🔥 My Ex 💔

127 9 2
                                    

ភាគទី : 06 » [ អ្នកមើលថែពស់ Holy]
Binhope Novel
___________
#ច្រើនថ្ងៃកន្លងផុតទៅ
ចាប់តាំងពីថ្ងៃឈ្លោះគ្នាមក ថេយ៉ុងមិន ដែលមកមើលជុងហ្គុកទេ នេះដាច់ចិត្តដល់ថ្នាក់នឹងផងហ្អី? ហើយវាក៏ដល់ថ្ងៃដែលរាងក្រាស់បានចេញពីពេទ្យជាសះស្បើយដូចដើមវិញដែរ
«ថេយ៉ុង អូនដាច់ចិត្តដល់ថ្នាក់នេះហ្អី? ហួសហេតុពេកហើយ ប្រច័ណ្ឌបងអត់ ហេតុផល ហើយចិត្តដាច់ទៀត ហ្ហឹមម»
នាយទាញទូរសព្ទមកខលតែអ្នកជាសង្សារចុចបិទទៀត ហេតុនេះមានតែទៅរកគេនៅឯខុនដូដែលជុងហ្គុកបានទិញឲ្យរាងតូចនៅតែម្ដង
«ស្មានថាបងដោះលែងអូនហ្អេះ? មិនជួបតែប៉ុន្មានថ្ងៃហ៊ានតែប្រែចិត្ត អូននឹងចប់របស់បងហើយថេយ៍» ដោយសារតែទៅដល់ខុនដូហើយនៅមិនជួបទើបនាយកើតចិត្តម៉ួម៉ៅឡើងមកកាន់តែខ្លាំង
#ក្នុងក្លឹប
រាងតូចថេយ៉ុងកំពុងតែរាំក្រលេងចង្កេះកៀកកើយជាមួយប្រុសក្មេងៗ 2-3នាក់ដែលមករាំលេងទីនោះដែរ
«ហ្ហឹស.ហ្ហឹស...សប្បាយណាស់ ទៅខ្វល់អីសម្បត្តិត្រឹមសង្សារចោលមួយយកមួយទៀតក៏បាន» ថេយ៉ុងពោលឡើងព្រោះពេលនេះខ្លួនកំពុងតែស្រវឹង ខឹងគេដេញថ្ងៃនោះរាងតូចក៏កើតចិត្តបែកឆ្វេងមកលេងក្លឹបផឹកស្រាដូចមនុស្សប្រមឹក
កែវភ្នែកមុខស្រួចមួយគូកំពុងសម្លក់មកកាន់អ្នកដែលរាំរែកមិនដឹងអី ដៃគេក្ដាប់ណែនឡើងចេញសរសៃ ម្នាក់នោះគឺជុងហ្គុក ហើយចុះគេដឹងបានដោយរបៀបណាថា រាងតូចនៅទីនេះ? តាមពិតមានមិត្តរបស់ ជុងហ្គុក បានឃើញហើយខលប្រាប់គេ ក៏ប្រញាប់មកមើលចំទិដ្ឋភាពនេះតែម្ដង
«ប្រច័ណ្ឌបង តែអូនកំពុងក្បត់! បងនឹងប្រដៅក្មេងហាច់ដូចអូនចេញម្ដងថេយ៉ុង» នាយសង្ហាដើរចូលទៅចាប់អូសដៃរាងតូចមួយទំហឹងរហូតថេយ៍ធ្វើខ្លួនមិនត្រូវ
«អូយ...! លែង..ជុង? បងមកពីពេលណា លែងទៅ» ថេយ៉ុងព្យាយាមបេះដៃអ្នកជាសង្សារចេញព្រោះកម្លាំងដៃគេធ្វើឲ្យមានអារម្មណ៍ថាឈឺ.កដៃណាស់
«នែ! លែងគេទៅ អារោគចិត្ត» ប្រុសដែលរាំក្រលេងក្បែរថេយ៍មិញចូលមកឃាត់
ផាច់...!!// មួយដៃទៅចេះដឹងពេក
«កុំមកចេះវ៉ើយ!! រឿងប្ដីប្រពន្ធយើង បើឯងមិនចង់បែកមាត់ខ្លាំងជាងនេះ អាចង្រៃ» នាយសង្ហាប្រលះប្រុសម្នាក់នោះមួយដៃចំកញ្ចុបមាត់ភ្លាមៗ កៀកកើយសង្សារនាយមិនទាន់ជម្រះបញ្ជីរផង
«បងជុង ឈប់ឆ្គួតទៅ! លែងណាស អូនមិនទៅទេ មកខ្វល់ជាមួយអូនធ្វើអី ទៅខ្វល់ជាមួយហូប៊ីបងទៅ» រាងតូចស្រែកខ្លាំងៗ ដាក់នាយវិញ
«អូនគ្មានហេតុផល បងប្រាប់ប៉ុន្មានដងហើយថាហូប៊ីជាប្អូនបងទេ អូនចង់បានយ៉ាងមិចវិញ?» ជុងហ្គុក
«ហ្ហឹស! បងជីដូនមួយស៊ីប្អូនខ្លួនឯង ស្មានថាអូនមិនដឹងហ្អី? អូនមិនទៅប្រុសៗនៅក្នុងក្លឹបនេះយល់ចិត្តអូនជាងបង ចឹងហើយបងត្រលប់ទៅវិញទៅ» ថេយ៉ុង
ជុងហ្គុកម៉ួម៉ៅកាន់តែខ្លាំង សង្សារដែលខ្លួនស្រលាញ់ មិនយល់ពីជម្រៅចិត្តគេទេ នៅឆ្លៀតឌឺគេទៀត ចឹងមានតែបំពេញតាមបំណងហើយត្រូវទេ?
«ល្អ! អូនត្រូវការអ្នកយល់ចិត្ត ចូលចិត្តសប្បាយណាស់មែនទេ? មោ៎! ជាមួយបងអូននឹងបានសប្បាយ បងផ្ដល់តម្លៃឲ្យអូនច្រើនពេកហើយថេយ៉ុង»
រាងតូចស្លេកមុខក្រោយលឺបែបនេះចេញពីមាត់នាយ ដូចដែលជុងហ្គុកថាចឹងគេផ្ដល់តម្លៃឲ្យថេយ៉ុងរហូតមកមិនដែលប៉ះពាល់ខ្លួនរាងតូចសូម្បីតែម្ដង តែថ្ងៃនេះរួចខ្លួនឬមួយក៏អត់?
មកដល់ខុនដូ រាងក្រាស់ចាប់អូសនាយតូចទីងណាត់ទីងណែងតាមអារម្មណ៍ខឹងរុញចូលបន្ទប់ ហើយបិទទ្វារដាក់គន្លឹះជាប់
«បងចង់ធ្វើអី?» កាយតូចថយក្រោយរហូត ដួលលើពូក ដៃជើងចាប់ផ្ដើមត្រជាក់ដោយភាពភ័យខ្លាច ទឹកមុខគេដូចជាចង់លេបរាងតូចទាំងមូលចូលពោះ
«ធ្វើអ្វីដែលបងគួរធ្វើ តែមិនទាន់បានធ្វើ!» ជុងហ្គុកមូរដៃអាវនិងប្រឡេះលេវម្ដងមួយគ្រាប់ ថេយ៉ុងក្រវីក្បាលញាប់ស្អេកមុននោះគ្រាន់និយាយបញ្ជួសបន្សោកនាយតើ
«បងឆ្គួតហើយ...អ្អាយ៎...!!» អ្នកណាមិនភ័យលោកអើយ...លេងមកសង្កត់គ្នាជាប់បែបនេះ ដំបូងថាចង់បញ្ឈឺចិត្តគេទេ ទើប និយាយឌឺកាលនៅក្លឹប មានអីដូចយកសាំងចាក់លើភ្លើង
«បងនឹងឆ្គួតឲ្យអូនមើល ហើយអូនជារបស់បងតែហ៊ានទៅកៀកកើយជាមួយអ្នកផ្សេងទៀត បងមិនលើកលែងឲ្យវាទេ!!» បញ្ចប់វាចាអ្នកកម្លោះប្រថាប់បបូរមាត់លើមាត់
តូចមិនឲ្យស្រែកតទៅទៀត មិនយូរប៉ុន្មាន សម្លេងចម្លែកក៏បន្លឺឡើង
«អ្អឹមម ជុង ហ្ហឹក អូនឈប់ហើយ អ្អឹស...»
«អ្ហា៎...ចេញពីពេទ្យក៏ហាត់ប្រាណបន្តអូនសម្លាញ់ ចូលចិត្តនិយាយថាបងមិនស្រលាញ់ឥលូវបងបង្ហាញហើយតើ» នាយ ស្រាក់ម្រាមដៃរាងតូចទាំងសងខាង ថើបស្រង់ក្លិនគល់.កបណ្ដើរធ្វើចលនាចង្កេះញាប់ៗគ្មានអាក់មួយវិនាទី
«អ្ហាស៎ ឈឺ..តិចៗអូនឈឺ អ្ហឹស»
«តិចមិនបានទេ អឹស ស្រួលណាស់»
«អ្ហឹក ឈប់ប្រច័ណ្ឌហើយ អ្អា៎សស...»
មិនដឹងជាសង្គ្រាមនេះបញ្ចប់នៅពេលណាទេ ព្រោះទោះជាអ្នកក្រោមព្រមចាញ់ហើយក៏ដោយក៏គេមិនបញ្ឈប់វាងាយៗដែរ
____
#ភូមិគ្រឹះ ឆយ
យើងក្រលេកមកមើលភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ម៉ាហ្វៀវ័យក្មេងវិញម្ដង ឃើញថាធំខ្លាំងណាស់ក្នុងទំហំដីនេះ អាចនិយាយបានថាជិតកន្លះគីឡូម៉ែបួនជ្រុងទៅហើយ បរិយាកាសក្នុងនេះស្រស់ស្រាយ មានសួនច្បារផ្កាចម្រុះពណ៌ មានអាងហែលទឹក ទេសភាពក៏ស្អាតដែរ ចំនែកខាងក្នុងមានភាពស៊ីវីល័យ គ្រឿងសឹង្ហារឹមប្រណិតៗ សាឡុុងតុទូសុទ្ធតែរបស់មានតម្លៃ ហូប៊ីភ្ញាក់ផ្អើលនឹងអ្នកបម្រើដែលឈរត្រៀបត្រា នៅមាត់ទ្វារចូល ប្រៀបដូចជាដំណាក់អ្នកអង្គម្ចាស់ ទោះបីរាងតូចធ្លាប់ជាកូនអ្នកមានតែក៏មិនមានអ្នកបម្រើច្រើនបែបនឹងដែរ
សូប៊ីនអង្គុយគងទាក់ខ្លាសម្លឹងមើលរាងតូចដែលឈរអោនមុខចុះនៅជិតសាឡុង
«តើឯងដឹងថាមកដល់ទីនេះ ការងាររបស់ឯងជាស្អីដែរទេ?» នាយសង្ហាសួរទាំងយក ដៃអង្អែលចង្ការ
«ការងារអីក៏ខ្ញុំធ្វើបានដែរ លោកចង់ឲ្យខ្ញុំទៅលាងឡាន បោសជូតសម្អាត ឬក៏ការងារផ្ទះបាយ ខ្ញុំចេះទាំងអស់នឹង សុំតែម្យ៉ាងទេ កុំរឹបអូសយកផ្ទះខ្ញុំអី» ហូប៊ី
«ទេៗ...ការងារសម្រាប់ឯងវាមិនធ្ងន់ដល់ថ្នាក់នឹងទេ លូហាន..! ឆាប់នាំគេទៅណែនាំពីការងារភ្លាមទៅ» នាយសង្ហាក៏បញ្ជារកូនចៅជំនិតឲ្យនាំរាងតូចទៅផ្ទះតូច ខាងក្រោយ អ្នកបម្រើស្រីនាំគ្នាខ្សឹបខ្សៀវ មិនឈប់ពីផ្ទះតូចខាងក្រោយភូមិគ្រឹះនោះ តែនាយកំណាចសម្លឹងមុខពួកនាងក៏ឈប់និយាយនិងអោនមុខចុះវិញ
ហូប៊ីបានដើរតាមលូហាន ទៅដល់ផ្ទះតូចក្រោយភូមិគ្រឹះ វាហ៊ុមព័ទទៅដោយសួរផ្កាអ័គីដរចម្រុះពណ៌
«ចៅហ្វាយលោកឲ្យខ្ញុំមកបោសសម្អាតផ្ទះនេះមែនទេ?» រាងតូចប្រញាប់សួរនាំព្រោះផ្ទះនេះស្អាត មិនសមជាផ្ទះទុកចោលទេ
«ចូលសិនទៅដឹងហើយ» លូហានគេក៏មិនបានប្រាប់អីច្រើនដែរ នាយតូចក៏រុញទ្វារចូលទៅខាងក្នុងតាមការប្រាប់របស់គេ ស្រាប់តែចំហរមាត់ធ្លុង បើកភ្នែកធំៗហើយ ស្រែកមួយអស់សម្លេងក្រោយឃើញសត្វពស់ថ្លាន់មួយក្បាលកំពុងតែវារព័ទនៅលើធ្នឹមផ្ទះលៀនអណ្ដាតផ្លិនៗ សម្លឹងមករករាងតូចដែលកំពុងតែញ័រជើងបម្រុងនឹងរត់
«អ្អា៎យយ...!! ស្លាប់ហើយពស់ ជួយផង...! ពស់ធំណាស់...» រវល់តែងាកក្រោយហូប៊ី ក៏ជល់នឹងទ្រូងមាំសង្ហារបស់សូប៊ីនដែលទើបតែមកដល់ដែរនោះ
«មានរឿងអី? ហេតុអីក៏ស្រែកលឺខ្លាំងម្លេះហ្ហាស?» នាយធ្វើជាសួរទាំងចងចិញ្ចើម ចាប់ដើមដៃរាងតូចជាប់មិនឲ្យរត់ មើលក៏ដឹងថាស្លន់ប៉ុណ្ណាដែរ
«ពស់ណាលោក...ពស់ថ្លាន់ធំណាស់ វា! វានៅខាងក្នុងនួក...» រាងតូចបិទភ្នែកចង្អុលទៅខាងក្នុងវិញ បេះដូងលោតកាន់តែលឿនជាងមុន
«អេៗ...ខ្លាចធ្វើអី? នេះជាការងាររបស់ ឯងណាស តោះ!ទៅខាងក្នុងទៅណែនាំខ្លួនបន្តិចទៅ» ថាហើយក៏ចាប់អូសហូប៊ីចូលទៅក្នុងវិញទាំងលួចញញឹម រាងតូចអូសជើងមិនចង់ចូលទៅទេ ការងារស្អី? ក្រែងដឹងហើយតើ ថាហូប៊ីខ្លាចពស់ប៉ុណ្ណានោះ
«អត់ទេ..ខ្ញុំខ្លាច..ហ្ហា៎ កុំអីលោក វាគួរឲ្យខ្លាចណាស់» មែនហើយសម្រាប់រាងតូចវាគួរឲ្យខ្លាចណាស់ ពស់ថ្លាន់ទំហំប៉ុនភ្លៅរបស់ហូប៊ីតែម្ដង
«នេះណា៎...Holy វាជាកូនរបស់យើង អាយុរបស់វា 2ឆ្នាំហើយ នែ! Holy មក ស្វាគមន៍ប៉ាថ្មីបន្តិចទៅ» សូប៊ីន
«ស្អីហ្នឹង? លោកចង់បានន័យថាមិច?»
រាងតូចចាប់ផ្ដើមបែកញើសស្រាក់ៗ
«គឺតួនាទីរបស់ឯង ជាអ្នកមើលថែដាក់ចំណីឲ្យ Holy កូនរបស់យើង ចឹងហើយឯងត្រូវតែស្គាល់គ្នាឲ្យហើយនោះអី» គេប្រើសម្លេងស្រាលនិយាយក្បែរត្រចៀករាងតូច
«ថាមិច?! អត់ទេ ខ្ញុំមិនធ្វើទេ លោកក៏ដឹងថាខ្ញុំខ្លាចពស់ខ្លាំងប៉ុណ្ណា កាលពីលើកមុនខ្ញុំស្រែកស្ទើរតែលេចនោមព្រោះដើរបីសជាន់កូនពស់តូចមួយ ហើយលូវឲ្យមកមើលថែឆ្គួតយ៎ស្អី? ខ្ញុំមិនលេងចូលទេ»
«ហ្ហឹស! យើងមិនខ្វល់ទេ វាជារឿងរបស់ឯង ចង់ខ្លាចដល់ស្លាប់ទៀតក៏យើងរឹតតែសប្បាយចិត្តទ្វេរដង មោះ! មោ៎ Holy មកណេះមកកូន...»
រាងតូចបិទភ្នែកញ័រជើងតតាក់ មិនអាចរត់ មិនហ៊ានស្រែកមានតែបិទភ្នែក អ្នកណា ទៅដឹងថាសូប៊ីនយក អា Holy មកពាក់លើ.ករបស់រាងតូចនោះ មានអារម្មណ៍ទន់ៗ ត្រជាក់ៗនៅត្រង់.ក ហើយធ្ងន់ទៀត
«អ្អាវវវ...!! យកវាចេញទៅលោក..យកវាចេញ! ហ្ហា៎..សុំអង្វរខ្ញុំខ្លាចហើយ លោក យកវាចេញទៅ...ហ្ហឹក!» ហូប៊ីស្រែកមួយអស់សម្លេងក្រោយបើកភ្នែកមកក៏ពើបនឹង Holy នៅលើ.កបែរមុខមករកខ្លួនទៀត គួរឲ្យខ្លាចណាស់ រាងតូចស្រែករហូតដល់សន្លប់ទាំងខ្លួនដួលអស់ជំហរ កុំតែបានរាងក្រាស់ស្ទុះមកទប់ជាប់ទេ
«ហូប៊ី!! ហ្ហើយ! នែ..ដឹងខ្លួនឡើង នេះគាំងបេះដូងហើយទេដឹង?» រាងក្រាស់ប្រែទឹកមុខពីញញឹមបានចិត្តទៅជាភិតភ័យក្រោយឃើញហូប៊ីសន្លប់បែបនេះ គេក៏ប្រញាប់លើកបីកាយតូចចេញពីទីនោះ សម្ដៅទៅផ្ទះធំភ្លាមៗកាត់ក្រសែរភ្នែកពួកអ្នកបម្រើឲ្យឆ្ងល់ជាថ្មី
(ហ្នឹងហើយសប្បាយ លេងណាស់មែនទេ?)

To be continue....
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now