ភាគទី: 15 » [ ស្អែកពួកយើងទៅវិញ ]
Binhope Novel
___________
សូប៊ីនចូលទៅក្នុងផ្ទះវិញក៏ឃើញរាងតូចឈរចម្អិនអាហារនៅផ្ទះបាយ គេអត់មិន បានក៏ចូលទៅក្រសោបចង្កេះតូចពីក្រោយនៅឆ្លៀតថើបមួយខ្សឺតទៀត
«ហ្សឺត..! អូនកំពុងធ្វើអីហ្នឹង?» នាយ សួរទាំងនៅអោបជាប់មិនខ្ចីលែងដៃឡើយ
«នែ លែងទៅ មកអោបស្អី? តិចត្រូវនឹងវែកនេះទៅ ដឹងត្រឹមតែថាខ្ញុំមិនបានដាក់ថ្នាំបំពុលទៅបានហើយ» រាងតូចតបវ៉ាច់ៗទាំងដៃនៅធ្វើម្ហូបនៅឡើយ រកស្វីតមិនឃើញទេ បើតបចឹងៗអីនៀក
«ធ្វើម្ហូបឲ្យលឿនឡើង ប្រយ័ត្នបងប្ដូរចិត្ត ខ្ជឹលញ៊ាំបាយមកញ៊ាំអូនជំនួសវិញទៅ» សូប៊ីនថាហើយក៏ដើរចេញពីផ្ទះបាយទៅវិញបាត់ រាងតូចតាមមើលនិងរអ៊ូតិចៗ
«អ្អឺស...! បើមានថ្នាំរាគអីលួចដាក់ឲ្យរាគរត់ដាច់ខ្យល់មិនខាន មនុស្សរោគចិត្ត! ថែម ទាំងឡប់សតិ» លួចជេរគេទៀត
តាមពិតក៏លួចញញឹមខ្លះដែរ គ្រាន់តែខ្នាញ់ពេក ព្រោះសូប៊ីននេះ ម្ដងល្អម្ដងអាក្រក់ រាងតូចតាមស្ទើរតែមិនទាន់ទៅហើយនៅតុអាហារ អ្នកទាំង2 អង្គុយទល់មុខគ្នាញ៊ាំបាយមិនមាត់រកគ្នាទេ សុខៗសូប៊ីនក៏និយាយ
«ស្អែកពួកយើងទៅវិញ» នាយនិយាយកំបុតកំបុយមិនទាំងមើលមុខរាងតូចផង មើលក៏ដឹងថាចិត្តមិនទាន់ចង់ទៅវិញ
«ពិតមែនហ្អី? ហ្ហឹស.ហ្ហឹស...ល្អណាស់» ហូប៊ីត្រេកអរទាំងភ្លេចមើលទឹកមុខរបស់ សូប៊ីនដែលសម្លក់មកកាន់ខ្លួនមិនពេញចិត្ត
«មិចក៏សប្បាយអរម្លេះ? ឬក៏អូននឹកអាសាហាយនោះខ្លាំង បានជាធ្វើរឹកពារហិចហើរបែបនេះ?» សូប៊ីន 😑
«អ្នកណាសាហាយ? លោកគ្មានសិទ្ធនិយាយចឹងទេ ខ្ញុំនៅ Single ខ្ញុំចង់ទាក់ទងអ្នកណា ចង់ទៅនៅជាមួយអ្នកណា វាជា សិទ្ធនិងសេរីភាពរបស់ខ្ញុំ កាលដែលលោក ចាប់ខ្ញុំមកនេះវាខុសទៅហើយ ខ្ញុំមិនទាន់បានរករឿងផង នៅមានមុខមកថាឲ្យខ្ញុំទៀត» ហូប៊ីដាក់ស្លាបព្រាចុះស្ទុះងើបដើរចេញ បើនៅអាចនឹងឈ្លោះគ្នាខ្លាំងទៀតមិនខាន
«អ្នកណាឲ្យអូនងើប ឆាប់មកអង្គុយវិញភ្លាម!!» នាយស្រែកគំហកបញ្ជារតាមតែកំហឹងដែលមាន ព្រោះហូប៊ីហ៊ានងើបចោលគេដោយគ្មានការអនុញ្ញាត
«អត់ទេ..ខ្ញុំស្អប់មុខលោក មិនចង់ឈ្លោះ ធុញថប់ ប៉ុណ្ណឹងមានហេតុផលគ្រប់គ្រាន់ហើយនៅ?» ថាហើយក៏ដើរតាំងៗចូលទៅក្នុងបន្ទប់បិទទ្វារចាក់សោរបាត់ ប្រាប់ហើយ មិនចង់ឈ្លោះ ធុញនឹងពាក្យប្រមាថរបស់ នាយខ្លាំងណាស់ ។
..................
ក្រោយបានត្រលប់មកសេអ៊ូលវិញ ហូប៊ីក៏មិនអាចចេញឆ្ងាយពីសូប៊ីនដែរ ដោយសារតែពាក្យថាកូនបំណុលនៅមិនទាន់សងដាច់ស្រលះ ចង់ឲ្យគេរឹបអូសយកផ្ទះក៏គេមិនយក ប្រកាសលក់ក៏គ្មានអ្នកណាហ៊ានទិញ ខ្លាចអំណាចរបស់សូប៊ីន ដូច្នេះហើយ មានតែត្រលប់ទៅធ្វើអ្នកបម្រើនៅផ្ទះនោះ ដូចដើមម្ដងទៀត នៅពេលយប់ឆ្លៀតទៅរត់តុលើកស្រាដូចកាលពីមុនវិញដែរ