🥀 My Ex 🌸

132 16 3
                                    

ភាគទី: 34 » [ Prank ថ្ងៃកំណើត ]
Binhope Novel
__________
#ម៉ោង 8យប់....
នាយសង្ហាក៏ត្រលប់មកពីធ្វើការវិញតាម ធម្មតា គេចូលទៅក្នុងផ្ទះឃើញថេយ៉ុងអង្គុយនៅបន្ទប់ទទួលភ្ញៀវក៏សួរនាំតាមរបៀបសាច់ថ្លៃនិងសាច់ថ្លៃ
«ថេយ៍...ឯណាប្រពន្ធខ្ញុំ? មិចថ្ងៃនេះមិនឃើញចេញមកទទួលខ្ញុំអញ្ចឹង?» នាយចាប់ផ្តើមអន់ចិត្តតិចៗហើយ ប្រហែលជាគិតថាប្រពន្ធគេមិនចាំថ្ងៃកំណើតគេទេ ណាមួយបែកគ្នាច្រើនឆ្នាំផង អ្នកណាទៅខ្វល់ចាំរឿងបែបនេះនោះ
«ហូប៊ីនៅខាងលើ ឃើញឡើងទៅយូរហើយ មិនឃើញចុះមកញ៊ាំបាយសោះ» ថេយ៉ុងតបបែបហីៗដូចមិនសូវខ្វល់នឹងសំណួរ រឹកពារម្នាក់ៗចម្លែកមែនថ្ងៃនេះ
«អូនសម្លាញ់ខ្ញុំឈឺទេដឹង? ថ្ងៃមិញបងនាំប្រពន្ធខ្ញុំទៅដល់ណា?» សូប៊ីនក៏កើតចិត្តបារម្ភទៅវិញ ក្រែងនាំទៅដើរលេងឆ្ងាយ
«គ្មានទេ...គ្រាន់តែនាំទៅដើរផ្សារតើ តែបើគេឈឺមែននោះឲ្យខ្ញុំធ្វើមិច ហូប៊ីគេ ចាស់ហើយអាយុក៏ច្រើន អាកាសធាតុខាងក្រៅធ្វើឲ្យគេងាយនឹងឈឺណាស់» ថេយ៉ុង និយាយញ៉ោះសូប៊ីនលេងថាប្រពន្ធនាយចាស់ហើយ នែ...លឺភ្លាមចងចិញ្ចើមមិនពេញចិត្តទាល់តែសោះ
«បងកុំមកថាប្រពន្ធខ្ញុំចាស់ណា៎ ហូប៊ីរបស់ខ្ញុំ គួរឲ្យស្រលាញ់ណាស់ មុខក៏ Cute ដែរ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សាច់ចាំ ខ្ចីរលោងទើបកំណត់បានថាហូប៊ីនៅតែក្មេងសម្រាប់ខ្ញុំ» មើលចុះដូចកូនក្មេងអញ្ចឹង មកប្រកែកជំនួសប្រពន្ធទៀត
ថេយ៉ុងចង់សើចឲ្យខ្លាំងៗ ប៉ុន្តែខំប្រឹងទប់មិនឲ្យសើចចេញមកបាន ឃ្លានឆ្ងាញ់ តែស្រលាញ់គឺល្អបែបហ្នឹងហើយ...
សូប៊ីនខ្ជឹលប្រកែកនឹងថេយ៉ុងនាយឡើងទៅដល់ខាងលើគោះទ្វារបន្ទប់របស់ប្រពន្ធ  ហើយរាងតូចក៏មកបើកឲ្យគេ
«បងមកហើយហ្អី?» រាងតូចមុខឡើងស្លេក
«អូនកើតអី ឈឺមែនទេ?» កើតអីទៀត ហើយសំណព្វចិត្តគេនៀក ឈឺក៏មិនដែលចេះត្អូញត្អែរប្រាប់ប្ដីសោះ
«រាងឈឺក្បាលតិចតួច អូនទៅមុជទឹកសិនណា...» ហូប៊ីដើរទៅអង្គុយលើគ្រែយកដៃញីថ្ងាស់ សុខៗក៏ចង់ទៅងូតទឹកវិញ
«បងមុជដែរ...ណា៎...ប្រពន្ធសម្លាញ់ អរ..! ហើយអូនមិនចាំថ្ងៃកំណើតបងទេហ្អី? ថ្ងៃនេះថ្ងៃទី 05 ខែធ្នូណា៎» នាយឆ្លៀតបង្ហើបក្រែងរាងតូចភ្លេច
«អូ! អូនភ្លេចឲ្យឈឹង សុំទោសផងណា តែឥលូវឈឺក្បាលណាស់ មុជទឹកហើយអូនចង់សម្រាក» រាងតូចដើរចូលបន្ទប់ទឹកបាត់ នាយពេបមាត់ដូចកូនក្មេង
«មិនចាំហើយ មិនខ្វល់ទៀត...» សូប៊ីន ដោះអាវក្រៅហើយក្រវាត់វាទៅកៀន ជញ្ជាំង ប្រះខ្លួនគេងលេងទូរសព្ទទាំងចិត្តមិនស្ងប់សោះ

My Ex 🔥Where stories live. Discover now