❤️‍🔥 My Ex 💔

96 8 0
                                    

ភាគទី : 12 » [ បើខ្ញុំស្លាប់ តើផុតទុក្ខទេ? ]
Binhope Novel
__________
#ល្ងាចថ្ងៃរៀបលិច
នៅលើផ្ទាំងថ្មមួយដុំយ៉ាងធំនៅមាត់ឆ្នេរ រលកបោកបក់ខ្លាំងៗ វាមិនខុសពីជីវិតហូប៊ីនៅពេលនេះទេ រាងតូចអង្គុយសម្លឹងមើលទៅផ្ទៃនៃសមុទ្រសាគរដ៏ធំល្វឹងល្វើយ ដក ដង្ហើមធំជាច្រើនដងទឹកភ្នែកក៏ហូរមកមិនឈប់ដូចគ្នា គិតទៅជីវិតមួយនេះគឺពិតជាអយុត្តិធម៌ខ្លាំងណាស់ កើតមកជាកូនអ្នក មាន ធ្លាប់មានមនុស្សដែលខ្លួនស្រលាញ់ខ្លាំងជាច្រើននាក់នៅចាំជួយលើកទឹកចិត្ត ស្រលាញ់ថ្នាក់ថ្នម ធ្លាប់មានក្ដីសុខសើចសប្បាយរាល់ថ្ងៃគ្មានខ្វល់អ្វីទាំងអស់ ប៉ុន្តែត្រឹមមួយពព្រិចភ្នែកប៉ុណ្ណោះ ខ្លួនត្រូវបាត់បង់គ្រប់យ៉ាង ប៉ាម៉ាក់ស្លាប់ចោល ទ្រព្យសម្បត្តិត្រូវរលាយ សង្សារដែលបែកជា យូរប៉ងចង់ឃើញមុខក៏ត្រលប់មកសងសឹង មើលងាយធ្វើបាប ចាប់បង្ខំគ្រប់យ៉ាង ពេលនេះរាងតូចមើលមកខ្លួនឯងអស់តម្លៃហើយ រស់នៅមានន័យអីទៀត? តែលតោលគ្មានអ្នកស្រលាញ់ មានតែអ្នកធ្វើបាប រស់នៅដូចទូលភ្នំមួយម្នាក់ឯងបែបនេះ វាឈឺចាប់ដង្ហើមដកថប់ៗ អួលណែនខ្លាំង
«ខ្ញុំអស់ហើយ...អស់គ្រប់យ៉ាងហើយ... គ្មានអីត្រូវនៅស្រណោះទៀតទេ..ហ្ហឹក... សូប៊ីន ខ្ញុំស្អប់លោក ទោះបីជាលោកយល់ច្រលំថាខ្ញុំបោះបង់លោកក៏លោកមិនសម ណាមកបំផ្លាញជីវិតខ្ញុំឲ្យរស់នៅវេទនាជាងស្លាប់បែបនេះដែរ អ្ហឹកៗ..ខ្ញុំនឹងបំភ្លេចរឿងអាក្រក់គ្រប់យ៉ាងនៅថ្ងៃនេះ ហើយលោក មុខជាសប្បាយចិត្ត ពេលដែលគ្មានខ្ញុំនៅ លើលោកនេះឲ្យលោករង្គៀសចិត្តតទៅ ទៀត ហ្ហឹក..ប៉ាម៉ាក់...ចាំខ្ញុំផងណា ខ្ញុំមិនចង់ឯកា ខ្ញុំចង់ទៅនៅជាមួយអ្នកទាំង2 ដែរ...ហ្ហឹកៗ...» 😭
បញ្ចប់ប្រយោគដ៏សែនឈឺចាប់នេះហើយ ជើងស្រាលស្កើកក៏សន្សឹមៗចុះទៅមាត់ឆ្នេរសមុទ្រ អារម្មណ៍បាក់ទឹកចិត្តគ្របសង្កត់ មានតែក្ដីស្លាប់ទើបអាចដោះស្រាយបាន ស្លាប់បាត់លែងឈឺចាប់ លែងដឹងលែងលឺអ្វីទៀតហើយ...
...........
សូប៊ីនទើបតែភ្ញាក់ ព្រោះហត់អស់កម្លាំងពីសង្គ្រាមស្នេហ៍រាប់ម៉ោងដែលខ្លួនមានក្ដី សុខជាមួយរាងតូច ដៃក៏រាវរកកាយល្វត់ល្វន់ បំណងចង់អោបក្រសោបម្ដងទៀត ស្រាប់តែបាត់ឈឹង ដើរទៅរកក្នុងបន្ទប់ទឹកក៏មិនឃើញដែរ
«ហូប៊ី អូនទៅណាហើយ? កុំចង់ពួនបងណា ហូប៊ី...កុំចង់រត់គេចពីបង បងមិនឲ្យអូនទៅរកអាចង្រៃនោះវិញទេ ឆាប់ចេញមកហូប៊ី» ដោយសារតែរកក្នុងផ្ទះមិនឃើញ សូប៊ីនស្លៀកតែខោខ្លីរត់តាមរករាងតូចរបស់គេដល់មាត់ឆ្នេរ កោះនេះគ្មានមនុស្សទេ តើហូប៊ីរត់ទៅណាទៅ?
«កុំឲ្យបងចាប់អូនបានឲ្យសោះ មិនអញ្ចឹងអូនត្រូវធ្ងន់មិនខានទេ ហូប៊ី...ឆាប់ចេញមក! អូននៅឯណា? ហូប៊ី..» កំពុងតែរត់ឆ្លេឆ្លាទាំងភិតភ័យផងនោះ នាយសង្ហាក៏ក្រលែក ភ្នែកទៅឃើញកាយតូចដើរចុះទៅក្នុងទឹក សមុទ្រដល់ត្រឹមចង្កេះហើយ សូប៊ីនធ្លាក់ថ្លើមក្ដុក ស្រែកភ្លាត់សម្លេងហៅអ្នកដែលដើរចុះទៅកាន់តែជ្រៅហាក់ស្ដាប់មិនលឺអ្នកណាហៅនោះទេ
«ហ្ហាស!! ហូប៊ី...កុំចុះទៅទៀត! អូន...កុំចុះ ហូប៊ី...បងសុំអង្វរកុំចុះទៅអី...អត់ទេ!!» នាយដោះស្បែកជើងក្រវាត់ចោលទៅម្ខាង ស្ទុះរត់ចុះទៅក្នុងទឹកឲ្យកាន់តែលឿនដើម្បីតាមហូប៊ី អារម្មណ៍នាយដូចបាត់ក្នុងខ្លួន ភ័យណាស់ស្ទើរតែនិយាយអ្វីលែងចេញ
សោកស្ដាយផងរាងតូចលិចចូលទៅក្នុងទឹក បាត់ហើយ មិនសូម្បីតែលឺសម្លេងហៅរបស់នាយអ្វីបន្តិចឡើយ ព្រោះតែក្នុងខួរ ក្បាលមួយនោះមានតែក្ដីស្លាប់តែម្យ៉ាងគត់
«បងមិនឲ្យអូនស្លាប់ទេ...! បើគ្មានបញ្ជារពីបងអូនគ្មានសិទ្ធស្លាប់ទេ...បងរកអូនឲ្យឃើញ» គេហក់ជ្រមុជចូលទៅក្នុងទឹកយ៉ាងលឿន ខំប្រឹងតាមរកយ៉ាងអន្ទះសារ
«ហ្ហើស...អត់ទេហូប៊ី អ្ហឹក..» មិនអាចឲ្យរាងតូចរបស់គេកើតអីទេ ទោះបីជានាយតែងតែធ្វើបាប ដូចឃើញស្រាប់ហើយ មកពីចិត្តនៅស្រលាញ់ទើបមិនព្រមដោះលែងឲ្យទៅណាសោះ តើពេលនេះនាយយល់ការ បាត់បង់របស់ហូប៊ីខ្លះទេ? យល់ភាពឈឺចាប់ដែលហូប៊ីឆ្លងកាត់កន្លងមកទេ? កុំដល់បាត់ បង់ជាលើកទី2ហើយទើបមកសុំទោសតាមក្រោយអី
មួយសន្ទុះក្រោយ នាយក្រាស់ងើបឡើងមកវិញជាមួយកាយតូចដែលសន្លប់ស្ដូក លែងដឹងខ្លួនទៅហើយ មាឌមាំក្រាស់ដាក់កាយតូចទៅលើខ្សាច់ ហើយចាប់រលាក់ឲ្យអ្នកដេកស្ដូកដឹងខ្លួន
«អូនអ្អា៎..អ្ហឹក...បងសុំទោស...អូនមិនអីទេដឹងខ្លួនឡើងមកណា៎ អូនគ្មានសិទ្ធស្លាប់ចោលបងទេហូប៊ី បងមិនអនុញ្ញាត លឺបងនិយាយទេ...ហ្ហឹកៗ...» ចេះយំដែរឬ?
នាយទើបតែនឹកឃើញថាត្រូវធ្វើខ្យល់ដង្ហើមសុប្បនិមិត្តដោយការផ្លុំខ្យល់តាមមាត់និងសង្កត់នៅត្រង់ចុងដង្ហើមជាច្រើន ដង ដើម្បីឲ្យរាងតូចខ្ជាក់ទឹកចេញមក
«អត់ទេ..អូនសម្លាញ់កុំកើតអីណា៎ បងសុំទោស...បងមិនឲ្យអូនទៅចោលបងទៀត ទេ ហ្ហឹកៗ ដឹងខ្លួនឡើងភ្លាម នេះជាបញ្ជារ» នាយលើកកាយតូចមកអោបយំលែងខ្មាស់ គិតខ្លាចថាខ្លួនត្រូវបាត់បង់ហូប៊ីទៅម្ដង ទៀតហើយ កាលធ្វើមិចក៏មិនចេះគិតបែងចែកខ្លះ ឥលូវតាំងមកយំស្ដាយក្រោយ
«ហ្ហឹ!ហ្ហឹ! ខិក..! ហ្ហស..» សម្លេងក្អកឈ្លក់ទឹកចេញតាមមាត់មកយ៉ាងច្រើន ហូប៊ីមិនមានកម្លាំងបើកភ្នែកទេក៏សន្លប់ទៅវិញ
ឃើញបែបនេះរាងក្រាស់ត្រេកអរណាស់ អោបរាងតូចយ៉ាងណែនក្នុងទ្រូងមាំរបស់នាយ ទីបំផុតរាងតូចលែងអីហើយ

My Ex 🔥Where stories live. Discover now