❤️‍🔥 My Ex 💔

110 6 0
                                    

ភាគទី : 07 » [ ខ្ញុំសុខចិត្តមើលថែ Holy ]
Binhope Novel
__________
ដល់ក្នុងបន្ទប់គេងរបស់សូប៊ីន នាយដាក់កាយតូចឲ្យគេងលើពូកទន់ល្មើយនិងចាប់ដៃតូចៗត្រជាក់ល្ហឹបមកថើបតិចៗ សម្លឹង មើលទឹកមុខស្លេកស្លាំងដែលនៅពេលនេះនៅដាមជាប់ទឹកភ្នែកជោគថ្ពាល់នៅឡើយ
«បងសុំទោសដែលលេងជ្រុលដៃដាក់អូន បងដឹងថាអូនខ្លាចពស់ខ្លាំង តែបងចង់ធ្វើឲ្យអូនចុះញ៉មអង្វរបង ប៉ុន្តែក៏មិនស្មានថាអូនខ្លាចដល់ថ្នាក់សន្លប់បែបនេះដែរ» នាយដើរទៅយកក្រណាត់ជ្រលក់ទឹកដើម្បីជូតខ្លួនឲ្យហូប៊ីនៅឆ្លៀតប្រឡេះលេវអាវស្ដើង 2-3គ្រាប់លូកដៃជូតចុះជូតឡើងពេញទាំងខ្លួនតូចដល់ក្រហមមុខក្ដៅខ្លួនភាយៗខ្លួនឯងទៅវិញ
«អាឡប់អើយ...គិតអីនឹង? ហូប៊ីនៅមិនទាន់ដឹងខ្លួនទេណា កុំមានអារម្មណ៍ឲ្យសោះវ៉ើយ» នាយបន្ទោសខ្លួនឯងជារឿយៗ ដឹងហើយថាមិនអាចធ្វើអីទេ តែអាចិត្តមួយនោះវាកើនឡើងភ្លាមៗក្រោយឃើញសាច់ខ្ចីៗរបស់រាងតូច មនុស្សដែលគេនឹករាល់យប់ថ្ងៃ
#15 នាទីកន្លងផុតទៅ....
រាងតូចកម្រើកភ្នែកឡើងសម្លឹងពិដាននិង ងាកមើលឆ្វេងស្ដាំក៏ប្រទះនឹងសូប៊ីនដែលអង្គុយគងទាក់ខ្លាក្បែរបង្អួចនោះ
«លោក...លោកឯងមើលស្អី?» រាងតូចឆ្ងល់នឹងភ្នែកព្រានដែលសម្លឹងមកខ្លួនទាំងញញឹមជាប់ចុងមាត់ សូប៊ីនមិននិយាយតែបូញមាត់ឲ្យហូប៊ីអោនមើលខ្លួនឯងជាមុន
«ហ្ហើយ...! រោគចិត្ត! មិចក៏លោកមកដោះអាវខ្ញុំ?» រាងតូចស្ទុះបែរមុខចេញបិទលេវអាវជាប្រញាប់
«បើយើងចង់ធ្វើអីមែន ឯងមិនមែនមកងើបតមាត់នឹងយើងបានទេ ប្រហែលជាសន្លប់យូរជាងនេះទៀត» សូប៊ីននៅបន្តឌឺដងសម្ដី ខុសដាច់ពីពេលដែលរាងតូចនៅសន្លប់មុន នោះ
«មោ៎ណេះ» នាយសង្ហាបក់ដៃឲ្យឲ្យរាងតូចទៅជិតៗ មិនខ្វល់ថាគេព្រមឬអត់ទេ យ៉ាងណាអំណាចមួយនេះត្រូវតែត្រួតត្រា លើជីវិតហូប៊ីឲ្យបាន
«មានការអី? ខ្ញុំសុំប្រាប់ឲ្យហើយ ខ្ញុំមិនទៅផ្ទះនោះវិញទេ យ៉ាងណាក៏ខ្ញុំមិនធ្វើជា
អ្នកមើលថែសត្វពស់ដែរ» រាងតូចក្រវីក្បាលខាំមាត់តិចៗដូចកូនក្មេង
«ឯងចង់ប្រកែកគេចវែសតួនាទីហ្អេះ? ល្អ! អញ្ចឹងក៏ខលទៅប្រាប់ប៉ាឯងឲ្យរើឥវ៉ាន់ចេញពីផ្ទះទៅ» សូប៊ីនដឹងថានេះជាពាក្យគម្រាមដ៏មានប្រសិទ្ធិភាពបំផុត
«ហូយ...ខ្ញុំឆ្ងល់ណាស់ ឆ្កែឆ្មាលក់ពេញផ្សារ លោកមិនទិញមកចិញ្ចឹម ហេតុអីបានជាលោកទៅចិញ្ចឹមពស់ទៅវិញ?» ហូប៊ី សួរទាំងមុខស្អុយប៉ែ ហាក់បង្ករជាភាពអស់សំណើចសម្រាប់នាយសង្ហាទៅវិញ
«យើងចូលចិត្ត យើងស្រលាញ់ យ៉ាងមិច? ឯងខ្លាចរឿងរបស់ឯងតើ សំខាន់យើងដាក់តួនាទីនេះឲ្យឯង បើឯងមិនធ្វើក៏យើងមិនបង្ខំដែរ តែធ្វើតាមកិច្ចសន្យាឯងគ្មានលុយសងត្រូវតែរឹបអូសយកផ្ទះ» រាងក្រាស់នៅតែគងទាក់ខ្លាអង្អែលចង្ការបានចិត្តដដែល
«អឺ! អញ្ចឹងលោកឲ្យខ្ញុំទៅថែសួន លាងឡាន បោសជូតសម្អាតអីផ្សេងៗវិញបានទេ? រឿងនេះខ្ញុំមិនរុញរាទេ លោកអាចបញ្ជារខ្ញុំបាន» រាងតូចធ្វើភ្នែកម៉ក់ៗឲ្យគេអាណិតនិងផ្លាស់ប្ដូរគំនិតមួយនេះ
«អ្នកបម្រើផ្នែកនឹងពេញអស់ហើយ នៅសល់តែ2ផ្នែកប៉ុណ្ណោះ» សូប៊ីនងើបឈរដើរទៅរកទ្វារបម្រុងនឹងចាកចេញ ព្រោះមិនចង់នៅស្ដាប់ពាក្យសុំដដែលៗ
«ការងារអ្វីខ្លះលោកប្រាប់ខ្ញុំមក...?» ហូប៊ី
«ទី1 ទៅមើលថែ Holy នៅផ្ទះតូចឲ្យបានល្អ» នាយងាកមកវិញនិយាយទាំងញញឹម
«អ្អឿយ...លោកក៏ដឹងថាវាពិបាក ចុះទី2 វិញ?» ហូប៊ីច្រត់ចង្កេះថាឲ្យគេទាំងភ្លេច ខ្លួនពីឋានៈខ្លួនឯង
«គឺ...បម្រើយើងឲ្យដូចយប់មុននោះអី...ហ្ហឹស.ហ្ហឹស..» ថាហើយក៏សើចតិចៗមុននឹងដើរជ្រែងហោប៉ៅយ៉ាងសង្ហាចេញទៅបាត់
«នែ...ការងារទាំង2ផ្នែករបស់លោកពិបាកណាស់...! អេ...ខ្ញុំមិនទាន់បានឆ្លើយទេ លោកទៅណា?» ហូប៊ីពិបាកសម្រេចចិត្ត ណាស់ ព្រោះវាសុទ្ធតែពិបាកៗដូចគ្នា បើនិយាយឲ្យចំទៅ សូប៊ីចង់ធ្វើបាបរាងតូចឲ្យច្បាស់ក្រឡែត
______
#ខុនដូថេយ៉ុង
ថ្មើរនេះម៉ោង 11 ព្រឹកទៅហើយ គូស្នេហ៍មួយគូនៅគេងអោបគ្នាយ៉ាងស្អិតរមួតនៅឡើយទេ នោះគ្មានអ្នកណាក្រៅពីជុងហ្គុក និងថេយ៉ុងឡើយ
«បងនេះទើបតែងើបពីឈឺផង កម្លាំងខ្លាំងម្លេះ?» ថេយ៉ុងគេងកើយស្មានាយសង្ហានិយាយទាំងមុខក្រហមអៀន អត់ខឹងទេ ព្រោះអ្នកទាំង2ក៏ស្រលាញ់គ្នាស្រាប់
«បើបងមិនឈឺ អូនអាចធ្ងន់ជាងនឹងទៀត ឲ្យតែហ៊ានទៅរកអាប្រុសក្មេងៗក្នុងក្លឹបទៀតនោះ» ឆ្លៀតគម្រាមគេទៀតណ៎លោកប្រុស
«អូនគួរខឹងបងឬមួយបងអ្នកខឹងអូននៀក បងធ្វើបាបអូនខ្លាំងណាស់យប់មិញ នៅមានមុខមកគម្រាមអូនទៀតប្រុសចម្គួត» ដៃតូចគក់ទ្រូងគេឌឹបៗរបៀបអៀនប្រៀន
«អូយ...ឈឺណាស់ ដ៏របួសហើយទេដឹង? អូយ...» សុខៗមកធ្វើជាឈឺអីលោកប្រុស មួយយប់ហើយមិនឃើញឈឺរបៀបហ្នឹង ឃើញតែកម្លាំងខ្លាំងណាស់
«ហ្ហស..បងយ៉ាងមិចហើយ អូនសុំទោស អូនរាងជ្រុលដៃបន្តិច បងឈឺត្រង់ណាទេ? អូនរវល់តែខឹងទើបមិនបានទៅមើលបង នៅមន្ទីពេទ្យ» ថេយ៉ុងប្រែទឹកមុខបារម្ភប្រុសស្នេហ៍ភ្លាមៗ ក៏នឹកឃើញថាខ្លួនខុសដែលមិនបានទៅមើលថែនាយកាលនៅមន្ទីរពេទ្យ
«បើបងស្លាប់បាត់តើអូនស្ដាយទេ?» មិចក៏ជុងហ្គុកសួរបែបនេះ មនុស្សកំពុងពេញ
ស្រលាញ់ផង
«ឈប់និយាយបែបនឹងទៅ ពេលនេះបងជាហើយតើ អូនមិនឲ្យបងទៅណាទេ បងជាប្ដីអូនហើយ...» ថេយ៍សសៀរមកអោបទ្រូងនាយជាប់ណែនរបៀបថាមិនចង់បាត់បង់នាយទៅណានោះទេ
«បងស្រលាញ់អូនណាថេយ៉ុង ហ្សឺត..! កាលដែលបងប្រច័ណ្ឌព្រោះស្រលាញ់ ហើយអូនក៏ត្រូវយល់ពីបងដូចគ្នា ហូប៊ីជាប្អូនបងទេ បងស្រលាញ់គេដូចប្អូនបង្កើត ទើបបងបារម្ភគេបែបហ្នឹង» ជុងហ្គុកនៅតែបកស្រាយដដែលៗពីទំនាក់ទំនងខ្លួននិង ប្អូនជីដូនមួយ
«អឺមៗ...! អូនជឿបង អូនស្រលាញ់បង» ថេយ៉ុងអោបកាយមាំនៅក្នុងភួយជាមួយគ្នា តាំងពីយប់មកដល់ថ្មើរនេះមិនទាន់ចេញពីភួយផង។
_____

My Ex 🔥Where stories live. Discover now