💔 My Ex 🔥

75 3 0
                                    

ភាគទី 19 »[លោកប៉ាទៅពាក់ព័ន្ធស្អីដែរ?]
Binhope Novel
__________
#វីឡាលោកលី
ណាយ៉ុនអង្គុយគងទាក់ខ្លាលើគ្រែនិងលើក ទូរសព្ទខលទៅប្រុស 2នាក់ដែលនាងបានឲ្យទៅតាមឃ្លំមើលហូប៊ីជាប្រចាំ គំនិតមិនល្អទៀតហើយមើលទៅ
«វាមានចេញក្រៅខ្លះដែរទេ?» ណាយ៉ុន
[ អត់ឃើញទេអ្នកនាង ខ្ញុំមកតាមមើលនៅ មុខនេះរាល់ថ្ងៃ ប៉ុន្តែមិនឃើញសូម្បីស្រមោលរបស់វាទាល់តែសោះហើយ ] ប្រុសមាឌធំៗដែលនាងជួលកំពុងឃ្លំមើល នៅផ្ទះ
«ហ្ហឹស! គង់មានថ្ងៃវាភ្លាត់ស្នៀតទេ ពួកឯងត្រូវតាមចាត់ការវាឲ្យបាន ហាមដាច់ខាតមិនត្រូវឲ្យអ្នកណាដឹងរឿងនេះទេ ជាពិសេសគឺបងប៊ីន» ត្រូវហើយ បើសិន សូប៊ីនដឹង 2នាក់ហ្នឹងប្រាកដជាងាប់ហើយអាចរាលដាលដល់នាងទៀតផង
[ បាទ អ្នកនាង ]
ផ្ដាច់ប្រព័ន្ធទូរសព្ទរួចរាល់ ស្រីចិត្តមារក៏ដើរទៅអង្គុយនៅមុខតុសំអាងសម្លឹងមើលស្នាមញញឹមរបស់ខ្លួនឯង ពិតមែននាងញញឹមស្អាតណាស់ តែនេះជាភាពស្រស់ស្អាតត្រឹមសំបកក្រៅ តែខាងក្នុងពោរពេញទៅដោយល្បិចកិចកលច្រណែនឬស្យា ។
..............
តើនេះជាថ្ងៃអ្វីហូប៊ី ចៃដន្យត្រូវចេញទៅទិញរបស់ប្រើផ្ទាល់ខ្លួនខ្លះៗ ដោយសារមួយរយ:នេះចល័តរហូត ម្ដងនៅផ្ទះសូប៊ីន ម្ដងនៅកោះ ម្ដងនៅផ្ទះខ្លួនឯង ដូច្នេះហើយទើបពិបាករឿងរបស់ប្រើប្រាស់ រាងតូចចាកចេញដោយជិះតាក់ស៊ីទៅ ហើយក៏មិនបានសុំអនុញ្ញាតពីសូប៊ីនដែរ នឹកឃើញថាទៅមិនយូរផង ម៉ូតូធំមួយគ្រឿងបានបើកតាមរាងតូចយ៉ាងប្រកៀក អ្នកក្នុងឡានមិនបានដឹងឡើយ ទៅដល់ផ្សារក៏ដើរទិញឥវ៉ាន់តាមធម្មតា តែក៏មិនមែនរបស់ថ្លៃអីដែរ សុទ្ធតែរបស់បញ្ចុះតម្លៃទេ
ក្រោយពីបានទិញរួចរាល់ក៏ដើរចេញមក រាងតូចមានអារម្មណ៍ថាមានគេដើរតាម ក្នុងចិត្តចាប់ផ្ដើមភ័យបុកពោះ គិតថាអ្នកណាមានបំណងអាក្រក់អីមកលើខ្លួនទេដឹង? ជើងដើរកាន់តែញាប់ទៅៗ មិនដឹងទិសដៅ ក៏ស្រាប់តែមកចេញនៅកន្លែងចតឡានទៅវិញ ចប់ហើយទីនេះរឹតតែស្ងាត់ សម្លេងសម្រឹបជើងតាមក៏កាន់តែញាប់និងកៀកដូចគ្នា ហូប៊ីដើរងាកៗរហូត បែកញើសស្រាក់ៗ
ផឹប...!!
«អុអួយ...សុំទោស..ខ្ញុំមិនបានប្រយ័ត្ន» ហូប៊ីអោនលំទោនទាំងមិនទាន់បានមើលមុខអ្នកម្ខាងទៀត ព្រមទាំងអោនរើសឥវ៉ាន់របស់ខ្លួនដែលជ្រុះ
«ខ្ញុំគ្មានបញ្ហាអ្វីទេក្មួយ» បុរសចំណាស់ ញញឹមតប មុននឹងឡើងឡានតម្លៃថ្លៃរបស់គាត់យ៉ាងសង្ហា ដែលអ្នកបើកឡានបើក មកចតក្បែរនោះ
«បាទ លោក» ហូប៊ីនៅតែគោរពគាត់ ព្រោះមើលទៅគាត់ជាមនុស្សថ្លៃថ្នូរណាស់គួរឲ្យគោរពមែន មិនចេះប្រកាន់ច្រើន
ហូប៊ីងាកទៅឃើញឯកសារមួយច្បាប់នៅជិតឥវ៉ាន់របស់ខ្លួនក៏ប្រញាប់រើសវាមកមើល
«នេះជារបស់លោកពូម្នាក់នោះទេដឹង? អឺ! លោកពូ...លោកពូសូមឈប់បន្តិចសិនបាទ» រាងតូចឃើញគាត់ចូលឡានបាត់ហើយ ក៏ប្រញាប់រត់ទៅតាមឡានរបស់ គាត់ភ្លាមៗ
ចំនែកឯពួកដែលតាមហូប៊ី ក្រោយឃើញមានមនុស្សនៅទីនោះដែរ ក៏ឆាប់ពួនលួច មើលនៅម្ខាងសិន ព្រោះពួកវាប្រហាក់ប្រហែលមុខបុរសចំណាស់ម្នាក់នោះណាស់ «លោកម្ចាស់...!!»
ហូប៊ីរត់ទៅគោះកញ្ចក់ឡានតិចៗដើម្បីឲ្យអ្នកខាងក្នុងឈប់ឡានសិន ណាមួយមិនដឹងថាឯកសារមួយច្បាប់នឹងសំខាន់ឬអត់ទេ ប៉ុន្តែរាងតូចច្បាស់ថាវាជារបស់គាត់
«សុំចាំបន្តិចលោកពូ...»
«មានការអីមែនទេក្មួយ?» អ្នកក្នុងឡានបើកកញ្ចក់មកសួរនាំដោយទឹកមុខស្មើ
«នេះជាឯកសាររបស់លោកពូដែលជ្រុះពេលប៉ះគ្នាជាមួយខ្ញុំមិញនេះ នេះបាទ»
រាងតូចហុចវាឲ្យគាត់មើល
«ហ្ហើយ...នេះជាឯកសារសំខាន់របស់ក្រុម ហ៊ុនយើងតើ បើបាត់ច្បាស់ជាមានរឿងធំហើយ អរគុណណាក្មួយប្រុស ឯងពិតជាក្មេងល្អមែន» គាត់ទះស្មារាងតូចតិចៗទាំងញញឹមសប្បាយចិត្ត ក្មេងនេះទៀងត្រង់ល្អណាស់ ថែមទាំងមានរឹកពារថ្លៃថ្នូរទៀត
«បាទ មិនអីទេ ចឹងខ្ញុំសុំលាសិនហើយ» រាងតូចងាកចេញបម្រុងថានឹងត្រលប់ទៅយកឥវ៉ាន់ ហើយក៏ភ្លេចថាមុននឹងមានគេតាមទៀត
«ឈប់សិនណា...ក្មួយមានអ្វីធ្វើដំណើរទៅផ្ទះដែរទេ? បើថាមិនមានអាចជិះទៅជាមួយពូបាន» បុរសចំណាស់ចិត្តល្អ ប្រញាប់កាក់ សួរក្រោយខ្នងហូប៊ី ក្រែងឡូរគាត់អាចតបស្នងអ្វីដល់ក្មេងនេះបាន ដោយងាក មើលឆ្វេងស្ដាំមិនសូវស្រួលរាងតូចសម្រេច ចិត្តថាព្រមទៅជាមួយនឹងគាត់ទៅចុះ មើលតាមលក្ខណះសម្បត្តិរបស់គាត់ក៏គួរឲ្យទុកចិត្តដែរ  
ពួកដែលតាមហូប៊ី មករហូតនោះ ពួននៅកៀនជញ្ជាំង
«ចង្រៃយ៎...!! ខូចការណ៍អស់ មិនងាយវាបានចេញមកចឹងទេ ហើយលោកម្ចាស់មកពាក់ព័ន្ធស្អីដែរ?» ពួកវាក៏លើកទូរសព្ទខលទៅណាយ៉ុនជាបន្ទាន់ដែរ
«ហេឡូអ្នកនាង..ពួកយើងបីសតែសម្រេចការងារទៅហើយ តែចៃដន្យណាស់ លោកម្ចាស់ក៏នៅហើយថែមទាំងហៅវាឡើងជិះឡានជាមួយទៀត អញ្ចឹងហើយខ្ញុំមិនហ៊ានធ្វើទាំងបង្ខំទេ ខ្លាចមានរឿងដល់អ្នកនាង»
[ លោកប៉ាទៅពាក់ព័ន្ធស្អីដែរ? ហ្ហើយ..! ឃើញខលមកស្មានតែសម្រេចហើយតើ ]
«បើឲ្យពួកខ្ញុំចាត់ការក៏បាន តែបើមាន បញ្ហាលោកម្ចាស់ ខ្ញុំមិនទទួលខុសត្រូវទេណា» ដឹងហើយថាអ្នកលេងវាមិនគិតច្រើនទេ បើសិនជាមានការបញ្ជារដាច់ខាតមកថាត្រូវតែចាត់ការ
[ នែ! កុំអី ខ្លាចមានរបួសដល់លោកប៉ាយើង ណាមួយអង្គរក្សបើកឡានឲ្យលោក ប៉ានោះក៏មិនធម្មតាដែរ ផ្អាកសិនទៅ ]
«បាទអ្នកនាង» រួចខ្លួនមួយគ្រាទៀតហើយ
........................

My Ex 🔥Where stories live. Discover now