🔥 My Ex 🔥

152 10 0
                                    

ភាគទី 03 » [ សុខចិត្តរងការប្រមាថ ]
Binhope Novel
___________
//មកដល់ The night club
មុខបន្ទប់ផ្ទាល់ខ្លួនរបស់ចៅហ្វាយ លូហាន គោះទ្វារហើយប្រាប់ឲ្យហូប៊ីចូលទៅ ចំនែកគេចាំនៅខាងក្រៅ ព្រោះចៅហ្វាយបញ្ជារ ឲ្យរាងតូចចូលតែម្នាក់ឯងទេ
«ចៅហ្វាយអនុញ្ញាតហើយ និយាយស្ដី ប្រយ័ត្នប្រយែងផង ចៅហ្វាយគាត់ជាមនុស្សឆេវឆាវ បើឯងមិនចង់ងាប់មុនសុំពន្យារពេលបានទេ កុំនិយាយអីលើសលាស់ឲ្យសោះ» លូហានផ្ដាំមុនឲ្យហើយក្រែងមានបញ្ហា
រាងតូចងក់ក្បាលបន្តិច ហើយរុញទ្វារចូលទៅទាំងភ័យៗ «សួស្ដីលោក...»
ខណ:នោះម្ចាស់បំណុលវ័យក្មេងបែរកៅអីមកទាំងញញឹមកំណាច «សួស្ដីកូនកំប្រុកតូច...»
«សូប៊ីន...» មនុស្សប្រុសដែលគេចង់ជួបរាល់យប់ថ្ងៃ កំពុងឈរនៅចំពោះមុខគេហើយតើ គេបាត់ទៅណា 2ឆ្នាំហើយ? ខំទៅលួចមើលនៅមុខផ្ទះរាល់ព្រឹក ការពិត មកនៅទីនេះទេហ្អី??
«យ៉ាងមិចភ្ញាក់ផ្អើលខ្លាំងមែនទេ? នឹកស្មានមិនដល់ហ្អីថាអារហាមម្នាក់នេះ អាចក្លាយជាម្ចាស់បំណុលរបស់ឯងនោះហ្ហាស!!» សូប៊ីនដើរទៅឈរជិតរាងតូច
«ពិតមែនថាខ្ញុំជាកូនបំណុលលោកមែន តែលោកគួរតែឲ្យតម្លៃមនុស្សដែលមានអាយុបងលោកដល់ទៅ 5ឆ្នាំផង» ហូប៊ីធ្មិចភ្នែកសម្រួលអារម្មណ៍
«បងតែអាយុទេ បើនិយាយពីមាឌឯងតូចជាងយើងឆ្ងាយណាស់» រាងក្រាស់ដូចជាប្រឹងទប់សំណើច គេដើរចូលទៅរកកាយតូចរហូតដល់កម្លោះតូចថយក្រោយតាមជំហានរបស់គេដែរ
«នែ...! ចង់ធ្វើអី? ខ្ញុំមកនិយាយរឿងសុំពន្យារពេលបំណុល លោកកុំទាន់អាលរឹបអូសយកផ្ទះខ្ញុំអីណា...» ហូប៊ីថយដល់ដួលលើសាឡុងហើយត្រូវប្រុសមាឌធំ ដែលជាអតីតសង្សារនេះសង្គ្រប់ជាប់
«អូហូ...គួរឲ្យអាណិតណាស់ណ៎...ចុះសង្សារអ្នកមានឯងនោះម៉េចមិនទៅនៅផ្ទះធំវាទៅ ក្រែងស្រលាញ់ទ្រព្យសម្បត្តិវាណាស់ហ្អី?» នាយជ្រួញចិញ្ចើមសួរឌឺ
«ផ្ទះនោះជាផ្ទះកេរ្តិ៍តាំងពីជំនាន់លោកតាខ្ញុំមិនអាចឲ្យបាត់បង់វាបានទេ លោកយល់ដល់ពួកយើងធ្លាប់ជា...ធ្លាប់ស្គាល់គ្នា ពន្យាពេលឲ្យខ្ញុំប៉ុន្មានខែទៀតទៅណា» ហូប៊ីមានអារម្មណ៍ឈឺនៅទ្រូងខាងឆ្វេង តែខំប្រឹងបណ្ដេញវាចេញនិងអង្វរគេបន្ត
«ទៅរកលុយមកពីណាបានលឿនម្លេះ? លុយរាប់លានឬមួយឯងចង់ទៅដេកជាមួយអាប្រុសណាដើម្បីបានលុយមកឲ្យយើងហ្ហាស?!!» រាងក្រាស់អង្អែលថ្ពាល់រលោងដែលគេខានប៉ះជាយូរនិងប្ដូរមកចាប់ច្របាច់ចង្ការតូចនិយាយឌឺដង គ្រាន់តែស្ដាប់លឺសំណួរហើយស្ទើរតែគាំងបេះដូង លើកទី1ហើយដែលរាងតូចត្រូវមកទទួលពាក្យប្រមាថបែបនេះ យ៉ាងណាគេជាម្ចាស់បំណុល
«នេះលោក! មែន...ខ្ញុំនឹងទៅដើរដេកជាមួយប្រុសៗ ឬសេដ្ឋីនីមានៗ ដើម្បីបានលុយឆាប់បានសងលោកឲ្យផុតៗ ហើយពួកយើងក៏មិនចាំបាច់ជួបគ្នាទៀតដែរ...»
រាងតូចអន់ចិត្តណាស់ ពីមុនសូប៊ីនជាមនុស្សស្លូតបូត ចិត្តល្អ មិនចេះមាត់កខ្លាំងៗ រឹតតែមិនធ្លាប់មើលងាយអ្នកណាទេ តែពេលនេះគេប្រែហើយ ប្រែជាមនុស្សថ្មីតែម្ដង
«ល្អ!ដើម្បីកុំឲ្យពិបាករកអ្នកណាឆ្ងាយ ដេកជាមួយយើងតែម្ដងទៅ ជុងហូប៊ី...ហ្ហឹស!!» នាយមិនបានគិតថានេះគ្រាន់តែជាពាក្យឌឺដងរបស់រាងតូចទេ ក៏រឹតតែបញ្ជួសថែម
«ថាម៉េច?!!»ហូប៊ីលឺហើយសែនហួសចិត្ត
«យើងឲ្យមួយយប់ 1ម៉ឺនដុល្លារ តែឯងត្រូវទប់ជាមួយយើងមួយយប់ទល់ភ្លឺ យ៉ាងម៉េចដែរ? ព្រមទេអូនសម្លាញ់??» រាងក្រាស់អង្អែលថ្ពាល់ប៉ោងៗនោះជាថ្មី
«អាក្មេងឆ្គួត! ខ្ញុំបងលោកណាស កុំមកមើលងាយខ្ញុំបែបនេះ មើស!ងើបចេញ» កាយតូចប្រឹងរើពីការសង្កាត់របស់គេ
«កាលយើងធ្វើជាសង្សារគ្នា 3ឆ្នាំ យើងមិនដែលប៉ះពាល់ឯងសូម្បីតែម្ដង ព្រោះយើងឲ្យតម្លៃឯង តែឯងវាមុខលុយពេក! ចូលចិត្តបន្ទាបតម្លៃខ្លួនឯង ចឹងយើងក៏មិនចាំបាច់ត្រូវលើកតម្កើងឯងដែរ» សូប៊ីនសង្កត់ហូប៊ី ស្ទើរលិចចូលទៅក្នុងពូកបាត់ ភ្នែកមូលៗក្រឡង់ហូរទឹកភ្នែកដូចបាក់ទំនប់ ពេលនេះគេយល់ហើយ ថាការរងពាក្យប្រមាថមើល ងាយវាឈឺចាប់ខ្លាំងកម្រឹតណា ហើយសូប៊ីនក៏ធ្លាប់ត្រូវរងពាក្យប្រមាថខ្លាំងៗនេះ និងឈឺចាប់ខ្លាំងដូចគ្នាកាលពី 2ឆ្នាំមុន...
ហូប៊ីប្រឹងរើយកស្លាប់រស់ ពេលនាយមាឌធំសង្កត់ជាប់ថែមទាំងឈ្មុសឈ្មុលនៅក សខ្ចីធ្វើដូចដាច់ដាបពីណាមកចឹង ព្រោះគេនឹកក្លិនកាយក្រអូបឈ្ងុយនេះណាស់
«លែង...!អាក្មេងឈ្លើយ...អឺម...!» ហូប៊ី
«មាត់ផ្អែមណាស់ baby...» សូប៊ីនមិនទ្រាំស្ដាប់ពាក្យជេររបស់រាងតូចយូរក៏ទម្លាក់ បបូរមាត់ទន់ល្មើយលើបបូរមាត់ស៊ីជម្ពូរបស់ ហូប៊ីយ៉ាងទាន់ហន់បឺតជញ្ជក់ខាំតាមកំហឹងដែលគេគុំមក 2ឆ្នាំហើយ
«អ្នកណាបេប៊ីរបស់លោកឯងហ្ហាស? ខ្ញុំអាយុ 27ឆ្នាំហើយបេប៊ីស្អីទៀត!» ហូប៊ី
«សម្រាប់យើង ឯងនៅតែជា baby រហូត នឹង អស! យ៉ាងម៉េចហើយ? សំណើររបស់យើងព្រមឬអត់?» សូប៊ីន
«អត់ទេ! ខ្ញុំជាមនុស្សណា ទប់ជាមួយលោកមួយយប់ទល់ភ្លឺម៉េចនឹងកើត ដាក់សំណើរអីឆ្គួតៗ»
«ចឹងឯងចង់ធ្វើយ៉ាងម៉េច? លូវ 5 ទឹកក៏បាន...» សូប៊ីនធ្វើដូចជារកនឹក
«ខ្ញុំសុំសងជាលុយ តែលោកសុំទុកពេលឲ្យខ្ញុំផងបានទេ?» រាងតូចប្រឹងរុញគេចេញ និងស្ទុះទៅឈរនៅជ្រុងម្ខាង
«កាលពីមុនឯងមើលងាយយើងថារហាម ជិះម៉ូតូកញ្ចាស់ប្រាក់ខែចិញ្ចឹមខ្លួនឯងមិនរស់ ឥលូវយើងអាចចិញ្ចឹមទាំងគ្រួសារឯងទៀតផង ហ្ហឹស.ហ្ហឹស...វាមិនគួរឲ្យអស់សំណើច ពេកទេហ្អីហ្ហាស ជុងហូប៊ី ដែលឯងមកត្រូវក្លាយជាកូនបំណុលយើងនៀក?»
«លោកចង់សើចឲ្យខ្ញុំយ៉ាងម៉េចក៏បាន ខ្ញុំមិនថាអីទេ ព្រោះខ្ញុំជំពាក់លោកមែន»
«បើឯងនៅតែគេចទៀត បំណុលឯងនឹង គុណជា 2 មិនខាន មោ៎ណេះភ្លាម!» សូប៊ីន ដើរចូលទៅរកហូប៊ី តែរាងតូចព្យាយាមគេចពីគេរហូត នាយតូចឈរញ័រជើងនិងមិនហ៊ានរត់បន្តខ្លាចពាក្យគម្រាមរបស់គេដូច្នេះមានតែបិទភ្នែកឲ្យគេអោបរឹតតាមចិត្ត ចំនែកឯរាងក្រាស់ដូចជាពេញចិត្តណាស់ ដែលរាងតូចមិនកម្រើករឹងខ្លួនបែបនេះ
«ហ្ហឹស!គិតថាយើងចង់ប៉ះខ្លួនថោកទាបដូចឯងណាស់មែនទេ? មិនដឹងអាប្រុសប៉ុន្មាននាក់វាបានប៉ះហើយទេ» សូប៊ីន
អ្នកដែលរងសម្ដីមើលងាយឯនេះ ជ្រាបទឹក ភ្នែកតាមកន្ទុយភ្នែកអួលណែននឹងពាក្យមើលងាយរបស់សង្សារចាស់ខ្លួន
«មែនហើយ...ខ្ញុំវាថោកទាប ខ្លួនខ្ញុំនេះប្រឡូកប្រឡាក់ជាមួយប្រុសច្រើនណាស់ លោកកុំមកបន្ទាបខ្លួនអោបរឹតមនុស្សដូចជាខ្ញុំប្រយ័ត្នឆ្លងថោក» ហូប៊ី
«សម្ដីខ្លាំងណាស់តើ មាត់នឹងបានតែចាប់បឺតឲ្យណាណីម្ដង» នាយក្ដៅស្លឹកត្រចៀកងឺងតែម្ដង ចេះវ៉ៃបកពាក្យសម្ដីទៀត
«សុំអង្វរណា...ពួកយើងនៅឲ្យឆ្ងាយពីគ្នាទៅ បើលោកស្អប់ខ្ញុំខ្លាំងកុំមករញ៉េរញ៉ៃនឹងខ្ញុំទៀត រឿងលុយកុំខ្វល់ថាខ្ញុំបានមកពីណា សំខាន់ឲ្យមានមកសងលោកទៅរួចគ្នាហើយ» ហូប៊ី
«ឥលូវយើងឲ្យឯង 5ម៉ឺន យ៉ាងម៉េច? មិនគ្រប់មែនទេ? ទៅ! 10ម៉ឺនក៏បាន បម្រើយើងមួយយប់ទល់ភ្លឺ» ផាច់...!!~~~ មួយកំភ្លៀងលើមុខសង្ហារបស់សូប៊ីនដោយនិយាយល្អមិនស្ដាប់រាងតូចទ្រាំលែងបានទៀតហើយមើលងាយគ្នាជ្រុល
«និយាយមិនចេះស្ដាប់គ្នាទេហ្អី? ប្រាប់ហើយថាខ្ញុំមិនដេកជាមួយប្រុសល្មោភកាមដូចជាលោកទេ!» 🥹
«បែកគ្នាតែ 2ឆ្នាំសោះ ស្មានមិនដល់ថាឯងចូលចិត្តបែបហឹង្សារោលរាលអីបែបនេះ មោះ! មោ៎ណេះ» អ្នកកម្លោះត្រូវមួយកំភ្លៀងហើយរាងស្វាងបន្តិច តែគេកាន់តែខឹងរាងតូចលើសដើមចាប់ឆក់ដើមដៃទាញ កាយតូចមកអឹបនឹងទ្រូងមាំអោបរឹតសឹង បាក់ឆ្អឹងឆ្អែង ហូប៊ីមិនព្រមក៏ប្រកែកមិនឈ្នះក្មេងឈាមរាវដូចជាគេសោះ កម្លាំងខ្លាំង មាឌក៏ធំជាងគេឆ្ងាយដែរ
ទៅដល់បន្ទប់ពិសេសមួយដែលរាងក្រាស់បញ្ជារឲ្យគេរៀបចំរួចជាស្រេច ប្រាប់ហើយថាមិនមែនចៃដន្យទេ
«នាំខ្ញុំមកទីនេះធ្វើអី?» ហូប៊ីភ័យបុកពោះភឹបៗក្រោយឃើញទិដ្ឋភាពក្នុងបន្ទប់
«នៅលើសាឡុងមិនស្រួលទេ...មកទីនេះគ្រែពូកទន់ៗស្រួលជាងអូនសម្លាញ់» រាងក្រាស់ឆ្លើយទាំងញញឹមចុងមាត់ប្រឡេះលេវអាវម្ដង 1គ្រាប់ៗ ថែមទាំងដើរសម្ដៅមករករាងតូចមិនឈប់ លឺសម្ដីផ្អែមល្ហែម តែបង្កាប់ន័យបែបនេះ រាងតូចប្រុងនឹងរកផ្លូវ រត់ទោះនៅស្រលាញ់នាយសង្ហាពិតមែន តែមិនមែនចង់បានដោយការគុំគួនខឹងស្អប់បែបនេះទេ
«អត់ទេ...សូប៊ីនយល់ដល់យើងធ្លាប់ស្រលាញ់គ្នា កុំធ្វើបាបខ្ញុំអីណា...សុំអង្វរ ខ្ញុំសំពះក៏បាន...» 🙏🥹
«កុំយំអីណាពៅ...» នាយកម្លោះដូចជាមិនរំជើបរំជួលនឹងទឹកភ្នែកនៃការ អង្វររបស់រាងតូចទេតែប្រុសកំណាចបែរជាសប្បាយចិត្ត ទៅវិញ ព្រោះអ្វីដែលគេរងចាំបានមកដល់ថ្ងៃដែលគេធ្វើឲ្យរាងតូចឈឺចាប់វិញម្ដង
«ហ៊ឺ...កុំណាស សូប៊ីនលែងខ្ញុំទៅ...»
កាយតូចត្រូវរុញផ្ដួលទៅលើគ្រែពូកទន់ ហើយមនុស្សមាឌធំក៏ឡើងទ្រោបពីលើសង្កត់ជាប់ គេចាប់ផ្គួបដៃតូចទាំង 2ដោយដៃធំរបស់គេលើកឡើងផុតក្បាល ហើយ អោនថើបចន្លោះក-សខ្ចីញក់ញីស្រង់យកក្លិនក្រអូបសាយថើបមិនចេះជិនណាយទាល់តែសោះ ថែមទាំងប្រើសម្ដីគម្រាមកំហែងថែមទៀត
«បើនៅតែរើទៀត សុំធានាយើងនឹងមិនបន្ធូរដៃឲ្យឯងជាដាច់ខាត!»
រាងតូចយំលែងលឺហើយ តឹងទ្រូងស្ទើរប្រេះ ណានៅឈឺខ្លួនដែលត្រូវគេសង្កត់ជាប់ស្ទើរលិចចូលក្នុងពូកបាត់ទៀត
«អ្ហា៎ស..! កុំ អ្ហឹកៗ ឈឺណាស់»
«ក្រអូបមែន តែ! អ្ហា៎...អឹស» នាយរហ័សចាត់ការសម្លៀកបំពាក់រាងតូចរួចក៏ចាប់ផ្ដើមសង្គ្រាមស្នេហ៍ឆេះក្ដៅដោយមិនមានការ យល់ព្រមពីដៃគូម្ខាងឡើយ
«អ្អឹស...អ្ហឹកៗ លោកថ្នមៗ អ្អាស ឈឺ»
«បិទមាត់!!» 2ម៉ាត់យ៉ាងខ្លីតែហាក់ធ្ងន់ដូចភ្នំសង្កត់ រាងតូចបានត្រឹមខាំមាត់បង្ហូរទឹកភ្នែកទាំងឈឺចាប់ទាំងចិត្តនិងកាយ បណ្ដោយឲ្យគេធ្វើអ្វីតាមអំពើចិត្ត ជាច្រើនម៉ោងដែលរាងតូចត្រូវប្រុសកំណាចនេះបំពានបាក់កម្លាំងមិនស្ទើរ សន្លប់ក៏មិនដឹងប៉ុន្នានដងដែរ នេះមិនអាណិតគ្នាអីបន្តិចទេហ្អី? ដល់ថ្នាក់គ្នាសន្លប់ហើយនៅធ្វើបាបគ្នាទៀត មើលទៅយប់នេះប្រហែលជាមិនបានគេងមួយយប់ទល់ភ្លឺមែនហើយ....

To be continue......
លីលី វីស្ទែន 🌸

My Ex 🔥Where stories live. Discover now