បំណងថាចង់មើលថ្ងៃលិចជាមួយគ្នានៅលើប៉ម ទួអេហ្វែល ត្រូវបានបរាជ័យក្រោយ ជុងហ្គុក ធ្វើឲ្យកូនជ្រូកកន្ធាត់ខឹងយំមែនទែនព្រោះតែរឿងអាហារស្ដាប់ទៅវាគួរឲ្យចង់សើចបន្តិចប៉ុន្តែវាគួរឲ្យខឹងពិតមែននឹងណា៎។យប់ព្រលប់ខិតចូលមកដល់ ថេយ៉ុង ដែលយំរហូតដល់កេងលក់ក៏ភ្ញាក់ឡើងទាំងមានអារម្មណ៍ថាឈឺក្បាលខ្ទោកៗ ផែនដីក្រឡាប់ចាក់វិលទៅវិលមកដូចមានមនុស្សមកយោល នាយប្រឹងទម្លាក់ជើងចុះពីលើគ្រែតែមិនអាចឈរនឹងបានត្រូវប្រឹងទប់គ្រែកុំឲ្យដួល។
"ឈឺក្បាលម្ល៉េះវើយ !"
សម្លេងក្រងួរៗរអ៊ូតិចៗ ដាស់អ្នកដែលកេងក្បែរឲ្យក្រោកមកមើលទាំងបារម្ភនឹងសភាពធីងធោងរបស់នាយតូច។
"អូនយ៉ាងម៉េចហើយ ?" គេលើកដៃទប់ស្មាស្ដើង មុននឹងចុះពីគ្រែហើយលើករាងតូចច្រលឹងឲ្យអង្គុយលើគ្រែវិញរួចជួយឈ្លីក្បាលពេលម្ចាស់វាស្រែកថាឈឺ។
"វិលមុខ " រឿងខឹងទុកមួយឡែកពេលនេះរាងតូចឈឺក្បាលសឹងតែផ្ទុះ វិលមុខចង់តែក្អួត ធីងធោងដូចអ្នកស្រវឹងអារម្មណ៍ពេលនឹងពិបាកបរិយាយណាស់មានតែមនុស្សដែលធ្លាប់ជួបទើបយល់ច្បាស់។
"ប្រហែលជាខ្យល់ហើយ អូនមិនបានញុាំអីតាំងពីព្រឹក" គេរ៉ាយរ៉ាប់ទាំងទាញបំពង់ហឺតនៅលើតុក្បែរគ្រែមកដាក់ក្បែរច្រមុះស្អាតមានខ្ទង់ឲ្យនាយហិតក្រែងបានស្រឡះមុខបន្តិច ដៃមាំគក់ច្របាច់ធ្វើសរសៃឲ្យមិនទៅណាឆ្ងាយសូម្បីមួយជំហាន។
"ហឹម...!!!" នាយមិនតបនឹងគេ ប្រឹងហិតបំពង់ហឺតស្រូបយកក្លិនប្រហើរចូលសួតរំងាប់អារម្មណ៍ឈឺក្បាលសម្ងំដេកបិទភ្នែកមួយសន្ទុះទើបមានអារម្មណ៍ថាធូរបន្តិច ។ បន្ទាប់ពីដកដង្ហើមបានស្រួលមកវិញ ថេយ៉ុង ប្រឹងក្រោកម្ដងទៀតដោយមាន ជុងហ្គុក ជួយគ្រា ឃើញអាការៈនាយរាងធូហើយទើបគេលើកបីរាងស្ដើងឡើងចេញទៅក្រៅដើម្បីរៀបអារហារឲ្យញុាំនឹងអាលលេបថ្នាំ។
"អូនអង្គុយបានទេ ?" គេសួរនាយក៏ងក់ក្បាលតបត្បិតពេលនេះគ្មានកម្លាំងងង៉ក់អ្វីទេ ។
ពេលទទួលបានចម្លើយហើយគេក៏ដាក់នាយឲ្យអង្គុយលើសាឡុងក្បែរផ្ទះបាយ មុននឹងទាញអាហារដែលកម្ម៉ង់ទុកយកមកកម្ដៅ មួយសន្ទុះក៏រួចរាល់ទើបលើកយកមកញុាំជាមួយនាយតូចដែលអង្គុយធ្វើមុខស្អុយប៉ែរងចាំ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...