💔 My Ex ❤️‍🔥

90 7 0
                                    

ភាគទី : 08 » [ ខ្យល់ដង្ហើមសុប្បនិមិត្ត ]
Binhope Novel
__________
#ផ្ទះតូចរបស់ Holy
ក្រោយពីសម្រេចចិត្តជ្រើសរើសជម្រើសទី1 រួចមក ហូប៊ីក៏រាងស្ដាយបន្តិចដែរ តែធ្វើមិចខ្លួនជាអ្នករើសទៅហើយ រាងតូចអៀរៗ ចូលទៅក្នុងផ្ទះ ស្រាប់តែឃើញពស់ Holy កំពុងវារយឺតៗគើមៗនៅលើសាឡុង
«ហ្ហើយ...សួស្ដី Holy ខ្ញុំជាប៉ាថ្មីរបស់ឯងណា ហ្អឺម..! នៅឲ្យឆ្ងាយៗគ្នាបន្តិចទៅបានទេ? បើឃ្លានចាំប៉ាយកចំណីមកឲ្យឯង កុំធ្វើឲ្យប៉ាខ្លាចឯងណា...» ហូប៊ីយកចំណីដែលនៅសល់ដាក់ឲ្យពស់ទាំងញញើតៗ ប្រុងរត់បន្តិចអីបន្តិច ថាគួរឲ្យចង់សើចក៏ថាបាន
«ហូប៊ី...! ហូប៊ី...!» សម្លេងរបស់អ្នកបម្រើធំឈ្មោះថា ជូអ៉ី ស្រែកនៅខាងក្រៅផ្ទះ
«មានការអីមែនទេ?» ហូប៊ីដើរចេញមកសួរនាំបងស្រី
«ចៅហ្វាយបញ្ជារឲ្យឯងទៅជួយការងារ នៅផ្ទះធំសិន ហើយពេលយប់ ឯងត្រូវមកគេងនៅទីនេះវិញ» ជូអ៉ី
«ថាមិច?! គេចង់ឲ្យពស់លេបខ្ញុំមែនទេ? ហួសហេតុពេកហើយ ពស់ប៉ុនភ្លៅអាចលេបមនុស្សបានណា» រាងតូចភ្លាត់សម្លេង បន្ទាប់ពីលឺថាគេឲ្យខ្លួនដេកនៅផ្ទះនេះជាមួយពស់ថ្លាន់ទំហំប៉ុនភ្លៅ

«តវ៉ាច្រើនណាស់ តិចចាប់ចងជាប់ជាមួយពស់ទៅ» សូប៊ីនដើរអោបដៃមកដល់ជូអ៉ី ក៏ប្រញាប់ចេញទៅវិញមិនហ៊ាននៅឈរទើសទែងចៅហ្វាយទេ
«លោកមកធ្វើអី? មិននៅមានក្ដីសុខជាមួយ ស្រីលោកបន្តទៅ កុំភ័យខ្ញុំមិនបានគេចវេសការងារទេ» ហូប៊ីនៅតែមាត់ខ្លាំងដាក់គេដដែល
«យើងក៏មានក្ដីសុខឆ្អែតឆ្អន់ហើយ ទើបចង់មកមើលមុខអ្នកខ្លះ ក្រែងគាំងបេះដូងងាប់បាត់ទៅ» រាងក្រាស់អោបដៃញាក់ចិញ្ចើមឌឺរាងតូចមិនឈប់ សប្បាយអរលើគំនរទុក្ខអ្នកដទៃណាស់ណ៎
«កុំសង្ឃឹម! ខ្ញុំនឹងធ្វើជាមនុស្សរឹងមាំ ត្រឹមពស់ប៉ុណ្ណឹងគ្មានអីអស្ចារ្យទេ លោកចាំមើលចុះ ខ្ញុំប្រាកដជារស់នៅជាមួយវាបាន» រាងតូចនេះក៏ឌឺមិនធម្មតាដែរ ចង់ឈ្នះចិត្តមនុស្សដែលយកចំនុចខ្សោយខ្លួនមកលេងសើចឲ្យបាន
«ល្អ! ចាស់ហើយឆាប់យល់បែបហ្នឹងក៏ល្អដែរ កុំឲ្យពិបាកហត់មាត់ក្មេងដូចជាយើង» សូប៊ីន
«នែ! ល្មមចេះផ្ដល់តម្លៃឲ្យមនុស្សអាយុបងខ្លះផង ពិតមែនថាខ្ញុំកូនបំណុលលោក តែក៏មិនអាចឲ្យលោកឯងមកប្រើសម្ដីឈ្លើយអញ្ចឹងដែរ» ហូប៊ីប្រឹងជំទើតជើងតបគេធ្វើដូចកម្ពស់ស្មើរគ្នា ភ្លេចហើយឬយើងជាអ្នក បម្រើគេទេកូនម្ដាយ
«សម្ដីបានណាស់ ចាប់បឺតស្លេកមាត់ឥលូវហើយ ក្រែងខ្លាំងណាស់មែនទេ? អឺម... យប់នេះមិនបាច់ស៊ីបាយទេ ហើយដេកនៅទីនេះហើយលឺទេ?» សម្ដីគ្រោតគ្រាត សាហាវតែម្ដងហើយលោកប្រុស
«អញ្ជើញ...! អត់បាយក៏អត់ទៅ ខ្ញុំគេងនៅ ទីនេះក៏បានដែរ! បើជ្រុលជាក្លាហានហើយ ខ្ញុំមិនឲ្យចាញ់ចិត្តលោកទេ ប្រាប់ឲ្យដឹងទៅ» ហូប៊ីខ្លាំងសម្ដីបានយូរឬអត់ពឹងលើឆ្លងផុតយប់នេះឬអត់ហើយ 😮‍💨
រាងក្រាស់ញញឹមចុងមាត់មុននឹងចេញទៅវិញដោយមិននិយាយអីទៀតនោះទេ ប៉ុន្តែក្រលេកមកមើលអ្នកសម្ដីខ្លាំងវិញម្ដង លោកអើយ...មុខឡើងស្អុយប៉ែរ ។
...............
យប់នេះរាងតូចគេងកូរពោះគ្រូកៗ ហើយបែកញើសស្រាក់ៗ ព្រោះកំពុងក្រលំភួយជិតក្បាល គ្រាន់តែប៉ុណ្ណឹងក៏ដឹងបានហើយថាហូប៊ីខ្លាចអាហូលីមករកគេពេលយប់
«ហូលីហ្អា៎...កុំមកអីណា ប៉ាបានដាក់ចំណី ឲ្យឯងរួចហើយ យប់ហើយស៊ីឆ្អែតដេកទៅលឺទេ?» កំពុងតែរអ៊ូរង៉ូវក្នុងភួយសុខៗ ហូប៊ីស្រាប់តែមាន អារម្មណ៍ថាធ្ងន់ចម្លែកខុសពីធម្មតាពីលើភួយរបស់គេ តិច! តិចអា Holy មកមែនទៅ...🫠
«ហ្ហើយ...ប្រាកដជា Holy មកហើយ ហ្ហឺយ..ទៅដេកទៅមកចងកម្មធ្វើអី ប៉ាខ្លាចឯងណាស់ដឹងទេ?» ហូប៊ីនិយាយតិចៗទាំងញ័រក្នុងភួយដដែល
«បើខ្លាចមិចមិនសុំយើងទៅដេកនៅផ្ទះធំ សុខចិត្តមកទទូរភួយទៅកើត ចាស់ហើយឲ្យក្មេងស្ដីឲ្យទៀត» សម្លេងនេះ??
«សូប៊ីន...?!» រាងតូចបើកភួយមកគឺច្រមុះគេនិងសូប៊ីនស្ទើរតែជល់គ្នាទៅហើយ បញ្ជាក់ថាមិញនេះ អ្នកអោបរឹតគេពីក្រៅភួយគឺជាសូប៊ីនទេ?
«យើងចង់ដឹងថាឯងខ្លាំង ឌឺនឹងយើងបាន ដល់កម្រឹតណា តែតាមមើលយើងខ្លោចចិត្តណាស់» នាយនិយាយទាំងអស់សំណើចតិចៗ
«នែ...លែងខ្ញុំទៅ លោកនេះចង់មកលងបន្លាចខ្ញុំទាំងប៉ាទាំងកូនមែនទេ? ចុះទៅធ្ងន់ណាស់» រាងតូចប្រឹងរើរុញច្រានអ្នកសង្កត់ខ្លួនឲ្យចុះចេញ
«យើងមិនចុះ មិច?!មានបញ្ហាទេ?» សូប៊ីន
«មិនចុះមែនទេ? ហ្អឺស! នៀក...» ឌឹប! មួយជើងរបស់ហូប៊ី ធ្វើឲ្យនាយរមៀលធ្លាក់ ពីលើគ្រែ ផូស!
«អូយ...ឈឺណាស់! នេះចង់សម្លាប់ប្ដីមែនទេ? ចិត្តធ្វើពីអីបានជាអាក្រក់បែបនេះ?» នាយងើបមកវិញទាំងយកដៃអង្អែលចង្កេះ
«សមមុខ! បានបាក់ចង្កេះកាន់តែល្អ ពូកែធ្វើបាបខ្ញុំណាស់មែនទេ?» រាងតូចលួចសើចពេលឃើញទឹកមុខរបស់នាយសង្ហា
សូប៊ីនឹកឃើញវិធីសងសឹករាងតូចហើយ គេដើរទៅរក Holy ដែលដេកលក់នោះយកមកបន្លាចរាងតូចវិញ
«លោកចង់ធ្វើអី? នែ!កុំលេងដូចកូនក្មេង ទៅមើល...លោក! កុំយកវាមកជិតខ្ញុំ ខ្ញុំខ្លាចហើយ..ហ្ហើយ...!!»
«ទៅដេកអោបគ្នាបន្តិចទៅ ហ្ហឹសៗ...»
«អ្អាវវវ...!! យកវាចេញទៅ យកវា! ខ្ញុំខ្លាចហើយ លោកវាគួរឲ្យខ្លាចណាស់ អ្អាយ៎...!! ហ្ហស..ហ្ហឺស...» រាងតូចស្រែកឡើងដង្ហក់ខ្យល់ចង់ស្ទះដង្ហើមភ្លាមៗ មនុស្សដែលខ្លាចខ្លាំងពេលដែលគាំងគឺដង្ហក់ថប់ខ្យល់មួយរំពេច ទៀតហើយសូប៊ីនអស់ពីសើចក៏ប្រែទឹកមុខជាភ័យភ្លាម ក្រោយឃើញរាងតូចយកដៃទប់ទ្រូងដង្ហក់ខ្យល់ឡើងសភ្នែក គេប្រញាប់យក Holy ចេញពីហូប៊ី ក្រវាត់ ទៅកៀនជញ្ជាំង ហើយឡើងទៅលើគ្រែរឹតទ្រូងឲ្យរាងតូច
«ហូប៊ី...អូន!អូនយ៉ាងមិចនឹង? ហូប៊ី...បងសុំទោស អូនថប់ដង្ហើមមែនទេ? ចាំបងផ្លុំខ្យល់ឲ្យណា» ថាហើយនាយក៏អោនប្រថាប់បបូរមាត់ថើបបញ្ចូលខ្យល់សុប្បន្និមិត្តឲ្យទៅរាងតូចយ៉ាងយូរគួរសម ប៉ុន្តែបន្ទាប់ពីបញ្ចូលខ្យល់យូរៗទៅ វាហាក់ដូចជាមាន ចរន្តឆក់ទាញរាងក្រាស់មិនចង់ដកមាត់ទាល់តែសោះ បបូរមាត់នេះទន់ផ្អែមក្រអូប គួរឲ្យឈ្លក់វង្វេងខ្លាំងមែន
«អ្អឺម...លោក..! បានហើយ ខ្ញុំលែងអីហើយ...» ហូប៊ីប្រឹងរុញគេចេញ ព្រោះគេនេះដូចជាបន្លំពេកហើយ ដំបូងផ្លុំខ្យល់ យូរៗដូចចង់បឺតយកខ្យល់ចេញទៅវិញ នៅ សង្កត់កាយតូចមិនព្រមងើបចេញទៀត
«អត់ទេ...បងមិនងើប បងចង់បានអូន បម្រើបងបន្តិចទៅណាហូប៊ី...» សូប៊ីនបែរជានិយាយពាក្យនេះឡើងទៅវិញ ធ្វើឲ្យហូប៊ីខឹងខ្លាំងតែម្ដង
«លែងមើស! ងើបចេញទៅ ក្រែងលោកចូលចិត្តជះទឹកលុយណាស់មែនទេ? បើមកលួងលោមខ្ញុំដៃទទេបែបនេះមិចនឹងកើត លោកក៏ដឹងថាខ្ញុំនេះមុខលុយខ្លាំង
ប៉ុណ្ណាដែរ ឥលូវឆាប់ឲ្យលុយមក!» រាងតូច លាដៃចាំទទួលលុយដែលគេតែងតែនិយាយថានឹងឲ្យបើរាងតូចព្រមបម្រើគេ
«យើងឲ្យមួយយប់មួយលានល្អទេ? ហើយទប់ជាមួយយើងមួយយប់ទល់ភ្លឺដូចរាល់ដង» នាយនិយាយឌឺបញ្ឈឺដើម្បីឲ្យរាងតូចកាន់តែខឹងនិងអន់ចិត្ត
«មានអីបានតើ...មោះ! មួយយប់មួយលាន អឺមម បើអញ្ចឹងលោកមកដេកជាមួយខ្ញុំតែ 10-20យប់ ខ្ញុំសងបំណុលលោករួចហើយ មោះ! លឿនៗមោ៎ ឆាប់បានលុយ» ហូប៊ីធ្វើជាប្រលេះលេវអាវបែបបញ្ឈឺមិនឲ្យចាញ់គ្នានោះទេ លេងខ្លាំងរៀងខ្លួនហើយតើ
សូប៊ីនក្រវីក្បាលស្ទុះងើបចេញពីកាយតូច យ៉ាងរហ័ស ព្រោះតែហួសចិត្តនឹងសម្ដីរបស់អ្នកក្រោមទ្រូង ណាមួយក៏មិនចង់ឲ្យ បំណងរបស់រាងតូចបានសម្រេចដែរ ទើបគេបិទលេវអាវ ហើយដើរចេញទៅវិញទាំងម៉ួម៉ៅបំផុត
ហូប៊ីយកដៃញីរសក់ឡើងកន្ទ្រើងអស់ មុន នេះក៏មិនយល់ថាខ្លួនឯងនិយាយអីមកដែរ តែដើម្បីតបតបញ្ឈឺគេ មានតែប្រើវិធីនេះ មនុស្សដូចគេសមហើយដែលត្រូវឌឺរបៀប នេះនោះ ។
________
ជុងហ្គុកបានទៅរកលោកជុងប៉ារបស់ហូប៊ី ដើម្បីនិយាយពីបញ្ហាធ្វើយ៉ាងណាយកហូប៊ីមកវិញឲ្យបាន
«ពេលនេះខ្ញុំជាស្រួលបួលហើយ ខ្ញុំចង់ទៅយកហូប៊ីមកវិញណាលោកពូ»
«បើក្មួយទៅទៀត ច្បាស់ជាត្រូវគេវ៉ៃធ្វើបាបទៀតមិនខាន លើកនេះទុកឲ្យពូទៅនិយាយជាមួយម៉ាហ្វៀនោះវិញ» លោកជុង
«លោកពូ ខ្ញុំមិនទាន់បានប្រាប់រឿងមួយដល់លោកពូទេ ម្ចាស់បំណុលនោះ គេគឺជាសង្សារចាស់របស់ហូប៊ីណា» ជុងហ្គុក
«អញ្ចឹងបានន័យថាពួកគេនៅទាក់ទងគ្នាទៀតហ្អី?»
«ខ្ញុំក៏មិនច្បាស់ដែរ តែអ្វីដែលខ្ញុំច្បាស់នោះគឺអាម្នាក់នោះមកលើកនេះ មិនមែនក្នុងន័យល្អនោះទេ ដូចជាមកសងសឹកហូប៊ី ដែល បោះបង់គេនោះច្រើនជាង»
«ថាមិច?! អញ្ចឹងកូនពូមិនស្ថិតក្នុងគ្រោះថ្នាក់ហើយទេហ្អី? ខុសមកពីពូ កាលនោះគម្រាមឲ្យកូនបែកគ្នា ព្រោះកាលនោះពូប្រកាន់វណ្ណះ ហើយពូក៏ប្រកាន់ដែលកូន ស្រលាញ់ប្រុសដូចគ្នាដែរ» លោកជុងអោនមុខចុះចាប់ផ្ដើមបន្ទោសខ្លួនឯង
«កាលនោះហូប៊ីខ្លាចថាលោកពូសម្លាប់សង្សារគេ ទើបគេសុខចិត្តខុសខ្លួនឯង ដើរតួជាមនុស្សក្បត់ សុំបែកពីអាចង្រៃនោះ រហូតដល់ពេលនេះ គេត្រលប់មកសងសឹកវិញហើយ» ជុងហ្គុក
«កាលនោះពិតមែនថាហូប៊ី មិនដែលនិយាយអី តែពូមើលដឹងថាគេឈឺចាប់ណាស់ មានម្ដងនោះពូបានឃើញគេលួច យំអោបរូបថតអាម្នាក់នោះស្ងាត់ៗទៀតដូច្នេះហើយទើបពូមិនអាចចិត្តដាច់ដាក់កូនទៀតទេ ពូនឹងទៅរកគេដើម្បីពន្យល់គ្រប់យ៉ាងណាជុងហ្គុក កុំឲ្យគេយល់ច្រលំនឹងហូប៊ីទៀត» លោកជុង
«កុំអី គ្រោះថ្នាក់ណាស់លោកពូ ពួកវាសាហាវឃោឃៅ មើលតែខ្ញុំក៏ដឹងហើយ បីសនឹងស្លាប់»
លោកជុងមិនបាននិយាយអីទៀតទេ តែក្នុងចិត្តគាត់ប៉ងថានឹងទៅរកសូប៊ីនប្រាប់ពីការពិតឲ្យបាន ។

To be continue.....
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now