🥀 My Ex 💔

182 16 0
                                    

ភាគទី: 29 » [ អាយុបង តែនៅក្រោម ]
Binhope Novel
__________
ហូប៊ីនៅក្នុងបន្ទប់គេយំរហូតដល់គេងលក់មួយភាំង ក្រោយភ្ញាក់បន្តិចរាងតូចស្ទុះក្រោកមើលម៉ោង វាក៏ម៉ោង 3ទៀបភ្លឺហូប៊ី ទើបតែនឹកឃើញថាសូប៊ីន ប្រហែលជា
ត្រលប់ទៅវិញហើយ ទើបលួចបង្ហើបទ្វារ មើលគឺបាត់ពិតមែន
«ក្រែងអួតក្ដែងៗថានៅលុតជង្គង់សុំការអភ័យទោសហ្អី? មិនបានប៉ុន្មានម៉ោងផង ទ្រាំមិនបានរត់ទៅសេអ៊ូលវិញបាត់ បញ្ជាក់ថាលោកមិនបានស្រលាញ់ខ្ញុំពិតទេ ហ្ហឹស» និយាយទាំងអាក់អន់ចិត្តបណ្ដើរ រាងតូចក៏ ដើរទៅមាត់ទ្វារខាងមុខ បម្រុងទាញទ្វារបិទ ស្រាប់តែឃើញមនុស្សម្នាក់ដេកលើដី អោបខ្លួនញ័រទទ្រើតទំនងជាកើតគ្រុន
«សូប៊ីន...!! នេះមិនទាន់ទៅវិញទេហ្អី? ហ្ហើយ..ក្ដៅខ្លួនខ្លាំងម្លេះ នែ! ភ្ញាក់ឡើង កុំមកស្លាប់នៅមុខផ្ទះខ្ញុំណា ឈាម...ក្បាលរបស់គេ ពុទ្ធោអើយ...» ដោយមិនអាច នៅទ្រាំមើលភាពកំសត់របស់គេបានរាងតូចមានតែលើកគេគ្រាចូលមកក្នុងផ្ទះយ៉ាង ពិបាកដូចដែលដឹងស្រាប់ មាឌខុសគ្នាឆ្ងាយណាស់ ទោះបីហូប៊ីអាយុបងសូប៊ីនក៏ដោយ
មកដល់សាឡុង ហូប៊ីទម្លាក់មនុស្សមាឌធំ ទាំងហត់គឃូស ហើយដើរទៅរកប្រអប់ថ្នាំមកលាងរបួសត្រង់ក្បាលឲ្យគេ វាមិនជ្រៅដល់ថ្នាក់ដេរទេ ទើបនាយអាចទ្រាំមកដល់ពេលនេះបាន ប៉ុន្តែដោយសារតែនៅហាលសន្សើមផង ទើបវាក្លាយទៅជាគ្រុនបែបនេះ រាងតូចលូកដៃប្រឡេះលេវអាវគេទាំងរអាដើម្បីជូតខ្លួនបន្ថយកម្ដៅឲ្យគេ មិនដឹងជាអៀនអីលោកអើយ នេះធ្វើមើលតែមិនដែលបានឃើញរាងកាយសង្ហាសាច់ដុំហាប់ណែនសខ្ចីរបស់សូប៊ីនអញ្ចឹង តាមការពិតច្រើនដងឡើងរាប់ភ្លេចហើយ
«មិនមែនខ្ញុំធ្វើល្អ ព្រោះលើកលែងទោសឲ្យលោកទេណា គ្រាន់តែមិនចង់ឲ្យលោក ស្លាប់នៅមុខផ្ទះខ្ញុំប៉ុណ្ណោះ ពេលដែលចុះកម្ដៅខ្ញុំនឹងដេញលោកឲ្យទៅ សេអ៊ូលវិញមិនខាន ប្រុសចិត្តខ្មៅ» រាងតូចរអ៊ូបណ្ដើរជូតខ្លួនឲ្យគេទាំងក្ដៅមុខភាយៗបណ្ដើរ

#ព្រឹកឡើង....
នាយក្រាស់កម្រើកខ្លួនតិចៗមានអារម្មណ៍ថាឈឺក្បាលខ្លាំង តែពេលស្ទាបទៅក៏មាន បិតបង់ក្បាល ចុះអ្នកណាលាងរបួសឲ្យគេ?
នាយងាកមុខបន្តិចក៏ញោចស្នាមញញឹមឡើងមកភ្លាម ដោយឃើញហូប៊ីកំពុងក្រាបក្បាលគេងលក់នៅជិតដៃរបស់គេ នេះមិនទៅគេងក្នុងបន្ទប់ទេអី?
«អូននៅតែបារម្ភពីបង អូនប្រាកដជានៅ ស្រលាញ់បង ហូប៊ី...អូនសម្លាញ់ហ្ហា៎... បងស្រលាញ់អូន...» នាយលើកដៃអង្អែលសក់ក្បាលទន់រលោងថ្នមៗពេញដោយក្ដី ស្រលាញ់ថ្នាក់ថ្នម យូរបន្តិចនាយក៏អោនមុខបម្រុងនឹងថើបថ្ងាស់តូចមួយខ្សឺត តែមិនទាន់បានថើបផងរាងតូចក៏ភ្ញាក់ជាមុន រុញក្បាលរបស់សូប៊ីនមួយទំហឹង
«លោកចង់ធ្វើស្អីខ្ញុំ??»
«អូយ...ក្បាលបងឈឺណាស់ ហូប៊ី អូយ..» រាងក្រាស់យកដៃសងខាងខ្ទប់ក្បាលស្រែក ដូចគេចាក់.ក ក្រោយត្រូវរុញមួយទំហឹងឡើងផ្ងាកក្រោយ
«អឺសលោក...សុំទោសឈឺខ្លាំងទេ? យ៉ាង មិចហើយសូប៊ីន ឈឺខ្លាំងទេ?» ដោយភ្លេចខ្លួន ព្រោះតែភ័យថាខ្លួនដៃធ្ងន់ដាក់នាយធ្វើឲ្យរបួសរើឡើងទើប ប្រញាប់ស្ទុះសួរនាំពីអាការ:នាយទាំងព្រួយបារម្ភ
«ហ្ហឹម អូនពិតជាបារម្ភពីបងខ្លាំងណាស់ បងសប្បាយចិត្តមែនដែលអូនមិនទុកបង ចោលឲ្យដេកហាលសន្សើមពេញមួយយប់នៅខាងក្រៅ» នាយញញឹមស្ញេញ
«នេះលោកបោកខ្ញុំទៀតហើយ?? អ្អឿយ.. មនុស្សឆ្គួតនេះ នៀកៗ!!» ដៃតូចៗគក់ទ្រូង នាយតិចៗដោយក្ដីគ្រឺតខ្នាញ់ ហើយណា មួយក៏អៀនខ្លះៗដែរ
«ឈប់ខឹងបងទៅណាស...ណា៎ពៅណា៎.. បងសុំទោស បងខុសចំពោះអូនច្រើនមែន ទុកពេលឲ្យបងលុបលាងកំហុសផងបាន ទេ? ណា៎...ពៅមាស...» មើលចុះកំពូលប៉ិនលួង គិតឬថាហូប៊ីជឿនោះ? No!
«កុំមកបោក ចេញឲ្យឆ្ងាយពីខ្ញុំទៅ!» រាងតូចងើបចេញពីគេយ៉ាងលឿន គេចចូលទៅក្នុងផ្ទះបាយបាត់
«ហើយអូនទៅណា?» សូប៊ីនប្រុងដើរទៅតាម ចង់ដឹងថាហូប៊ីនឹងធ្វើយ៉ាងមិចបន្ត
«ខ្ញុំធ្វើបបរឲ្យលោកញ៊ាំ បានឆាប់លេបថ្នាំ ឲ្យជាលឿនៗ ប្រញាប់ទៅសេអ៊ូលវិញ ហើយកុំគិតថាខ្ញុំធ្វើព្រោះព្រមលើកលែងឲ្យលោក ខ្ញុំគ្រាន់តែមិនចង់ឲ្យមានមនុស្សស្លាប់នៅផ្ទះថ្មីរបស់ខ្ញុំប៉ុណ្ណោះ យល់ទេ?» រាងតូចស្រែកវ៉ាច់ៗបកស្រាយជាមុន នាយ ក៏យល់ថាការពិតវាយ៉ាងណាហើយ
«បាទ...ប្រពន្ធសម្លាញ់...» សូប៊ីន
«បើនៅហៅខ្ញុំអញ្ចឹងទៀត ទៅសេអ៊ូល ឥលូវនេះតែម្ដងទៅ កុំឲ្យស៊ាំច្រើន» ហូប៊ី សម្លក់នាយពីក្នុងផ្ទះបាយមក ទំនងដូចជាកាចណាស់កូនកំប្រុកនេះ
.........
#20 នាទីក្រោយ...
«នេះបបររបស់លោកឆាប់ញ៊ាំទៅ នៅមើលស្អីទៀត សំណាងហើយបងហ្គុកទិញម្ហូបអាហារមកទុកច្រើន មិនចឹងលោកគ្មានអីញ៊ាំនោះទេ នេះថ្នាំគ្រុន នៅមើលមុខនឹងហើយ តិចចាប់បញ្ច្រកបបរក្ដៅឲ្យរលាកមាត់ទៅ មុខក្រាស់ណាស់លោកឯងនេះ» ហូប៊ី
«រអ៊ូអញ្ចឹងទៅគួរឲ្យស្រលាញ់ម្លេះ 😄 អូន បញ្ចុកបងបានទេ? បងប្រុសអូនមិនដឹងវ៉ៃបងចំត្រង់ណាខ្លះទេ កាន់ស្លាបព្រាមិនជាប់ផងនៀក...» យី...ចេះរំអួយទៀតលោក ម៉ាហ្វៀវ័យក្មេង បើថាចង់ឲ្យគេបញ្ចុកដើម្បីបានផ្អែមល្ហែមក៏ថាទៅ
«រឿងច្រើនណាស់...ហារមាត់!!» ហូប៊ី ដួសបញ្ចុកទាំងក្ដៅរហូតសូប៊ីនរលាកមាត់
«អូយក្ដៅ...សឺត..ចង់សម្លាប់បងមែន? ផ្លុំបន្តិចទៅមិនបានទេហ្អីបេប៊ី?» សូប៊ីន ប្រើសម្ដីផ្អែមទៀតហើយ
«ផ្លុំក៏បាន! តែកុំហៅខ្ញុំបេប៊ីទៀត ខ្ញុំអាយុបងលោកច្រើនណាស់ដឹងទេ? កុំមាត់រអឹល ពេក» រាងតូចផ្លុំបណ្ដើរសម្លក់រាងក្រាស់បណ្ដើរ ហើយបញ្ចុកទាំងមិនថ្នាក់ថ្នម
«អាយុបងតែនៅក្រោមបងរហូត មិនឲ្យហៅថាបេប៊ី ឲ្យហៅថាមិច??» មើលចុះឆ្លៀតញ៉ោះទៀត សង្ស័យហោះចេញតាមបង្អួចឥលូវហើយ
«ឈប់បញ្ចុកហើយ និយាយច្រើនគួរឲ្យស្អប់!» ហូប៊ី
«Ok Ok ឈប់ហើយ បងឈប់ញ៉ោះអូនទៀតហើយ បញ្ចុកតទៀតមក បងនឹងបានឆាប់លេបថ្នាំណា»
ក្រោយពីញ៊ាំបបរអស់និងលេបថ្នាំរួចមក សូប៊ីនក៏មានកម្លាំងជាមុនបន្តិចដែរ គេហាក់ មានអារម្មណ៍ធូរស្រាលជាងពីល្ងាច របួសក្បាលក៏អន់ឈឺដែរ រឹតតែល្អ បើបានហូប៊ី និយាយថាព្រមលើកលែងទោសឲ្យគេ
សូប៊ីនដើរលបៗទៅអោបចង្កេះតូចពី ក្រោយដោយក្ដីស្រលាញ់ តែអ្នកម្ខាងក៏មិននៅស្ងៀមស្របតាមនាយដែរ មកអោបស្អីមនុស្សកំពុងតែខឹងផង
«នែ..លែងខ្ញុំ ចង់ធ្វើស្អីទៀតហើយ?» ហូប៊ី
«ហ្សឺត..! ក្រអូបណាស់ ងូតទឹករួចហើយ មែនទេ?» នាយមិនខ្វល់គិតតែថើបៗៗ
«ជារឿងរបស់ខ្ញុំ មានពាក់ព័ន្ធស្អីនឹងលោក ហ្ហា៎ ត្រលប់ទៅវិញភ្លាម ខ្ញុំដេញហើយ លឿន!!» ហូប៊ីស្រែកគំហក រាងក្រាស់មិនបានខ្វល់ទេ ព្រោះគេបានតាំងចិត្តហើយ ទោះបីត្រូវហូប៊ី កាប់សម្លាប់ក៏គេមិនលែងដៃម្ចាស់ចិត្តគេឲ្យទៅណាទៀតដែរ 2ឆ្នាំមកនេះ អ្នកទាំង2 រងាឯកាឆ្អែតឆ្អន់ហើយ ក៏ល្មមដល់ពេលដាក់គុំនំសងសឹកចុះ និង
ត្រលប់មកត្រូវរ៉ូវស្រលាញ់គ្នាវិញ តើបានឬទេណ៎??
«ស្ដាប់បងណា..ទោះអូនយកកាំភ្លើងមកផ្ជង់ក្បាលបង ហើយគម្រាមឲ្យបងទៅវិញ ក៏បងមិនទៅណាដែរ លុះត្រាតែអូនព្រម លើកលែងទោសឲ្យបងសិន ឲ្យបងបានលុបលាងការឈឺចាប់របស់អូនជាថ្មី អូនចង់ដាក់ទោសបងយ៉ាងមិចក៏បាន ok...បងធ្លាប់បានបង្ខំរំលោភអូនមែនទេ? ឥលូវឲ្យស្មើរភាពគ្នា បងឲ្យអូនចាប់រំលោភបងវិញក៏បាន បងមិនរើ មិនស្រែកអ្វីទាំងអស់ តើគំនិត បងយ៉ាងមិចដែរ?» មើលនិយាយចុះ ចេះរកនឹកឃើញលោកអើយ...សងសឹកបែប នេះ គេជាអ្នកចំនេញដដែលហ្នឹង
«ឆ្គួត...អ្អឿយ..!! និយាយស្អីលោកឯង លែងមើស! កុំមកធ្វើជាដឹងកំហុស លោកឯងមានរឿងច្រើនណាស់ ដែលត្រូវជម្រះបញ្ជីរ» ហូប៊ីលួចញញឹមមិនឲ្យគេដឹង
«មោះ! ជម្រះឲ្យអស់មក ចង់ជម្រះរបៀបមិច? របៀបឈរ របៀបអង្គុយឬក៏របៀបគេងលើសាឡុង?» នេះចង់និយាយពីអីនឹងហ្ហា៎ប្រូ? ហូប៊ីខាំមាត់ខ្នាញ់នឹងនាយណាស់ ប្រហែលជាយល់ពីអ្វីដែលនាយចង់ និយាយហើយមើលទៅ
«នៀក...!! ដេក ឈរ អង្គុយស្អីលោកឯង អសុរសណាស់» រាងតូចមួលសាច់ចង្កេះនាយមួយទំហឹង
«អេ..បងអសុរសត្រង់ណា? គឺបងចង់ និយាយថា អូនចង់ឲ្យបងបម្រើច្របាច់ដៃជើងឲ្យអូនរបៀបណា? នេះអូនកំពុងគិតពីអីហ្នឹង? កុំប្រាប់ណាសថា..» សូប៊ីន
រាងតូចអៀនឡើងក្រហមមុខអស់ហើយ មិចមិនព្រមនិយាយឲ្យអស់ៗមក និយាយបញ្ឆិតបញ្ឆៀងធ្វើអី??
«ឈប់និយាយជាមួយលោកហើយ...!! អួយ...»
«បងមិនឲ្យអូនទៅណាចោលបងទៀតទេ ហូប៊ី រឿងរ៉ាវឈឺចាប់ពីអតីតកាល យើងបំភ្លេចវាចោលទៅបានទេ? ចាប់ផ្ដើមសារជាថ្មី បងនឹងមើលថែថ្នាក់ថ្នមអូនឲ្យដូចជាកែវភ្នែករបស់បងយ៉ាងអញ្ចឹងណាស បង ហ៊ានធានាដាក់ជីវិតថាបងមិនបោះបង់អូន មិនធ្វើបាបរាងកាយនិងបេះដូងអូនទៀត នោះទេ... អូនសម្លាញ់...» នាយសង្ហាចាប់ទាញចង្កេះតូចអោបជាថ្មី តែលើកនេះគឺរាងតូចត្រូវឈ្ងុបមុខនឹងទ្រូងមាំរបស់នាយយ៉ាងស្និទស្នាល
បញ្ចប់ប្រយោគផ្អែមលួងលោមរួចភ្លាម នាយសង្ហាអោនសន្សឹមៗទៅថើបបបូរមាត់តូចស្អាតផ្អែមក្រអូបរបស់រាងតូច ថើបផ្ដោះផ្ដង ដំបូងហូប៊ីនៅស្ងៀមមិនបានតបតអ្វីទៅកាន់គេទេ តែបន្តិចក្រោយមករាងតូចហាក់ លង់លក់ទៅក្នុងភ្លើងប្រាថ្នារបស់នាយសង្ហាហើយក៏ព្រមបើកមាត់ឲ្យអណ្ដាតក្រាស់ចូលទៅក្រលោះក្រលែងដួសដងជាមួយអណ្ដាតតូចយ៉ាងផ្អែមល្ហែមស៊ីចង្វាក់គ្នា ដៃតូចៗលើកឡើងអោបកនាយវិញដោយគ្មានការបង្ខិតបង្ខំអ្វីនោះឡើយ

«ឯងធ្វើស្អីហូប៊ី ទៀតហើយអាចង្រៃ...!»
សម្លេងមាំគំហកពីមាត់ទ្វារមកកាត់ចង្វាក់គេទៀតហើយ នេះប្រុងអត់រហូតមែនទេ? ហើយអ្នកណាមកឃាត់គេទៀតហើយ?? ជិតបានសម្រេចហើយនឹងណា...

To be continue....
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now