ភាគទី: 28 » [ ឆាប់ប្រាប់ការពិតមក ]
Binhope Novel
__________
«ហ្ហើយ...!!ថេយ៉ុង Call មកបងទៅលើក សិន» នាយសង្ហាចេញមកខាងក្រៅលើក ទទួល
«ហេឡូអូនសម្លាញ់...»
[ ជុង...អូយ! អូនចុកពោះណាស់ ជុង ឆាប់មកវិញមកណា...អូយ...]
ទឺត...ទឺត....!!
«ហេឡូ! ថេយ៍...អូនសម្លាញ់កើតអី? ថេយ៍នៅផ្ទះម្នាក់ឯងផង កើតអីក៏មិនដឹង ត្រូវតែប្រញាប់ទៅវិញ» រាងក្រាស់ស្ទុះចូលទៅខាងក្នុង ហូប៊ីកំពុងសម្លឹងមុខគ្នាជាមួយ សូប៊ីន
«ហូប៊ី តោះទៅសេអ៊ូលវិញ ថេយ៉ុងមិនស្រួលខ្លួនទេ បងត្រូវប្រញាប់ទៅវិញ» ជុងហ្គុកចាប់ផ្ដើមឆ្លេឆ្លាបារម្ភពីសំណព្វចិត្តរបស់គេពេញទំហឹង
«ចុះគេនោះ បងប្រុងចងគេទុក្ខចោលទីនេះ មែនទេ?» ហូប៊ីក៏បារម្ភពីសូប៊ីនដែររបួសគេ ហូរឈាមមកច្រើនស្ទើរតែបាត់បង់ស្មារតីម្ដងៗហើយ
«ឯងនៅយាមវាទៅ ហាមដាច់ខាតលែងវាឲ្យសោះ ពេលបងមកវិញនឹងជម្រះបញ្ជីរជាមួយវាមិនខាន»
«បងកុំភ្លេច call ប្រាប់ខ្ញុំផងថាថេយ៉ុងកើតអីធ្ងន់ធ្ងរឬអត់? ខ្ញុំក៏បារម្ភពីគេដែរ» ហូប៊ី ចាប់ដៃបងប្រុសជូនដំណើរគេឡើងឡានក្រោយត្រលប់មកក្នុងផ្ទះវិញ រាងតូចដើរមកឈរទល់មុខនឹងសូប៊ីន លើកដៃបម្រុងប៉ះលើមុខដែលត្រូវជុងហ្គុកវ៉ៃមិញ តែនាយងាកមុខទៅម្ខាងធ្វើឲ្យហូប៊ីទម្លាក់ដៃវិញ
«អូនចង់ចងបងដល់ពេលណាទៀត? អាសាហាយនោះវាទៅបាត់ហើយ ក្រែងអូនក៏ចង់មានអីបន្តជាមួយបងទៀតដែរហ្អី? ស្រាយចំណងឲ្យបងទៅ ពួកយើងនឹងទៅ មានក្ដីសុខបន្ត» នាយនៅឆ្លៀតនិយាយឌឺបានទៀត
«ឈប់ប្រើសម្ដីថោកទាបដាក់ខ្ញុំទៀតទៅ សូប៊ីន...! លោកនៅតែមានគំនិតគិតថាខ្ញុំនេះវាអាក្រក់ វាស្មោគគ្រោក ហើយលោកតាមចងកម្មនឹងខ្ញុំធ្វើអី? ការបាត់បង់របស់ខ្ញុំក៏ច្រើនលើសលប់ហើយដែរ ដូច្នេះហើយលោកចាកចេញពីជីវិតខ្ញុំទៅ ខ្ញុំត្រូវការ សេរីភាព ហ្ហឹក...» ហូប៊ី
«Ok..! តែប្រាប់បងសិន មុននឹងអាចង្រៃនោះវានិយាយពីអី? បើអូនប្រាប់បង បងនឹងដោះលែងអូន ប្រាប់មកថាកាលពី 2ឆ្នាំមុនមានរឿងអីកើតឡើង?» ខ្លួនជាប់ចំណង ហើយតែនៅប្រើសម្ដីខ្លាំងដាក់រាងតូចដដែល មូលហេតុចង់ដឹងការពិតដែលគេបង្ហើបប្រាប់ហើយក៏ចេញទៅបាត់
«មិនបាច់ចង់ដឹងទេ!!»
«ហ្ហើយ..!! ឆាប់ប្រាប់ភ្លាមហូប៊ី..!! អូនចង់ឲ្យបងឆ្គួតមែនទេ?? អូនលាក់បាំងស្អីខ្លះជាមួយបង កុំឲ្យបងដឹងពីមាត់អ្នកដទៃអី បងចង់លឺពីមាត់អូនផ្ទាល់» សូប៊ីន
«បើលោកដឹងហើយ លោកនឹងដោះលែងខ្ញុំមែនទេ? ល្អ...ខ្ញុំប្រាប់លោកក៏បាន ហើយបន្ទាប់ពីនោះខ្ញុំនឹងស្រាយចំណងឲ្យលោកទៅសេអ៊ូលវិញ» ហូប៊ី
«ឆាប់និយាយមក» នាយមិនបានខ្វល់រឿងស្រាយឬមិនស្រាយចំណងអីទេ អ្វីដែលនាយខ្វល់គឺរឿងដែលហូប៊ីលាក់បាំងនោះតែប៉ុណ្ណោះ
«គឺកាលពី 2ឆ្នាំមុន រឿងដែលលោកបាន ដឹងទាក់ទងនឹងការបែកគ្នាគឺដោយសារ... លោកប៉ាខ្ញុំជាអ្នកគម្រាមឲ្យបែក ហើយបងជុងហ្គុកជាបងប្រុសជីដូនមួយរបស់ខ្ញុំ គាត់មិនមែនសង្សារថ្មីឬសាហាយស្មន់ ដូចដែល លោកគិតទេ» ហូប៊ីនិយាយទាំងប្រឹងទប់ ទឹកភ្នែកកុំឲ្យយំចេញមកបាន ការពិតនេះវាដូចជាជីកកកាយការឈឺចាប់មកវិញយ៉ាងអញ្ចឹង
«ថាមិច??! ប៉ាអូនបង្ខំឲ្យបែក?» នាយបើក ភ្នែកធំៗ សឹងមិនជឿនឹងត្រចៀកដែលបាន លឺ ហើយមនុស្សដែលនាយគុំស្អប់តែងជេរប្រទិចរាល់ថ្ងៃជាបងរបស់ហូប៊ីទៅវិញ? នាយវិលវល់អស់ហើយ
«កាលនោះប៉ាខ្ញុំប្រកាន់វណ្ណ: ហើយក៏មិនចូលចិត្តអ្នកស្រលាញ់ភេទដូចគ្នា ទើបគាត់គម្រាមឲ្យខ្ញុំបែកពីលោក បើមិនចឹងគាត់ ប្រាកដជាធ្វើបាបលោកមិនខាន ខ្ញុំពិបាក សម្រេចពេក ម្ខាងជាប៉ា ម្ខាងជា...ជម្រើសរបស់ខ្ញុំមានតែបណ្ដោយឲ្យលោកចាក ចេញពីជីវិតខ្ញុំតែប៉ុណ្ណោះ ដោយសុំឲ្យបង ជុង ជួយសម្ដែងធ្វើជាសង្សារថ្មីរបស់ខ្ញុំ ឲ្យលោកឆាប់ជឿជាក់ស្អប់ខ្ញុំនិងចាកចេញពីខ្ញុំបានលឿនបំផុត ហ្ហឹក...ហើយលោកក៏ទៅ មែន..ហ្ហឹក...តែ! បើទៅហើយមកវិញធ្វើអីហ្ហាស??...» ហូប៊ីយំកាន់តែខ្លាំង រឿងទាំងនេះសូប៊ីនពិតជាជឿនិងខកចិត្តចំពោះ ខ្លួនឯងខ្លាំងណាស់ ក្រោយលឺវាចេញពី មាត់ហូប៊ី គេចង់ចូលទៅអោបលួងលោមរាងតូចណាស់ តែខ្លួនជាប់ចំណងស្រាយមិនបាន
«ចុះមិចក៏អូនមិនឆាប់ប្រាប់បងពីការពិត លាក់បាំងបងធ្វើអី? ឲ្យបងដេកអោបការឈឺចាប់ ដេកអោបគុំនំមកយូរយ៉ាងនេះទៀតធ្វើអី?» នាយស្រែកខ្លាំងៗ នៅតែមិនសុខចិត្តនឹងរឿងនេះទាល់តែសោះ
«ព្រោះតែលោកបែបនេះ លោកក្លាយជាអ្នកមានហើយ ចំនែកខ្ញុំវិញមានអី? ខ្ញុំធ្លាក់ ខ្លួនក្រ កំព្រារគ្មានប៉ាម៉ាក់ នៅជាប់បំណុលវ័នកទៀត លោកគិតថាខ្ញុំមានមុខមកប្រាប់រឿងអតីតកាលដល់លោកទេ? ហើយម៉្យាង ទៀតលោកប្រាកដជាមិនជឿទេ ព្រោះលោកស្អប់ខ្ញុំដែលធ្វើឲ្យលោកឈឺចាប់ បោះបង់លោកចោលពេលលោកក្រ ពេលនេះលោកក្លាយជាអ្នកមានខ្ញុំរឹតតែមិនអាចតោងទាមលោកបានតទៅទៀត...» រាងតូចអោនមុខចុះអាក់អន់ចិត្តនឹងវាសនាដែលជួបរឿងច្រើនមកត្រឹមរយ:ពេល 2ឆ្នាំ បាត់ បង់ស្ទើរតែអស់ទាំងជីវិតទៅហើយ
«ហូប៊ី...អូននិយាយជាការពិតទេ? ប្រាប់បងមក...បង! បង...»
«លោកត្រលប់មកវិញផ្លាស់ប្ដូរច្រើនមែន លោកមានអំណាច កាចសាហាវ ផ្ដាច់ការចូលចិត្តប្រើកម្លាំងបាយដោះស្រាយបញ្ហា ខ្ញុំពិតជាស្អប់ ខ្ញុំគិតថាថ្ងៃដំបូងដែលយើងជួបគ្នាម្ដងទៀតអ្វីៗនឹងប្រសើរឡើង តែវាក៏រឹតតែអាក្រក់លើសដើមទៅទៀត ដូច្នេះលោកអាចត្រលប់ទៅធ្វើជាមនុស្សដែលអស្ចារ្យ ហើយមានមនុស្សច្រើននាក់ចាំ ទទួលលោកដៃ2 មិនបាច់មកខ្វល់ជាមួយខ្ញុំទៀតទេ» ហូប៊ី
«អឺម...បងយល់ហើយ អូនលែងបងទៅ បងនឹងត្រលប់ទៅសេអ៊ូលវិញ ហើយឈប់មករវល់នឹងអូនទៀតហើយ លឿនឡើង លែងបងទៅហូប៊ី» នាយធ្វើមុខមាំរបៀបថា យល់គ្រប់យ៉ាង ហើយក៏ត្រៀមខ្លួននឹង
ចាកចេញពីទីនោះដែរ ក្រោយដឹងការពិត ហើយចុះអត់មានដឹងកំហុសអីបន្តិចទេហ្អី?
រាងតូចជូតទឹកភ្នែកចេញដើរចូលទៅស្រាយចំណងឲ្យនាយ សង្ឃឹមថាគេនឹងលែងមករវល់នឹងខ្លួនទៀត រស់នៅប្រើជីវិត បែបអ្នកដទៃចុះ ទោះវាឈឺចាប់តែហូប៊ីតាំងចិត្តថាទុកឲ្យគេជួបអនាគតថ្មីដែលល្អទៅចុះ
គ្រាន់តែស្រាយចំណងរួចភ្លាម សូប៊ីនស្ទុះអោបកាយតូចយ៉ាងណែនស្ទើរស្ទះដង្ហើម នាយមិចនឹងអាចចោលមនុស្សល្អម្នាក់នេះទៅ ហូប៊ីត្រូវតែនៅជាមួយគេគ្រប់វិនាទី
«បងសុំទោស...ហូប៊ីបងពិតជាសុំទោស បងល្ងង់ដូចដែលបងប្រុសអូនជេរបងមែន ហេតុអីច្រើនឆ្នាំមកនេះបងមិនដឹងការពិតថាអូនមិនបានក្បត់បងទៅយកអ្នកផ្សេង តាមពិតអូននៅតែស្រលាញ់បង មិនអញ្ចឹងមុន នឹងអូនមិនព្រមបណ្ដោយខ្លួនតាមបងទេ»
«លែងខ្ញុំ...លោកកុហក ប្រាប់ថាស្រាយហើយនឹងត្រលប់ទៅវិញហ្អី? មនុស្សបោក ប្រាស់» រាងតូចប្រឹងរុញច្រានគេឲ្យមានគម្លាតតែដៃមាំនៅតែអោបយ៉ាងណែន
«បងមិនលែងទេ បងស្រលាញ់អូន បងសុំទោសហូប៊ី លើកលែងឲ្យបងម្ដងទៅ... ណា៎...អូន» សូប៊ីន
«អ្អឿយ...!!»
«អូយ...ឈឺ! បងឈឺណាស់ហូប៊ី» នាយលែងដៃពីការអោបទាំងស្ដាយ ក្រោយរាងតូចលើកដៃប៉ះមុខរបួសរបស់នាយដែល នៅហូរឈាមបណ្ដាលឲ្យរបួសឈឺខ្ទោកៗ
«ខ្ញុំសុំទោស...» ហូប៊ីមើលដៃខ្លួនឯងដែលជាប់ឈាមហើយក៏ប្រញាប់រត់ទៅរកបន្ទប់បិទទ្វារចាក់គន្លឹះជាប់តែម្ដង មិនឲ្យរាងក្រាស់តាមគេទាន់ឡើយ
តុក..តុក...!!//
«ហូប៊ី...បើកទ្វារឲ្យបង យើងមកនិយាយគ្នាសិនណា អូយ...បងសុំទោស បងខុសដែលល្ងង់ធ្វើបាបអូនសព្វយ៉ាង ឲ្យបងលុបលាងកំហុសបងទៅណា...បើកទ្វារមកហូប៊ី...បើមិនបើកបងទម្លុះទ្វារហើយណា» នាយប្រុងប្រៀបថានឹងទម្លុះទ្វារទៅហើយ ស្រាប់តែលឺសម្លេងរាងតូចស្រែកពីក្នុងមក
«បើលោកហ៊ានតែទម្លុះទ្វារចូលមក ខ្ញុំនឹងស្អប់លោកអស់មួយជីវិត ចេញឲ្យឆ្ងាយទៅ ទៅសេអ៊ូលវិញទៅ ទីនេះមិនស្វាគមន៍លោកទេ ចេញទៅ! អ្ហឹក...» ហូប៊ី
«បើអូនមិនលើកលែងឲ្យបងទេ បងនឹងលុតជង្គង់នៅមុខផ្ទះអូនមិនងើបជាដាច់ខាត រហូតដល់អូនព្រមលើកលែងឲ្យបង» នាយពិតជាធ្វើវាពិតមែន ក្បាលមានរបួសមិនទាន់បានលាងនិងរុំឲ្យត្រឹមត្រូវ ឥលូវត្រូវមកលុតជង្គង់នៅមុខផ្ទះហាលសន្សើមទៀត ចំនែកហូប៊ីនៅខាងក្នុងវិញអង្គុយយំផ្អែកខ្នងនឹងទ្វារមិនព្រមចេញទៅជួបជាមួយ សូប៊ីនឡើយ
—————
ជុងហ្គុកមកដល់ផ្ទះភ្លាម នាយរឹតតែភ័យទៀត ផ្ទះស្ងាត់ឈឹងដែលសំខាន់នេះក៏យប់ហើយតែអត់មានបើកភ្លើងទៀត តើថេយ៉ុង មានរឿងអីទេដឹង??
«ថេយ៍...អូននៅឯណា? នៅផ្ទះបាយ មែនទេ?» ក្រោយពេលដែលបើកភ្លើងពេញផ្ទះហើយ នៅតែមិនប្រទះនឹងសង្សារខ្លួនទៀត បេះដូងជុងហ្គុកចាប់ផ្ដើមលោតញាប់ស្ទើរចេញមកក្រៅ បើថេយ៍មានរឿងអី នាយបន្ទោសខ្លួនឯងស្លាប់មិនខាន
ដោយរកខាងក្រោមអស់ចិត្ត ហៅយ៉ាងណាក៏មិនលឺឆ្លើយ ជុងហ្គុកសម្រេចចិត្តទៅមើលក្នុងបន្ទប់គេងរបស់ខ្លួនជាកន្លែងចុងក្រោយហើយ
«ថេយ៉ុង...ហ្ហស...!!» នាយរុញទ្វារបើកមួយទំហឹងនិងចុចបើកភ្លើង ផឹប!! ស្រាប់តែចំហរមាត់បើកភ្នែកធំៗប៉ុនៗពងទា
«បងជុងហ្គុក...» ថេយ៉ុងអង្គុយលើគ្រែពាក់អាវវៀលកសំយេះស្មាបញ្ចេញសាច់សខ្ចី និងជើងស្រឡូនបង្អួតភ្នែកសង្សារឃើញហើយស្ទើរហៀរទឹកមាត់
«នេះ..!! អូនធ្វើស្អីនឹង? អូនមិនកើតអីទេមែនទេ?» រាងក្រាស់ដើរទៅដាក់ខ្លួនអង្គុយចុងជើងគ្រែសួរទាំងហួសចិត្ត មិញនេះបេះដូងនាយសឹងតែធ្លាយហើយ
«អូននៅផ្ទះម្នាក់ឯងអផ្សុកពេកទើបលរបងលេងនឹងណា បងយ៉ាងមិចហ្នឹង? មិចក៏ធ្វើ មុខបែបហ្នឹងដាក់អូន?» ថេយ៉ុងចាប់ផ្ដើមភ័យពេលឃើញទឹកមុខរបស់នាយ សម្លឹងមកកាន់ខ្លួនដូចជាចំណីបែបនេះ
«អូនដឹងថាបងបារម្ភពីអូនប៉ុណ្ណាទេ? បងបើកឡានដូចហោះមកពីខេត្ត ខ្លាចថាអូនកើតអី មានអ្នកណាធ្វើបាប តែមើលអូន និយាយចុះលរលេង?» គួរឲ្យខឹងដែរទេ? ថេយ៉ុងលេងជ្រុលពិតមែន
«អូន...ឲ្យអូនសុំទោសបងសម្លាញ់...អូនគ្រាន់តែមិនចង់ឲ្យបងចេះតែទុកអូនចោលបែបនេះ អូនមិនមែន ច្រណែននឹងហូប៊ីទេ តែអូនចង់បានការថ្នាក់ថ្នមពីបងខ្លះ» រាងតូចអោបចង្កេះគេ និយាយលួងលោមកុំឲ្យគេខឹងត្បិតថាខ្លួនដឹងកំហុសហើយពេលនេះ
នាយសង្ហាងាកមុខទៅមើលកែវភ្នែកខ្មៅៗ ដែលគួរឲ្យស្រលាញ់មួយគូនោះនិងលើក ដៃអង្អែលថ្ពាល់រលោងថ្នមៗ ហាក់ដូចជាគិតអ្វីម្យ៉ាងក្នុងចិត្ត
«បើដឹងកំហុសហើយ ឆាប់ធ្វើអ្វីម្យ៉ាងលួងចិត្តបងឲ្យបាត់ខឹងភ្លាមទៅ បើមិនចឹងបងមិនលើកលែងទោសឲ្យអូនទេ» នាយញញឹមចុងមាត់បែបព្រានដាក់រាងតូច
«បង...បងចង់និយាយពីអី? អូនមិនយល់ទេ ជុង...អឹមម...!!» និយាយមិនទាន់ចប់ល្អផង ក៏ត្រូវនាយសង្ហាជាសង្សារគ្រប់គ្រងបបូរមាត់តូចផ្អែមក្រអូបជាមុនបាត់ទៅហើយ
«ដាក់ទោសក្មេងខូចគេធ្វើរបៀបមិចហ្ហា៎ថេយ៍..បងនឹងមិនឲ្យអូនបានគេងទេយប់នេះ ហ៊ានបំភ័យបងឲ្យលាស់ព្រលឹងអស់» ច្រមុះទាំង2នៅទល់គ្នា ជុងហ្គុកអោនទម្លាក់បបូរមាត់ថើបផ្ដោះផ្ដងជាថ្មី ជាការដាក់ ទោសមនុស្សកុហកដែលគួរឲ្យស្រលាញ់ណាមួយក៏ខានយូរហើយដែរ ត្រៀមខ្លួនទៅថេយ៍ថេយ៍
«ហ្ហឹម...ជុង បងកុំប្រញាប់ពេកមើល អឺម.. ហ្ហឹស.ហ្ហឹស បងអូនរសើប...បងជុងហ្អា៎... អឹស...» រាងតូចដូចជាមិនមែនហាម តែបែរជាបង្កើតសម្លេងធ្វើឲ្យជុងហ្គុករឹតតែទប់ចិត្តលែងបានទៅទៀត កម្លាំងនៃក្ដីស្នេហ៍របស់ អ្នកទាំង2 មានច្រើនលើសលប់ពិបាកនឹងពន្លត់វាបានណាស់ គ្រប់យ៉ាងក៏បានឆាបឆេះឡើងក្ដៅគគុកពេញបន្ទប់នាពេលរាត្រីស្ងាត់មួយនេះតែម្ដង ។To be continue....
លីលី វីស្ទែន 🌸