ជម្រៅចិត្តស្នេហ៍
ភាគទី ៤០ : ថ្លៃទឹកដោះ
ណាមជូន ក្រវីក្បាលហួសចិត្តនឹង យ៉ុនហ្គី មុខនេះមកតាមទាំងយប់គ្មានអីក្រៅពីតាមហួងហែង ជីមីន ទេ មិនអញ្ចឹងក៏មិនសម្លក់ប្អូនៗក្នុងបន្ទាយឡើងចង់ជ្រុះភ្នែកដែរ នៅហ៊ានឡើងមកដេកក្បែរកូនកម្លោះគេអោបរឹតបង្ហាញភាពជាម្ចាស់កម្មសិទ្ធិទៀត។ អស់ពាក្យថ្លែង បងធំមេក្រុមក៏មិនបាននិយាយអ្វី គេដើរទៅគ្រែដេករបស់ខ្លួនហើយសម្រាកដើម្បីយកកម្លាំងនៅថ្ងៃស្អែកបន្ត។
យប់អាធ្រាតអ្នកនៅក្នុងបន្ទាយដេកលក់ស្ងាត់ឈឹង នៅឡើយតែក្មេងៗមួយក្រុមដែលជាមិត្តភក្តិរបស់ អ៊ុនយូ ពួកគេនៅខ្សឹបខ្សៀវគ្នារឿងបាត់ខ្លួនមិត្តនៅឡើយ។
"អេ! អ៊ុនយូ វាចេញយូហើយមិនទាន់មកវិញទេ !"
"អឺៗ ! សាកទូរស័ព្ទរកវាមើល !"
"អញសាររកវាតាំងម៉ោង ៨ តែវាមិនតបទូរស័ព្ទក៏មិនលើក អញបារម្ភសឹងតែស្ទះខ្យល់ហើយតែមិនទាន់ហ៊ានប្រាប់គ្រូ"
"ហឺយ ! ចាំមើលបន្តិចទៀតសិនទៅ បើវាមិនទាន់មកវិញចាំទៅប្រាប់គ្រូខ្លាចក្រែងវាមានគ្រោះថ្នាក់អី"
"អឺម"
ក្រោយសម្រេចគ្នារួចពួកគេក៏បន្តព្យាយាមទាក់ទងទៅមិត្តភក្តិដដែល ម្នាក់ៗពោពេញដោយក្ដីបារម្ភ ទោះបីពួកគេចូលចិត្តលេងសើច និយាយស្ដីអាក្រក់ជាមួយគ្នាតែមនោសញ្ចេតនារវាងគ្នានឹងគ្នាគឺដូចបងប្អូនបង្កើត ពួកគេដឹងថា អ៊ុនយូ ជាក្មេងខ្វះភាពកក់ក្តៅ គ្មានគ្រួសារជាទីពឹង ហើយក៏មិនសូវមានអ្នករាប់អានប៉ុន្មានដែរ ទើបចេះតែបារម្ភរឿងផ្លូវចិត្តរបស់គេជានិច្ច។
ជីវិតពេលខ្លះហាក់ដូចជាលេងសើចជាមួយនឹងមនុស្ស តម្រូវឲ្យស្គាល់គ្រប់រសជាតិ ល្វីងជូរចត់ ផ្អែម ប្រៃសព្វបែបយ៉ាង ប៉ុន្តែរសជាតិជីវិតទាំងអស់នោះគឺមនុស្សជាអ្នកជ្រើសរើសវាដោយខ្លួនឯង ដូច្នេះហើយទើបគេតែងតែនិយាយថាត្រូវជ្រើសរើសធ្វើរឿងបច្ចុប្បន្នឲ្យត្រឹមត្រូវបំផុតជៀសវាងបើអ្នករើសត្រូវវានឹងក្លាយជាអតីតកាលដែលគួរឲ្យចងចាំបំផុត តែបើសិនជាអ្នករើសខុសវានឹងក្លាយជាដំបៅជាប់ទ្រូងអ្នកអស់មួយជីវិត។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...