ជម្រៅចិត្តស្នេហ៍
ភាគទី ៤១ : ទះមូស
ម៉ោងសម្រាកបានបញ្ចប់សិស្សទាំងអស់ត្រ៧បានហៅត្រលប់ចូលជួរវិញ លោកគ្រូបង្វឹក ឆយ ដើរទៅដើរមកលើកដៃរាប់ចំនួនទាំងមុខក្រញូវចិញ្ចើមជ្រួញចូលគ្នា ព្រោះថ្ងៃនេះបាត់សិស្សដល់ទៅពីរ ហ៊ានថ្លើមធំមិនសុំច្បាប់ទៀតទើបលោករហ័សបក់ដៃហៅក្រុមគ្នីគ្នារបស់ពួកគេឲ្យចេញមកឈរខាងមុខសួរនាំ។
"ពួកឯង អ៊ុនយូ នឹង កូគី ទៅណា ?"
"..." គ្មានអ្នកម្នាក់ឆ្លើយពួកគេគិតតែកេះគ្នារុញឲ្យឆលើយទៅវិញទៅមកអត់មិនបានគាត់ក៏វាត់រំពាត់នៅនឹងដៃឆ្វាច់ៗជាការប្រមាន។
"ពួកយើងអត់ដឹងទេលោកគ្រូ !" ពួកគេឆ្លើយស្របគ្នា។
"ម៉េចមិនដឹង? ក្រែងពួកឯងមិត្តភក្តិគ្នាហី ទៅណាមកណាជាមួយគ្នា រួមគ្នាកុហក់គ្រូទេដឹង?"
"អត់ទេ! លោកគ្រូ!"
"កុហក!!!"
"ហូយ! លោកគ្រូកុំកាចពេក ពួកខ្ញុំត្រឹមមិត្តភក្តិមិចនឹងដឹងទៅបើលោកគ្រូជាប៉ា កូគី នៅមិនដឹងផង អូយ !" មិនទាន់និយាយចប់ស្រួលបួលផងរំពាត់ក៏វាត់ចំគូទគេម្ដងទៀត គេឈឺឡើងចង់ស្រក់ទឹកភ្នែកព្រោះដៃគ្រូធ្ងន់មិនដឹងថាអង្គុយកើតឬអត់ទេ ?
"អត់ប្រយោជន៍មែនពួកឯងនេះ ! ទៅ-ទៅកន្លែងវិញទៅ" គាត់បញ្ជាពួកគេក៏នាំគ្នាអោនក្បាលត្រឡប់មកវិញ ត្រូវលោកគ្រូហៅទៅដូចហៅទៅវៃលេងចឹងឈឺខ្លួនទទេរ។ កូនប្រុសគាត់ គាត់មិនដឹងថាគេទៅណាផង សម្បត្តិគេត្រឹមមិត្តដឹងយ៉ាងម៉េច?
"ពេលពីរនាក់ហ្នឹងមកវិញហៅវាមកជួបគ្រូ "
"បាទទាន"
ការបង្វឹកនាយទាហានទាំងឡាយបន្លាយពេលរហូតដល់ថ្ងៃត្រង់ ក្រោយសម្រាកថ្ងៃរួចក៏បន្តហាត់ទៀតឥតសម្រាកព្រោះតែជិតបិទវគ្គផងនោះត្រូវប្រឹងបង្វឹកឲ្យស្ទាត់បន្តិច។
ជុងហ្គុក ឈរដោះអាវហាលថ្ងៃ ស្បែកដែលធ្លាប់តែសខ្ចីប្រែជាស្រគាំព្រោះកម្ដៅថ្ងៃតែវាមិនបានធ្វើឲ្យភាពសង្ហារបស់គេថយចុះ ផ្ទុយទៅវិញវាបែរជាធ្វើឲ្យកាន់តែសង្ហា រឹងមាំ ជាពិសេសពេលកាត់សក់អស់បែបនេះទៀតមើលទៅកាចរោលរាលសម្បើមណាស់ ធ្វើឲ្យអ្នកមើលដូចជា ថេយ៉ុង ឯណេះសឹងតែស្រក់ទឹកមាត់តក់ៗប្រណាំងញើសដែលហូរកាត់រាងកាយហាប់ណែននោះទៅហើយ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...