ភាគទី : 22 » [ ហូប៊ីទៅរកវាទៀតហើយ ]
Binhope Novel
__________
#វីឡាលោកលី
ណាយ៉ុនចុះពីលើផ្ទះមកក៏ជួនពេលប៉ានាង ចេញទៅធ្វើការល្មម ស្រីស្រស់ទើបតែនឹកឃើញរឿងកាលពីម្សឹលមិញក៏ស្ទុះទៅអង្គុយជិតម៉ាក់
«ម៉ាក់ហ្អា៎...ខ្ញុំមានរឿងមួយចង់ប្រាប់ម៉ាក់ តែចង់សួរម៉ាក់មុនសិន» នាងនិយាយមិន ឲ្យអស់ដើម្បីឲ្យអ្នកស្ដាប់ឯណេះកាន់តែពុះកញ្ជ្រោលចង់ដឹងថែម
«សួរមក ម៉ាក់ចាំឆ្លើយ» អ្នកស្រីលីខិតទៅជិតកូនផ្ទៀងស្ដាប់យ៉ាងអន្ទះសារ
«គឺសួរថា...ម៉ាក់ដែលសង្ស័យឬចាប់អារម្មណ៍នឹងលោកប៉ាខ្លះដែរទេ?» កាន់តែក្ដៅហើយ
«មានពាក់ព័ន្ធនឹងប៉ាកូនផងហ្អី?» មនុស្សដូចជាអ្នកស្រីលី មិនងាយបញ្ឈប់ការចង់ដឹងលឺរឿងបែបនេះទេ
«ម៉ាក់នៅចាំអាម្នាក់ដែលព្យាយាមដណ្ដើមបងប៊ីនចេញពីកូននោះដែរទេ? ឥលូវនេះវាមកស្គាល់ទាំងលោកប៉ាទៀត ហើយលោកប៉ាជូនវាទៅដល់មុខផ្ទះ នៅអោបគ្នាឡើងស្អិតរមួត នេះបើតាមមនុស្សដែលកូន រកមកឃ្លំមើលលោកប៉ាប្រាប់មកណាស» ណាយ៉ុននិយាយនេះដូចបញ្ឆេះម៉ាក់ឲ្យគិត មិនល្អលើប៉ាខ្លួនឯងហើយ
«ថាមិច?! មានរឿងអញ្ចឹងផង? មិនគួរឲ្យជឿ បងលីមិនអាចថាប្រែទៅជាបែបនេះ ទេ» អ្នកស្រីលីចងចិញ្ចើមម៉ួម៉ៅក្ដៅឆេះឈួលតែម្ដង
«ថាមិនត្រូវដែរ ដូចដែលម៉ាក់ធ្លាប់ដឹងលឺមកខ្លះហើយ ថាវាពូកែទាក់ប្រុសខ្លាំងប៉ុណ្ណា ជួនកាលលោកប៉ាជឿលង់នឹងសម្ដីផ្អែមរលួយរបស់វា ហើយប្រគល់លុយឲ្យទៅវានោះក្នុងចំនួនច្រើន តើគិតយ៉ាងមិច? នេះម៉ាក់ព្រមដែរហ្អី?» មើលចុះមានតែមនុស្សអគតិទេ ដែលនឹកឃើញរឿងបែបនឹងឡើងមកបាន គួរឲ្យអស់សំណើច
«ម៉ាក់មិនព្រម ច្រើនឆ្នាំមកនេះម៉ាក់និងប៉ាគឺស្រលាញ់គ្នាណាស់ មិនដែលមានរឿង ស្រីញីក្រៅទេ តែបើសិនជាគាត់បែរជាទៅលួចទាក់ទងអាក្មេងប្រុសនោះវិញ ម៉ាក់ ច្បាស់ជាគាំងបេះដូងស្លាប់មិនខានទេ ហ្ហើយ...ម៉ាក់ចង់កើតខ្យល់ហើយកូន...» អ្នកស្រីឡេះឡះចង់រកខ្យល់គ្រាន់ តែគិត ដល់ត្រង់ចំនុចនឹងភ្លាម មិនគួរនឹងអាចទៅរួច
«អេ..ឈប់ៗអ្នកម៉ាក់...នេះពួកយើងត្រូវតែកម្ចាត់វាឲ្យបានឆាប់ជាដាច់ខាតណា បើមិនចឹងវាយកទាំងបងប៊ីន ទាំងលោកប៉ាទៀត ហើយពួកយើងនឹងលែងមានតម្លៃហើយ» គិតបានល្អណាស់ស្រីស្រស់ តែក្នុងខួរនឹងគិតចេញតែរឿងអាក្រក់ៗទេមើលទៅ
«ហ្ហឹស! អាក្មេងចង្រៃ ដណ្ដើមអនាគតកូន ប្រសារយើងមិនអស់ចិត្ត ចង់មកដណ្ដើមប្ដីយើងទៀត ថ្លើមវាពិតជាធំណាស់» គិតទៅ 2នាក់ម៉ាក់កូននេះមិនខុសគ្នាមែន បែបនេះ ហើយទើបត្រូវដងត្រូវផ្លែគ្នាយ៉ាងហ្នឹង
_________
#ភូមិគ្រឹះឆយ
រំលងមកជាច្រើនម៉ោងហើយ ក្រោយ ពេលដែលសូប៊ីនភ្ញាក់ដឹងខ្លួនមកក៏បាត់ហូប៊ីពីផ្ទះ ឲ្យអ្នកបម្រើតាមរកពេញបរិវេនក៏មិនឃើញ ទើបនាយចាប់ផ្ដើមអន្ទះសារកាន់តែខ្លាំង មិនគួរណាគេងលក់ដល់ថ្នាក់បាត់ ប្រពន្ធមិនដឹងបែបនេះសោះ
មុនចេញមកហូប៊ីក៏បានទុកសំបុត្រមួយសន្លឹកឲ្យសូប៊ីនដែរ ខ្លឹមសារនិយាយថា
[ ពួកយើងល្មមអាចសងគ្នាអស់ត្រឹមនេះហើយ លោកបានបំពានលើខ្ញុំច្រើនលើក ច្រើនសាររហូតដល់ខ្ញុំទ្រាំនឹងការធ្វើបាប នេះលែងបានពិតមែន កាលពីលើកមុនខ្ញុំចង់ស្លាប់ លោកមិនឲ្យខ្ញុំស្លាប់ ក្រោយមកចង់បំបាក់មុខខ្ញុំនៅចំពោះមុខសង្សាររបស់លោកដោយការយកខ្ញុំធ្វើជាប្រពន្ធចុង ហើយលើកនេះក៏មកចោទខ្ញុំថាលួចទៅ ទាក់ទងប្រុសចាស់ទៀត ខ្ញុំប្រាប់លោកចុះ គាត់ប្រៀបដូចជាប៉ាខ្ញុំអញ្ចឹង មកពីឥលូវនេះខ្ញុំគ្មានប៉ាហៅដូចគេ ទើបពេលដែលគាត់ធ្វើល្អដាក់ខ្ញុំហើយ ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅជាមួយគាត់ លោកប្រហែលមិនយល់ទេ ព្រោះលោកជាមនុស្សគ្មានហេតុផល ចូលចិត្តប្រើអំណាចគាបសង្កត់មនុស្សទន់ខ្សោយដូចជាខ្ញុំ ហើយមិនបាច់តាមរកខ្ញុំទេ ចាំតែទទួលលុយដែលខ្ញុំជំពាក់ទៅបានហើយ ពីខ្ញុំ មនុស្សដែលលោកស្អប់! ]