🥀 My Ex 🌸

165 14 2
                                    

ភាគទី: 32 » [យើងមកជម្រះបញ្ជីរ ]
Binhope Novel
__________
ពេលវេលាដែលម៉ាក់របស់ជុងហ្គុកមកលេងផ្ទះបានមកដល់ហើយ ជុងហ្គុកបាន និយាយរឿងគ្រប់យ៉ាងប្រាប់ម៉ាក់របស់គេថាថេយ៉ុងជាសង្សាររបស់គេ អ្នកស្រីមិន បានជំទាស់ឡើយ ថែមទាំងស្រលាញ់ចូលចិត្តថេយ៉ុងទៀតផង នេះគឺខុសពីការភ័យ ខ្លាចរបស់ជុងហ្គុកនិងថេយ៉ុងឆ្ងាយណាស់ ប៉ុន្តែទាំងនេះជារឿងល្អសម្រាប់ពួកគេហើយមែនទេ?
«សំណាងណាស់ដែលអ្នកម៉ាក់គាត់ជាមនុស្សជឿនលឿនមិនប្រកាន់នឹងស្នេហារបស់យើងទាំង2 ថែមទាំងសន្យារៀបចំ ពិធីរៀបការឲ្យយើងទៀត» ជុងហ្គុក
«អូនខំតែភ័យឡើងញ័រដៃញ័រជើងអស់ ពេលអ្នកម៉ាក់មកដល់ភ្លាមនោះ ដល់ពេលគាត់និយាយមកអូនឡើងមានអារម្មណ៍ថាកក់ក្ដៅណាស់» ថេយ៉ុង
«តែប៉ុណ្ណេះយើងមានក្ដីសុខហើយអូន» នាយសង្ហាទាញកាយតូចមកអោបជាប់ ទ្រូងយ៉ាងណែន
«បាទ..បងសម្លាញ់...» ថេយ៍ជ្រុបមុខនឹងទ្រូងនាយស្រង់ក្លិនក្រអូបពីកាយអ្នកជាសង្សារយ៉ាងមានក្ដីសុខ
..................
ផ្ទះចាស់ពេលនេះវាក្លាយជាកម្មសិទ្ធរបស់ហូប៊ីវិញហើយ ប៉ុន្តែរាងតូចធ្លាប់បានដាក់លក់វាម្ដង ដូច្នេះហើយទើបមានបុគ្គលិកខាងក្រុមហ៊ុនអចលនទ្រព្យមកទាក់ទង
«សួស្ដី...ខ្ញុំជាបុគ្គលិកអចលនទ្រព្យរបស់ លីគ្រុប ខ្ញុំបានលឺមកថាខាងលោកធ្វើការ ដាក់លក់ផ្ទះនេះមែនទេបាទ?» បុគ្គលិក
«បាទ ពីមុនខ្ញុំបានដាក់លក់មែន តែឥលូវខ្ញុំផ្អាកវិញហើយ សុំទោសផងណាលោក ប៉ុន្តែខ្ញុំសុំសួរបន្តិច លោកជាជំនិតរបស់លោកពូលីមែនទេ?» ហូប៊ីរាងប្រហែលៗមុខរបស់ប្រុសម្នាក់នេះ
«អូ លោកគឺក្មេងប្រុសដែលធ្វើការនៅ..?» គេរាងអាក់សម្ដីបន្តិច ហេតុអីអ្នកបម្រើមានផ្ទះធំយ៉ាងនេះកាន់កាប់ អាចថាជាអ្នកមានធ្លាក់ខ្លួនក៏ថាបាន
«បាទ...ខ្ញុំធ្លាប់ធ្វើការនៅភូមិគ្រឹះឆយ អឺ! តើលោកពូលីសុខសប្បាយជាទេ?» ហូប៊ី
កំពុងសំណេះសំណាលគ្នាទូរសព្ទរបស់ជំនិតលោកលីក៏រោទ៍ឡើងភ្លាមៗ
«ជំរាបសួរលោកម្ចាស់ បាទខ្ញុំមកដល់ផ្ទះនោះហើយទាន..ប៉ុន្តែម្ចាស់ផ្ទះប្រាប់ថាគេសុំផ្អាកលក់វិញហើយ បាទ...លោក ម្ចាស់ចង់ជួបគេមែនទេ? បាទ...» ជំនិតយកទូរសព្ទមកហុចឲ្យហូប៊ី
«ជំរាបសួរលោកពូ...» ហូប៊ីឲ្យតែនិយាយ ជាមួយគាត់គឺទន់ភ្លន់ហើយកក់ក្ដៅទៀតផង
[ សម្លេងនេះ..? ក្មួយជាម្ចាស់ផ្ទះមែនទេ? ]
«បាទ ខ្ញុំជាម្ចាស់ផ្ទះ លោកពូមិនចាំខ្ញុំទេមែនទេ? ខ្ញុំគឺហូប៊ីណាក្មេងប្រុសដែលជួបលោកពូនៅចំណតឡាន ហើយលោកពូជូនទៅផ្ទះនោះអី» ហូប៊ី
[ អរ...ពូចាំបានហើយ នេះក្មួយទៅនៅផ្ទះនឹងវិញហើយឬ? ចុះភូមិគ្រឹះឆយនោះ? ]
«ខ្ញុំនៅភូមិគ្រឹះឆយដដែលទេ គ្រាន់តែកាលពីមុនខ្ញុំត្រូវការលុយខ្លាំងទើបដាក់លក់ផ្ទះ តែឥលូវលែងអីហើយ ខ្ញុំត្រូវថែរក្សាផ្ទះកេរ្តិ៍មរតកនេះឲ្យបានល្អ...ហើយចុះលោក ពូសុខភាពយ៉ាងណាដែរ? ខ្ញុំរវល់ពេកមិនបានខលទៅលេងលោកពូសោះ»
[ ហ្ហើយ...មនុស្សចាស់សុខភាពមួយថ្ងៃកាត់មួយថ្ងៃកោរនឹងណាក្មួយ មិនទៀងទេ ពូក៏មានជម្ងឺបេះដូងប្រចាំកាយស្រាប់ទៀត អរ ក្មួយទំនេរទេល្ងាចនេះ មកពិធីជប់លៀងនៅផ្ទះពូមក ចាំឲ្យអ្នកបើកឡានទៅយក ]
«គឺ...បាទលោកពូខ្ញុំនឹងទៅ បាទជំរាបលា» ហូប៊ីហុចទូរសព្ទឲ្យជំនិតលោកលីវិញ
«ខ្ញុំសុំទៅវិញសិនហើយ» ជំនិតលោកលី អោនបន្តិច ចំនែកហូប៊ីក៏អោនដូចគ្នា
«បាទ...សុខសប្បាយតាមផ្លូវ» ហូប៊ី
..............
ម៉ោងដែលបានណាត់ឲ្យអ្នកបើកឡានមក ទទួលហូប៊ីបានមកដល់ រាងតូចមិនបានឲ្យដំណឹងទៅសូប៊ីនទេ ល្ងាចនេះគេធ្វើខ្លួនស្អាតសមសួនណាស់ ព្រោះឋាន: រាល់ថ្ងៃក៏មិនបានអន់នោះដែរ គ្រាន់តែមិនចេះអួត បង្ហាញដូចគេតែប៉ុណ្ណោះ
«លោក...សុំទោសដែលឲ្យចាំយូរណា» ហូប៊ីចូលឡានទាំងញញឹមដាក់អ្នកបើក
«បាទ តោះយើងចេញដំណើរហើយ»
.........
#ក្នុងពិធីជប់លៀងនៅវីឡាលី
ហូប៊ីបានមកដល់ហើយជំនិតលី រវល់យកឡានទៅទុកទើបមិនបានជូននាយតូចចូលទៅ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ហូប៊ីបានជួប នឹងអ្នកស្រីលី មុនបានទៅជួបលោកលី
«អ្នកណាហៅអ្នកបម្រើថ្នាក់ទាបនេះមក ពិធីជាន់ខ្ពស់របស់យើងដែរហ្ហា៎?» អ្នកស្រី លីច្រឡោតខឹងភ្លាមៗក្រោយឃើញវត្តមាន របស់ហូប៊ី
«គឺហេតុអីខ្ញុំមកមិនបាន បើ...!» ហូប៊ីប្រុង បកស្រាយក៏លឺសម្លេងជំនិតលីកាត់មុន
«ហ្អ៎រ...អ្នកស្រី នេះអ្នកប្រុសតូចហូប៊ី ជា ភ្ញៀវសំខាន់របស់លោកម្ចាស់បាទ ខ្ញុំសុំនាំគាត់ទៅជួបនឹងលោកម្ចាស់សិនហើយ...សុំផ្លូវបន្តិចបាទ...» ជំនិតលី កាន់ដៃរបស់ហូប៊ី ដើរចេញយ៉ាងលឿន ព្រោះមើលទឹកមុខ អ្នកស្រីមិនសូវល្អទេ
អ្នកស្រីក្ដាប់ដៃយ៉ាងណែន ខឹងនឹងប្ដីខ្លួនដែលហៅហូប៊ី មកពិធីនេះដែរ ក្រែងដឹងហើយតើថានាយតូចម្នាក់នេះ ជាសត្រូវរបស់កូនស្រីខ្លួននោះ «ហ្ហើយ..! ឬមួយ អាក្មេងម្នាក់នេះវាមករាយមន្តស្នេហ៍ទាក់ប្ដីរបស់យើងមួយទៀត អ្អឿយ..!! គ្រាន់តែគិតក៏គួរឲ្យខ្ពើមដែរ»
ហូប៊ីបានទៅជួបនឹងលោកលី មើលទៅគាត់ សប្បាយចិត្តណាស់ ព្រោះគាត់ពិតជានឹកក្មេងម្នាក់នេះខ្លាំង មាននិស្ស័យប្រៀបដូចជាកូន
«ជំរាបសួរលោកពូ...» ហូប៊ីអោនគំនាប
«អឺម..មកនេះមក ពូអោបបន្តិច ពូនឹកឯងណាស់ យ៉ាងមិចហើយការរស់នៅសុខសប្បាយធម្មតាតើហ្អី? ក្មួយសូប៊ីនមើលថែក្មួយបានល្អទេ?» លោកលី
«បាទ កុំព្រួយអីលោកពូ ខ្ញុំសុខសប្បាយ បំផុតហើយ ថ្ងៃនេះមានពិធីជប់លៀងក្នុងឱកាសអ្វីដែរបាទ?» ហូប៊ីងាកឆ្វេងងាកស្ដាំមើលមនុស្សជុំវិញខ្លួន
«ពូទើបតែបើកសាខាក្រុមហ៊ុនថ្មី តែចង់មកធ្វើពិធីនៅផ្ទះវិញឲ្យវាមានមង្គលសួស្ដីផង ណាមួយបើគ្មានពិធីបែបនេះ ពូក៏ពិបាក ហៅក្មួយមកដែរ» លោកលី
«មែនហើយ...ហ្ហឹស.ហ្ហឹស..មើលទៅល្ងាច នេះលោកពូមានភ្ញៀវច្រើនណាស់ អញ្ចឹងខ្ញុំសុំទៅរកអីញ៊ាំសិន លោកពូជាប់ទទួល ភ្ញៀវច្រើនមែនទេ?» ហូប៊ីយល់ការ ព្រោះមានអ្នកធំៗវ័យស្របាលៗគាត់ទើបមកដល់ ចឹងហើយគាត់ត្រូវទៅទទួលភ្ញៀវសិន
រាងតូចដើរមើលម្ដុំៗនោះ អាហារប៊ូហ្វេ៍ដែលគេដាក់សម្រាប់ភ្ញៀវក្នុងពិធីដោយសេរី ពិតជាឆ្ងាញ់ៗណាស់
ក្រលែកមកមើលឡានទំនើបមួយគ្រឿងទើបនឹងមកដល់ក្រោយគេ វាជារបស់លោកម៉ាហ្វៀវ័យក្មេងសូប៊ីន ដែលមកទីនេះតាមការអញ្ជើញរបស់ស្រីស្រស់ណាយ៉ុន ប៉ុន្តែនាយមិនបានប្រាប់ដំណឹងដល់ហូប៊ីជាប្រពន្ធទេ ដោយចេញពីកន្លែងធ្វើការក៏មកពិធីនេះតែម្ដង បញ្ជាក់ថា ទាំង2 នាក់ប្ដីប្រពន្ធសុទ្ធតែមកចូលរួមពិធីនេះ តែមិនបានប្រាប់គ្នាមុន លាក់លៀមគ្នាធ្វើអី?
«បងប៊ីន...ហ្ហឹស.ហ្ហឹស..បងមកហើយហ្អី? ចូលទៅខាងក្នុងសិនទៅណា លោកប៉ាកំពុងចាំផ្លូវបង..» នាងមកកៀកដៃសូប៊ីន ប្រៀបដូចជាគូស្នេហ៍ បើសិនជាអ្នកមិនដឹងអាចគិតថា 2នាក់នេះជាសង្សារ
នាយតូចឃើញលោកលីទំនេរហើយបម្រុងចូលទៅនិយាយជាមួយគាត់ម្ដងទៀត មិញនៅនិយាយជាមួយគាត់បានតែបន្តិច ប៉ុន្តែ ណាយ៉ុននិងសូប៊ីន ក៏ចូលទៅជួបមុន រាងតូចប្រញាប់លាក់ខ្លួនវិញ
«នោះគឺសូប៊ីនតើគេមកទីនេះដែរហ្អី? មិចក៏ ស្និទ្ធស្នាលជាមួយអ្នកនាងណាយ៉ុនហ្នឹងខ្លាំងម្លេះ? ឬមួយ...ពួកគេទាក់ទងគ្នាវិញពិត មែន?...» ហូប៊ីចាប់ផ្ដើមច្របូកច្របល់ចិត្តកាន់តែខ្លាំង មិនអាចឲ្យគេដឹងថាយើងកំពុងតាមដានគេទេ
«លោកប៉ា...បងប៊ីនមកហើយ» ណាយ៉ុនកៀកដៃកម្លោះសង្ហាចូលទៅជួបប៉ាខ្លួនទាំង មិនរអែងចិត្ត
«ជំរាបសួរលោកពូ» នាយអោនគំនាបតាមឋាន:វ័យដែលគួរឲ្យគោរព
«ក្មួយប៊ីនមកហើយហ្អី? មើលទៅប្រហែលជារវល់ការងារខ្លាំងហើយ ទើបតែចេញពីធ្វើការមកមែនទេ?» លោកលីញញឹមតប ទៅកាន់សូប៊ីន ទោះនាយធ្លាប់បោះបង់ណាយ៉ុនចោលក៏គាត់មិនរំលឹកដែរ
«បាទ មួយរយ:នេះការងារនៅកាស៊ីណូ ច្រើន ខ្ញុំរវល់សឹងតែគ្មានពេលទៅផ្ទះផង តែថ្ងៃនេះជាថ្ងៃសំខាន់ យ៉ាងណាក៏ត្រូវតែមកដែរ» សូប៊ីន
«បងប៊ីនហត់នឿយការងារណាស់ គាត់មួយថ្ងៃៗគ្មានពេលសម្រាកទេ បើដូចពីមុនកូននឹងទៅជួយសម្រាលការងារគាត់ខ្លះ តែពេលនេះមិនអាចនោះទេ ព្រោះ...» ណាយ៉ុនអោនមុខចុះបែបអន់ចិត្ត
«កុំរំលឹករឿងអស់នេះអីណា ក្មួយប៊ីនគេមានគ្រួសារថ្មីហើយ ពូសុំឲ្យតែក្មួយមានសុភមង្គល ចេះស្រលាញ់គ្នាទៅណាពូសប្បាយចិត្តហើយ» លោកលីឆាប់និយាយ កាត់សម្ដីកូនរឿងកន្លងហួសហើយ រំលឹកនាំតែមើលមុខគ្នាមិនចំទេ
«ខ្ញុំពិតជាសុំទោសម្ដងទៀតលោកពូ ប៉ុន្តែដូចដែលធ្លាប់និយាយខ្ញុំមិនអាចក្បត់បេះដូងខ្លួនឯងបានទេ ហូប៊ីគឺជាមនុស្សដែលខ្ញុំ
ស្រលាញ់ប្រាកដមែន អរគុណដែលលោក ពូយោគយល់អធ្យាស្រ័យដល់ខ្ញុំ» សូប៊ីន ញញឹមស្រាលដាក់លោកលី ដែលយល់ ដល់ចិត្តរបស់គេ គាត់ជាមនុស្សចាស់ដែលគួរឲ្យគោរពណាស់
ហូប៊ីដែលមើលពីចម្ងាយអន់ចិត្តណាស់ គិតថាសូប៊ីនចង់ត្រលប់ទៅត្រូវរ៉ូវជាមួយ ណាយ៉ុនវិញទេដឹង មើលទៅនិយាយត្រូវគ្នានឹងលោកលីទៀតផង ពួកគេទើបមើល ទៅសាកសមជាង
«ហ្ហើយ..!! មានអ្នកខ្លះកំពុងច្រណែនគេ ហើយ កូនស្រីយើងទាំងស្អាតមានចំណេះដឹង មានទ្រព្យសម្បត្តិនិងវង្សត្រកូលល្អ សាកសមនឹងក្មួយប៊ីនណាស់ ហើយចេះបើកភ្នែកមើលក្រយៅខ្លួនឯងផង ក្ររហាម ចេះមកតោងទាមគេទៅកើត មិនចេះប្រមាណខ្លួនសោះ ថ្ងៃណាមួយក៏គង់នឹងត្រូវគេទាត់ក្បាលចោល ហ្ហឹស.ហ្ហឹស...» អ្នកស្រីលីមកឈរឌឺដងក្បែរត្រចៀករបស់ ហូប៊ី ដើម្បីឲ្យរាងតូចកាន់តែឈឺចិត្ត ពេលឃើញទិដ្ឋភាពពិតនៅនឹងភ្នែកស្រាប់
រាងតូចមិនបានតបតជាមួយគាត់ទេ តែលើក ស្រាអកដាច់បន្ថែម ក្រែងដឹងហើយតើថាខ្លួនឯងមិនចេះផឹកស្រាទេ តិចទៅផ្ទះវិញមិនរួចណាហូប៊ី
«ណាយ៉ុនហ្អា៎.មកណេះជាមួយម៉ាក់បន្តិច» អ្នកស្រីលីដើរទៅអូសដៃកូននិយាយរឿងអំបាញ់មិញ
«មានរឿងអីមែនទេអ្នកម៉ាក់??» ណាយ៉ុន
«គឺរឿងសប្បាយចិត្តហ្នឹងណាកូន អាខ្ទើយប្រពន្ធក្មួយប៊ីន វាក៏មកពិធីនេះដែរ តែតាមមើលមកតាមការអញ្ជើញរបស់ប៉ាកូន ក្មួយប៊ីនប្រហែលមិនដឹងទេមើលទៅ»
«អរ..ហើយវាមានប្រតិកម្មយ៉ាងមិចដែរ?» ណាយ៉ុនសួរនាំទាំងបានចិត្ត គិតថាខ្លួនអាចយកឈ្នះលើហូប៊ីបាន
«គឺរបៀបខូចចិត្តផឹកស្រាអីបែបនេះណាកូន អូហូយ..សមចិត្តខ្លាំងណាស់ ម៉ាក់ចង់ឲ្យវាឈឺចិត្តជាងនេះរាប់សិបដងទៀត យើងគួរធ្វើយ៉ាងមិចបន្ត?» អ្នកស្រីលី
«វានៅឯណាម៉ាក់??» ណាយ៉ុនអើតរក មើលហូប៊ី ហើយងាកទៅមើលសូប៊ីន ដែលឈរនិយាយជាមួយ អ្នកស្គាល់គ្នា 2-3នាក់ផ្សេងទៀត
«វាទៅបន្ទប់ទឹកហើយ ម៉ាក់មានគំនិតមួយ តោះយើង ឆាប់ទៅៗ លឿន!!» គាត់អូសដៃណាយ៉ុនទៅតាមហូប៊ីនៅបន្ទប់ទឹក
..............
@បន្ទប់ទឹក
ហូប៊ីលាងដៃនិងលុបលាងមុខឲ្យស្វាងបន្តិច ប៉ុន្តែស្រាដែលរាងតូចផឹកវាជាស្រាខ្លាំង ណាមួយមិនសូវចេះផឹកស្រាប់ផង ទើបបើកភ្នែកស្ទើរមិនរួចបែបនេះ ក្រោយរួចរាល់ក៏ដើរទៅបើកទ្វារបម្រុងចេញដៃខ្ទប់ ក្បាលមិនឈប់នៅវិលៗនៅឡើយទេ ស្រាប់តែប្រទះនឹងពីរនាក់ម្ដាយកូននោះជាមុនតែម្ដង  ណាយ៉ុនរុញច្រានរាងតូច ចូលមកវិញនិងបិទទ្វារដាក់គន្លឹះ ចំនែកអ្នក ស្រីលីក៏លើកដៃទះហូប៊ី មួយកំភ្លៀងជាប្រញាប់រហូតរាងតូចគេចមិនទាន់
«អូយ..! នេះអ្នកទាំង2 ធ្វើឆ្គួតស្អី?» កំពុងវិលមុខស្រាប់ផង បើធម្មតាមិនឈ្នះហូប៊ីទេ
«យើងមកជម្រះបញ្ជីរជាមួយឯងនោះអីអាចង្រៃ!!» នាងល្អស្ទុះមកចាប់បោចសក់ហូប៊ី ផ្ងើយឲ្យមើលមុខនាងចំៗ រាងតូចក៏ប្រឹងបេះដៃនាងចេញដែរ
«លែងសក់យើងទៅ! ពួកនាងសុទ្ធតែជាមនុស្សអាក្រក់ សមហើយដែលសូប៊ីន មិនយកនាងធ្វើជាប្រពន្ធនោះ» នាយតូចឈឺហើយនៅតែឆ្លៀតតតាំងទៀត
ផាច់ៗ...!!///
«2ដៃនេះសម្រាប់កាលដែលឯងដណ្ដើមក្មួយប៊ីនពីកូនយើងហើយ នៅចង់មកដណ្ដើមប្ដីយើងទៀត ឯងនេះចរឹកអាក្រក់ ហួសស្មាន សូម្បីតែប្ដីយើងអាយុចំណាស់ឪឯងហើយ ឯងនៅចង់បានគាត់ទៀត!» អ្នកស្រីលីគាត់គិតថាហូប៊ីចង់ដណ្ដើមយកប្ដីគាត់ទៀត នេះយកស្អីមកគិត?
«ឆ្គួតទាំង2នាក់ម្ដាយកូនហើយ ខ្ញុំមិនបាន ដណ្ដើមស្អីរបស់អ្នកណាទេ អូយ..! ឈឺ ណាស់ អូយ» ហូប៊ីចុករមួលក្រោយត្រូវ 2នាក់ម្ដាយកូនទាត់ធាក់ជាច្រើនជើង នៅត្រូវប៉ុន្មានកំភ្លៀងឡើងបែកមាត់ទៀត គ្មានតបានមួយដៃទេបានតែរងប៉ុណ្ណោះ ព្រោះកម្លាំងខ្លួនពេលនេះខ្សោយណាស់
#10នាទីក្រោយ...
អ្នកស្រីលីនិងណាយ៉ុន បោសដៃដើរចេញពីបន្ទប់ទឹក ហើយបញ្ជារអ្នកបម្រើនៅក្នុងផ្ទះសែងហូប៊ី យកទៅប្លុងចោលនៅចិញ្ចើមផ្លូវបំបាត់ភស្តុតាង ត្បិតអីពេលនេះនាយតូចបែកមុខបែកមាត់សន្លប់ឈឹងបាត់ទៅហើយ គិតទៅ2នាក់ម្ដាយកូននេះសាហាវណាស់

To be continue....
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now