ភាគទី : 26 » [ខ្ញុំចង់ឲ្យបងជួយរកទិញផ្ទះ]
Binhope Novel
__________
#វីឡាលោកលី
ណាយ៉ុនមិនបានទទួលការអនុញ្ញាតឲ្យទៅជួបសូប៊ីនទៀតឡើយ សូម្បីអ្នកស្រីលីក៏មិនចូលដៃជាមួយនាងដែរ ក្រោយការអាម៉ាស់ថ្ងៃនោះ អ្នកស្រីខឹងនឹងសូប៊ីនខ្លាំងដែលហ៊ានបំបាក់មុខគាត់ ណាមួយលោកលីក៏ បានហាមដូចគ្នា ពាក្យសន្យារវាងចាស់ៗវាមិនអាចយកមកចងជើងនាយសង្ហាបានទេ លុះត្រាតែនាយស្រលាញ់នាងខ្លះដែរ បើរៀបការហើយមិនចុះសម្រុងគ្នាដដែល កូនគាត់មិនត្រូវមេម៉ាយឥតអំពើហើយទេ?
«ទោះបីអ្នកម៉ាក់និងលោកប៉ាហាមខ្ញុំ ក៏ខ្ញុំមិនព្រមឲ្យអ្នកដែលមកដណ្ដើមក្ដីសុខខ្ញុំរស់បានស្រួលដែរ បងប៊ីនអាចនឹងវក់ជាមួយវា តែមួយឆាវ គ្មានអីយកឈ្នះមាយាមនុស្សស្រីបានទេ? ទុកពេលឲ្យឯងសប្បាយសិនចុះ អាខ្ទើយចង្រៃ!!» ណាយ៉ុនប្រទិចខ្លាំងៗតាមកំហឹងដែលខ្លួនមាន តែមិនទាន់អាចធ្វើអីគេបាននោះទេ រងចាំឲ្យពេលវេលាល្អជាងនេះសិន ការសងសឹកមិនទាន់អាចចាប់ផ្ដើមពេលនេះទេ
.................
#ច្រើនថ្ងៃកន្លងផុតទៅ...
ដោយខ្លាចបងប្រុសខ្លួនបារម្ភ ហូប៊ីក៏បានខលទៅជុងហ្គុករាល់មួយសប្ដាហ៍ម្ដង និង និយាយប្រាប់ពីសុខទុក្ខគ្រប់យ៉ាង មិនចង់ឲ្យបងប្រុសខ្លួនមករករឿងនាំឲ្យឈឺខ្លួនឥតអំពើទៀតទេ វ៉ៃគ្នាលើកណាក៏ចាញ់សូប៊ីន រហូតដែរ
«ខ្ញុំសុខសប្បាយបំផុតហើយ អឺ...បងហ្គុក ខ្ញុំសុំពឹងបងរឿងមួយបានទេ? ក្រោយពេល 3ខែ លុយដែលខ្ញុំសន្សំបានខ្លះ ខ្ញុំចង់ឲ្យបងជួយរកទិញផ្ទះនៅខេត្តជាប់ជើងភ្នំឲ្យខ្ញុំមួយខ្នង មិនបាច់ធំពេកទេ» ហូប៊ី
[ ឯងមិនមកនៅជាមួយបងវិញទេហ្អី? ផ្ទះបងក៏ធំបន្ទប់ក៏ទំនេរច្រើន ថេយ៉ុងគេចង់ឲ្យឯងមកនៅបានជាគ្នានឹងគេណាសហូប៊ី ]
«វាជាបំណងលោកប៉ានិងខ្ញុំយូរមកហើយ តែដោយសារមួយរយ:នេះមានរឿងកើតឡើងច្រើនពេក លោកប៉ាទទួលអនិច្ចកម្មបាត់ ហើយខ្ញុំចង់ឲ្យបំណងគាត់នៅតែរក្សាបានដូចដើម ថ្វីត្បិតថាមានតែខ្ញុំម្នាក់ឯង តែខ្ញុំគិតថាខ្ញុំមានក្ដីសុខដែលបានបំពេញ បំណងឲ្យគាត់» រាងតូចមិនភ្លេចសម្ដីដែលធ្លាប់និយាយជាមួយប៉ាខ្លួននៅថ្ងៃដែលគាត់ ស្លាប់នោះឡើយ
[ អញ្ចឹងអាម្នាក់នោះវាព្រមដោះលែងឯងពិតមែនហ្អី? បងខ្លាចថាវានឹងតាមឆាឆៅឯង ទោះបីឯងគេចទៅនៅឆ្ងាយក៏ដោយ ] ជុងហ្គុកនិយាយនេះក៏សមហេតុផល
«ដូច្នេះទើបខ្ញុំមិនរកទិញខ្លួនឯង ហើយពឹងបងជំនួសវិញ រាល់ថ្ងៃគេតាមខ្ញុំគ្រប់ជំហាន សល់ពេលតែមួយខែទៀត ខ្ញុំមានសេរីភាពហើយឲ្យគេតាមចុះ ពេលផុតកាលកំណត់គេគ្មានសិទ្ធតាមខ្ញុំទៀតទេ» ហូប៊ី
[ បងមានមិត្តម្នាក់នៅខេត្ត ចាំបងស៊ើបសួរឲ្យឯងកុំតានតឹងពេក បើវាធ្វើបាបឯងត្រូវប្រាប់បងលឺទេ? ] ទឹកចិត្តជាបងប្រុសជីដូនមួយ តែស្រលាញ់ហូប៊ីដូចប្អូនបង្កើត
«មួយរយ:នេះខ្ញុំសុខណាស់បង គេផ្ដល់សិទ្ធឲ្យខ្ញុំដូចជាម្ចាស់ផ្ទះ គ្រាន់តែគេហាមមិនឲ្យខ្ញុំទៅជួបបង ព្រោះក្នុងខួរក្បាលគេ បងនិងខ្ញុំជាសាហាយស្មន់នឹងគ្នា សុំទោសណាដែលទាញបងឲ្យមកពាក់ព័ន្ធនឹងរឿង ប្រមាថបែបនេះ 2ឆ្នាំជាងហើយដែលយើង រងពាក្យទាំងអស់នេះពីមាត់ ឆយសូប៊ីន» ហូប៊ី
[ តាមខឹងម្ដងៗបងចង់តែលាងខួរវាចេញម្ដងទេ ឯងប្រុងឲ្យវាប្រមាថបែបនេះដល់ពេលណា? លោកពូក៏ស្លាប់ហើយ ឯងគួរតែរក យុត្តិធម៌ឲ្យខ្លួនឯងខ្លះ ] ជុងហ្គុកដកដង្ហើមធំនឹកឃើញម្ដងៗក៏កើតចម្ងល់រហូតថាកាលដែលប៉ានៅរស់ទៅខ្លាចគេខឹងប៉ាខ្លួន ដល់ពេលនេះគាត់ស្លាប់ហើយ ហេតុអីនៅទុកវាជាបន្ទុកឲ្យគេដាក់សម្ពាធមកលើខ្លួនបាន ទៀត មិនយល់...
«វាជ្រុលហួសដំណើរដែលត្រូវបកស្រាយហើយបង ទោះខ្ញុំនិយាយពីហេតុផលកាល ពី 2ឆ្នាំមុនប្រាប់គេក៏លែងមានន័យដែរ ខ្ញុំរលាយគ្រប់យ៉ាងដោយស្នាដៃគេ ដូច្នេះហើយខ្ញុំគ្មានហេតុផលអីដែលត្រូវសម្រុះសម្រួលត្រូវរ៉ូវជាមួយគេវិញនោះទេ» ហូប៊ី
[ ហ្ហឺម...ប្អូនប្រុសកំសត់របស់បង...] នាយចង់អោបប្អូនលួងលោមណាស់ តែធ្វើមិនបាននៅឆ្ងាយគ្នាពេក
«អញ្ចឹងរកបានផ្ទះពេលណាបងកុំភ្លេចនាំខ្ញុំទៅមើលផងណា ខ្ញុំក៏មានលុយមិនច្រើន ដែរ» ហូប៊ីយកខ្នងដៃជូតទឹកភ្នែកបណ្ដើរប្រាប់បងបណ្ដើរ
[ ចាំបងជួយចេញខ្លះ ទម្រាំឯងអាចរស់នៅទីនោះសុខស្រួល ហើយសមជាមួយបរិយាកាសទីនោះហើយ ] ជុងហ្គុក
«អរគុណបងប្រុស ប៉ុណ្ណឹងសិនហើយណា សម្លេងឡានគេមកពីធ្វើការវិញហើយ» រាងតូចប្រញាប់បិទទូរសព្ទ ក្រែងសូប៊ីនមកលឺការសន្ទនារបស់គេ
ចំនែកឯខាងជុងហ្គុកវិញ ថេយ៉ុងក៏ទើបតែលើកអាហារចេញមកពីផ្ទះបាយដាក់លើតុទាំងដៀងមើលទឹកមុខជុងហ្គុកដែរ
«បងនិយាយជាមួយអ្នកណា?» ថេយ៉ុង
«អស! និយាយជាមួយហូប៊ី មិនដល់មួយខែទៀតទេ គេរួចបំណុលហើយ គេពឹងឲ្យបងរកទិញផ្ទះក្បែរជើងភ្នំឲ្យគេមួយខ្នង ហើយបងក៏ចង់ទាក់ទងមិត្តបងនឹងណា» ជុងហ្គុកតបទាំងចាប់ដៃថេយ៍ជាប់
«ហេតុអីបងមិនហៅឲ្យហូប៊ីមកនៅបានជាគ្នាជាមួយអូន រាល់ថ្ងៃអូនអផ្សុកសឹងស្លាប់ហើយ» ថេយ៉ុង
«បងបាននិយាយហើយ តែគេមិនស្ដាប់ទេ ហេតុផលព្រោះគេចង់បំពេញបំណងលោក ពូរស់នៅតាមខេត្តបែបស្ងប់ស្ងាត់ បងដឹងថាប្អូនបងហត់នឿយទាំងកាយនិងចិត្តមកយូរហើយ ទៅរស់នៅទីនោះក៏ចាត់ទុកជាការលំហែរម្យ៉ាងដែរ» ជុងហ្គុក
«ប៉ុន្តែហូប៊ីមិនអផ្សុកទេហ្អីរស់នៅម្នាក់ឯង នោះ អូនអាណិតគេណាស់បង» ថេយ៉ុង
«វាជាការជ្រើសរើសរបស់គេ បងគ្មានសិទ្ធបង្ខំ តែអូនកុំព្រួយបងមិនទុកឲ្យប្អូនបងឯកា ទេ អូននិងបងនឹងឧស្សាហ៍ទៅលេងគេចុះណា» នាយញញឹមចាប់ដៃសង្សារបណ្ដូលចិត្តរបស់ខ្លួនជាប់
«មែនហើយ...2សប្ដាហ៍ទៀតអ្នកម៉ាក់បងមកលេងទីនេះហើយ អូនត្រូវរៀបឬកពារឲ្យល្អណា កុំឲ្យគាត់ឃ្នើសចិត្តឲ្យសោះ» ជុងហ្គុកទើបតែនឹកឃើញប្រាប់ដំណឹងនេះ ដែលធ្វើឲ្យថេយ៍បុកពោះភ្លាមៗ
«បង...អូនភ័យណាស់ ខ្លាចថាគាត់មិនពេញចិត្តអូន» ថេយ៉ុងផ្អែកក្បាលនឹងស្មានាយ មុខពោរពេញទៅដោយការបារម្ភ
«ធ្វើតែរឿងល្អៗដូចដែលអូនធ្លាប់ធ្វើទៅ អ្នកម៉ាក់គាត់នឹងយល់ហើយទទួលយកពួក យើងនៅថ្ងៃណាមួយមិនខាន» ជុងហ្គុក
«តើពួកយើងនឹងលាក់បាំងគាត់សិនមែនទេ?» រាងតូចកាន់តែមិនស្រណុកចិត្តថែមទៀត
«មែនហើយ...អូនត្រូវធ្វើល្អឲ្យគាត់ឃើញ ឲ្យគាត់ស្រលាញ់អូន ដល់ពេលនោះទោះគាត់ដឹងការពិតក៏គាត់មិនជំទាស់ពួកយើងដែរអូនសម្លាញ់» ជុងហ្គុក
«ហ្ហឺម...» នាយតូចងក់ក្បាលយល់ស្រប តែនៅតែមិនស្ងប់ចិត្ត ជុងហ្គុកគេមានចិត្តរឹងមាំជាងខ្លួន បើមានបញ្ហាអីគេច្បាស់ជាមិនសូវឈឺចាប់យូរទេ តែចំនែករាងតូចវិញ ប្រាកដជាមិនអាចទ្រាំទ្របានទេ បើសិនមានរឿងអីកើតឡើងសម្រាប់ស្នេហាគេនោះ
_______
@ កាស៊ីណូឆយ
សូប៊ីនអង្គុយធ្វើការទាំងខ្វល់ចិត្ត ព្រោះគេដឹងថាពេលវេលាដែលអាចឃាត់ឲ្យរាងតូច នៅក្បែរគេគឺមានតិចខ្លាំងណាស់ តើមានថ្ងៃណាដែលហូប៊ីមិនចង់ចាកចេញពីគេ?
«បងនឹងរកគ្រប់វិធីរារាំងអូន ដាច់ខាតអូនមិនអាចចេញពីក្រសែភ្នែកបងទេ ជីវិតរបស់អូនត្រូវតែនៅក្នុងកណ្ដាប់ដៃបង ជុងហូប៊ី» នាយក្ដាប់ក្រដាសឯកសារឡើងខ្ទក់អស់រលីង អារម្មណ៍ហោះតាមជាប់តែជាមួយរាងតូចមិនឈប់ឈរភ័យខ្លាចថាគេនឹងចេញឆ្ងាយពីខ្លួន
សម្លេងលោតសារពីទូរសព្ទចូលមក វាជា សារ GPS ដែលសូប៊ីនលួចដាក់បង្គាប់នៅក្នុងកាបូបស្ពាយរបស់ហូប៊ី
«នេះគេចេញទៅណា??» នាយមើលតាម Map ទៅឃើញថាការធ្វើដំណើរនេះគឺ ចាកចេញពីសេអ៊ូល ទើបប្រញាប់ទាញសោរឡានហើយចេញទៅក្រៅជាបន្ទាន់
«ចៅហ្វាយទៅណា? ឲ្យខ្ញុំបើកឡានជូនទេទាន?» លូហានអោនគំនាបសាកសួរទាំងងឿងឆ្ងល់ ព្រោះមើលទៅចៅហ្វាយខ្លួនដូចជាប្រញាប់ខ្លាំងណាស់
«មិនបាច់ទេ ឯងនៅមើលការងារបង្ហើយឲ្យយើងផង យើងទៅមិនយូរទេលឺទេ?» សូប៊ីនប្រញាប់ចាកចេញទៅយ៉ាងរហ័ស ព្រោះខ្លាចតាមហូប៊ីមិនទាន់
..............
#តាមផ្លូវធ្វើដំណើរទៅខេត្ត
ហូប៊ីងាកសម្លឹងមើលទេសភាពជើងភ្នំតាមកញ្ចក់ឡាន ទាំងដកដង្ហើមធំយូរៗម្ដង មិនដឹងថាគិតដល់ណាហើយទេ ឬមួយក៏មិនដាច់ចិត្តពីនរណាម្នាក់?
«បងឃើញឯងដូចជាខ្វល់ចិត្តដល់ហើយ ក្រែងនេះជាអ្វីដែលឯងចង់បានហ្អី? លឺថា នៅសល់ពេលមិនយូរទៀតទេផុតកុងត្រាហើយនោះ» ជុងហ្គុកបើកឡានបណ្ដើរងាកសួរប្អូនបណ្ដើរដោយហេតុថាបារម្ភ
«មែនហើយមិនយូរទេ ខ្ញុំនឹងជាប់កម្មពៀរជាមួយគេហើយ រស់នៅរៀងៗខ្លួនលើក នេះ សង្ឃឹមថាគេឈប់មកឆាឆៅរករឿងខ្ញុំទៀតទៅចុះណាបង» ហូប៊ី
«ឯងមិនដាច់អាល័យពីអាចង្រៃនោះ តើមែនទេ? បងមើលទៅឯងដកដង្ហើមធំរហូត ដូចមានទុក្ខកង្វល់ច្រើនណាស់» ជុងហ្គុក គេមើលដឹងថាប្អូនគេមានអត្តចរឹកបែបណា ឆាប់ទន់ចិត្ត បើទទួលបានពាក្យលួងលោមបន្តិចបន្តួចពីនរណាម្នាក់នោះ
«អត់ទេ...គ្មានអ្វីដែលត្រូវអាលោះអាល័យនោះទេ បងប្រុសខ្ញុំរងចាំថ្ងៃនេះយូរហើយ ហើយខ្ញុំក៏ជឿថាគេសប្បាយចិត្តដែរ ដែលគ្មានខ្ញុំនៅធ្វើឲ្យអារម្មណ៍គេល្អក់កករ» ហូប៊ី និយាយបែបនេះ បើសូប៊ីនបានលឺច្បាស់ណាស់នឹងចុកអួលមិនខានទេ ជុងហ្គុកមិនមាត់ទេ គេក៏បន្តបើកឡានសំដៅផ្ទះជើងភ្នំ ដែលគេបានទិញសម្រាប់ហូប៊ី ស្នាក់នៅក្រោយរួចរាល់បំណុលនោះ ។To be continue......
លីលី វីស្ទែន 🌸