ភាគទី 17 » [ចៅហ្វាយចិត្តល្អចំពោះអ្នកគ្រប់គ្នា ចុះមិចក៏ចំពោះហូប៊ី គាត់កាចម្លេះ?]
Binhope Novel
___________
ហូប៊ីបានខលទូរសព្ទទៅរកជុងហ្គុក ព្រោះតាំងពីមកវិញមិនបានផ្ដល់ដំណឹងឲ្យបង សោះ មិនដឹងថាគេតាមរកយ៉ាងណាទេ ណាមួយឃើញទូរសព្ទទំនេរផង
«បងហ្គុក...ខ្ញុំគឺហូប៊ីណា បងសុខសប្បាយ ជាទេ?» ហូប៊ីញញឹមតិចៗពេលលឺសម្លេងរបស់ជុងហ្គុក
[ហូប៊ី...ឯងនៅឯណា? អាម្នាក់នោះវាមានធ្វើអីឯងដែរទេហ្ហាស?] ជុងហ្គុកដែលកំពុងញ៊ាំបាយជាមួយថេយ៍ក៏ប្រញាប់ឈប់ហើយផ្ដោតអារម្មណ៍លើប្អូនវិញ
«ខ្ញុំនៅភូមិគ្រឹះឆយ តែខ្ញុំមិនទាន់អាច
ត្រលប់ទៅវិញពេលនេះបានទេបង គេមិនព្រមទទួលយកផ្ទះរបស់ខ្ញុំ អញ្ចឹងហើយទើបបំណុលនៅតែមាន ផ្ទះក៏លក់មិនចេញ គេមិនហ៊ានទិញព្រោះគេខ្លាចអំណាចអាប៉ិ
ម៉ាហ្វៀហ្នឹងពេក» ហូប៊ីនិយាយទាំងងាក មើលឆ្វេងស្ដាំ
[អាម្នាក់នឹងវាធ្វើបែបហ្នឹង ព្រោះវាចង់ធ្វើបាបឯងនឹងហើយ បើយកផ្ទះឯងនឹងរួចខ្លួនពីវា វាពិតជាអាក្រក់ជាងយើងស្មានទៅទៀត] ថេយ៍ដើរមកឈរជិតសង្សារ
«តែមិនអីទេ ខ្ញុំអាចទប់ទល់បាន គេមិនហ៊ានធ្វើអីខ្ញុំទេបង ខ្ញុំគ្រាន់តែខលប្រាប់កុំឲ្យបងបារម្ភពីខ្ញុំទៀតប៉ុណ្ណោះ ពេលដែលរួចរាល់បំណុល អ្វីៗក៏ចប់ខ្ញុំនឹងទៅឲ្យឆ្ងាយ ពីគេណាបង» ហូប៊ីគិតងាយពេកហើយ
[មិនបាច់ទៅឆ្ងាយទេ មករស់នៅជាមួយបងមកណា បងនិងថេយ៍ចាំទទួលឯងដៃ2 ប្អូនប្រុស]
«បាទ អរគុណហើយបង ប៉ុណ្ណឹងសិនហើយបង ខ្លាចអាប៉ិប៊ីនមករករឿង»
បន្ទាប់ពីដាក់ទូរសព្ទចុះរាងតូចហាក់ដូចជាធូរទ្រូងជាងមុន យ៉ាងហោចបងប្រុសក៏បានដំណឹងខ្លះ ហើយក៏មិនត្រូវឲ្យគាត់អំពល់ ទុក្ខដោយសារខ្លួនដែរ ។
......................
ណាយ៉ុនខំល្បួងឲ្យសូប៊ីន ទៅជួបនិយាយជាមួយប៉ាម៉ាក់នាងទាល់តែបាន ប៉ុន្តែមើលទឹកមុខរបស់នាយចុះគឺមិនចង់មកប៉ុន្មានទេ
«ជំរាបសួរលោកពូអ្នកមីង...» សូប៊ីនអោនលំទោនតាមសុជីវធម៌ជាក្មេង
«អង្គុយចុះមកក្មួយ ថ្ងៃនេះទំនេរមានឱកាស មកលេងពូមីងហើយហ្អី?» លោកលីសួរនាំ ទាំងញញឹម មិនដឹងទេថាកូនគាត់បង្ខំគេឲ្យមកទីនេះនោះ
«បង...បើក្មួយប៊ីនមកដល់ទីនេះហើយច្បាស់ជាទំនេរហើយ ចេះសួរអញ្ចឹងទៅកើត ណាមួយអូនក៏មានរឿងខ្លះចង់និយាយជាមួយក្មួយដែរ» អង្គុយមិនទាន់ក្ដៅគូទផង អ្នកស្រីលីផ្ដើមរំលឹកបាត់
«អ្នកម៉ាក់លោកប៉ា...បងប៊ីនគាត់រវល់មែន តែដោយសារតែលឺថាលោកប៉ាមានរឿង និយាយសំខាន់ទើបគាត់មក» ណាយ៉ុន
«អេ! ប៉ាមិនបានចង់និយាយអីឯណា...» លោកលីជ្រួញចិញ្ចើមឆ្ងល់ ព្រោះគាត់មិនបានដឹងរឿងអីទេ
«ហ្ហើយ...បងធ្វើជាភ្លេចទៅកើត គឺហៅក្មួយប៊ីនមកនិយាយពីសន្យាចាស់ៗរបស់បងនិងលោកឆយ ហ្នឹងណា ហ្ហឹសៗ...»
អ្នកស្រីកាត់សម្ដីស្វាមី ដោយសារតែគ្រប់យ៉ាងជាគំនិតគាត់ទាំងអស់ហ្នឹង
«តើរឿងអ្វីដែរទៅ លោកប៉ាគាត់អនិច្ចកម្មទៅជាង1ឆ្នាំដែរហើយ ខ្ញុំខ្លាចក្រែងនៅមានជំពាក់សន្យាអីជាមួយលោកពូទៀតណា?» សូប៊ីនដឹងច្បាស់តែធ្វើជាសួរ
«អឺណែក..!!» លោកលី
«អ្ហស..គឺមែនហើយ...លោកឆយបាន
ជំពាក់សន្យាធំមួយជាបងលីពិតមែន សន្យាដែលថាឲ្យកូនៗរៀបការជាមួយគ្នានោះអី ក្មួយក៏បានដឹងរួចមកហើយ» អ្នកស្រីលី
លោកលីនិងសូប៊ីនសម្លឹងមុខគ្នាបន្តិច ចំនែកអ្នកស្រីនិងកូនក៏ញញឹមចូលដៃចូលជើងគ្នា
«ចំពោះរឿងនេះ ខ្ញុំសុំពន្យាពេលសិនបានទេ គឺសុំទោសណាណាយ៉ុន លោកពូអ្នកមីង រឿងរៀបការត្រូវមានការយល់ព្រមទាំងភាគីសងខាង ខ្ញុំចង់និយាយថាខ្ញុំមាន ការងារច្រើនដើម្បីដោះស្រាយសិន...»
«តែបងប៊ីន អូនមិនបានជំទាស់ឯណា ក្រែង យើងក៏ស្រលាញ់គ្នាមិនអញ្ចឹងហ្អេះ?» ណាយ៉ុន
«កូនណាយ៉ុន អឺ...ពូយល់គ្រប់យ៉ាង តែក្មួយអាចនិយាយឬលើកឡើងនូវអ្វីដែលក្មួយយល់ថាមិនស្រួលចិត្ត ចាស់គំរឹល ឬក៏ ចង់បញ្ចប់ពាក្យសន្យា ពូចាំស្ដាប់ជានិច្ច»
«បង...!!» អ្នកស្រីចងចិញ្ចើមខឹងភ្លាមៗ គ្រាន់តែលឺប្ដីនិយាយផ្ដាច់ផ្លូវខ្លួនឯង
«បាទ មិនមានរឿងអញ្ចឹងទេលោកពូ គ្រាន់តែខ្ញុំចង់សុំពេលវេលាល្អជាងនេះបន្តិចបានទេ?» សូប៊ីន
«អឺម...ក្មួយជាមនុស្សកាន់ការងារធំ អាយុប៉ុន្មានគិតគូរឿងរៀបការក៏មិនអីដែរ ប៉ុន្តែត្រូវចាំថាកូនពូគេជាស្រី រឿងខូចខាតមានច្រើន ហើយអាយុដែលចាំក្មួយក៏កើនតាម នឹងដែរ» លោកលីគាត់និយាយសមហេតុផលរបស់គាត់ ការដែលយើងបង្ខំអ្នកណាម្នាក់ដោយសារតែពាក្យសន្យាចាស់ៗ វាមិនសមមែន តែក៏គួរគិតដល់អ្នករងចាំដែរ
«បាទ លោកពូ» សូប៊ីនពិតជាក្រែងចិត្តគាត់ មែន តែធ្វើមិចបើពេលនេះក្នុងអារម្មណ៍នឹកតែហូប៊ី ដែលនៅផ្ទះឯណុះ គេពិតជាច្របូកច្របល់ណាស់ ចំនែកអ្នកស្រីនិងកូនក៏មិនស្រួលក្នុងចិត្តដែរ គិតថាប្រើប្រាស់សន្យានេះបង្ខំសូប៊ីនបានហើយតែលោកលីក៏អនុគ្រោះពេលវេលាឲ្យទៀត ។
............
«អ្អាយ៎...!! អ្នកម៉ាក់ លោកប៉ាមិនយល់សាច់ការអីសោះ ក្រែងពួកយើងហៅគាត់មកនិយាយរឿងរៀបការហ្អី? មិចបានជាគាត់ទៅពន្យាពេលឲ្យបងប៊ីនថែមចឹង ហឿយ...!» ណាយ៉ុន
«កុំស្រែកលឺពេកកូន ក្រែងចិត្តលោកប៉ាផង គាត់ជាមនុស្សចឹងតាំងពីដើមមកហើយ តែកុំបារម្ភអីកូន ក្មួយប៊ីនគេចមិចផុតពីដៃយើងស្រាប់ហើយ»
«តែម៉ាក់ អាខ្ទើយនោះវានៅផ្ទះជាមួយបងប៊ីនរាល់ថ្ងៃ ឲ្យដៃគាត់គ្រប់ពេល ខ្ញុំពិតជាខឹងណាស់ ចង់ធ្វើអីវាក៏មិនបានសោះ ថ្ងៃមុនវាទះកំភ្លៀងខ្ញុំហើយក្រោយមកវាហ៊ានទាក់ទាញបងប៊ីន ពេលខ្ញុំចាត់ការវាបងប៊ីនក៏ មករងជំនួសវាទៀត ហ្ហឿយ..!!» នាងដាក់ខ្លួនអង្គុយ លើពូកមួយទំហឹងអារម្មណ៍ខឹងសម្បារកើនឡើងជារឿយៗ
«ហ្ហឹស! ដូចម៉ាក់និយាយទេកូន វាគ្រាន់តែជារបស់លេងសើចកំដរអារម្មណ៍ តែគ្រាប់ពេជ្រដូចជាកូនម៉ាក់ទៅវិញទេ ទើបជាមនុស្សសំខាន់ពិតប្រាកដ កុំខឹងកូននាំតែខូចអារម្មណ៍ទេ មោះ! ល្ងាចនេះយើងទៅដើរ Shopping វិញណា កុំគិតច្រើនកូន...»
«ចាសអ្នកម៉ាក់...» ដោយសារតែបែបនេះ មែនទេ? ទើបណាយ៉ុន ក្លាយជាមនុស្សទម្រើសយល់តែចិត្តខ្លួនឯង ព្រោះម៉ាក់របស់នាងតាមចិត្តគ្រប់យ៉ាងពេក ។
...............
ហូប៊ីទៅជួយធ្វើការនៅផ្ទះធំគ្មានទំនេរដៃ ទាំងដែលសូប៊ីនមិនបានបញ្ជារឲ្យរាងតូចធ្វើការទាំងនោះឡើយ ចំនែកអ្នកបម្រើឥលូវនេះក៏រាងដឹងច្រើនហើយពីទំនាក់ទំនងរវាងចៅហ្វាយខ្លួននិងហូប៊ី ទើបមិនសូវហ៊ាន ប្រើការច្រើនដូចមុន
«ហូប៊ី...កុំធ្វើអី ចៅហ្វាយមិនបានបញ្ជារទេ បងខ្លាចគាត់បន្ទោស ទៅផ្ទះតូចវិញទៅ» ជូអ៉ីចាប់ទាញចានដែលហូប៊ីកំពុងតែលាងមកវិញនិងនិយាយតិចៗ
«បងស្រីកុំបារម្ភអី ខ្ញុំចង់មកជួយធ្វើដោយ ខ្លួនឯង បើគេរករឿង ឲ្យចាត់ការជាមួយខ្ញុំក៏បាន» នាយតូចនៅតែបន្តលាងចានដដែលទាំងតបញញឹមស្រាលៗ
«បងឆ្ងល់ណាស់ ចៅហ្វាយចិត្តល្អនឹងអ្នកគ្រប់គ្នា ចុះមិចក៏ចំពោះហូប៊ី គាត់កាចខ្លាំងម្លេះ?» ជូអ៉ី
«គេហ្នឹងហ្អេះចិត្តល្អដាក់គេគ្រប់គ្នានោះ? ហ្ហឹស! មុខងាប់មិនដែលញញឹម គ្រាន់តែឃើញមុខក៏ដឹងថាមនុស្សចិត្តអាក្រក់ដែរ» ហូប៊ីពេបមាត់តិចៗពេលនឹកឃើញដល់ មុខរបស់សូប៊ីនម្ដងៗ
«នែ...គាត់ពិតមែនថាជាម៉ាហ្វៀ តែរឿងមនុស្សធម៌ គាត់ជួយគេច្រើនណាស់ ជួយទៅមណ្ឌលកុមារកំព្រារ ជួយជនពិការ ចាស់ជរាក្រីក្រ និងក្មេងៗជាច្រើនបានចូលរៀនទៀត បងមិនសរសើរគាត់មិចនឹងបានទៅ» ហូប៊ីលឺហើយចាប់ភ្លឹកតែម្ដង នឹកដល់សម្ដីរបស់សូប៊ីន កាលនៅទាក់ទងគ្នាគេបាននិយាយថា...
[ អូន...បើបងអាចមានលុយច្រើន បងនឹងយកលុយរបស់បងទៅជួយដល់មណ្ឌលកុមារកំព្រា ជនពិការ ហើយនឹងចាស់ជរាមិនខាន ] សូប៊ីន
[ អឺម..បងពិតជាមនុស្សចិត្តបុណ្យមែន គួរឲ្យស្រលាញ់ណាស់សង្សារអ្នកណានៀក] ហូប៊ីថើបថ្ពាល់នាយមួយខ្សឺត
[ បងយល់ពីការលំបាករបស់អ្នកក្រ ព្រោះបងក៏កំពុងស្ថិតក្នុងស្ថានភាពនឹងដែរ ជាក្មេងកំព្រាក្រលំបាក រៀនក៏មិនជាប់ទៀត បងពិតជាចង់រៀនបន្តណាស់ ចង់ឲ្យ អនាគតពួកយើងបានប្រសើរជាងនេះ ហើយបងក៏មិនបាច់ភ័យខ្លាចប៉ាអូនមិនយល់ព្រមចំពោះគម្លាតឋានៈយើងដែរ ] សូប៊ីន«ហូប៊ី..! នែ! ភ្លឹកគិតដល់ណាហើយ?» ជូអ៉ី ប៉ះស្មារាងតូចដើម្បីដាស់អារម្មណ៍ ឃើញភ្លឹកយូរពេក
«អស! គ្មានអីទេ មកពីខ្ញុំរាងល្វើយបន្តិច
ប៉ុណ្ណោះ» រាងតូចនិយាយបន្លប់រឿងមិញនេះដែលខ្លួនបានចងចាំអតីតកាល
«បើមិនសូវស្រួលទៅសម្រាកទៅ ទីនេះមានអ្នកបម្រើច្រើនណាស់ ហូប៊ីមិនបាច់
បារម្ភទេ បើចៅហ្វាយមិនបានបញ្ជារកុំធ្វើអីណា» ជូអ៉ី
«បាទ...» តាមពិតទៅឲ្យតែនឹកដល់រឿងចាស់ៗ ហូប៊ីតែងតែទន់ដៃទន់ជើង លែងមានអារម្មណ៍ធ្វើអីទៀតតែម្ដង អតីតកាលវាឈឺចាប់ ច្រើនឆ្នាំកន្លងមកនេះរងការចោទប្រកាន់អយុត្តិធម៌មិនដែលបានបកស្រាយទេ វាក៏ហួសពេលនឹងបកស្រាយដែរម៉ោងប្រហែលជា 6ល្ងាចទៅហើយ រាងតូចបម្រុងនឹងត្រលប់ទៅផ្ទះតូចវិញ ក៏ពើបប្រទះនឹងសូប៊ីន ជាមួយនឹងណាយ៉ុន ដើរបណ្ដើរគ្នាចូលមកដែរ ស្រីស្រស់សម្លឹងលើក្រោមបែបខ្ពើមរអើមទៅកាន់ហូប៊ី និងងាកទៅញញឹមដាក់សូប៊ីនវិញ
«បងប៊ីន...ល្ងាចនេះអូនចង់នៅញ៊ាំបាយនៅទីនេះណា ព្រោះលឺថាអ្នកបម្រើផ្ទះបងធ្វើម្ហូបឆ្ងាញ់ណាស់»
«បាទ អូនក៏ដឹងថាជូអ៉ី ពូកែធ្វើម្ហូបណាស់ អូនច្បាស់ជាពេញចិត្តហើយ» នាយញញឹម ទាំងមិនភ្លេចមើលទៅហូប៊ី ដែលប្រុងចេញទៅវិញ
«នែ...! អាអ្នកបម្រើ យកទឹកឲ្យយើងផឹកបន្តិចមើល នៅឈរធ្មឹងៗមើលតែរូបចម្លាក់ទៅកើត សឺកៗបំផុត!» នាងស្រែកសន្ធាប់សំលុតទៅកាន់ហូប៊ី ដែលមានទឹកមុខមាំស្មើរមិនញញើតអីបន្តិច
«បាទ ចាំបន្តិច» រាងតូចតបបែបហីៗ ព្រោះមិនចង់ឲ្យមានរឿងនោះទេ
«អូនឆ្ងល់ណាស់ តើបងនៅទុកវាធ្វើអីទៀត ធ្វើការយឺតយ៉ាវ ចង់បានតែលុយ ហ្ហឹស!»
គ្នាធ្វើការរាល់ថ្ងៃមានបានលុយឯណា មានទាំងការងារយប់ ការងារថ្ងៃ លឺថាឲ្យលុយរហូត តែជាក់ស្ដែងបានត្រឹមសម្ដី
To be continue.....
លីលី វីស្ទែន 🌸