ភាគទី: 35 » [ អ្វីៗគ្រប់យ៉ាងប្រែជាល្អ ]
Binhope Novel : ភាគបញ្ចប់
___________
សូប៊ីននិងជុងហ្គុកបានមកជួបគ្នាពិភាក្សា ពីរឿងដែលណាយ៉ុនចាប់ខ្លួនហូប៊ីនិងថេយ៍ ទៅ ពួកគេច្របូកច្របល់ខ្លាចថាណាយ៉ុន ធ្វើដូចដែរនាងគម្រាមនោះ
«ប្អូនថ្លៃ នាងនោះវាណាត់ទៅជួបពេលណា?» ជុងហ្គុកប្រញាប់សួរនាំខ្លាចហួសពេលគេធ្វើបាបប្អូននិងប្រពន្ធរបស់ខ្លួន
«ថ្ងៃត្រង់នេះ តែគេហាមមិនឲ្យនាំកូនចៅ ទៅទេ ខ្ញុំខ្លាចថាហូប៊ីរបស់ខ្ញុំមានរឿងអីណាស់» សូប៊ីន
«បងក៏បារម្ភពីថេយ៍ដែរ មាត់ដាចយ៉ាងនេះ បើគេកាត់អណ្ដាតចោលមែនតើគិតយ៉ាងមិចទៅ? ហ្ហើយ!» ជុងហ្គុកបារម្ភត្រង់ចំនុចនេះក៏ត្រូវម្យ៉ាងដែរ ថេយ៍ធ្លាប់មានរឿងឈ្លោះគ្នាជាមួយពួកគេច្រើនដងហើយ
«ទុកឲ្យខ្ញុំអ្នកដោះស្រាយណាយ៉ុនខឹងនឹងខ្ញុំ តែមិនគួរណារាលដាលដល់ថេយ៉ុងនោះទេ» សូប៊ីន
«បងមានមិត្តជាប៉ូលីស រឿងនេះយ៉ាងណាត្រូវតែឲ្យខាងប៉ូលីសដឹងពួកគេមានជំនាញ និងបទពិសោធន៍ច្រើនជាងយើង» ជុងហ្គុក
«Ok ថ្ងៃត្រង់នេះ ខ្ញុំទៅមុន បងទាក់ទង ជាមួយប៉ូលីសចុះណា» សូប៊ីន
____
លោកលីក៏បានដឹងរឿងនេះដែរ ព្រោះគាត់ ឲ្យអ្នកស៊ើបតាមប្រពន្ធនិងកូនយូរហើយ តែក៏មិនស្មានថាពួកគេហ៊ានធ្វើរឿងល្មើស បែបនេះដែរ
«ហ្ហើយ...ហេតុអីប្រពន្ធនិងកូនខ្ញុំក្លាយទៅ ជាបែបនេះ មិនខ្លាចបាបកម្មក៏ហីទៅចុះ នេះមិនខ្លាចជាប់គុកចោលប៉ានិងប្ដីទេហ្អី? គិតអីរាល់ថ្ងៃ» លោកលី
«លោកប្រុសគួរតែហាមពួកគាត់ទាន់រឿងវាមិនទាន់ដល់ដៃប៉ូលីស» ជំនិត
«ឥលូវពួកគេនៅឯណា?» លោកលីគាត់ត្រូវចេញមុខដោយផ្ទាល់#នៅឃ្លាំងចាស់.....
អ្នកស្រីលីនិងណាយ៉ុនកំពុងតែសប្បាយដៃវ៉ៃធ្វើបាបរាងតូចទាំង2 ឡើងទ្រមខ្លួន
ម្នាក់ៗមុខមាត់បែកឈាមនិងជាំពេញទាំងខ្លួនអស់ហើយ នាងល្អបោចសក់ហូប៊ីដែល ពេលនេះបើកភ្នែកលែងចង់រួចទៅហើយ
«អាចង្រៃឯងលើកមុនត្រូវយើងវ៉ៃឡើងចូលពេទ្យម្ដងហើយ នៅតែឌឺបានទៀត លើកនេះធានាថាឯងបានងាប់សមបំណងយើងមិនខាន ហ្ហឹស.ហ្ហឹស...»
«នាងសម្លាប់យើងក៏នាងនៅតែមិនអាចឈ្នះយើងបានដែរ ចាំទុកទៅលីណាយ៉ុន ព្រោះក្នុងបេះដូងរបស់ឆយសូប៊ីន មានតែ យើងម្នាក់ទេ» ហូប៊ីមាត់សុទ្ធតែឈាមប្រឹងតបទាំងមិនរអាអីបន្តិច
«ជឿជាក់ម្លេះហ្ហាស!! ទោះវាយកកូនយើង ទៀតឬអត់លែងសំខាន់ហើយ ឲ្យតែយើងបានបញ្ចេញកំហឹងរបស់យើងទៅលើឯង អាក្មេងខ្ទើយអត់ម៉ែឪ! បើថាយកក្មេងដូចគ្នាហើយក៏យកទៅ ចាំបាច់អីមកទាក់ប្ដីយើងទៀតហ្ហាស!» អ្នកស្រីលី
«មើលទៅឡប់ទាំងម៉ែទាំងកូនហើយ ហូប៊ីមិនដែលទៅទាក់ប្ដីអ្នកណាទេ ខ្លាចតែកូនអ្នកខ្លះទេដែលហាច់ទៅរកប្ដីគេរហូត ខ្លួនជាម៉ែគេមិនប្រដៅកូនបែរជាកាន់ជើងថែម ទៀត ហ្ហឹស! ជាមនុស្សចាស់មិនឲ្យក្មេងគោរព» ថេយ៍ក្រវីក្បាលមាត់សុទ្ធតែឈាម
«ឯង!ឯង...អ្អឿយ!! មាត់ខ្លាំងណាស់ឯង បែកមាត់ប៉ុណ្ណឹងនៅស្ទើរមែនទេ?» អ្នកស្រីលីខឹងស្ទើរចេញផ្សែងតាមត្រចៀក
«ខ្ញុំនិយាយតាមការពិត គួរតែណែនាំកូនឲ្យដើរផ្លូវល្អ ប្រុសល្អៗមានច្រើនណាស់ ឆ្ងាញ់ណាស់ទៅហ្អីប្ដីគេ?» ថេយ៍និយាយអារម្មណ៍ពិតដែលខ្លួនសែនហួសចិត្ត ហេតុអីបានជាមិនចោលអា.ចរឹកដណ្ដើមគេ ថា កូនទៅវាក្មេងខ្ចីគំនិតគិតមិនបានវែង ចុះអ្នកជាម្ដាយមិនប្រៀនប្រដៅកូនឲ្យដើរផ្លូវល្អ
ផាច់ៗ...!! 2ដៃ
«អាក្មេងពីម្សឹលម្ងៃកុំចេះមកប្រដៅយើង! យើងកាត់អណ្តាតឯងចោលឥលូវហើយ» អ្នកស្រីលី
«កុំធ្វើបាបគេអីអ្នកស្រី រឿងវាកើតឡើងពីខ្ញុំ ថេយ៍គ្មានពាក់ព័ន្ធទេ» ហូប៊ីប្រមូលកម្លាំងតបតទៅពួកគេ
«អ្នកម៉ាក់ហ្អា៎...បើយើងកាត់អណ្ដាតពួកវា ចោល ហ្ហឹស.ហ្ហឹស...ពួកវាមិនអាចរអ៊ូដាក់ពួកយើងទៀតទេ ចាត់ការទៅ...»
ប្រុសៗ 2-3នាក់ដែលណាយ៉ុន ជួលមកនាំគ្នាចាប់ហូប៊ីនិងថេយ៍ជាប់ ចំនែកណាយ៉ុន កាន់កាំបិតជាប់ដៃញញឹមកំណាចដូចជាខ្មោចចូល នាយតូចទាំង2 ក្រវីក្បាលភ័យខ្លាចយ៉ាងខ្លាំង នេះខ្លួនពិតជាត្រូវដាច់អណ្ដាតក្លាយជាមនុស្សពិការមែនទេ?
____
សូប៊ីនបើកឡានមកឈប់ទាំងអារម្មណ៍ខ្វល់ខ្វាយ លូហានជាកូនចៅក៏លួចតាមទៅជាសំងាត់ដែរ មកដល់មុខឃ្លាំងចាស់សូប៊ីន ចុះពីឡានដើរសំដៅចូលទៅគេក៏ប្រទះនឹងកូនចៅរបស់ណាយ៉ុន
«ណាយ៉ុននៅឯណា? យើងមកហើយ» នាយដើរចូលទៅទាំងមិនរអាអ្វីបន្តិច