🔥 My Ex 🔥

335 17 0
                                    

ភាគទី : 01 » [ ស្នេហានិងការបែកបាក់ ]
Binhope Novel
__________
នៅលើផែនដីដ៏សែនស្រស់បំព្រងមួយនេះ អ្នកដែលកំពុងមានគូស្នេហ៍ផ្អែមល្ហែម ហើយស្រលាញ់គ្នាខ្លាំងចាក់ទឹកមិនលិច ពួកគេគិតថាពិភពលោកនេះស្រស់ថ្លា ភ្លឺចែងចាំង និយាយឲ្យខ្លីទៅគឺងាកទៅណាក៏ពណ៌ផ្កាឈូកដែរ ប៉ុន្ដែ...សម្រាប់អ្នកដែលទើបតែបែកបាក់ស្នេហាវិញ ពួកគេដូចជាមានអារម្មណ៍ថាពិភពលោកនេះងងឹតសូន្យសុង គួរឲ្យខ្លាច មិនចង់រស់នៅជាមួយ ភាពឈឺចាប់ពីរឿងអតីតទាល់តែសោះ ។ នេះសបញ្ជាក់ឲ្យឃើញថា ស្នេហាគឺមានច្រើនបែបច្រើនសណ្ឋានណាស់ មានគ្រប់រសជាតិ ផ្អែម ល្វីង ជូរ ចត់ វាធ្វើឲ្យមនុស្សយើងរីករាយតែក៏អាចធ្វើឲ្យយើងយំយែក សោកសៅ មានខ្លះដល់ថ្នាក់សម្លាប់ខ្លួន ក៏មានដែរ ។ ប៉ុន្ដែខ្ញុំនៅតែឆ្ងល់ថា ហេតុអ្វីមនុស្សគ្រប់គ្នានៅតែចង់មានស្នេហា នៅតែចង់បានវាមកដាក់ក្នុងបេះដូងទៀត បើដឹងថាវានឹងអាចជួបភាពឈឺចាប់នោះ ទាំងនេះហើយដែលខ្ញុំនឹងលើកយកចំនែក មួយនៃស្នេហាមកចែកជូនដល់អ្នកអានទាំងអស់គ្នាបានដឹង។
ជាដំបូងនេះ ខ្ញុំមកណែនាំតួឯក Bottom រូបស្រស់គេមានឈ្មោះថា ជុង ហូប៊ី ជាកូន ប្រុសរបស់អ្នកជំនួញល្បីម្នាក់នៅក្នុងទីក្រុងសេអ៊ូល ឆ្នាំនេះ ហូប៊ី មានអាយុ 25 ឆ្នាំហើយ ប៉ុន្តែបើមើលលើរូបរាងវិញគ្មានអ្នកណាទាយដឹងពីអាយុគេទេ កម្លោះតូច
ម្នាក់នេះមានមុខមាត់គួរឲ្យស្រលាញ់ ថ្ពាល់ប៉ោងៗ បបូរមាត់ក្រហមព្រឿងៗ Cute រកលេខដាក់គ្មានទេ បើនិយាយពីអត្តចរឹកវិញ គឺអាចនិយាយថាសុភាពត្រឹមត្រូវ ចេះគោរពចាស់ទុំ និងយកអាសារអ្នកដទៃណាស់ បើមានកូនក្រមុំអីចង់តែលើកឲ្យហ្មង តែគេមានសង្សារហើយណាអ្នកអាន ទាស់តែថាសង្សារគេជាមនុស្សប្រុសដូចគ្នា ហើយមានអាយុប្អូនគេដល់ទៅ 5 ឆ្នាំឯណុះ
ចំនែកតួឯករបស់ខ្ញុំម្នាក់ទៀតនេះ គេមានឈ្មោះពេញថា ឆយ ស៊ូប៊ីន អាយុ 20ឆ្នាំ កម្លោះសង្ហាសាច់សខ្ចី ម្នាក់នេះជាក្មេងកំព្រារស់នៅតែម្នាក់ឯង 5ឆ្នាំហើយ ដែលរាងក្រាស់បាត់បង់គ្រួសារព្រោះតែរឿង
អកុសលនៃគ្រោះថ្នាក់ចរាចរណ៍ហើយការសិក្សានៅសាកលវិទ្យាល័យរបស់គេត្រូវផ្អាក និងត្រូវទៅសុំការងារធ្វើនៅហាងកាហ្វេមួយកន្លែង ។ សូប៊ីនសង្ហាណាស់ កម្ពស់របស់គេ 1.85 Cm រាងកាយមាំមួន សាច់សខ្ចី និងមានចរឹកស្លូតបូត ចេះតស៊ូ ហើយអ្វីដែលសំខាន់នោះ ខ្ញុំចង់មកប្រាប់អ្នកទាំងអស់គ្នាថា សូប៊ីន នេះហើយជាសង្សារបណ្ដូលចិត្តរបស់ហូប៊ីនោះណា ។
ទោះជាអ្នកទាំង 2មានអាយុ និង ឋាន:ខុសគ្នាខ្លាំងក្ដី ប៉ុន្តែស្នេហារវាងអ្នកទាំង2 គឺធំធេងនិងស្មោះស្ម័គ្រខ្លាំងណាស់ ហូប៊ី ដែលខ្ញុំសុំហៅថារាងតូចមិនដែលខ្វល់ ខ្វាយពីរឿងលុយកាក់ទេ គេជាកូនទោលក្នុងត្រកូលអ្នកមានម្នាក់ដែរ រាល់ល្ងាចឲ្យតែរាងក្រាស់ជាសង្សារចេញពីធ្វើការ គេតែងតែជិះម៉ូតូកញ្ចាស់របស់គេទៅយក ហូប៊ីដើរលេងតាមសួនច្បារមាត់ទន្លេជានិច្ច

My Ex 🔥Where stories live. Discover now