ភាគទី: 23 » [គ្មានភាពខ្មាស់អៀនមែន]
Binhope Novel
___________
សូប៊ីនផឹកស្រាស្រវឹងជោគ កែវភ្នែកបើក ស្ទើរមិនរួច ប៉ុន្តែនាយនឹកឃើញដល់ផ្ទះតូច កន្លែងដែលហូប៊ីធ្លាប់នៅមើលថែហូលីដាក់ ចំណីឲ្យវាទាំងដែលហូប៊ីខ្លាចហូលីខ្លាំងណាស់ចុងក្រោយនៅតែអាចចុះសម្រុងគ្នាបាន តើហូប៊ីមាននឹកឃើញទីនេះដែរទេ?
«ហូលី...មកនេះមកកូន នឹកប៉ាតូចទេ? ហូប៊ី ប្រុងរត់ចោលពួកយើងរហូតហើយមើល ទៅ ចិត្តអាក្រក់ចិត្តខ្មៅណាស់» និយាយដល់ត្រង់នេះ នាយយកដៃអង្អែលលើក្បាលរបស់ពស់ហូលី នឹកឃើញគ្រាជា ច្រើនដែលខ្លួនបានធ្វើបាបយកពស់ទៅពាក់លើ.ករបស់ហូប៊ី នៅបង្ខំឲ្យរាងតូចគេង នៅទីនេះទាំងភ័យខ្លាចជាច្រើនខែទៀត
តើអ្នកណាដែលចិត្តអាក្រក់ចិត្តខ្មៅឲ្យពិត ប្រាកដទៅ?
«តាមពិតទៅគឺប៉ានេះហើយដែលជាមនុស្សចិត្តអាក្រក់ចំពោះគេខ្លាំង ហ្ហើស! គេប្រហែលជាទ្រាំលែងបានហើយមើល ទៅ» ទើបតែមកដឹងពេលនេះវាហួសពេលទៅហើយ មនុស្សយើងទោះពូកែអត់ធ្មត់ខ្លាំងប៉ុណ្ណាក៏គង់តែទ្រាំលែងបាន ដូចរាងតូចហូប៊ីពេលនេះអញ្ចឹង
«យ៉ាងណាយើងត្រូវតែយកហូប៊ីមកនៅ ក្នុងដៃយើងវិញឲ្យបាន...ទោះអូនរត់ដល់ជើងមេឃក៏មិនអាចគេចពីដៃបងបានដែរ ព្រោះអូនជាប្រពន្ធបងហើយ» និយាយបាន ពេញមាត់ថាគេជាប្រពន្ធ តែយកគេមកបម្រើ ប្រើធ្វើការសព្វគ្រប់បែបយ៉ាង ហូប៊ី ហត់នឿយណាស់ មួយរយ:នេះ ទាំងកាយទាំងចិត្ត ។
_________
រយ:ពេលដែលមករស់នៅជាមួយជុងហ្គុក គឺហូប៊ីបានសម្រាកច្រើនគ្រប់គ្រាន់ មិនសូវហត់ចិត្តហើយក៏មិនមានការបំពានផ្លូវកាយ ពីសំណាក់ប្រុសក្មេងរោគចិត្តនោះដែរ
ប៉ុន្តែក្រលេកមកមើលសូប៊ីនវិញរាល់ថ្ងៃ ណាយ៉ុនតែងតែមករកគេហើយនិយាយពីរឿងរៀបការរហូត លក្ខណ:ថាបង្ខំឲ្យឆាប់បានការទាន់ហូប៊ីមិននៅ ប៉ុន្តែការធ្វើបែបនេះ ធ្វើឲ្យសូប៊ីនធុញទ្រាន់ទៅវិញទេ ណាខ្វល់ចិត្តដែលរាងតូចរត់ចោល ណាត្រូវបង្ខំចិត្តឲ្យរៀបការទៀត នាយគេច រហូតដល់ថ្នាក់លែងចង់ឃើញមុខរបស់ណាយ៉ុនហើយ ។#មួយខែកន្លងផុតទៅ.....
ហូប៊ីហាក់មានអារម្មណ៍ថានឹកគេម្នាក់នោះទៅវិញ អាចនិយាយបានថាគេធ្វើបាប តែក៏មានពេលខ្លះគេទន់ភ្លន់ដែរ ហើយនៅធ្វើឲ្យនឹកឃើញដល់ស្នេហ៍ចាស់ទៀត ព្រោះរាល់លើកឃើញគូស្នេហ៍ថេយ៍គុក ពួកគេ ផ្អែមល្ហែមពេលណាក៏នឹកដល់មនុស្សដែលខ្លួនធ្លាប់ស្រលាញ់ដែរ រឹតតែមិនហ៊ាននិយាយចេញមកទៀត
ថ្ងៃនេះជុងហ្គុកទំនេរពីការងារ គេចង់នាំថេយ៉ុងនិងប្អូនទៅទិញឥវ៉ាន់ខ្លះៗ ណាមួយ ក៏ទើបបើកប្រាក់ខែផង នាយសង្ហាមិនចង់ឲ្យប្អូនគិតច្រើនឡើយ ឃើញសើចនៅមុខគេរហូត តែក៏ធ្លាប់ឃើញប្អូនលួចយំមើល រូបថតប៉ាម៉ាក់ដែរ នាយមិនអាចជួយអីបានច្រើនក្នុងរឿងនេះទេ មានតែព្យាយាមនាំអារម្មណ៍អ្នកជាប្អូនឲ្យគិតរឿងរីករាយបានខ្លះតែប៉ុណ្ណោះ
.................
@ផ្សារទំនើប
ជុងហ្គុកមិនដឹងទេថាខ្លួននាំប្អូនខុសកន្លែង នេះជាផ្សារទំនើបដែលទើបតែបើកថ្មីរបស់ម៉ាហ្វៀសង្ហា ឆយសូប៊ីន ប៉ុន្តែគេមិនបាន ដាក់ឈ្មោះខ្លួនឯង ដូច្នេះហើយទើបអ្នកទាំង3 មិនបានដឹង ក្រោយដើរទិញឥវ៉ាន់អស់ចិត្តហើយ ហូប៊ីក៏អង្គុយសម្រាកនៅ កៅអីរោងចាំ ដែលគេដាក់ឲ្យអង្គុយលេង នោះ ចំនែកឯថេយ៉ុុងក៏សុំទៅបន្ទប់ទឹក ទុក ឲ្យជុងហ្គុកនិងហូប៊ីនៅចាំសិន នេះរាងតូចខំទ្រាំយូរមកហើយ
«បងប្រុស ពួកយើងចេញពីនេះទៅណា ទៀត?» ហូប៊ីសួរបងទាំងញញឹម ព្រោះថ្ងៃនេះមានអារម្មណ៍ល្អណាស់ ខានដើរលេង យូរហើយ រវល់តែគេចពីនាយសូប៊ីន
«ឯងចង់ទៅណា បងជូនឯងទៅ» ជុងហ្គុក អង្អែលក្បាលប្អូនពេញដោយក្ដីអាណិត ស្រលាញ់ ក្មេងម្នាក់នេះតែងតែជាមនុស្សល្អ មនុស្សស្លូតបូតក្នុងចិត្តរបស់នាយរហូត
«អញ្ចឹងទៅលេងផ្ទះខ្ញុំម្ដងទៅបង ទុកចោលយូរពេកមិនល្អទេ ណាមួយខ្ញុំក៏នឹកបន្ទប់លោកប៉ាអ្នកម៉ាក់ដែរ» នាយតូចពិតជានឹកអានុស្សាវរីយ៍នៅផ្ទះធំណាស់ ប៉ុន្ដែរាល់លើកឲ្យតែទៅដល់ទីនោះគឺដឹងតែយំ សង្វេគខ្លួនរហូត ព្រោះអ្វីៗដែលបាត់បង់វាលឿនរហ័សពេក
«បាន! តែឯងត្រូវសន្យាជាមួយបងសិនថា ពេលទៅដល់មិនយំនោះទេណា មិនអីចឹងបងមិនជូនទៅឡើយលឺទេ?» ជុងហ្គុកគេដឹងច្បាស់ពីរឿងនេះទើបដាក់ល័ក្ខខណ្ឌឲ្យ ហើយ ខ្លាចអត់មិនបាននឹងយំតាមប្អូនទៀត
«អួយ...! បងប្រុសស្អីគេហើរចូលភ្នែកខ្ញុំ រកាំណាស់» រាងតូចប្រុងយកដៃញីភ្នែក តែបងប្រុសក៏ចាប់ដៃជាប់ ថែមទាំងអោនទៅមើលនិងផ្លុំឲ្យយ៉ាងទន់ភ្លន់ទៀតផង