ភាគទី ៣១: ចង់នៅជាមួយអូន

0 0 0
                                    


បួនខែក្រោយមក ជុងហ្គុក ក៏បានធូរស្រាលរបួសដែលបានវះកាត់ក៏បានជាតែនៅមិនទាន់សះល្អនៅឡើយ មិនអាចឲ្យគេត្រឡ ប់ទៅរាំដូចពីមុនបានទេ ។ ទន្ទឹមគ្នានេះដែរ ថេយ៉ុង ក៏ត្រលប់មកវិញយ៉ាងស្វាហាប់ចំពោះការងាររបស់នាយ លែងមានព្រឹត្តិកម្មនឹងកាប៊ូលីពីសំណាក់អ្នកគាំទ្រដែលមិនចូលចិត្តនាយ ត្បិតចិត្តមនុស្សវាខុសគ្នាប្រឹងផ្គាប់យ៉ាងណាក៏មិនបានដូចចិត្តដែរបើគេដាក់ចិត្តស្អប់ឃាំងពីមុខទៅហើយទោះធ្វើល្អយ៉ាងក៏នៅតែមើលឃើញខុស។

ខណៈដែលគ្រប់យ៉ាងបានធូរស្បើយ ដំណើរការខនសឺត B7ក៏បានចាប់ផ្ដើមប្រគុំឡើងវិញ ដំណែង CEO ក្រុមហ៊ុនត្រូវជ្រើសរើសថ្មី ដោយ ណាមជូន នាយបដិសេធមិនធ្វើព្រោះត្រឹមការងារសិល្បៈគេក៏រវល់ណាស់ទៅហើយគ្មានពេលឯណារ៉ាប់រងការងារគ្រប់គ្រងទៀតទេ។

ខនសឺតបានប្រគុំឡើងនៅតាមបណ្ដាប្រទេសត្រូវបានថយចុះជារឿយៗសមាជិកម្នាក់ៗក៏ចាប់ផ្ដើមបែងចែកការងាររៀងខ្លួនព្រោះដល់ពេលចេញអាល់ប៊ុមទោល ។នៅលើទឹកដីអាមេរិក ខនសឺត B7 បានប្រគុំឡើងជាលើកចុងក្រោយ ដោយការមានការចូលរួមយ៉ាងកក់កុញឯសំបុត្រខនសឺតលក់ដាច់ត្រឹមរយៈពេលប៉ុន្មានម៉ោង។

"ជុងហ្គុក អូខេទេ ?" សម្លេងស្រទន់របស់ ជីន ស្រដីឡើងទៅកាន់ប្អូនដែលកំពុងខ្ទប់ទ្រូងព្រោះតែឈឺចាប់ផ្នែកខាងក្នុងដោយសារការប្រឹងច្រៀងខ្លាំងពេក ។ មិនមែនក្រុមការងារឲ្យគេធ្វើការប៉ុន្តែគេទៅវិញទេដែលមានៈចង់ចូលរួមខនសឺតគ្រប់ទីកន្លែងទោះរាំមិនបានតែអាចច្រៀងបាន ពេលនេះជំងឺក៏ចាប់ផ្ដើមធ្វើទុក្ខអួលចុកពេញទ្រូងដែលរងរបួសគ្រាំក្នុងព្រោះគ្រោះថ្នាក់ចរាចរណ៍។ គ្រប់គ្នាមិនបានដឹង មានតែ ណាមជូន នឹង មូហ្វីស ប៉ុណ្ណោះដែលដឹងពីអាការៈរបស់គេច្បាស់ ហើយបានហាមគ្រូពេទ្យមិនឲ្យប្រាប់អ្នកឯទៀត។

"បាទ " ដៃមាំទម្លាក់ចុះពីទ្រូង ព្យាយាមសម្រួលអារម្មណ៍ដើម្បីកុំឲ្យ ជីន បារម្ភទៀត។ ខណៈនោះ ថេយ៉ុង ចេញពីបន្ទប់ប្ដូរសម្លៀកបំពាក់ល្មម ឃើញទឹកមុខគេស្លេកស្លាំង នាយតូចក៏រហ័សដើរទៅក្បែរលើកដៃអង្អែលស្មាតិចៗព្រមទាំងស្ដីដោយក្ដីបារម្ភ:

ជម្រៅចិត្តស្នេហ៍Where stories live. Discover now