ភាគទី: 24 » [ អូនចាញ់បងទៀតហើយ ]
Binhope Novel
___________
ពេលវេលាណាត់ជួបបានមកដល់ ជុងហ្គុក និងហូប៊ី បានកុហកថេយ៍ ថាទៅទិញអីញ៊ាំ នៅជិតផ្ទះ តែមិនព្រមនាំនាយតូចទៅ ជាមួយឡើយ ថេយ៍រាងអន់ចិត្តដែរ ប៉ុន្តែមិនហ៊ាននិយាយ នៅគិតថាបងប្អូនគេមានការ ចង់ដើរលេងតែ 2នាក់ទេដឹង?@The night club
ទោះបីដឹងហើយថាការមកដល់ទីនេះវាគ្រោះថ្នាក់ ជុងហ្គុកនិងហូប៊ី ក៏នៅតែមក ដដែល មូលហេតុមិនចង់ឲ្យនាយកំណាចតាមយាយីតទៅទៀត
«យ៉ាងមិច?! ទឹកមុខម្នាក់ៗដូចជាភ័យខ្លាំងម្លេះ?» សូប៊ីននិយាយឌឺដងក្នុងបំណងចង់បំបាក់មុខជុងហ្គុកនៅមុខកូនចៅរបស់ខ្លួន
«យើងមិនដែលញញើតជាមួយមនុស្សដូចជាឯងទេ ឆាប់ចាប់ផ្ដើមទៅយើងនេះចង់យកឈាមចេញពីមាត់ឯងសឹងស្លាប់ទៅ ហើយ» ជុងហ្គុកសម្លក់ទៅនាយម្នាក់ទៀត ដែលតាំងខ្លួនជាសត្រូវមកជាយូរហើយ
«បងជុងប្រយ័ត្នផងណា អូនបារម្ភពីបង» រាងតូចពិតជាភ័យណាស់ មិនចង់ឲ្យបងខ្លួន និងសូប៊ីន អ្នកណាម្នាក់មានរបួសទេ តែហាមពួកគេមិនឈ្នះសោះ
ការប្រកួតក៏បានចាប់ផ្ដើមឡើងរវាងពួកគេ ទាំង2 ហើយអ្នកដែលឈរចាំមើលប្រុង ប្រៀបមិនចាញ់អ្នកប្រកួតឡើយ កូនចៅរបស់សូប៊ីន មកឈរជិតចៅហ្វាយនិង ទទួលយកអាវដែលរាងក្រាស់ដោះបង្អួត សាច់ដុំដាក់ដៃគូប្រកួតម្ខាងទៀត
ចំនែកជុងហ្គុកក៏មិនណយដែរ គេក៏បង្អួត សាច់ដុំហាប់ណែនសខ្ចី ដែលស្រីៗឃើញហើយញាប់ញ័រប៉ងប្រាថ្នាគ្រប់គ្នាដែរ
«ហ្ហឹស! ឯងនឹងចាញ់ហើយត្រូវគោរពពាក្យសន្យា មិនត្រូវតាមមករករឿងហូប៊ី ទៀតទេ» ជុងហ្គុកឈរទល់មុខនឹងសូប៊ីន និយាយគម្រាមជាមុន មិនថាយ៉ាងណាក៏ដោយខ្លួនត្រូវតែជាអ្នកឈ្នះដាច់ខាត
«បើយើងចាញ់ យើងធ្វើតាមពាក្យរបស់យើង តែបើឯងចាញ់ក៏ត្រូវធ្វើតាមសម្ដីដែរ បកក្បាលទៅផ្ទះវិញទុកហូប៊ី នៅទីនេះហើយ អស! អូនសម្លាញ់ត្រៀមចាំមើលប្រុសស្នេហ៍របស់អូនចាញ់ឲ្យហើយទៅ Ok?!» សូប៊ីនក្ដាប់ដៃយ៉ាងណែនញញឹមចុងមាត់ឌឺដងមិនចាញ់អំនួត មិនខ្លបខ្លាចសម្ដី ជាមួយដៃគូប្រយុទ្ធដូចគ្នា
«មនុស្សឆ្គួត!» ហូប៊ីប្រទិចសូប៊ីនតិចៗម្នាក់ឯងដោយក្ដីគ្រឺតខ្នាញ់ មនុស្សអីអំនួតដល់ថ្នាក់ហ្នឹង ដំបូងមិនចង់ឲ្យមានអ្នកណាម្នាក់របួសទេ តែឥលូវនេះខ្លួនពិតជាចង់ឲ្យបងប្រុសវាយគេឲ្យបែកមាត់ខ្លាំងណាស់