🔥 My Ex 🔥

81 8 1
                                    

ភាគទី: 05 » [ ប្រច័ណ្ឌខុសរឿង ]
Binhope Novel
___________
នៅក្នុងបន្ទប់របស់សូប៊ីន រាងតូចកំពុងថយក្រោយតាមជំហានដើរចូលរបស់គេរហូតទល់ខ្នងនឹងជញ្ជាំង ដោយសារតែនាយសង្ហាតាមឃាំងដៃជាប់មិនឲ្យគេរួច
«យើងមកមានក្ដីសុខបន្តល្អដែរទេ?» នាយញញឹមចុងមាត់និយាយឌឺរាងតូច
«ក្ដីសុខស្អីលោកឯង ចេញទៅខ្ញុំទៅរកបងជុងហ្គុក» ហូប៊ីប្រឹងរុញគេចេញដើម្បីខ្លួនបានទៅជួយបងខ្លួន តែមើលចុះសូប៊ីនដូចជាគល់ឈើចឹងរុញមិនរង្គើសោះ
«យើងនឹកឃើញហើយ បញ្ជារកូនចៅឲ្យសម្លាប់វាដូចជាងាយពេក គួរតែកាត់ដៃកាត់ជើងបោះឲ្យក្រពើស៊ីវិញណស៎ មែនហើយ ហ្ហឹស.ហ្ហឹស...» នាយបែរជាសើចដូចជាមនុស្សឆ្គួតនឹងអំណាច
«បើលោកធ្វើបែបនឹងដាក់គាត់ ខ្ញុំស៊ូស្លាប់ជាមួយលោកហើយ» ហូប៊ីខាំមាត់សម្លក់គេថ្មែរ នេះហេតុអីក៏គេចិត្តអាក្រក់សាហាវឃោឃៅបែបនេះ
«ហ្ហឹស! ឯងចង់យ៉ាងមិច? ចង់សម្លាប់យើង ចង់កាត់ដៃកាត់ជើងយើងវិញមែនទេ? ខ្លាចខ្លាំងណាស់ មនុស្សធ្លាក់ខ្លួនក្ររហាមដូចឯងនេះមានសមត្ថភាពអីមកតវ៉ាជាមួយយើងហ្ហាស?!» នាយចាប់ច្របាច់កដៃតូចស្ទើរបាក់ឆ្អឹងឆ្អែង
«អូយ...ខ្ញុំឈឺ ហ្ហឹក»  រាងតូចហូរទឹកភ្នែកមកច្រោកៗ ព្រោះតែដៃមាំចាប់បោចសក់របស់ខ្លួនឡើងផ្ងាកក្រោយស្រែកគំហក ដោយសម្លេងខ្លាំងៗតាមចិត្តគុំស្អប់ជាយូរ
...............
#នៅមន្ទីពេទ្យសេអ៊ូល
ថេយ៉ុងដែលជាសង្សាររបស់ជុងហ្គុក បានទទួលដំណឹងថានាយត្រូវរបួសធ្ងន់និងសម្រាកនៅមន្ទីពេទ្យ ទើបរាងតូចប្រញាប់ប្រញាល់មកមើលជាបន្ទាន់
«បង...បងហ្គុក ហ្ហឹក..ហូយ! មើលចុះរបួសខ្លាំងម្លេះ? បងឈឺខ្លាំងទេ?» ថេយ៉ុងដាក់ខ្លួនអង្គុយលើតុក្បែរគ្រែសង្សារ
«បងមិនអីទេ អូយ...» នាយហើបមាត់តប ទាំងពិបាកដោយសារតែបែកនៅគែមមាត់ ទាំងសងខាង
«នៅថាមិនអីទៀត ហ្ហើយ..បងទៅធ្វើស្អីមក សភាពបងធ្ងន់ធ្ងរណាស់នៀក» ពិតមែនហើយ សភាពរបស់ជុងហ្គុកធ្ងន់ពិត មែន ដៃខាងឆ្វេងរបស់គេភ្លាត់ឆ្អឹងត្រូវព្យួរដៃ ក្បាលក៏បែកដេរច្រើនថ្នេររុំបង់ពេញ ក្បាល មុខមាត់ក៏ហើមប៉ោងទៀត
«បងថាមិនអីគឺមិនអីហើយ តែបងបារម្ភពីហូប៊ីច្រើនជាង ពេលនេះយ៉ាងមិចហើយក៏ មិនដឹង» ជុងហ្គុកនៅតែរំលឹកពីហូប៊ីមិនឈប់ ខ្លាចក្រែងសូប៊ីនធ្វើបាបប្អូនទៀត
«បងគួរតែបារម្ភពីខ្លួនឯងសិនទៅ គេប្រហែលជាមិនអីទេ កុំទាន់ក្រោកមើល បងនេះឌឺខ្លាំងណាស់» ថេយ៉ុងមិនដែល ស្គាល់ហូប៊ីទេ តែមើលតាមការបារម្ភរបស់ ជុងហ្គុកដូចជាទុកគេម្នាក់នោះសំខាន់ណាស់
«មិនអីយ៉ាងមិច? អូនមិនមែនជាបង អូនមិនយល់ទេ» លឺសង្សារនិយាយដូចជាមិនខ្វល់ពីប្អូនខ្លួនបែបនេះនាយក៏មិនស្រណុកចិត្តដែរ អនាគតទៅមើលមុខគ្នាយ៉ាងមិច?
«មែនហើយ អូនមិនយល់ទេ! អូនបារម្ភពីបងចង់ស្លាប់ តែមើលបងចុះភ្ញាក់ឡើងភ្លាមក៏សួររកតែគេទៅវិញ តើសមទេ?» ថេយ៍មុខឡើងក្រហមរកយំអន់ចិត្តនឹងនាយបន្ថែម
«អូនឆ្គួតទេហ្អី? ហូប៊ីជាប្អូនជីដូនមួយបង អូនមិនឲ្យបងខ្វល់ខ្វាយពីគេបានយ៉ាងមិច» នាយជ្រួញចិញ្ចើមតបទាំងហួសចិត្ត
«ស្មានថាអូនមិនដឹងហ្អីថាបងលួចមានចិត្តលើប្អូនជីដូនមួយនោះ ហ្ហឹស!» រាងតូចអោបដៃងាកមុខចេញ
«អូន..! ហ្ហើយ...ត្រលប់ទៅវិញទៅ បងចង់នៅម្នាក់ឯង បើមកដើម្បីរករឿងបង បងមិនចង់ឈ្លោះជាមួយអូនទេ» នាយសង្ហាអស់ ការអត់ទ្រាំក៏ពោលពាក្យនេះចេញមកតែម្ដង
«បងដេញអូន? ជុង...បងចាំមើលណាស អូននឹងលែងរវល់ជាមួយបងហើយ ចង់ស្លាប់រស់ជារឿងរបស់បងទេ ហ្ហឹក...» ថាហើយក៏ស្ទុះងើបរត់ចេញទៅបាត់ បិទទ្វារគ្រាំងមួយទំហឹង
«ហ្ហើយ...!!» មើលចុះមិចក៏ទៅជាបែបនឹង វិញនៀក ។
...............
#ថ្ងៃបន្ទាប់
លោកជុងជាប៉ារបស់ហូប៊ី ក៏បានមកមើល ជុងហ្គុកដែរ ព្រោះរាងក្រាស់ជាក្មួយមិនមានអ្នកមើលថែទេ តែគេក៏បានធូរច្រើនហើយ អាចថាគេនៅក្មេងកម្លាំងនៅរឹងមាំ ទើបរាងកាយឆាប់ជាបែបនេះ
«ក្មួយជុងហ្គុក យ៉ាងមិចហើយ?»
«បាទលោកពូខ្ញុំមិនអីទេ ចុះបានដំណឹងហូប៊ីហើយនៅ គេមកផ្ទះវិញនៅ?» នាយប្រឹងងើបអង្គុយនិងសួរនាំ
«អត់ទេ បាត់ដំណឹងឈឹង ពូបារម្ភណាស់មិនដឹងអាពួកអស់ហ្នឹងវាធ្វើស្អីកូនពូខ្លះទេ» មើលទៅអាណិតគាត់ណាស់
«បើខ្ញុំបានគ្រាន់ជាងនេះបន្តិច ខ្ញុំនឹងតាម ទៅជួយហូប៊ីទៀត តែរងចាំឲ្យដៃខ្ញុំអាចធ្វើចលនាបានសិន» ជុងហ្គុក
«ពូបានខលប្រាប់ម៉ាក់របស់ឯងហើយ រួចចុះឯណាសង្សាររបស់ក្មួយនោះ ដូចជាមិនឃើញមកមើលក្មួយចឹងហ្ហា៎?» លោកជុង
«គេខឹងខ្ញុំ លោកពូគិតមើលមកប្រច័ណ្ឌខ្ញុំជាមួយហូប៊ីទៅវិញ យ៉ាប់មែនទែន...អស!មែនហើយលោកពូឈប់ប្រកាន់រឿងក្មេងៗ ស្រលាញ់ភេទដូចគ្នាហើយហ្អី?»
«អឺម...» គាត់ងក់ក្បាលបន្តិច ប្រុងនិយាយបន្ត រីង..រីង..រីង...// សម្លេងទូរសព្ទរោទ៍
«អរ...អ្នកណាខលមកអញ្ចេះ? អាឡូ» លោកជុងលើកទទួលទាំងឆ្ងល់
[ ប៉ាខ្ញុំគឺហូប៊ីណា តើបងហ្គុកយ៉ាងមិចហើយ? ] ការពិតគឺរាងតូចសោះ គេបារម្ភពីបងប្រុសណាស់ ប៉ុន្តែប្រុសកំណាចមិន ឲ្យគេទៅវិញទេ
«ហូប៊ី កូននៅឯណា? ជុងហ្គុកកំពុងសម្រាកនៅមន្ទីរពេទ្យ កូនឆាប់មកមើលថែបងផង»
[ ខ្ញុំចង់ទៅណាស់ប៉ា តែពេលនេះមិនបានទេ ខ្ញុំមានរឿងត្រូវដោះស្រាយសិន ពេលរួចរាល់ខ្ញុំនឹងទៅវិញ ]
«កូនកើតអីឬអត់? មិចបានជាមិនមកផ្ទះអញ្ចឹង? ឬមួយពួកម៉ាហ្វៀអស់នោះគម្រាមកូន?» លោកជុងនិយាយតិចៗមិនចង់ឲ្យជុងហ្គុកបានលឺហើយបារម្ភ
[ អត់ទេ...អូយ!! ប៉ា..ខ្ញុំនឹងទាក់ទងទៅ ទៀត ខ្ញុំមានសុវត្ថិភាពទេ បងហ្គុកមើលថែខ្លួនផងណា..អឹស...!] រាងតូចប្រញាប់បិទទូរសព្ទព្រោះមានអ្នករំខាន
............
លោកជុងដើរមកឈរជិតគ្រែសម្រាករបស់ក្មួយនិងប្រាប់រឿងខ្លះៗបន្ត
«ហូប៊ីខលមកប្រាប់ថាមិនអីទេ ពេលនេះគេមានសុវត្ថិភាពឲ្យក្មួយមើលថែខ្លួនឯងឲ្យជាសិនទៅកុំបារម្ភពីគេអី ពេលរួចដៃគេនឹងត្រលប់មកមើលក្មួយវិញ»
«ហ្អស..ចឹងហូប៊ីនៅណាទៅ? គេរួចពីដៃអាចង្រៃនោះហើយមែនទេ?» នាយប្រឹងងើបសួរនាំឲ្យដឹងពីសុខទុក្ខរបស់ប្អូន
«គេមិនបានប្រាប់ទេ តែក្មួយសម្រាកចុះ តិចទៀតអាចនឹងសង្សារក្មួយមកមើលថែក្មួយហើយណាស» លោកជុងអង្អែលដៃក្មួយនិងលើកកម្លាំងចិត្ត
________
ក្រលេកមកមើលរាងតូចវិញ ពេលនេះកំពុងអង្គុយលើភ្លៅរបស់នាយសង្ហា កាលដែល និយាយទូរសព្ទសុខៗត្រូវស្រែកនិងបិទជាប្រញាប់ ព្រោះប្រុសកំណាចនេះ លូកលាន់មិនអស់ចិត្តនៅខាំត្រង់ករបស់គេឡើងជាំអស់ហើយ ខូចសាច់ខ្ចីៗអស់រលីង
«នែ..លោកចង់យ៉ាងមិចជាមួយខ្ញុំទៀតហ្ហាស?»
«មានចង់យ៉ាងមិច យើងចង់ឲ្យឯងនៅបម្រើយើងនឹងណាស សួរធ្វើភ្លើទៅកើត មើល! ឯណាទូរសព្ទឲ្យមកណេះវិញ» សូប៊ីនកញ្ជក់ទូរសព្ទពីដៃរបស់រាងតូច មកវិញ
«ដេកស្រម៉ៃទៅ ខ្ញុំនឹងរកលុយមកសង លោកឲ្យបានឆាប់ ខ្ញុំមិនចង់ឃើញមុខលោកទេ» សម្ដីខុសពីចិត្តច្បាស់ណាស់
«ហ្ហឹស! កុំចឹងអី យើងត្រូវនៅជួបមុខគ្នាយូរទៀតណាអូនសម្លាញ់ កុំធ្វើមុខអញ្ចឹងមើល បេប៊ី...» និយាយតែមាត់ ដៃក៏បេះបួយមុខតូចមិនឈប់ជ្រលើមណាស់
«បេប៊ីស្អីលោកឯង ខ្ញុំបងលោកដល់ទៅ 5ឆ្នាំឲ្យចាំផង ទោះខ្ញុំជាកូនបំណុលពិតមែន តែសូមផ្ដល់តម្លៃនិងកិត្តិយសឲ្យដល់មនុស្សចាស់ផង» រាងតូចដាក់ផាំងៗមិនខ្ចីខ្លាចរអា ព្រោះទ្រាំមកយូរហើយ
«ហ្ហឹស.ហ្ហឹស...មែនហើយឯងបងយើង តែមើលរាងរៅឯងទៅមើលរាងតូចដូចអង្ក្រងមុខដូចកូនក្មេង បើមិនឲ្យហៅបេប៊ី ចឹងមានតែហៅអ៊ុំវិញហើយ» មើលចុះនៅ ឆ្លៀតញ៉ោះគ្នាទៀតនៀក
«លោកឯង...!! ហ្ហឿយ...!!» ខឹងណាស់ តែធ្វើអីគេបានទៅ ពេលនេះគេមាន អំណាច មានកម្លាំងខ្លាំងជាងខ្លួន បើរឹងទទឹងមានតែឈឺខ្លួនតែប៉ុណ្ណោះ
«យើងមកនិយាយរឿងលាស់បំណុលវិញទៅ ព្រោះថាអាសង្សារថ្មីឯងវាគ្មានលទ្ធភាពជួយឯងទេ ហ្ហឹស! ងាប់បាត់ហើយក៏មិនដឹង តែថា...គួរតែអរគុណដល់កាល នោះដែលឯងមុខលុយឃ្លានប្រុស បោះបង់យើងចោល មិនអញ្ចឹងយើងក៏មិនមានថ្ងៃរឹងមាំបែបនេះដែរ»
«អ្នកណាសួរ?» តាមពិតក៏ចង់ដឹងដែរ
«ឯងត្រូវតែដឹង!!» នាយចាប់ស្មាតូចជាប់ ស្រែកគំហកខ្លាំងៗ បង្ខំឲ្យគេស្ដាប់រឿង របស់ខ្លួន
«អូយ...!ខ្ញុំឈឺណាស់ លែង!» ដៃតូចៗខំខ្ញាំគេឲ្យលែង
«កាលពីមុនឯងមើលងាយយើងថា ក្ររហាមជិះម៉ូតូកញ្ចាស់ ប្រាក់ខែចិញ្ចឹមខ្លួនឯងមិនចង់រស់ផង ហ្ហឹស! តែពេលនេះវាមិនគួរឲ្យអស់សំណើចពេកទេហ្អី? ដែល មនុស្សឈ្លក់ទឹកលុយដូចឯងមកក្លាយជាកូនបំណុលយើងនោះ ហ្ហឹស សង្វេគ!» នាយសើចចំអកបានសមណាស់ តែមានដឹងទេថាសម្ដីនេះវាមុតប៉ុណ្ណា
«ខ្ញុំជាមនុស្សអញ្ចឹង យ៉ាងណាជំពាក់ក៏ត្រូវតែសង ប៉ុន្តែលោកក៏គួរតែផ្ដល់ឱកាសឲ្យខ្ញុំខ្លះដែរណាស» រាងតូចនៅតែអង្វរកគេមិនឈប់ កាយតូចត្រូវផ្ដួលទៅលើពូកមួយរំពេចម្ចាស់ខ្លួនភ័យបុកពោះភឹបៗ
«កំដរយើងទៅ មិនបាច់ហត់ដេកចាំតែយើងមករករាល់យប់ បំណុលក៏អស់លុយក៏មានចាយ តែ...អេ!ឬក៏ដូរជាបែបនេះវិញ ធ្វើជាប្រុសលក់ខ្លួនក្នុងក្លឹបយើងទៅ» ដូចជាមើលងាយគ្នាពេកទេដឹង ទោះអត់ឃ្លានមានស៊ីយ៉ាងណា រាងតូចសុខចិត្តហត់លំបាកក៏មិនលក់ខ្លួនដែរ
«ហ្ហឹក..ហ្ហឹក..🥹» បានត្រឹមតែយំតិចៗ ងាកមុខចេញពីក្រសែរភ្នែកមាគងាយនេះ ប៉ុណ្ណោះ មិនមានពាក្យអីនឹងប្រកែកទេ វាអួលណាស់ រឿងដែលគួរឲ្យឈឺចាប់គឺត្រូវគេប្រមាថចំៗបែបនេះ បើកាលនោះខ្លួនមិនធ្វើឲ្យគេយល់ច្រលំ ក៏មិនមានលទ្ធផល បែបនេះដែរ ពិតជាស្មានមិនដល់មែន ឥលូវគេផ្លាស់ប្ដូរគ្រប់យ៉ាងត្រឹមរយ:ពេល 2ឆ្នាំ
ប៉ុណ្ណោះ ។
To be continue.....
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now