ភាគទី៣៨

0 0 0
                                    

ជម្រៅចិត្តស្នេហ៍

ភាគទី៣៨: ទេពអប្សររបស់ខ្ញុំ

មុខសង្ហាររបស់ អ៊ុនយូ ឈប់ធ្មឹងសម្លឹងមុខតូចរបស់ ថេយ៉ុង ដោយខ្សែភ្នែកពិបាកស្មាន ស្ងប់ស្ងាត់ នឹងថ្កល់តែហាក់បង្កប់ដោយភាពឈឺចាប់លាយឡំមនោសញ្ចេតនាបើសិនជាសម្លឹងឲ្យយូរ។ ដៃមាំក្របួចកអាវរាងតូចណែនដៃ មិនយូរប៉ុន្មានកែវភ្នែករបស់គេប្ដូរពីសភាពស្ងប់ទៅជាក្រហមដោយកំហឹង រង្វង់ភ្នែកមានទឹកសថ្លាជ្រាបចេញមករហូតធ្វើឲ្យគេស្រវាំងមើលមុខ ថេយ៉ុង លែងច្បាស់ បបូរមាត់ក្រាស់ក៏បើកស្រដីដោយសម្លេងខ្សាវ ពោពេញដោយភាពសង្វេគនឹងជីវិតខ្លួនឯង។

"ស្អប់ខ្ញុំដល់ថ្នាក់នេះ ? ដល់ពេលនេះហើយបងនៅតែស្រែករកវាឲ្យជួយ ចុះខ្ញុំនោះ ហេតុអ្វីបងមិនធ្លាប់នឹកឃើញដល់ខ្ញុំខ្លះ ? ខ្ញុំចាំបងរយៈពេលជាង ១០ ឆ្នាំ ហេតុអីទៅ? ហេតុអីក៏មិននឹកនាខ្ញុំខ្លះ?" គេសួរទាំងទឹកភ្នែកលាយឡំសេចក្តីអន់ចិត្ត សម្រែកឈឺចាប់នឹងការបម្រះពីនាយតូចពុះហែកបេះដូងគេជាពីរ។ នាយស្អប់ខ្ពើមគេ មនុស្សតែម្នាក់ដែលបានផ្ដល់ជីវិតថ្មីឲ្យគេតស៊ូរស់នៅមកដល់ថ្ងៃក៏មិនត្រូវការគេដែរ តើការខំប្រឹងប្រែងរបស់គេកន្លងមកមានន័យអ្វីទៅ?

សំណួររបស់គេ សម្លេងរបស់គេពោពេញដោយភាពអន់ចិត្តធ្វើឲ្យ ថេយ៉ុង វិលវល់ នឹកហេស៎? ចាំ ១០ ឆ្នាំជាងមែនទេ? តើគេជាអ្នកណា ហេតុអ្វីពេលគេនិយាយដល់រឿងនេះវាចាក់បេះដូងនាយឲ្យឈឺចាប់ម្ល៉េះ?

"ហឹសៗ ! មែនហើយ! មនុស្សសំរាមដូចជាខ្ញុំតើមានអ្នកណាចងចាំទៅ?" 

សម្ដីនេះ..... ថេយ៉ុង ហាក់បីដូចជាធ្លាប់ឮនរណាម្នាក់និយាយមកកាន់នាយ ខ្សែភ្នែកឈឺចាប់សង្កត់បេះដូង ថេយ៉ុងឲ្យនៅមួយកន្លែងខណៈដែលខួរក្បាលវិលបកទៅរកការចងចាំនាពេលអតីត...

នារដូវរងា ធ្លាក់ព្រិលពាសពេញដី សក្បុសដូចវាលទឹកកក យប់យន់រាត្រីកាន់តែត្រជាក់ស្ទើរកក មនុស្សម្នាពុំមាននរណាចេញលម្ហែច្រើនកុះកដូចពីមុនក្រៅពីសម្ងំនៅក្នុងផ្ទះដោយមានឡកំដៅបន្ថែមថែមភាពកក់ក្តៅដល់រាងកាយនារដូវដ៏ត្រជាក់មួយនេះ។ មេឃកាន់តែយប់ អាកាសធាតុកាន់តែត្រជាក់ មនុស្សនឹងសត្វទាំងឡាយចូលផ្ទះចូលទ្រនំរាងខ្លួន ។ នៅក្រោមអំពូលភ្លើងរាត្រីតាមផ្លូវដ៏សែនស្ងាត់ មានក្មេងម្នាក់វ័យប្រហែល ១៣ ឆ្នាំកំពុងអង្គុយអោបខ្លួនកំប្រោនៗនៅក្បែរបង្គោលភ្លើងនោះ ភ្នែករបស់គេបិទឈឹង រាងកាយញ័រញាក់ ត្រជាក់សឹងតែរឹងថ្គាម លើខ្លួនរបស់គេមានតែសម្លៀកបំពាក់ស្ដើងៗមួយជាន់ បូករួមនឹងគ្រាប់ព្រិលដែលធ្លាក់មកប៉ះនឹងរាងកាយទៀតនោះអាចធ្វើឲ្យគេកកស្លាប់បានត្រឹមពេលវេលាដ៏ខ្លី។

ជម្រៅចិត្តស្នេហ៍Where stories live. Discover now