🥀 My Ex 🥀

159 14 2
                                    

ភាគទី: 33 » [ ហូប៊ីនៅមន្ទីរពេទ្យ ]
Binhope Novel
__________
លោកលីទើបតែនឹកឃើញប្រុងមកប្រាប់សូប៊ីនថាហូប៊ី ក៏មកទីនេះដែរ ប៉ុន្តែអ្នកស្រីលីមកកាត់អូសដៃគាត់ឲ្យទៅទទួលភ្ញៀវវិញ ទុកឱកាសឲ្យកូនស្រីគាត់បានស្និទ្ធ ជាមួយសូប៊ីនដោយគ្មានអ្នករំខាន
...........
ជុងហ្គុកនិងថេយ៉ុង ពួកគេមកពីខុនដូចាស់រើឥវ៉ាន់ដែលនៅសល់មិនទាន់អស់ទើបជិះឡានកាត់ម្ដុំនោះ ថេយ៉ុងបានឃើញមនុស្សដេកនៅលើចិញ្ចើមផ្លូវក៏ឆាប់ប្រាប់ជុងហ្គុក ឲ្យឈប់ឡាន ដំបូងជុងហ្គុកមិនព្រមទេខ្លាចថាចោរវាបន្លំខ្លួនវាយប្លន់របស់អីចឹងទៅ តែដោយសារថេយ៍ អង្វរខ្លាំងពេកទើបនាយព្រមឈប់ហើយចុះទៅមើលព្រមគ្នា
ពេលដែលទាញបំបែរមុខមក ថេយ៉ុងនិង ជុងហ្គុកស្ទើរតែធ្លាក់ថ្លើមក្ដុក
«ហូប៊ី..!! ដឹងខ្លួនឡើង ឯងកើតអី អ្នកណាធ្វើអីឯងហ្នឹងហ្ហា៎...ហ្ហឹក...» ថេយ៉ុងលើកត្រកងកាយតូចរន្ធត់ចិត្តក្រោយឃើញហូប៊ី មកគេងសន្លប់មុខសុទ្ធតែរបួស
«តោះ យកគេទៅមន្ទីរពេទ្យឲ្យលឿន!» ជុងហ្គុកភ័យស្ទើតែលោតបេះដូងមកខាងក្រៅហើយ នេះវាមានរឿងអីឲ្យប្រាកដទៅ សុខៗហូប៊ីមករបួសដេកតាមចិញ្ចើមផ្លូវ ចុះឯណាសូប៊ីន ក្រែងថាការពារប្អូនគេដោយជីវិតហ្អី? ចាំមើលណានឹងជម្រះបញ្ជីរឲ្យណាណី
.............
ម៉ោង 11 យប់សូប៊ីនត្រលប់មកដល់ផ្ទះវិញតែអ្វីដែលនាយឆ្ងល់មិចក៏មិនឃើញហូប៊ី នៅចាំដូចរាល់ដង
«ឬមួយអូនងងុយខ្លាំងឡើងទៅគេងមុនហើយ? ក៏ល្អដែរបងមិនចង់ឲ្យអូនអត់ងងុយចាំបងទេ សម្រាកឲ្យច្រើនប្រពន្ធបងនឹងមានសុខភាពល្អ ហ្ហឹសៗ...» ឈរសើចម្នាក់ឯងទៅ មិចមិនឡើងទៅមើលថាប្រពន្ធយើងនៅក្នុងបន្ទប់មែនឬអត់? ក្រាក.....
«អូនសម្លាញ់...បងមកវិញហើយ...អេ! មិននៅក្នុងបន្ទប់ទេ?» នាយស្ទុះទៅបើកទ្វារបន្ទប់ទឹកក៏មិនឃើញដែរ ក្នុងចិត្តចាប់ផ្ដើមជ្រួលច្របល់ស្រែកហៅអ្នកបម្រើផ្អើលពេញភូមិគ្រឹះ ទើបដឹងថាហូប៊ី បានចេញទៅ ក្រៅពីល្ងាចមិញ តែមិនដឹងថាទៅណាទេ
សូប៊ីនចាប់ផ្ដើមវឹលវល់ក្នុងចិត្តយ៉ាងខ្លាំង តិចហូប៊ីរត់ចោលគេទៀតហើយទេដឹង?? មិនអាចនោះទេ...នាយក៏នឹកឃើញជុងហ្គុក ភ្លាមៗ ក្រែងឡូររាងតូចទៅគេងផ្ទះបងប្រុសទេដឹង??
«អាឡូបងប្រុសតើហូប៊ីនៅ...?!»
[ អាចង្រៃ!! ហូប៊ីនៅមន្ទីរពេទ្យ ឯងមាន រឿងធំជាមួយយើងហើយ!! ] ជុងហ្គុក
«ថាមិច...?! ខ្ញុំទៅឥលូវភ្លាម បងចង់សម្លាប់ខ្ញុំក៏បានដែរ សូមប្រាប់ខ្ញុំមកថាប្រពន្ធខ្ញុំនៅ មន្ទីរពេទ្យណា?» មិនគួរណាបណ្ដោយឲ្យសំណព្វចិត្តខ្លួនមានរឿងអីឡើងទេ បើសិនជាជុងហ្គុកវាយគេ ក៏គេមិនតសូម្បីមួយដៃដែរ ព្រោះគេធ្លាប់សន្យានឹងបងថ្លៃហើយថាមិនឲ្យរាងតូចកើតអីទេ
..............
@មន្ទីរពេទ្យសេអ៊ូល
នាយក្រាស់រុញទ្វារបន្ទប់ចូលទៅដល់ហូប៊ី កំពុងគេងសន្លប់នៅឡើយ មានជុងហ្គុកនិង ថេយ៉ុងនៅអមសងខាងគ្រែមើលថែរាងតូច
«ហូប៊ី...!! អូនយ៉ាងមិចហើយ? អូន...» នាយស្ទុះទៅចាប់ដៃតូចដែលនៅជាប់សេរ៉ូមមកកាន់សម្លឹងមើលមុខបែកជាំរបស់ ហូប៊ីដោយក្ដីអាណិត
ជុងហ្គុកស្ទុះទៅទាញគាស់សូប៊ីនចេញថែម ទាំងចាប់ក្របួចកអាវបម្រុងដាល់
«ឯងមិនសមធ្វើជាប្ដីរបស់គេទេ មនុស្សខ្លួនតូចប៉ុណ្ណឹងឯងមើលថែមិនបានផង ឯងមានសិទ្ធអីគ្រប់គ្រងលើជីវិតរបស់គេនោះ» ជុងហ្គុក
«ខ្ញុំសុំទោសបងប្រុស...» សូប៊ីនអោនមុខដឹងកំហុស
«បងហ្គុកហ្អា៎...មិនអាចបន្ទោសសូប៊ីនទេ ហូប៊ីគេធំហើយ ជួនកាលគេអាចចេញមកក្រៅដោយមិនប្រាប់សូប៊ីន ក៏ថាបានដែរ» ថេយ៉ុង
«ខ្ញុំមិនដឹងមែនថាហូប៊ីចេញមកខាងក្រៅ គេមិនបានខលប្រាប់ខ្ញុំមុនទេ ខ្ញុំសុំទោសម្ដងទៀតបងប្រុសដែលមើលថែហូប៊ីមិនបានល្អ» សូប៊ីន
«ហ្ហើយ...!! មើលថែគេកុំឲ្យដាច់ពីក្រសែរ ភ្នែកមួយជំហាន តោះ!ថេយ៉ុងទុកឲ្យគេនៅមើលថែហូប៊ីចុះ យើងនឹងមកម្ដងទៀត នៅព្រឹកស្អែក» ជុងហ្គុកអូសដៃថេយ៉ុងចេញទៅវិញទាំងមិនខ្ចីមើលមុខសូប៊ីន
ក្រោយពួកគេចេញទៅបាត់ នាយសង្ហាលុតជង្គង់ជិតគ្រែសម្រាករបស់ប្រពន្ធ ហើយចាប់ដៃតូចៗមកកាន់ជាថ្មី
«បងសុំទោស...តើអ្នកណាគេធ្វើបាបអូន ដល់ថ្នាក់នេះទៅហូប៊ី?» ដៃធំក្រាស់អង្អែលថ្នមៗលើមុខរលោងពេញដោយស្នាមជាំ តាមមាត់និងថ្ពាល់
«បងមិនគួរណាប្រហែសទេ...មើលចុះគួរឲ្យអាណិតណាស់ អូនប្រហែលជាឈឺខ្លាំងហើយ» នាយងើបឡើងហើយអោនទៅថើបត្រង់របួសស្រាលៗ បញ្ជាក់ថានាយចង់ឲ្យរាងតូចឆាប់ជាខ្លាំងណាស់ ថាតែប៉ុណ្ណេះក៏ឡើងគេងលើគ្រែនោះជាមួយនឹងរាងតូច ដែរ ហើយអោបថ្នមៗ មិនឲ្យរំខានដល់ដំណេកកាយតូចឡើយ
.................
#ព្រលឹមស្រាងៗ
រាងតូចដឹងខ្លួនហើយស្រាប់តែមានអារម្មណ៍ថាថប់ៗ ពេលមើលច្បាស់ទើបដឹងថាសូប៊ីន កំពុងគេងអោបខ្លួននៅលើគ្រែពេទ្យដែរ
សម្លេងបើកទ្វារក្រាកជាស្នាដៃរបស់អ្នកគ្រូពេទ្យដែលត្រូវចូលមកពិនិត្យអាការ:របស់អ្នករបួស
ផឹប...!! ព្រុស...!!
ហូប៊ីប្រញាប់ធាក់សូប៊ីនទម្លាក់ពីលើគ្រែកុំឲ្យពេទ្យមកឃើញទាន់
«អូយយ៉ូយ...បាក់ចង្កេះហើយ..មិចក៏ធាក់ប្ដីកំពុងតែគេងលក់ស្រួលផង» សូប៊ីនអង្អែលចង្កេះត្អូញត្អែរដែលរាងតូចសុខៗធាក់គេធ្លាក់ពីលើគ្រែបែបនេះ
«សុំទោស...តើខ្ញុំចូលមកខុសពេលមែនទេនៀក?» អ្នកគ្រូពេទ្យរាងរអៀសចិត្តក្រោយឃើញបែបនឹង
«អឺ! អត់ទេអ្នកគ្រូពេទ្យមកត្រូវពេលល្អណាស់» ហូប៊ី
«ខ្ញុំសុំពិនិត្យមើលបន្តិចណាស ប្រហែលមួយម៉ោងទៀត គិលានុប្បដ្ឋាកយិកានឹងយកថ្នាំជាមួយនឹងអាហារពេលព្រឹកមកឲ្យហើយ» អ្នកគ្រូពេទ្យ
ក្រោយពីគ្រូពេទ្យចេញទៅបាត់ សូប៊ីនក៏ចូលទៅអង្គុយជិតចាប់ដៃអង្អែលថ្នមៗ តែរាងតូចងាកមុខចេញ នៅខឹងនឹងរឿងពីម្សឹលមិញមិនទាន់បាត់ទេ ទៅស្និទ្ធជាមួយនាងនោះវិញ កៀកកើយគ្នាដូចគូសង្សារ
«អូនកើតអីហូប៊ី? ខឹងបងរឿងអីហ្ហា៎? យប់ មិញអូនចេញទៅណា មិចក៏ត្រូវរបួស» សូប៊ីន
«មិនបាច់មកខ្វល់ជាមួយអូនទេ ទៅរកស្រីបងទៅក្រែងត្រូវរ៉ូវគ្នាវិញហើយហ្អី? ទៅ ញ៊ាំបាយជាមួយគ្នា ទៅទិញអី ហើយនៅទៅ...!!» រាងតូចអាក់សម្ដីបន្តិច
«អូនប្រច័ណ្ឌបងទៀតហើយ បងមិនបានត្រលប់ទៅទាក់ទងណាយ៉ុនវិញទេ បងហ៊ានស្បថ បើបងក្បត់អូនសូមឲ្យបងស្លាប់យ៉ាងវេទនា...» សូប៊ីនលើកដៃស្បថភ្លាមរកតែរាងតូចហាមមិនទាន់ តែសម្រាប់នាយគ្មានអីត្រូវខ្លាចទេ ព្រោះខ្លួនឯងដឹងច្បាស់ជាងអ្នកណាទាំងអស់
«កុំយកការស្បថមកបាំងមុខ អូនមិនចូលចិត្ត បានហើយអូនចង់ចូលបន្ទប់ទឹក ជៀសចេញទៅ» ហូប៊ី
«ចាំបងបីណាស អូនកំពុងឈឺកុំទាន់អាលដើរខ្លួនឯងអី មោះ!លឿនឡើង»រាងក្រាស់ប្រញាប់លើកបីកាយស្រាលតូចតែមួយឡើងសំដៅចូលបន្ទប់ទឹកដាក់ចុះថ្នមៗ និយាយពីថាថ្នមដូចកែវចឹង កាលដែលខ្លួន បណ្ដោយឲ្យរាងតូចរបួស នាយក៏ឈឺមិនចាញ់រាងតូចជាប្រពន្ធដែរ បែបនេះអាចមើលដឹងហើយថានាយស្រលាញ់ហូប៊ី
ប៉ុណ្ណា ចិត្តស្រលាញ់នេះវាមានច្រើន ហើយក៏មិនដែលបាត់បង់សូម្បីបន្តិច
...............
បន្ទាប់ពីបានជាស្រួលបួលនិងបានចេញពីមន្ទីរពេទ្យ សូប៊ីននិងហូប៊ី ក៏កាន់តែយល់ចិត្តគ្នាច្រើន ហើយរឿងរបួសថ្ងៃមុន រាងតូចជ្រើសរើសបញ្ចប់ដោយការស្ងៀមស្ងាត់មិនរករឿង 2នាក់ម្ដាយកូននោះឡើយ ព្រោះយល់ដល់លោកពូលី ដែលរាងតូចគោរពប្រៀបដូចជាប៉ាបង្កើត
ថេយ៉ុងបានសុំមកដើរលេងផ្សារជាមួយ ហូប៊ី ត្បិតអីពេលនេះ ហូប៊ីជាប្រពន្ធសេដ្ឋីហើយ ទាំងមានលុយ មានអំណាចដែល សំខាន់ប្ដីស្រលាញ់ស្ទើរលេប ទៅណាមិនបណ្ដោយឲ្យដើរម្នាក់ឯងទៀតទេ ពួកគេបានមកផ្សារទំនើបទិញឥវ៉ាន់ប្រើប្រាស់ផ្ទាល់ខ្លួន ហើយដោយមានអង្គរក្សមកតាមការពារជាប់
«ហូប៊ីហ្អា៎...គ្នាមានអារម្មណ៍ថាឡូយដល់ហើយ ដូចជាជំទាវមិចទេ មានអង្គរក្សមានអ្នកកាន់របស់ឲ្យនៀក» ថេយ៉ុង
«ធុញសឹងងាប់ គ្មានសេរីភាព តាមពិតអាប៉ិប៊ីនខ្លាចខ្ញុំរត់ទៅដើរលេងឆ្ងាយទៅវិញទេ» ហូប៊ី
«ហូ...ហួងហែងសាឡប់ ច្រណែន» ថេយ៍
«និយាយអញ្ចឹង ចេញពីនេះខ្ញុំចង់ទៅលេងផ្ទះបងគុក ចង់ទៅជួបអ្នកមីងនិយាយរឿងខ្លះៗ» ហូប៊ី
«ហ្ហឹស.ហ្ហឹស...តោះប្អូនថ្លៃល្អ...» ថេយ៍
ពួកគេក៏បន្តដើរទិញឥវ៉ាន់តទៀត តែអ្នកទាំងអស់គ្នា ដឹងស្រាប់ហើយហូប៊ីគម្រិះណាស់ ទម្រាំតែទិញបានរបស់មួយៗ តថ្លៃបែកពពុះ សូម្បីតែថេយ៍ក៏ចង់ខ្មាស់គេដែរ លើកមុនទិញអាវឲ្យសូប៊ីនមួយតថ្លៃឡើងអ្នកលក់អន់ចង់
#ម៉ោង 4 ល្ងាច....
ថេយ៉ុងនិងហូប៊ី កាន់ដៃគ្នាសើចសប្បាយ ស្រាប់តែវ៉ាក់អឺនឹង2នាក់ម៉ែកូនណាយ៉ុន និងអ្នកស្រីលី
«ស្លាប់ហើយ...ផ្សារលំដាប់ខ្ពស់បែបនេះ មិនគួរណាបើកទទួលពួកធុនថោកៗឲ្យចូល មកទិញដែរទេ ខូច Brand ហាងល្បីៗអស់ហើយ មែនទេអ្នកម៉ាក់» ណាយ៉ុនឆ្លៀតឌឺដងពេលដើរបញ្ច្រាស់ផ្លូវគ្នា
«ហ្ហឹស! មែនហើយ...តែមើលទៅសង្ស័យគ្មានសមត្ថភាពទិញទេ បានត្រឹមម៉ាមើល ពួកអន់ៗសេរី low» អ្នកស្រីលីចង់សើច
«បង្ករឿងច្បាស់ក្រឡែត រឿងចាស់មិនទាន់ដោះស្រាយផង...» ថេយ៍លឺហើយ
ក្ដាប់ដៃយ៉ាងណែន
«ក្នុងផ្សារ ខ្មាស់គេ...» ហូប៊ីចាប់ដៃថេយ៍
«អួយ!» ណាយ៉ុនងាកឃើញអង្គរក្សរាង ភ្ញាក់បន្តិច
«ពួកដែលតែខ្លួន High Show សង្ស័យមានតែកាបូបផងក៏មិនដឹង នេះមិនកំណត់ថាធ្វើខ្លួនធម្មតាអត់លុយទេ...អស! ពួកខ្ញុំមិនមែនមកបានតែមើលដូចអ្នកខ្លះទេ» ថេយ៍ ងាកទៅបង្ហើយបន្តិច រួចក៏ឆក់ថង់ខោអាវពីដៃអង្គរក្ស1ថង់មកគប់ដាក់មុខណាយ៉ុន
«អ្អាវវវ..!! មិចឯងហ៊ានគប់យើង ស្អី! ស្អីគេហ្នឹង?» នាងទាញថង់មកមើលបើកភ្នែកធំៗ ឆេះឈួលកាន់តែខ្លាំង
«គឺថង់ដាក់ខោលីអូ brand នឹងណា... អួយ! ខ្ទេចខ្ទីថង់ថ្លៃខ្ញុំអស់ហើយមើលចុះ... ហ្ហឹស!» ហូប៊ីយកដៃខ្ទប់មាត់ចង់សើចបន្តិច ប៉ុន្តែប្រឹងទប់
«អាឆ្គួត! មិចក៏យកថង់បែបនឹងមកគប់កូន យើង យ៉ាងមិចហើយកូន?» អ្នកស្រីលីមកច្រានថេយ៍ចេញមួយទំហឹង
«ឯង! ឯងមើលងាយយើង...អ្អាវវ.!យើង»
នាងយារដៃប្រុងស្ទុះទៅទះថេយ៍ តែពួកអង្គរក្សស្ទុះមកឈរពាំងជ្រោង ធ្វើឲ្យនាងល្អនិងម្ដាយចិត្តមារនោះដកថយភ្លាមៗ
«អ្នកម៉ាក់ សភាពការណ៍មិនល្អទេ គ្នាវាច្រើនណាស់ តោះ!ដកថយ...»
«ផ្ញើទុកសិនចុះពួកឯង ថ្ងៃនេះយើងប្រញាប់» អ្នកស្រីលីអូសដៃកូនចេញទាំងសម្លក់សម្លឹងស្ទើរជ្រុះគ្រាប់ភ្នែក
«ឆាប់មកយកវិញផង បើថារវល់ខ្លាំង ថ្ងៃណាល្អចាំនាំគ្នាឲ្យច្រើនទៅលេង» ថេយ៍ ដែលនៅក្រោយអង្គរក្សស្រែកតបបានចិត្ត
«ហ្ហឹស.ហ្ហឹស...អាងមានអង្គរក្សសម្ដីបានណាស់ថេយ៍...» ហូប៊ីនឹកហួសចិត្តនឹងបងថ្លៃខ្លួន
«អេ! ទោះគ្មានអង្គរក្សគិតថាខ្ញុំខ្លាច2នាក់ ម៉ែកូននឹងហ្អី? ខ្ញុំក៏ជាប្រុសដែរ រឿងអីស្រីមាឌដូចស្រមោច 2នាក់នោះធ្វើអីខ្ញុំបាន តែថា..ប្ដីឯងគិតគូបានល្អណាស់ ដែលដាក់អង្គរក្សមកការពារឯងនោះ» ថេយ៉ុង
«លើកនេះគេថ្នមខ្ញុំមែន ខ្លាចណាស់ឲ្យតែលឺថាខ្ញុំឈឺអីតិចមិនបានទេ...» ហូប៊ី ញញឹមអៀនឲ្យតែរំលឹករឿងហ្នឹង
«អូយ...ទៀតហើយច្រណែនណាស់...» ថេយ៉ុង
«អ្អឺម...បានហើយតោះ! ទៅផ្ទះវិញហ្អី?»
«ចុះថាទៅផ្ទះបងគុកជួបអ្នកម៉ាក់ហ្អី...?» ថេយ៍
«ចាំលើកក្រោយទៅ ខ្ញុំទើបតែនឹកឃើញ រឿងមួយត្រូវប្រញាប់ទៅផ្ទះរៀបចំសិន» ហូប៊ី
«ចាំខ្ញុំជួយណាស តោះ»
.....................
សូប៊ីនអង្គុយធ្វើការនិងពិភាក្សារឿងការងារជាមួយដៃគូរកស៊ីរបស់គេអស់ជាច្រើនម៉ោង ទម្រាំតែការសហការគ្នានេះនិយាយ ស៊ីចង្វាក់គ្នានិងប្រព្រឹត្តទៅបានរលូន គេពិតជាឈឺក្បាលខ្លាំងណាស់...នៅក្នុង office ផ្ទាល់ខ្លួន រាងក្រាស់ទម្លាក់ប៊ិចចុះបន្តិច ក្រោយពីបញ្ចប់កិច្ចការភ្លាម គេងាកទៅមើលរូបថតរបស់ហូប៊ី ដែលសើចស្ញេញមកកាន់គេធ្វើឲ្យគេបាត់ឈឺក្បាល បាត់ស្មុគស្មាញមួយរំពេច
«អូនជាថ្នាំបំបាត់រាល់ការឈឺចាប់ អូនជាអ្វីៗ គ្រប់យ៉ាងរបស់បងណាប្រពន្ធសម្លាញ់...»

«ចៅហ្វាយមើលទៅមានក្ដីសុខណាស់ ហ្ហើយ...បើត្រូវគ្នាជាមួយចៅហ្វាយតូចហើយអារម្មណ៍ល្អបែបនេះរាល់ថ្ងៃ នោះការងារប្រាកដជារលូនមិនខាន» លូហាន ដែលទើបតែចូលមកក៏លួចញញឹមដែរ
«លូហាន...ឯងគិតថាហូប៊ីចាំថ្ងៃកំណើតរបស់យើងដែរទេ?» នាយសង្ហាងាកទៅសួរកូនចៅជំនិត
«ប្រាកដជាចាំហើយ គាត់ស្រលាញ់ចៅហ្វាយណាស់ ហើយអ្នកទាំង2 ក៏មិន មែនទាក់ទងគ្នាតិចឆ្នាំនោះដែរ» លូហានតបទាំងប្រាកដចិត្តទៅកាន់ចៅហ្វាយខ្លួន
«យើងសង្ឃឹមថា ថ្ងៃនេះយើងបានកាដូធំទៅចុះ ហ្ហឹស.ហ្ហឹស...» នាយអង្អែលចង្ការ តិចៗក្នុងចិត្តគិតដល់កាដូពិសេសរាល់យប់
(ខូចមែន...)

To be continue......
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now