឹងនិយាយរឿងនេះជាមួយគេ លោកប៉ាទៅរៀបចំ
ឥវ៉ាន់មុនទៅ» ហូប៊ី
«អឺម...ប៉ាទៅហើយ ស្អែកជួបគ្នានៅមុខផ្ទះណាកូន»
ក្រោយពេលដែលរាងតូចចេញផុតមួយសន្ទុះ លោកជុងក៏បានពើបប្រទះនឹងពួកក្មេងស្ទាវញៀនថ្នាំ2នាក់
«ហ្ហឿយ...!អាកញ្ចាស់ មានរបស់អីមានតម្លៃក្នុងខ្លួនឆាប់ប្រគល់ឲ្យយើងភ្លាម! បើមិនចង់ងាប់»
«ពួក..!ពួកឯងជាចោរហ្អេះ? កុំធ្វើបាបខ្ញុំអី? ខ្ញុំគ្មានរបស់មានតម្លៃអីទេ ប្រាក់ក៏គ្មានដែរ» លោកជុងភ័យឡើងបែកញើសជោគថ្ងាស់ គាត់មានលុយមកពីណា
«ចុះនោះរបស់ស្អី? អរ...ខ្សែក មើលទៅលក់បានថ្លៃហើយវ៉ើយ ទិញថ្នាំជក់បានយូរថ្ងៃទៀត ហ្ហឹស.ហ្ហាស..ឲ្យមក! លឿន!»
«ទេ...វាជាខ្សែករបស់ប្រពន្ធខ្ញុំសល់តែមួយខ្សែរនេះឯង សុំអង្វរដោះលែងខ្ញុំទៅ...» លោកខំប្រឹងលន់តួ
«ហ្ហឹស! ឌឺហ្អេះ? អាកញ្ចាស់ឯងនេះមិនទាន់ស្គាល់ងាប់ហើយមើលទៅ ឯង! ហុចដំបង ឲ្យយើង»
ដោយឃើញហេតុការមិនស្រួលលោកជុង ប្រុងស្ទុះរត់តែវាក៏រហ័សយិតមួយដំបង ពីក្រោយចំកញ្ចឹងករបស់គាត់ ឌឹប!! ធ្វើឲ្យគាត់ដួលរមួលពេញដីភ្លាមៗ វាក៏កញ្ឆក់បណ្ដាច់ខ្សែក-យកទៅ ដៃញ័រទទ្រើតនៅតាមទៅចាប់ជើងវាតិចៗ
«អូយ...ឲ្យ..ខ្សែក..មកវិញ...មក...» សម្លេងរបស់គាត់ខ្សោយទៅៗហើយ
«អ្អឺស...! ថាមិនចង់សម្លាប់ទេ តែបង្ហើយតែម្ដងទៅ នៀក...!! នៀក...!! ឌឹបៗៗ» ដំបងបានវាយទៅលើក្បាលរបស់គាត់ជាច្រើនដំបងបណ្ដាលឲ្យផុងលលាស៍ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយ
ពួកវាក៏ចាកចេញទៅអស់រួមជាមួយខ្សែ.ក ដែរ ។
________
ហូប៊ីផ្លោះរបងចូលមកវិញ ដៃកាន់នំញ៊ាំបណ្ដើរ ញញឹមបណ្ដើរ ព្រោះមុននោះរាងតូចបានជួបជាមួយប៉ា ពិតជាសប្បាយចិត្តណាស់
«ទើបមកពីណា??» សម្លេងសំលុតសួរចេញមកពីក្រោយខ្នង
«គឺខ្ញុំ...អឺ...!» កម្លោះតូចប្រញាប់ងាកផាង ហើយយកនំលាក់ក្រោយខ្នង
«លួចចេញទៅទិញនំទៀត ស្មានថាគ្រាន់បើតើ» នាយឆក់យកថង់នំពីដៃខ្លីៗរបស់រាងតូចមកមើល
«បើខ្ញុំឃ្លានហ្ហ៎...ធ្វើការហត់ មិនឲ្យញ៊ាំបាយទៀត សម្លាប់ខ្ញុំតែម្ដងទៅអញ្ចឹងនោះ» ហូប៊ី
«ឯងជាកូនបំណុលដាច់ថ្លៃរបស់យើង យើងចង់បញ្ជារ ចង់ធ្វើមិចដាក់ឯងក៏បានដែរ» នាយមិនចោលចរឹកមែននៀក
«ខ្ញុំសម្រេចចិត្តហើយ ខ្ញុំព្រមប្រគល់ផ្ទះនោះឲ្យលោក ហើយខ្ញុំនឹងប៉ាក៏ចាកចេញមិនឲ្យជួបមុខលោកទៀតទេ យើងលែងមានអីជំពាក់គ្នាទៀតហើយ» រាងតូចហារ ស្ដីម៉ាត់ៗច្បាស់ៗដោយមិនរអា ម្ដងនេះនាយលែងមានលែសទៀតហើយ
«ស្អីគេ?! ឯងថាមិចមិញ? ឯងចង់លក់ផ្ទះសងបំណុលហើយរត់ចោលយើងមែនទេ? អត់ទេ!» នាយឆេះឈួលឡើងភ្លាមក្រោយ លឺបែបនេះចេញពីមាត់រាងតូច
«ខ្ញុំបានជួបប៉ាមុនហ្នឹង ហើយគាត់បានផ្ដាំមកថាឲ្យខ្ញុំប្រាប់លោក លោកយកផ្ទះនិងដីនោះចុះ តម្លៃនឹងទូទាត់គ្នាល្មម ហើយខ្ញុំនឹងទៅឲ្យឆ្ងាយពីលោក» ហូប៊ីម្ដងនេះ
មុខស្មើរដាក់នាយម្ដងហើយ រាងក្រាស់ចាប់ផ្ដើមច្របល់ចិត្ត នេះជាមូលហេតុធំដែល អាចឲ្យគេឃាត់ឃាំងរាងតូចឲ្យនៅជាមួយគេបាន ចុះបើពេលនេះបំណុលសងហើយ គេប្រាកដជាលែងបាននៅក្បែរអោបថើប ឌឺដង ធ្វើបាបហូប៊ីទៀតហើយ
«មិនឲ្យទៅ! យើងមិនទទួល ឯងគ្មានសិទ្ធទៅណាទាំងអស់ ជុងហូប៊ី ឯងត្រូវនៅធ្វើជាកូនបំណុលរបស់យើងអស់មួយជីវិត» នាយកំណាចពេលនេះដូចជាគួរឲ្យខ្លាចណាស់ គេចាប់កញ្ឆក់កដៃរាងតូចអូសឲ្យដើរតាមខ្លួន តែរាងតូចមិនព្រមមានតែលើក លីដូចជាបាវស្រូវឡើងទៅបន្ទប់របស់គេនៅផ្ទះធំ
«លែងខ្ញុំ..អាតាប៉ិឆ្គួតអំណាច ដាក់ខ្ញុំចុះណា» ហូប៊ីប្រឹងប្រវាយប្រតប់គក់ខ្នងគេ ឌឹបៗ ដើម្បីឲ្យគេព្រមលែងខ្លួន តែគ្មានប្រយោជន៍ឡើយ
«ហ្ហឹស! នៅក្នុងនេះហើយ ឯងមិនអាចទៅណាឆ្ងាយពីយើងបានទេ ទោះប៉ាឯងមករកឯងក៏ដោយ» គេប្រញាប់បិទទ្វារចាក់គន្លឹះឃុំហូប៊ីនៅខាងក្នុងមិនឲ្យចេញមកក្រៅបានទៀតឡើយ ខ្លាចហើយមែនទេ? ខ្លាចរបូតគេពីដៃម្ដងទៀតឬ?
«នែ! បើកទ្វារ មិចក៏លោកគ្មានហេតុផល សោះអញ្ចឹង ក្រែងចង់រឹបអូសយកផ្ទះហ្អេះ? លូវខ្ញុំឲ្យហើយតើ នែ..! លែងខ្ញុំភ្លាមទៅ!! ហ្ហើយ...» រាងតូចដាក់ខ្លួនអង្គុយលើឥដ្ឋផ្ទាល់ផ្អែកខ្នងនឹងទ្វារ អស់សង្ឃឹមយ៉ាងខ្លាំង គិតថាមកប្រាប់គេហើយបានរួចខ្លួន តែផ្ទុយស្រលះបែរជាត្រូវគេចាប់ឃុំទៅវិញ
.............
កំពុងតែផ្អែកខ្នងនឹងជញ្ជាំងអស់សង្ឃឹម រាងតូចបានលឺសម្លេងទូរសព្ទរោទ៍នៅក្បែរជើងគ្រែរបស់សូប៊ីន ពេលដែលងើបដើរទៅមើល វាជាទូរសព្ទរបស់នាយនោះដែលធ្លាក់ពេលលីរាងតូចចូលមកមុននេះ
ហូប៊ីមិននិយាយអី តែក៏ចុចទទួលស្ដាប់ ស្រាប់តែបើកភ្នែកធំៗ ញ័រដៃទទ្រើត ខ្លួនទ្រឹងមួយកន្លែង ទឹកភ្នែកចាប់ផ្ដើមរមៀលស្រក់មកភ្លាមៗដូចទឹកបាក់ទំនប់
«មិនពិត! មិនពិតទេ...ប៉ា...!! អ្អា៎...!!!» ដោយទប់អារម្មណ៍មិនបាននាយតូចក៏ស្រែកយំខ្លាំងៗហៅប៉ារបស់ខ្លួនដែលទើបតែជួបគ្នាមុននេះ ហើយបាត់ស្មារតីតែម្ដង
«ហូប៊ី....អូនកើតអី? អូន! ហូប៊ី...» រាងក្រាស់បាត់ទូរសព្ទក៏តាមមករកដល់ក្នុងបន្ទប់ ប៉ុន្តែក៏ឃើញរាងតូចសន្លប់ស្ដូកបាត់ ទៅហើយ គេក៏យកទូរសព្ទមកនិយាយ
«មានការអី? ហ្ហាស?!! ប៉ាហូប៊ីស្លាប់ហើយ?» 😳
គ្រាន់តែទទួលបានដំណឹងនេះនាយក៏រន្ធត់ ចិត្តដែរ ចុះទម្រាំតែហូប៊ីដែលជាកូនទៀត នោះ ហេតុនេះទើបរាងតូចស្រែកយំរហូត ដល់បាត់បង់ស្មារតីស្របពេលជាមួយដំណឹងដ៏អកុសលមួយនេះលឺដល់ត្រចៀក ធ្វើចិត្តមិនបានទេ លឿនពេកហើយ 😭To be continue......
លីលី វីស្ទែន 🌸