❤️‍🔥 My Ex 💔

92 5 0
                                    

ភាគទី : 14» [បើពួកយើងមិនបានបែកគ្នា]
Binhope Novel
__________
ថេយ៉ុងបានបើកឡានតាមរកជុងហ្គុកគ្រប់ច្រកល្ហក ព្រោះតាំងពីថ្ងៃឈ្លោះគ្នានោះមក នាយមិនបានមកផ្ទះវិញទេ មិនដឹងថាខឹងរាងតូចយ៉ាងណាឡើយ តែថេយ៍បានដឹងកំហុសហើយតើ...
«ហ្ហឹក...បងប្រុងរត់ចោលអូនរហូតមែនទេ? អូនខុសហើយជុង...ខលសួរមិត្តបងក៏គ្មានអ្នកណាដឹងពីដំណឹងបងដែរ អូនបារម្ភពីបងណាស់...ហ្ហឹក..» ថេយ៉ុង
សម្លេងសារមួយលោតចូលមក វាជាសាររបស់មិត្តថេយ៍ប្រាប់ពីដំណឹងរបស់ជុងហ្គុក នៅឯណា រាងតូចក៏ប្រញាប់បើកឡានទៅទីនោះភ្លាមៗ
@The night club
ជុងហ្គុកកំពុងតែតប់ប្រម៉ល់ខ្វល់ចិត្ត ណាតាមរកប្អូនមិនឃើញ ណាមួយសង្សារក៏មិនយល់ចិត្តទៀត បែបនេះតើគេគួរតែធ្វើយ៉ាងណាបន្ត?
«យើងអត់បានការមែន..! ប្អូនម្នាក់មើល មិនបានល្អ លោកពូប្រហែលជាអស់សង្ឃឹមនឹងយើងហើយ ហ្ហើយ! ថែមស្រាទៀត»

ថេយ៍ទើបតែមកដល់ទាំងប្រញេបប្រញាប់ខ្លាចនាយទៅណាបាត់ទៀត ក្រោយបានឃើញសង្សាររបស់ខ្លួនអង្គុយផឹកកែវស្រាតម្រៀបកែវយ៉ាងវែងម្នាក់ឯង នាយតូចក៏រាងធូរចិត្តបន្តិច តែក៏នៅតែអារម្មណ៍មិនសូវ ល្អដែលនាយមកផឹកអួរប៉ានួរបែបនេះ
«បងហ្គុក...! បងមកនៅទីនេះទេហ្អី? អូនតាមរកបងយូរហើយណា៎ តោះ! ត្រលប់ទៅផ្ទះវិញ» ថេយ៉ុងចាប់កែវស្រារបស់នាយជាប់មិនឲ្យលើកផឹកបន្ត
«ហ្ហើស! បងមិនទៅទេ អូនមករកបងធ្វើអី? បងមិនចង់ឃើញមុខមនុស្សអាត្មានិយមដូចអូនទេ...ចេញ!» នាយគាស់រាងតូចចេញនិងលូកដៃយកស្រាមកអកថែម
«បង...អូនខុសដែលប្រច័ណ្ឌខុសរឿង ហើយធ្វើឲ្យហូប៊ីមានបញ្ហាដោយសារអូន តែអូនធ្វើព្រោះអូនស្រលាញ់បងណា» ថេយ៉ុងនៅតែបង្ហាញជំហរថាធ្វើព្រោះតែស្រលាញ់សង្សារ ពេលលឺពាក្យចេញពីមាត់នាយហើយក៏រាងអន់ចិត្ត ឈឺចុកក្នុងទ្រូងដែរ ប៉ុន្តែនៅតែព្យាយាមអង្វរគេ ព្រោះខ្លួនក៏ខុសមែន
«ហ្ហឹស! សុំទោសហើយបានអីមកវិញ ហូប៊ី មកវិញដែរទេ? ចេញទៅ! បងធុញនឹងអូនណាស់» បើកាលនោះហូប៊ីសម្លាប់ខ្លួនបាន សម្រេច ថេយ៍អាចនឹងមានវិប្បដិសារីជាង នេះទៅទៀត
«ឈប់ផឹកទៅ...បងផឹកអស់ច្រើនហើយ» រាងតូចរលីងរលោងទឹកភ្នែកអន់ចិត្តកាន់តែ ខ្លាំងក្រោយលឺថាគេធុញថប់នឹងខ្លួន មាត់ នៅតែហាមគេមិនចង់ឲ្យផឹកច្រើនពេក
«បងផឹកមិនទាន់អស់ យ៉ាងណាក៏បងមិន ត្រលប់ទៅវិញដែរ អរ! បើអូនខ្លាំងផឹកវាឲ្យអស់ទៅ បងនឹងទៅតាមអូនវិញ» ជុងហ្គុក គិតថាថេយ៉ុងមិនហ៊ាន នាយដឹងច្បាស់ថាថេយ៍មិនចេះផឹកស្រាទេ តែ...
«បាន..! អូនផឹក ឲ្យតែបងព្រមទៅវិញជាមួយអូន មោះ! ឲ្យស្រាមក...» ជ្រុលជាដើរមកដល់ដំណាក់កាលនេះទៅហើយធ្វើឲ្យអស់ចិត្ត បើគេមិនទៅតាមសម្ដីចាំគិត ទៀត ស្រានេះជាតិអាកុលខ្លាំង តែដើម្បីចង់បានគេទៅផ្ទះមានតែប្រថុយហើយ
ពេលលើកដាច់កែវទី1 ថេយ៉ុងក៏ចាប់ផ្ដើមវិលមុខភ្លាមៗ ហើយសួរថាឈប់ឬអត់? គឺអត់ឈប់ដាច់ខាត គេនៅតែទាញកែវទី 2 មកផឹកបន្តដដែល
«អូនផឹក..ជិតអស់..ហើយ...» ក្លឹបវឹលខ្ញាល់ហើយពេលនេះ
«នែ...! បើទៅមិនរួចកុំចង់ឈ្នះបង បានហើយ» ឃើញថេយ៍មុខក្រហមសឹងស្រក់ឈាមធ្វើឲ្យនាយមិនស្រណុកចិត្តដែរ
រាងតូចចាប់កែវទី 3មកផឹកទៀត មិនព្រមចាញ់ទេ ជ្រុលជាចង់បានគេត្រលប់ទៅវិញហើយនោះត្រូវធ្វើឲ្យបាន
«សល់..មួយកែវ..ទៀតទេ..អូន..ឈ្នះបងហើយ...ហ្ហឹសៗ...នៅឲ្យស្ងៀម កុំឃាត់អូន អឹក..» ថេយ៍ស្រវឹងលែងដឹងអីហើយ នៅតែមិនព្រមឈប់ផឹកទៀត
«បានហើយ អូនមិនចេះផឹកទេ ប្រយ័ត្នស្លាប់ទៅ..» ស្រាប្រភេទនេះខ្លាំងណាស់ បើផឹកហួសកម្រឹតអាចនឹងក្ដៅខ្លួនខ្លាំង ប្រកាច់ស្លាប់បាន បើយើងកម្លាំងខ្សោយ
ចុងក្រោយនៅតែជុងហ្គុកបារម្ភពីថេយ៉ុង ដដែល អ្នកណាប្រើឲ្យដាក់កំហិតបែបនេះ កាលដែលមកគឺប្រុងមកនាំរាងក្រាស់ទៅផ្ទះវិញ បែរជារាងក្រាស់អ្នកបីថេយ៍ឡើងឡាននិងបើកឡានទៅវិញ ។
________
នៅឯផ្ទះលើកោះ ហូប៊ីគេងសម្លឹងមើលមុខរបស់សូប៊ីនពីចំហៀងដោយចម្ងាយជិតៗ រាងតូចញញឹមតិចៗម្នាក់ឯង នឹកឃើញដល់ អានុស្សាវរីយ៍ចាស់ៗដែលខ្លួននិងនាយធ្លាប់សាងជាមួយគ្នា អ្វីៗវាកន្លងទៅលឿនរហ័សណាស់ ដៃតូចៗអូសលើខ្ទង់ច្រមុះនាយចុះមកដល់បបូរមាត់ដោយកម្លាំងដៃស្រាលៗខ្លាចនាយភ្ញាក់ដឹងខ្លួន
«បើពួកយើងមិនបានបែកគ្នា បើពួកយើង នៅតែផ្អែមល្ហែមដូចមុន ពេលនេះពួកយើងប្រហែលបានរស់នៅជាមួយគ្នា សុំកូនពីមណ្ឌលកុមារកំព្រាមកចិញ្ចឹម ហើយក៏មានសុភមង្គលបាត់ទៅហើយ» ហូប៊ីរៀបរាប់តិចៗស្ដាប់ស្ទើរតែមិនចង់លឺ
«ប៉ុន្តែ...បន្ទាប់ពីប៉ាខ្ញុំស្លាប់ដោយមិនដឹងថាជាស្នាដៃអ្នកណាឲ្យពិតប្រាកដមក ខ្ញុំលែងមានអារម្មណ៍គិតរឿងនោះជាមួយលោក ទៀតហើយ» ហូប៊ីស្រវាចុះពីលើគ្រែ តែក៏ទាក់ចិត្តកើតក្ដីខឹងក្រោធនឹងច្រវ៉ាក់ដែល នៅជាប់នឹង.កជើងនេះ
«ដាក់ច្រវ៉ាក់ខ្ញុំដូចជាសត្វចិញ្ចឹម កុំឲ្យខ្ញុំរត់បានឲ្យសោះ» រាងតូចអៀរៗទៅបើកថតតុរកមើលក្រែងឃើញកូនសោរ តែរកយ៉ាងណាក៏មិនប្រទះសោះ
«រកអានេះមែនទេ?» សម្លេងស្រែកសួររបស់សូប៊ីនមកពីលើគ្រែ ពេលងាកទៅ គេកំពុងអង្គុយកាន់យោលទៅយោលមក ញញឹមឌឺរាងតូចទៀត
«លោក...? ហ្ហើយ!!» មិនសម្រេចទេ គេដឹងបាត់
«មោ៎ណេះមក ចាំបងដោះវាឲ្យអូន» នាយបក់ដៃហៅឲ្យរាងតូចទៅជិត
«ពិតមែនហ្អី?» រាងតូចលឺហើយត្រេកអរណាស់ ញញឹមស្រស់ដើរទៅរកគេ
«តែមានល័ក្ខខណ្ឌសិន..អូនត្រូវហៅបងថាលោកប្ដី» យី...ហើយមកដាក់ល័ក្ខខណ្ឌអីចម្លែកម្លេះលោក
«ថាមិច?? ខ្ញុំមិនហៅទេ ខ្មាស់មាត់!» 😑
«ក៏តាមចិត្ត បើមិនហៅទេ នៅជាប់ច្រវ៉ាក់អញ្ចឹងរហូតហើយ កុំថាបងចិត្តអាក្រក់ឲ្យសោះ» នាយញញឹមឌឺដាក់ហូប៊ីមិនឈប់ដឹងហើយថាហ្គេមនេះនាយប្រាកដជាឈ្នះ
«ក៏ ក៏បាន...! លោក..លោកប្ដី ប៉ុណ្ណឹងបាន នៅ?» អីក៏វេទនាយ៉ាងនេះ
«មិនយក យកអាបែបផ្អែមស្រទន់ជាងនឹងបន្តិច» លេងបែបនេះធ្វើបាបគ្នាឲ្យច្បាស់ក្រឡែតហើយ ដឹងស្រាប់ថារាងតូចមិនចង់ តែនៅតែមានក្ដីសុខជាមួយពាក្យមួយនេះដដែល
«ហ្ហើយ...លោកប្ដីសម្លាញ់ហ្អា៎..លែងអូន បានហើយនៅ? អូនឈឺជើងណាស់» 😑បែបនេះហើយមិនលែងទៀត ហូប៊ីហក់ទៅ រវាស់នាយទាល់តែបត់.កតែម្ដង
គ្រាន់តែលឺពាក្យលោកប្ដីសម្លាញ់ចេញពីមាត់ហូប៊ីភ្លាម នាយសង្ហាសើចឡើងកក្អឹក មិនដឹងថាសប្បាយចិត្តដែលបានឈ្នះ ឬក៏សប្បាយចិត្តដែលលឺពាក្យ Sweet បែប នេះចេញពីមាត់រាងតូចទេ បន្ទាប់ពីដោះច្រវ៉ាក់ឲ្យរួចរាល់ហើយ សូប៊ីនអង្អែលនៅ ត្រង់.កជើងឲ្យរាងតូចថ្នមៗ ព្រោះវាឡើង ក្រហមកើតឡើងដោយសារការកកិតនៃច្រវ៉ាក់និងជើងរបស់ហូប៊ី
«បងសុំទោសណា...ឈឺខ្លាំងទេ?» នាយអោនទៅផ្លុំនៅត្រង់.កជើងរាងតូចស្រាលៗ ដៃក៏អង្អែលឡើងលើជារឿយៗរហូតដល់គល់ភ្លៅទើបហូប៊ីប្រញាប់ដកជើងចេញ បណ្ដោយមិនបានទេដៃរវាមដូចមឹកអញ្ចឹង
«មិនអីទេ ខ្ញុំធ្លាប់ឈឺជាងហ្នឹងទៀត ខ្ញុំទ្រាំបាន» តាំងពីធ្លាក់ខ្លួនក្រមក ការងារធ្ងន់ៗក៏ អាចបានធ្វើទាំងអស់ ម្លោះហើយប្រាកដជាមានប៉ះទង្គិចខ្លះជារឿងធម្មតា ត្រូវចេះទ្រាំអត់ធន់នឹងការឈឺចាប់បន្តិចបន្តួច
«ទៅមើលទឹកសមុទ្រទេ? ចាំបងនាំអូនទៅមើល» សូប៊ីន
«ពេលណានាំខ្ញុំទៅវិញ? បងហ្គុកកំពុងតែ បារម្ភខ្ញុំ លោកកុំធ្វើបែបនេះបន្តអីណា ពួក យើងត្រលប់ទៅវិញទៅ» រាងតូចលួង លោមអង្វរគេឲ្យនាំខ្លួនត្រលប់ទៅវិញ ព្រោះជុងហ្គុកមិនដឹងយ៉ាងណាហើយទេ តាំងពីថ្ងៃនោះ អ្នកទាំង2 មកនៅលើកោះនេះច្រើនថ្ងៃហើយ
«បើអូនមិនចង់ នៅទីនេះហើយ បងទៅមើលម្នាក់ឯងក៏បាន» នាយមិនតបរឿងហ្នឹងទេ ហើយក៏មិនសប្បាយចិត្តនឹងការរំលឹកពីជុងហ្គុកនៅចំពោះមុខដែរ ប៉ុន្តែមិនចង់ជះកំហឹងស្រែកសម្លុតហូប៊ីដូចរាល់ដង ក៏ងើបដើរចេញទៅទាំងបិទទ្វារ គ្រាំង!! ហូប៊ីភ្ញាក់ព្រឺតធ្មិចភ្នែកញាប់ៗ ឃើញតែ
ប៉ុណ្ណេះក៏ដឹងហើយថាខឹង
រាងក្រាស់ដើរនៅលើឆ្នេរតែម្នាក់ឯង រួចក៏ដកដង្ហើមធំជាញឹកញាប់ ខ្វល់ចិត្តពីការចង់ចាកចេញរបស់ហូប៊ី មិនថាចាកចេញរស់ឬស្លាប់ទេ នាយមិនចង់ឲ្យមនុស្សដែលធ្លាប់បង្ករការឈឺចាប់ឲ្យនាយម្នាក់នេះ បានចាក ចេញទេ គ្រាន់តែនឹកឃើញក៏អួលណែនដែរ រាងតូចត្រូវនៅជាមួយនាយឲ្យយូរៗ ចំនែកការដែលរាងតូចបាត់បង់ វាក៏នៅតែតិចជាងគេដែរ ដូច្នេះហើយមិនអាចរួចខ្លួន ងាយៗទេ
រីង...រីង...🎼🎼
«ណាយ៉ុន?» នាយលើកនិយាយធម្មតាទីនេះគ្មានសេវាទេ តែចៃដន្យណាស់ដែលអាចខលចូល
[ បងប៊ីន...បងនៅឯណា? អូនទាក់ទងបងមិនបានសោះ អូនមកពីជប៉ុនវិញហើយ នឹកណាស់...]
«បងមកមានការបន្តិច ស្អែកបងទៅវិញហើយ» ស្ដាប់នាយនិយាយដូចជាមិនរំភើបអីសោះ
[ អញ្ចឹងបងមករកអូនផងណា គឺលោកប៉ា និយាយថាចង់ជួបបងណាស់]
«ចាំបងទៅសួរសុខទុក្ខគាត់ជាមួយអូនក៏បាន» ទឹកមុខមហាសែនធុញ នេះជាសង្សារគ្នាបានយ៉ាងមិចទៅលោកអើយ
................
តាមពិតទៅណាយ៉ុននិងសូប៊ីន ពួកគេគឺជាគូដណ្ដឹងដែលចាស់ៗផ្សំផ្គុំឲ្យ កាលលោកឆយ នៅរស់គាត់ជាមិត្តរបស់លោកលី ប៉ារបស់ណាយ៉ុន ហើយពួកគាត់ចង់ភ្ជាប់សាច់ឈាមជាដន្លងនឹងគ្នា ទើបឲ្យកូនៗបានជាគូ នឹងគ្នា តែរឿងកូនៗស្រលាញ់គ្នាឬអត់ ពួកគាត់មិនដឹងឡើយ
«លោកប៉ា...បងប៊ីនមិននៅសេអ៊ូលទេ ទាក់ទងគាត់ទម្រាំបាន ពិបាកសឹងអី» ណាយ៉ុនអង្គុយលើសាឡុងជិតប៉ាម៉ាក់
«ក្មួយសូប៊ីនមានការងារច្រើនណាស់ កូនទុកពេលឲ្យគេមានពេលសម្រាកផ្ទាល់ខ្លួនខ្លះទៅ» លោកលី
«បងនេះមិនយល់ការណ៍អីសោះ មនុស្សប្រុសតែយើងហ៊ានបណ្ដោយប្រាកដជាបែកឆ្វេង អញ្ចឹងហើយត្រូវតែតាមតោងឲ្យជាប់ មែនទេណាយ៉ុន?» អ្នកស្រីលី
«មែនហើយអ្នកម៉ាក់ បងប៊ីនឥលូវប្លែកៗមើលទៅសោះកក្រោះមិនដូចមុនទេ កូនរឹតតែត្រូវតាមយកចិត្តថែមទៀត» ណាយ៉ុន
«មនុស្សប្រុសមិនចូលចិត្តឲ្យស្រីៗតាមមុខ តាមក្រោយទេ ជាពិសេសអ្នកកាន់ការងារធំទៀត ប៉ាគ្រាន់តែប្រាប់ក្នុងនាមប៉ាជាប្រុសដូចគ្នាទេ» លោកលីដាក់កាសែតចុះងើបដើរចេញទៅបាត់ ខ្ជឹលនៅស្ដាប់ 2នាក់ ម៉ាក់កូននេះរអ៊ូណាស់
«លោកប៉ាហ្ហា៎...អូយ! លោកប៉ាតែងតែបែបនឹង មិនដូចម៉ាក់សោះនិយាយអីក៏ល្អស្ដាប់ចូលត្រចៀកដែរ»
«កុំខ្វល់នឹងគាត់អី គិតរកតែវិធីយ៉ាងណាកុំឲ្យក្មួយប៊ីនបែកឆ្វេងទៅបានហើយ បើមាន រឿងអីទុកម៉ាក់ចេញមុខដោះស្រាយឲ្យណាកូនស្រីម៉ាក់» អ្នកស្រីលី
«អ្អឺម...កូនស្រលាញ់អ្នកម៉ាក់ខ្លាំងបំផុតលើលោក..» ស្រីស្រស់អោបថើបម៉ាក់របស់ខ្លួនខ្សឺតៗ គាត់តែងស្របតាមអ្វីដែល នាងចង់បានមិនប្រកែកឡើយ ។

To be continue....
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now