ភាគទី: 13 » [ជេរមួយម៉ាត់ ថើបមួយខ្សឺត]
Binhope Novel
__________
#ព្រឹកថ្ងៃថ្មី
ព្រះអាទិត្យបានរះឡើងដើម្បីបំភ្លឺលោកជាថ្មី អ្វីៗក្នុងថ្ងៃថ្មីក៏សង្ឃឹមថាល្អផងចុះ ពន្លឺជះចូលមកតាមបង្អួច ធ្វើឲ្យរាងតូចត្រូវយកដៃញីភ្នែកយ៉ាងលឿន ថែមទាំងពត់ខ្លួនងើបពីពូកទន់ល្មើយ តែក៏....!
«ហ្ហួយ នេះ...?! ខ្ញុំមិនទាន់ស្លាប់ទេហ្អេះ? ហើយមិចក៏ខ្ញុំមកនៅលើគ្រែនេះវិញ ខ្ញុំមក បានដោយរបៀបណា?» ហូប៊ីចាំបានថាខ្លួនដើរចុះទៅក្នុងសមុទ្រដើម្បីសម្លាប់ខ្លួន ហើយក៏បានលិចចូលទៅក្នុងទឹកដែរ ចុះអ្នកណាជាអ្នកមកស្រង់គេពីទឹក...??
«អូនដឹងខ្លួនហើយហ្អី? មក! មកញ៊ាំបបរសិនណាស បងខំធ្វើវាដោយផ្ទាល់ដៃផង» សូប៊ីនលើកអាហារចូលមកនិយាយឡើងសុភាព ទឹកមុខញញឹមខ្ជឹបខុសដាច់ពីរាល់ៗ លើកដែលរាងតូចធ្លាប់ឃើញ
«លោក...? នេះខ្ញុំពិតជាមានកម្មជាមួយលោកប្រាកដណាស់ មិចក៏ខ្ញុំមិនអាចចាក ចេញពីលោកបានសោះ អញ្ចឹងហ្ហាស?» រាងតូចស្ទុះចុះពីលើគ្រែបម្រុងថានឹងចេញឲ្យឆ្ងាយពីប្រុសចិត្តឃោឃៅម្នាក់នេះ ប៉ុន្តែមានអ្វីម្យ៉ាងទាក់.កជើងធ្វើឲ្យហូប៊ីបើកភ្នែកធំៗ វាគឺជាច្រវ៉ាក់យ៉ាងវែងដាក់ជាប់កជើង ខាងស្ដាំរបស់ហូប៊ីជាប់នឹងជើងគ្រែ
«ហ្ហឿយនែ! លោកឯងឆ្គួតទេហ្អី? មិចបានជាមកដាក់ច្រវ៉ាក់ខ្ញុំអញ្ចឹង ខ្ញុំមិនមែនសត្វចិញ្ចឹមរបស់លោកទេណាស ឆាប់ដោះវាចេញភ្លាម» រាងតូចច្រលោតម៉ួម៉ៅទាំងឈឺ ព្រោះមិនស្មានថាគេនឹកឃើញគំនិត
បែបនេះឡើងមកបាន
«អត់ទេ! បើបងដោះវាចេញ ពេលបងគេងលក់អូនច្បាស់ជារត់ឬក៏លួចទៅសម្លាប់ខ្លួនទៀតមិនខាន បានហើយមកញ៊ាំបបរវិញ បងខំធ្វើផ្ទាល់ដៃណាស ហារមាត់មក» ពុទ្ធោ...អ្នកណាទៅមានចិត្តលេបបបររួច
«មិនញ៊ាំ! ខ្ញុំមិនញ៊ាំស្អីរបស់លោកទាំងអស់ ឆាប់លែងខ្ញុំភ្លាម!» រាងតូចស្រែកសម្លុតតាមកំហឹង មិនឲ្យគេស្លាប់តាមបំណងវាជារឿងមួយហើយ នៅមកដាក់ច្រវ៉ាក់គេមើលតែសត្វចិញ្ចឹមទៀត
«ចង់ញ៊ាំតាមសម្រួលឬក៏ចង់ឲ្យបងធ្វើអីៗផ្សេងវិញ ឆាប់និយាយមក» រាងក្រាស់ដាក់ ចានបបរលើតុរាងដៃធ្ងន់បន្តិច រួចដើរចូលមករកដែលជាហេតុធ្វើឲ្យហូប៊ីភ្ញាក់ព្រឺត
ក្រញាងថយតាមជំហានរបស់គេដែរ
«លោក! ផ្ដាច់ការ...ហ្ហឹក...ខ្ញុំ! ខ្ញុំពិតជាស្អប់លោកឯងណាស់» ហូប៊ីពេបមាត់រកយំ🥺
«មកអង្គុយលើភ្លៅបង ឲ្យលឿន! នៅរ៉េរ៉ ដល់ណាទៀត អូនចង់ឲ្យបងចាត់ការអូនទាំងឈឺហ្អេះ?» នាយឃើញទឹកមុខកំសត់ ហើយក៏ក្រវីក្បាលបន្តិចនិងដាក់ខ្លួនអង្គុយលើគ្រែគេង ទះភ្លៅខ្លួនឯងតិចៗប្រាប់ឲ្យរាងតូចធ្វើតាមបញ្ជារ ដោយសារតែមិនហ៊ានប្រកែកតទៅទៀតក៏ធ្វើតាមគេទាំងមិនចង់ មកឲ្យអង្គុយលើភ្លៅស្អីលោកអើយ...ខ្មាស់ណាស់
«ចាំបងបញ្ចុកណាស» នាយទាញស្លាបព្រារមកដួសបបរ
«ខ្ញុំញ៊ាំខ្លួនឯងបាន...» ហូប៊ីរពឹសដៃទៅចាប់ស្លាបព្រារ ព្រោះរអៀសមិនចង់ឲ្យគេបញ្ចុកខ្លួនទេ
«ដកដៃចេញ...» ផាច់!! រាងក្រាស់វ៉ៃដៃ ហូប៊ីតិចៗ
«អួយមនុស្សឆ្គួត! ឈឺណា» 🥹
«ជេរមួយម៉ាត់ថើបមួយខ្សឺត អូនសាកជេរទៀតទៅ..!» គម្រាមគេរហូត តែប៉ុណ្ណឹងក៏លែងហ៊ានរឹងទទឹងជាមួយនាយហើយ
«ហារមាត់មក...អឺម..ឆ្ងាញ់ទេ?» សូប៊ីន ញញឹមចាំស្ដាប់ចម្លើយ
«អ្អឹមម ហ្ហើយ...!! ប្រៃណាស់ លោកចេះធ្វើឬអត់ហ្នឹង?» ហូប៊ីស្រវារកទឹកមកផឹកធ្វើមុខស្អុយប៉ែ ចង់ឲ្យខ្លួនកើតទឹកនោមប្រៃឬ?
«គឺ! បងមិនចេះធ្វើវាទេ បងមើលវាតាម Youtube ហ្នឹង តែនៅមានមួយមុខទៀត នេះនែក...ចាចាំម្យុន(មីខ្មៅ) បងដឹងថាអូនចូលចិត្តញ៊ាំវា មិនពិបាកធ្វើទេ» សូប៊ីន
«លោកនៅចាំ...?» រាងតូចអោនមុខចុះបន្តិច ព្រោះមិនស្មានថាសូប៊ីននៅចាំថាខ្លួនចូលចិត្តញ៊ាំអ្វីនោះទេ កាលនៅស្រលាញ់គ្នាស្អិតរមួតនោះ ពួកគេដឹងពីចំណូលចិត្តគ្នារៀងខ្លួនទៅវិញទៅមកច្បាស់ណាស់
«ប្រាកដជាចាំហើយ កាលនោះតម្លៃវាថោកសមនឹងមនុស្សក្រីក្រដូចបងញ៊ាំខ្លាំងណាស់ ហ្ហឹស!» នាយនិយាយទាំងទឹកមុខ សោកសៅ កែវភ្នែកក៏រលីងរលោង
«បើមករំលឹកពីអតីតកាល ខ្ញុំឈប់ញ៊ាំវាហើយ...» ហូប៊ីក៏មិនចង់ប្រឈមមុខនឹងរឿងចាស់ៗទាំងអស់នោះដែរ ម្នាក់ៗនៅតែស្រលាញ់គ្នារៀងខ្លួន គ្រាន់តែថាអ្វីៗវាមិនអាចដូចដើមឡើយ
«ពួកយើងឈប់ឈ្លោះគ្នាមួយថ្ងៃបានទេ? បងចង់មានពេលវេលារំភើបសម្រាប់យើងទាំង2នាក់បានម្ដង» សុខៗនាយក៏ទន់ភ្លន់ ដូចកាលពី 2ឆ្នាំមុន សូប៊ីនដែលហូប៊ីនឹក ចង់រស់នៅជាមួយ ចង់បង្កើតគ្រួសារដ៏កក់ក្ដៅជាមួយនឹងគេ វាមិនចម្លែកពេកទេឬដែលគេប្រែមកជាទន់ភ្លន់លឿនបែបនេះ?
រាងតូចស្រឡាំងកាំងឆ្លើយមិនចេញ តើអ្នកណាជាអ្នកនាំឈ្លោះមុន? រាល់លើកគឺគេ ប៉ុន្តែឥលូវមកសុំបញ្ឈប់ជម្លោះ គិតអី??
«ញ៊ាំបានហើយនៅ?» ហូប៊ីឆាប់សួរបង្វែរ ស្ថានការណ៍ភ្លាមៗ
«ថើបបងមួយខ្សឺតសិនមក...ថើបមួយខ្សឺតឲ្យញ៊ាំមួយម៉ាត់ Ok ទេ?» នាយសង្ហាញាក់ភ្នែកតិចៗបបួលឲ្យរាងតូចយល់ព្រមនឹងគេ
«កុំមកលេងសើចណាស មិនកំប្លែងទេ លឿនឡើងកូរពោះគ្រូកៗហើយ...» 🥹
«មិនថើបបង អញ្ចឹង...ទុកឲ្យបងថើបអូនវិញ...ហ្សឺត..!!» លួចឆ្មក់បានល្អណាស់ មួយខ្សឺតបានសម្រេចយ៉ាងរហ័ស
«អ្អឺម...លោកលេងខូច អញ្ចឹងក៏បានដែរ! ហ្សឺត..!!» ទាល់ច្រកហើយ បើមិនថើបគេ ក៏គេថើបយើងវិញដដែលហ្នឹង រាងតូចថើបថ្ពាល់នាយមួយខ្សឺត ទើបបាននាយបញ្ចុក មីខ្មៅមួយម៉ាត់ មើលទៅរាងតូចញ៊ាំឆ្ងាញ់ណាស់ ណាមួយឃ្លានខ្លាំងផង បានរបស់ចូលចិត្តបែបនេះអ្នកណាមិនសប្បាយចិត្ត
«យឺតៗ ប្រយ័ត្នអួល ថើបបងសិន អឺម..! ណេះហារមាត់...» មើលទៅសូប៊ីនក៏សប្បាយចិត្តដែរ តាំងពីត្រលប់មកសងសឹក នាយមិនដែលបានញញឹមស្រស់ដូចពេលនេះទេ អារម្មណ៍រីករាយចេញពីចិត្ត ព្រោះបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់ តែហេតុអីមិនអាចបំភ្លេចគំនិតសងសឹកបានអញ្ចឹង??
.................
#សេអ៊ូល [កាស៊ីណូ ឆយ]
ការងាររបស់សូប៊ីន បានប្រគល់ទៅឲ្យ លូហានជាអ្នកគ្រប់គ្រងមើលការខុសត្រូវជំនួសសិន
តុក...តុក...!!~~\\
«ចូលមក...» លូហានស្រែកប្រាប់អ្នកខាងក្រៅឲ្យចូលមក
«បងប៊ីនហ្ហា៎...អូនមកពីថតម៉ូតនៅជប៉ុនវិញ ហើយ» នារីរូបស្រស់ក្នុងឈុតសម្លៀកបំពាក់ Sexy រុញទ្វារចូលមកនិយាយទាំងមិនបានមើលមុខរបស់អ្នកក្នុង
«អ្នកនាង ណាយ៉ុន??» លូហាន
«បងប៊ីននៅឯណា? មិចក៏ឯងមកអង្គុយកន្លែងគាត់អញ្ចឹង? ព្រហើនមែន...!» ស្រីស្រស់កើតចិត្តខឹងឡើងមកភ្លាមៗក្រោយឃើញបែបនេះ
«ចៅហ្វាយមិននៅទេបាទ ហើយគាត់ បញ្ជារឲ្យខ្ញុំកាន់ការងារជំនួសគាត់ រឿងផ្សេងអ្វីក៏ខ្ញុំមិនដឹងដែរ» លូហានតបទាំងអោនធ្វើការបន្ត នាយដឹងគ្រប់យ៉ាងតែធ្វើគរធ្វើថ្លង់
«ខលប្រាប់គាត់ទៅថាយើងណាយ៉ុន សង្សាររបស់គាត់មករក លឿនឡើង!! បើគាត់ដឹងថាយើងមក គាត់ប្រាកដជាមក រកយើងភ្លាម» ណាយ៉ុន
«បើអ្នកនាងជាសង្សារគាត់ ហេតុអីមិនខលទៅគាត់ខ្លួនឯង ឬមួយខលមិនចូល? តាមពិតចៅហ្វាយមិននៅក្នុងប្រទេសទេ រងចាំឲ្យគាត់រួចការងារហើយមកដោយ ខ្លួនឯងទើបបាន ខ្ញុំសុំទោសណា ខ្ញុំត្រូវការធ្វើការបន្ត»
«ឯង...! យើងមិនជឿថាឯងដឹងហើយថាគាត់នៅឯណាទេ តែឯងមិនព្រមប្រាប់យើង ចាំមើលណាស ពេលដែលបងប៊ីនមកវិញ យើងនឹងឲ្យគាត់ដេញក្បាលឯងចេញ» ស្រីស្រស់ឆេះឈួលយ៉ាងខ្លាំងក្រោយលឺបែបនេះ
«បាទ អញ្ចឹងរងចាំឲ្យគាត់មកដល់សិនទៅ ចាំមើលតើគាត់ដេញក្បាលខ្ញុំចេញដែរទេ? ឥលូវនេះអញ្ជើញបាទ...នោះទ្វារ» នាយនៅតែធ្វើមុខស្មើរចង្អុលទៅទ្វារ
«អ្អា៎យយយ....!! អាកញ្ជះគេ ឯងចាំមើលណាស អ្អឿយ...!!» ពេលនេះឆេះកន្ទុយហើយត្រលប់ទៅវិញ លូហានក្រវីក្បាលហួសចិត្ត មកដល់ក៏ស្រែកជេរវ៉ាច់ៗ មើល ងាយអ្នកដទៃទៅហើយស្រីជើងល្អនេះ
................
#កោះសង្សារ
«ញ៊ាំរួចហើយ មោះ!លេបថ្នាំម្ដង» សូប៊ីន យកថ្នាំមកកាន់ តែរាងតូចក្រវីក្បាលយកដៃបិទមាត់
«កុំជជែស បងដឹងថាអូនរារថ្នាំ តែត្រូវតែលេបប្រយ័ត្នកើតគ្រុនណាស លឿនឡើង...» មើលចុះមិនដឹងអ្នកបងអ្នកណាប្អូនទេ ហូប៊ីប្រៀបដូចជាក្មេងតូចសម្រាប់គេយ៉ាងអញ្ចឹង យ៉ាងណាក៏ហូប៊ីនៅតែមិនព្រមដកដៃចេញពីមាត់ដដែល នៅឌឺមិនលេបទាល់តែសោះ ឈ្លក់ទឹកម្សឹលមិញមិនអីមែនតែត្រូវតែការពារជាមុនដែរ
ដោយមិនចង់និយាយច្រើនដង រាងក្រាស់ដាក់ថ្នាំចូលក្នុងមាត់ខ្លួនឯង ហើយចាប់កញ្ជឹង.ករាងតូចជាប់ប្រថាប់បបូរមាត់ក្រាស់លើបបូរមាត់តូចស្ដើង រុញបញ្ចូលថ្នាំក្នុង មាត់តូច ថើបជាប់បង្ខំឲ្យរាងតូចលេបវាចូល ពោះទាល់តែបាន
«ហ្ហឹ! ខឹកខឹក...ល្វីងណាស់ ទឹក..ហុចទឹកមក» រាងតូចចាប់កែវទឹកមកផឹកក្អឹកៗឡើងដាច់មួយកែវធំ
«បើលេបធម្មតាមិនព្រម លើកក្រោយនឹងធ្វើអញ្ចឹងទៀតលឺហើយនៅ? បងមើលថែអូនទេណាស» សូប៊ីនចំនេញរហូត
«បង្ខំទៅវិញទេ បែបនេះលោកបានជំនេញ លើខ្ញុំរហូតហ្នឹង ហ្ហឿយ»
«អេ..! អ្នកណាប្រើឲ្យអូនឌឺធ្វើអី នែចាស់ ហើយខ្លាចថ្នាំ មិនខ្មាស់ក្មេងសោះ» សូប៊ីន ញ៉ោះឌឺរាងតូចទាំងបេះបួយចង្ការតូច
«ឈប់និយាយជាមួយលោកទៀតហើយ... អូយ..!» ដោយទ្រាំតវ៉ាមិនបានរាងតូចក៏ស្ទុះចុះពីភ្លៅនាយ តែចៃដន្យក៏ទាក់ជើងនឹង ច្រវ៉ាក់បីសតែផ្កាប់មុខ បានសូប៊ីនរហ័ស ស្ទុះមកទប់ទាន់
«ឃើញទេ មិនចេះប្រយ័ត្នសោះ បីសផ្កាប់មុខបាក់ខ្ទង់ច្រមុះតើគិតយ៉ាងមិច? ចាំបងបីអូនវិញ» មើលចុះស្វីតទៀតហើយ....
នាយដាក់កាយតូចទៅលើពូកថ្នមៗ ហើយក៏ឡើងទៅគេងអោបជាមួយគ្នានឹងរាងតូច លើគ្រែដែរ មើលទៅដូចជាគូស្នេហ៍ដែលទើបតែរៀបការថ្មីថ្មោងហើយមកក្រេបទឹកឃ្មុំលើកោះ មានក្ដីសុខណាស់To be continue......
លីលី វីស្ទែន 🌸