ភាគទី៣៩

0 0 0
                                    

ជម្រៅចិត្តស្នេហ៍

ភាគទី ៣៩: នៅស្រឡាញ់ខ្ញុំខ្លះទេ

កណ្ដាប់ដៃធ្ងន់ៗទម្លាក់ក្បែរផ្ទៃរបស់ ថេយ៉ុង ធ្វើឲ្យនាយស្រែកសឹងតែភ្លាត់សម្លេង មុននឹងបើកភ្នែកមកវិញសម្លឹងផ្ទៃមុខដែលពេញដោយកំហឹងរបស់ អ៊ុនយូ តែនាយមិនបោះបង់ការព្យាយាមនាយនៅតែប្រឹងនិយាយដាស់តឿនសតិសម្បជញ្ញៈរបស់គេនៅពេលនេះ។

"អ៊ុន-យូ ហឹក ~ ភ្ញាក់ស្មារតីឡើងណា៎ " ម្រាមដៃស្រលូន ក្រសោបមុខសង្ហារបស់គេ នាយមិនជឿថាគេជាមនុស្សអាក្រក់ឡើយ សភាពផ្លូវចិត្តរបស់គេមិនល្អបែបនេះទើបជំរុញឲ្យគេធ្វើរឿងដែលមនុស្សគ្រប់គ្នាស្មានមិនដល់។

"បងមិនជឿថាឯងជាមនុស្សអាក្រក់ទេ អ៊ុនយូ បញ្ឈប់ទៅ ហើយចាប់ផ្តើមជីវិតជាថ្មី ឯងមិនឯកាទេ មានមនុស្សជាច្រើនទៀតដែលរីករាយជាមួយឯង មិត្តភក្តិជាច្រើននៅបន្ទាយថ្មើនេះពួកគេអាចនឹងកំពុងបារម្ភពីឯងណា៎"

.............

ក្រោយចេញពីព្រលានយន្តហោះ ជុងហ្គុក អន្ទះសាសឹងតែឆ្កួត បេះដូងរបស់គេសឹងតែប្រេះធ្លាយចេញមកក្រៅ ការព្រួយបារម្ភ ភាពភ័យខ្លាចរត់រសឹបពេញខួរក្បាលរបស់គេ មិនអាចសង្កត់ភាពអត់ធ្មត់ឲ្យគេរងចាំជំនួយពី ណាមជូន ឡើយ។ ម៉ូតូធំរបស់ ជុងហ្គុក បើកបរច្រវ៉ាត់ពេញទីក្រុង គេតាមរក ថេយ៉ុង ដូចជាមនុស្សឆ្កួត គេមិនខ្វល់អ្វីទាំងអស់ទោះបីម៉ូតូប៉ូលីសជិះដេញតាមពីក្រោយក៏គេមិនបានខ្វល់ក្រៅពីតម្រង់ទិសដៅទៅរករាងតូចម្ចាស់បេះដូង។

សម្លេងម៉ូតូឮសន្ធឹកនៅតាមផ្លូវស្ងាត់បន្ទាប់ពីរកសព្វក្នុងក្រុងគេក៏រកតាមជាយក្រុង ឥតសម្រាក ល្បឿនរបស់ម៉ូតូក៏លឿនរហូតដល់គួរឲ្យខ្លាចតែវាចាក់មិនដល់បេះដូងគេឡើយ អ្វីដែលគេខ្លាចនៅពេលនេះគឺបាត់បង់ ថេយ៉ុង.....

បើសិនជានាយកើតអ្វីទៅវាជាកំហុសរបស់គេដែលគ្មានសមត្ថភាពអាចជួយនាយបាន....

បើសិនជារឿងមិនល្អកើតឡើងចំពោះ ថេយ៉ុង គេគ្មានថ្ងៃអភ័យទោសឱ្យខ្លួនឯងឡើយ....

ងឺត~

ជុងហ្គុក ចាប់ហ្វ្រាំងម៉ូតូពីចម្ងាយបន្ទាប់ពីភ្លើងម៉ូតូចាំងពន្លឺចំឡានតាក់សុីពណ៌ក្រហមដែល ថេយ៉ុង ជិះចតតាមចិញ្ចើមផ្លូវ។បេះដូងញ័រកន្រ្ទាក់ ខណៈដែលក្នុងចិត្តបន់ស្រន់សូមកុំឲ្យមានរឿងអាក្រក់កើតឡើងចំពោះ ថេយ៉ុង ។ ម៉ូតូដែលត្រូវបានម្ចាស់ប្រើប្រាស់អស់រយៈពេលជាង៣ម៉ោងដោយមិនសម្រាកសូម្បីមួយវិនាទីណាចតយ៉ាងគំហគ តែវាមិនបានសាងការភ័យខ្លាចញញើតនឹងគ្រោះថ្នាក់ណាមួយសម្រាប់គេឡើយក្រៅពីប្រញាប់ចុះទៅស្វែងរកវត្តមានរាងតូច។

ជម្រៅចិត្តស្នេហ៍Where stories live. Discover now