❤️‍🔥 My Ex 💔

79 5 0
                                    

ភាគទី : 21 » [លោកយកគ្រប់យ៉ាងពីខ្ញុំអស់ហើយ]
Binhope Novel
___________
ហូប៊ីគេងយំនៅលើគ្រែក្បែរនាយក្រាស់ ដែលគេងលង់លក់ស្កប់ស្គាល់បន្ទាប់ពីបញ្ចេញកម្លាំងធ្វើសង្គ្រាមស្នេហ៍អស់រាប់ម៉ោងរួចមក រាងតូចប្រែខ្លួនថ្នមៗមិនហ៊ានឲ្យលឺសម្លេងទេ ខ្លាចគេភ្ញាក់មកធ្វើបាបខ្លួនទៀត មនុស្សគេឃោឃៅគ្មានហេតុផល អាងអីប្រើកម្លាំងចាប់បង្ខំតែម្យ៉ាងគត់ គួរឲ្យឈឺចាប់ខ្លាំងគឺសម្ដីប្រមាថមើលងាយ
«អ្ហឹក...លោកយកគ្រប់យ៉ាងពីខ្ញុំអស់ហើយ គ្មានសល់សូម្បីតែម្យ៉ាង...យករាងកាយ ក្ដីស្រលាញ់ អារម្មណ៍ស្រណោះអាណិត ដែលខ្ញុំធ្លាប់មានឲ្យលោក2ឆ្នាំកន្លងមកនេះ ហ្ហឹក..! ខ្ញុំមិនដែលស្អប់អ្នកណាខ្លាំងដូចស្អប់លោកពេលនេះទេ...» 😢 កាយតូចទាញភួយចេញចុះដើរទាំងកាយអាក្រាតសំដៅបន្ទប់ទឹកសម្អាតខ្លួនចេញ ជាច្រើនម៉ោងហើយដែលរាងក្រាស់ធ្វើបាបកាយតូចមិនឈប់ ហើយគេខ្លួនឯងក៏អស់កម្លាំងមិនស្ទើរដែរ យ៉ាងណាក៏គេជាអ្នកមានក្ដីសុខដូចអ្វីដែលគេប៉ងហើយ
នៅមុខកញ្ចក់ ហូប៊ីសម្លឹងមើលទឹកមុខសោកសៅរបស់ខ្លួនឯង ក៏ចាប់អារម្មណ៍ឃើញថាការបាត់បង់ ដែលខ្លួនជួបកន្លងមក វាគ្រប់គ្រាន់ហើយ ខំការពារក្ដីស្រលាញ់ដែលខ្លួនមានចំពោះប្រុសម្នាក់នោះវាក៏ល្មម សម្រាប់បេះដូងខ្ទិចខ្ទំនេះរងទុក្ខដែរ គេមិនដែលមើលឃើញវាទេ គេមានតែពាក្យថាជាន់ឈ្លីបេះដូងដ៏តូចនេះតែប៉ុណ្ណោះ
«ខ្ញុំត្រូវតែរកគ្រប់វិធីចាកចេញពីលោក... ចាកចេញពីក្ដីស្រលាញ់ឆ្គួតឡប់ដែលខ្ញុំតែងតែសង្ឃឹមមកម្នាក់ឯងរយ:ពេល 2ឆ្នាំនេះ ហ្ហឹស.ហ្ហឹស...😀 គួរឲ្យអស់សំណើចណាស់ហូប៊ី ឯងត្រូវគេប្រមាថថាជាប្រុសលក់ខ្លួនដោយសារលុយស្ថិតក្រោមហេតុផលដែលគេស្ដាប់ហើយវាចុកអួលខ្លាំង ហ្ហើស! មនុស្សដូចលោកមិនសមទទួលបានការស្រលាញ់ពិតពីខ្ញុំទៀតទេ ឆយ សូប៊ីន...ហ្ហឹក..ហ៊ឺ..😭» អស់ពីសើច ចំអកឲ្យខ្លួនឯង រាងតូចក៏នៅតែទប់ទឹកភ្នែក មិនបានដដែល ជើងក៏ឈរលែងជាប់ដាក់ ខ្លួនអង្គុយលើឥដ្ឋផ្ទាល់ក្រោមទឹកផ្កាឈូក ស្រោចស្របជម្រះរាល់ការឈឺចាប់ផ្នែកខាងក្រៅ តែខាងក្នុងគឺវាមិនអាចជម្រះបាន នោះទេ ។
________
ព្រឹកនេះ ថេយ៉ុងនៅផ្ទះតែម្នាក់ឯងទេ ចំនែកជុងហ្គុកទៅធ្វើការបាត់ហើយ ការងាររ៉ាប់រងក្នុងផ្ទះទាំងអស់គឺនៅលើគេទាំងស្រុង ប្រៀបដូចជាប្ដីប្រពន្ធដែលទើបតែរៀបការថ្មីថ្មោងអញ្ចឹង ប្ដីចេញទៅធ្វើការរកលុយ ប្រពន្ធនៅផ្ទះមើលថែផ្ទះ ដាំបាយធ្វើម្ហូបឲ្យប្ដី មើលទៅមានសុភមង្គលណាស់
ទីង...ទីង...!!
សម្លេងកណ្ដឹងនៅមុខផ្ទះបន្លឺឡើង ថេយ៉ុង កំពុងបោសជូតក៏រាងភ្ញាក់អារម្មណ៍បន្តិចដែរ
«អ្នកណាមករកអីអញ្ចេះ? ចុចកណ្ដឹងញាប់ស្អេកនៀក ទៅមើលសិន» ថេយ៍ដើរចេញទៅមើលជាប្រញាប់ ចង់ដឹងថាអ្នកណាមានការអី? គ្រាន់តែបើកទ្វារមកភ្លាម ថេយ៍បើកភ្នែកធំៗ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវត្តមានរបស់ហូប៊ី មកឈរនៅមុខផ្ទះរបស់គេ
«ហូប៊ី....!!» ថេយ៍ស្ទុះទៅចាប់ដៃរបស់អ្នក ម្ខាងទៀត ញញឹមបែបត្រេកអរយ៉ាងខ្លាំង
«ថេយ៉ុង...នេះមកនៅជាមួយបងហ្គុកដែរ ហ្អី?» ហូប៊ីក៏ភ្ញាក់ផ្អើលដែរ គិតស្មានថាអ្នក បើកទ្វារមកជាបងប្រុសខ្លួនហើយតើ តែតាមពិតជាសង្សារកំពូលប្រច័ណ្ឌរបស់គាត់ ទៅវិញ
«កុំទាន់និយាយអី ចូលក្នុងសិនមក លឿនឡើង» មែនហើយចេញមកតាំងពីពេលណានឹង? នៅឈរមុខផ្ទះក៏ហាក់ដូចជាមិនសមដែរ
មកដល់ក្នុងផ្ទះ ហូប៊ីអង្គុយចុះយឺតៗ ព្រោះនៅឈឺចង្កេះនៅឡើយ កាលពីយប់សូប៊ីន ធ្ងន់ដៃសម្បើមណាស់ ថែមទាំងគម្រាមកំហែងមិនឈប់ទៀត
«ហេតុអីក៏ចេញមកបាន? ថៅកែព្រមឲ្យចេញមកហើយមែនទេ?» ថេយ៉ុងឃើញសភាពហូប៊ីរបៀបនេះ ក៏មើលដឹងថាមាន រឿងអីមុននឹងដែរ ព្រោះកាលដែលជុងហ្គុក ប្រច័ណ្ឌខ្លួនក៏មានអាការ:មិនខុសពីហូប៊ីប៉ុន្មាន ទើបបង្ហើបសួរសំណួរផ្សេងទៅវិញ
«ខ្ញុំលួចចេញមក គេមិនបានអនុញ្ញាតទេ» នេះហើយជាចម្លើយពិត ទោះបីខំទ្រាំប៉ុណ្ណា ទីបំផុតការអត់ធ្មត់គឺមានកម្រឹតដដែល ចាំមើលភ្ញាក់ឡើងបាត់អូន តើគេធ្វើមុខបែបមិចទៅ?
«ប្រហែលជាពិបាកខ្លាំងហើយត្រូវទេ? ហ្ហឺម...មិនថាចេញមកដោយរបៀបណាទេ ឲ្យតែចេញមកបានគឺប្រសើរហើយ បងជុង និងខ្ញុំបានពិភាក្សាគ្នាថានឹងទៅរំដោះហូប៊ីចេញមក តែពេលនេះល្អណាស់ដែលឯង ចេញមកបាន» ថេយ៉ុងចាប់ដៃហូប៊ីក៏ឃើញ ថា.កដៃមានសុទ្ធតែស្នាមក្រហមជាំ
«ហើយចុះបងហ្គុកទៅណាបាត់ហើយ?» នាយតូចងាករកមើលបងប្រុសខ្លួន មកដល់យូរដែរហើយមិនឃើញចេញមកទទួល ប្អូនសោះ
«គាត់ទៅធ្វើការបាត់ហើយ ចំនែកខ្ញុំដូចជាស្ដ្រីមេផ្ទះអញ្ចឹង នៅមើលការខុសផ្ទះដាំបាយ ធ្វើម្ហូប បោសជូតសំអាតអីផ្សេងៗ បម្រើទឹកក្ដៅទឹកត្រជាក់ដល់គាត់» ថេយ៉ុង រៀបរាប់ប្រាប់ពីតួនាទីរបស់ខ្លួននៅក្នុងផ្ទះនេះ ប្រាប់ទៅហូប៊ីទាំងញញឹម
«អឺម...នេះមិនមែនស្ដ្រីមេផ្ទះទេថេយ៍ គេហៅថាបុរសមេផ្ទះច្រើនជាងណាស ចេះសព្វមុខបែបនេះ បងហ្គុកស្រលាញ់ងើបមុខមិនរួចនោះទេ» ហូប៊ីចំអន់ថេយ៍ តាមរបៀបលេងសើច មិនមែនចំអក ឡកឡឺយទេ
«ហ្ហឹស..ហ្ហឹស...ត្រូវហើយ ឯងនេះពូកែនិយាយដែរតើ អឹមម...ហូប៊ីរឿងចាស់កាល ពីលើកមុនឲ្យខ្ញុំសុំទោសផងណា វាក៏មាន កំហុសខ្ញុំខ្លះដែរ ដោយសារតែការប្រច័ណ្ឌមួយឆាវ ខ្ញុំជាអ្នកខលប្រាប់ថៅកែពីរឿង ដែលហូប៊ីរើមកនៅផ្ទះបងហ្គុក ហើយថៅកែក៏មកចាប់ឯងយកទៅ តើគេមានធ្វើបាបអីលើឯងខ្លះទេ?» រឿងចាស់នេះមិនមែនស្រាលទេ បើរំលឹកទៅហូប៊ីបីសតែស្លាប់ដោយការសម្លាប់ខ្លួនបាត់ទៅហើយ
«អ្ហស...មិនអីទេ វាកន្លងហួសហើយ ខ្ញុំក៏មកអង្គុយទីនេះបាន គ្មានរឿងអីនោះទេ តែសុំសួរបន្តិច ឥលូវនឹងនៅប្រច័ណ្ឌទៀតទេ?» ហូប៊ីសួរបញ្ជាក់ឲ្យហើយ ព្រោះយ៉ាងមិច យ៉ាងម៉ារកជួលផ្ទះនៅផ្សេងតែម្ដង
«អត់ទេ ខ្ញុំលែងគិតអញ្ចឹងហើយ...ខ្ញុំពិតជា សុំទោសឯងម្ដងទៀតណាហូប៊ី ខ្ញុំយល់ពី រឿងលំបាកគ្រប់យ៉ាងអស់ហើយ បងហ្គុក បាននិយាយប្រាប់ខ្ញុំ ពីរឿងអយុត្តិធម៌ដែលកើតឡើងលើឯងវាច្រើនណាស់ទៅហើយ ខ្ញុំមិនសមណាដាក់បន្ទុកទៅលើឯងថែម ទៀតទេ គួរឲ្យអាម៉ាសណាស់ដឹងទេ?» ថេយ៉ុងចាប់ដៃតូចៗរបស់ហូប៊ី មកកាន់និង រៀបរាប់ដោយការភ្ញាក់រលឹក
«ខ្ញុំសប្បាយចិត្តណាស់ដែលមានអ្នកយល់ពីខ្ញុំបែបនេះ បងជុងជាមនុស្សតែម្នាក់ដែលដឹងរឿងខ្ញុំទាំងអស់កន្លងមក ហើយខ្ញុំក៏បានសុំឲ្យគាត់ជួយលាក់បាំងរឿងទាំងអស់នេះដែរ តែប្រហែលបងជុងគាត់ទុកចិត្តឯងទើបគាត់ប្រាប់ យ៉ាងណាខ្ញុំក៏មិនចង់ឲ្យគេម្នាក់ នោះបានដឹងដែរ» ហូប៊ី
«ប៉ុន្តែ មែនហើយហូប៊ីហ្អា៎...បើថៅកែដឹងគាត់អាចនឹងយល់ ហើយឈប់ធ្វើបាបឯងក៏ថាបានណា» ថេយ៍យល់បែបហ្នឹង តែអ្នក ដែលជួបផ្ទាល់នឹងបញ្ហាមិនយល់ដូចហ្នឹងទេ
«អត់ទេ...មនុស្សគេនេះចេះតែប្រើកម្លាំងបាយប៉ុណ្ណោះ គេគ្មានហេតុផលទេ អញ្ចឹងហើយវាហួសពេលនឹងវែកញែកអីជាមួយ មនុស្សដូចគេហើយ ម្យ៉ាងទៀតពេលនេះ គេក៏មានគូដណ្ដឹង ពេលដែលគេរៀបការរួចខ្ញុំថាគេនឹងឈប់មករវីរវល់ជាមួយខ្ញុំមិនខាន» ហូប៊ី
«ថាមិច? ថៅកែមានគូដណ្ដឹងហើយ? នេះខ្លួនមួយចង់ជិះទូក2 ប្រាកដណាស់ បើមានគូដណ្ដឹងគួរណាស់តែដោះលែងឯងឲ្យមានសេរីភាពទើបត្រូវ» ថេយ៉ុងក្រវីក្បាលហួសចិត្តយ៉ាងខ្លាំង
«គេនៅនិយាយថាចង់យកខ្ញុំធ្វើប្រពន្ធចុងទៀតផង ហេតុនេះខ្ញុំរឹតតែស្អប់គេខ្លាំងទ្វេដង មនុស្សចង្រៃម្នាក់នឹងធ្វើឲ្យខ្ញុំមិនចង់សូម្បីតែលឺឈ្មោះរបស់គេ» និយាយដល់ត្រង់នេះរង្វង់ភ្នែកស្រទន់ក៏ជ្រាបទឹកភ្នែក ចេញមកដោយទប់មិនចង់បាន
«ហួសហេតុពេកហើយ ហូប៊ីបើបានចេញមកហើយ កុំត្រលប់ទៅវិញឲ្យគេមើល ងាយទៀតឲ្យសោះ រស់នៅទីនេះហើយ ពួកយើងនឹងរកគ្រប់វិធីដើម្បីជួយដល់ឯង ណាសកុំបារម្ភអី» ថេយ៉ុងទះស្មារបស់នាយតូចតិចៗជាកម្លាំងចិត្តបន្ថែម
«អរគុណហើយអនាគតបងថ្លៃ...» ហូប៊ី ស្ទុះអោបថេយ៉ុង និងនិយាយប្រយោគដែលធ្វើឲ្យអ្នកម្ខាងទៀតស្ដាប់ហើយត្រេកអរក្នុងចិត្តជាខ្លាំង
«ហ្ហឺម...ប្អូនថ្លៃល្អ ពួកយើងនឹងក្លាយជាគ្រួសារតែមួយមែនដែរទេ? តែពេលនេះមិនទាន់ច្បាស់ទេ ព្រោះចាស់ទុំមិនទាន់ដឹងរឿងច្បាស់» ថេយ៉ុង
«ដឹងតែបានក្លាយជាបងថ្លៃខ្ញុំហើយថេយ៍ កុំបារម្ភ» ពួកគេញញឹមដាក់គ្នា និយាយត្រូវដងត្រូវផ្លែគ្នាល្អខ្លាំងណាស់ ទាំងដែលកាលពីមុនថេយ៉ុងស្ទើរតែមានល្បិចចង់កម្ចាត់ហូប៊ីម្ដងៗទៅហើយ ។

To be continue.....
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now