ភាគទី: 31 » [ អូនខឹងបងមែនទេ? ]
Binhope Novel
___________
នៅកាស៊ីណូសូប៊ីនខំបង្ហើយការងារដែលគេទុកចោលជាយូរឡើងគរដូចភ្នំហើយ មិនអាចទុកយូរទៀតបានទេ ទម្រាំហើយនាយចុចរ៉ោយស្មាយ៉ាងខ្លាំងក៏ដាក់ខ្លួនផ្អែកកៅអីនិងបិទភ្នែកបន្តិចឲ្យខួរក្បាលបានសម្រាកខ្លះ សុខៗក៏មានអារម្មណ៍ថាដៃ
ស្រឡូនតូចៗលើកឡើងច្របាច់ស្មារបស់ សូប៊ីនថ្នមៗ
«ស្រួលខ្លួនដែរទេបងប៊ីន?...» ណាយ៉ុន សួរដោយសម្លេងស្រាលស្រទន់យកចិត្ត នាយសង្ហាឲ្យទោរទន់
«ណាយ៉ុន?? ចូលមកតាំងពីពេលណា? មិនអីទេ មិនបាច់ច្របាច់ស្មាឲ្យបងក៏បានដែរ កុំរំខានអូនអីណា» សូប៊ីន
«ទេ...មិនរំខានអីទេ អូនគ្រាន់តែនឹកបង ហើយលឺថាបងមិនទាន់ចេញពីធ្វើការ ទើប មកដល់ទីនេះ អូនឃើញបងហត់នឿយនឹងការងារក៏ចង់ជួយសម្រាលបងខ្លះៗណា» ណាយ៉ុននៅតែជជែសចង់ធ្វើសរសៃឲ្យសូប៊ីនម្ដងជា2ដង
«អរគុណ តែបានហើយណាស បងជិតរួចរាល់ការងារហើយ» តាមការពិតនាយមិនចង់ឲ្យនាងមកច្របាច់ស្មាឲ្យទៀតប៉ុណ្ណោះ ទើសទាល់ណាស់ តែមិនអាចនិយាយអ្វីឲ្យអាក្រក់ស្ដាប់បានទេ កាលដែលខ្លួនបោះបង់នាង វាក៏អាក្រក់មើលចំពោះនាងបាត់ ទៅហើយ
«ហ្អ៎...មែនឬបង? អញ្ចឹងពួកយើងទៅញ៊ាំអាហារពេលល្ងាចជាមួយគ្នាទៅ អូននៅចាំបានថារស់ជាតិអាហារនៅហាងប្រចាំដែល ពួកយើងឧស្សាហ៍ទៅ បងចូលចិត្តខ្លាំងណាស់មែនអត់?» ណាយ៉ុនញញឹមម្ញិកម្ញក់ រៀបរាប់ពីរឿងចាស់ៗហាក់ចង់រំលឹកតែរឿងល្អៗក្រែងនាយចង់ត្រលប់ទៅរកស្នេហ៍ចាស់វិញ បើនិយាយឲ្យចំប្រើពាក្យស្នេហ៍ចាស់ក៏មិនត្រូវ ព្រោះសូប៊ីនមិនដែលស្រលាញ់នាងផងហ្នឹង
«គឺ...បងប្រហែល...!!»
«អូនយល់ហើយ បងខ្លាចប្រពន្ធមែនទេ? ហ្ហឹមម...អូនគ្រាន់តែជាស្នេហ៍ចាស់ដែលបងបោះបង់ចោល តើអូនមានសិទ្ធអីមកសំណូមពររឿងនេះជាមួយបងនោះ អូនសុំទោស អូនទៅវិញក៏បាន...» នាងអោនមុខ ចុះរបៀបអន់ចិត្ត ប៉ុន្តែវាគ្រាន់តែជាល្បិច
ប៉ុណ្ណោះ
«គឺ...បងចង់ថាមិនអីទេ យើងអាចទៅបាន បន្ទាប់ពីបងធ្វើការរួចរាល់ ប៉ុន្តែមិនអាចយូរ បានទេ» សូប៊ីនក៏រាងក្រែងចិត្ត ក្រោយលឺ នាងរៀបរាប់ត្អូញត្អែររបៀបអន់ចិត្ត នាយរឹតតែមិនដាច់ចិត្តទៀតហើយ
«ពិតមែនហ្អី? អ្អឹម..អូនបានខលកក់តុគេរួចហើយ ចេញពីធ្វើការពួកយើងទៅតែម្ដងមែនទេ?» ណាយ៉ុនស្ទុះថើបថ្ពាល់នាយមួយខ្សឺតរហូតសូប៊ីនភ្ញាក់បន្តិចដែរ
..............
ក្រលេកមកមើលអ្នកប្រុសតូចកំពូលរិះត្បិតវិញម្ដង បានប្ដីជាសេដ្ឋីហើយថែមទាំងដើរផ្សារមានអង្គរក្សតាមទៀត ប៉ុន្តែចូលតែហាងបញ្ចុះតម្លៃ នៅឆ្លៀតតថ្លៃជាមួយអ្នក លក់រហូតដល់អ្នកលក់អន់ចង់មុខលែងរីក
ចំនែកអង្គរក្សក៏សឹងតែខ្មាស់គេជំនួស ណាមួយសូប៊ីនបានបញ្ជារមកថា បើហូប៊ីចង់បានអី ថ្លៃប៉ុណ្ណាក៏ត្រូវទិញតម្រូវចិត្ត ប្រពន្ធគេដែរ អស់ប៉ុន្មានអស់ចុះ ប៉ុន្តែផ្ទុយស្រលះ ហូប៊ីទិញអាវឲ្យសូប៊ីនតថ្លៃឡើងចង់កន្លះថ្ងៃឲ្យគេបញ្ចុះតម្លៃឲ្យ នៅឆ្លៀតរអ៊ូថាសូប៊ីនខ្ជះខ្ជាយរឿងចាយវាយទៀត ចាប់ពីថ្ងៃនឹងទៅរឿងចំណាយត្រូវឆ្លងកាត់ការ សម្រេចរបស់ហូប៊ីជានិច្ច
«សង្ឃឹមថាបងប៊ីនពេញចិត្តអាវមួយនេះទៅចុះ» រាងតូចញញឹមនឹកគិតថានាយប្រាកដជាពេញចិត្ត ព្រោះខ្លួនបានសម្រឹត សម្រាំងម៉ូតយ៉ាងស្អាតហើយ ថែមទាំងបានតថ្លៃអ្នកលក់ឡើងបែកពពុះមាត់ទៀត