ភាគទី ៣៦:ជម្រៅចិត្ត
២ឆ្នាំក្រោយ......
ថ្ងៃសម្រាកចុងសប្តាហ៍ ជុងហ្គុក ត្រលប់មកកាន់ផ្ទះរបស់គេវិញ ក្រោយថ្ងៃសម្រាកពីការងារជាយោធា រាងក្រាស់អង្គុយនៅក្នុងបន្ទប់កែវភ្នែកសោកសៅសម្លឹងទិដ្ឋភាពក្នុងបន្ទប់ដោយភាពម៉ួម៉ងបំផុត។ ត្រឹមមួយប៉ះព្រិចភ្នែកកាតព្វកិច្ចយោធាក៏ជិតឈានដល់ទីបញ្ចប់ដែរ វាសល់រយៈពេលតែ ៣០ ថ្ងៃទៀតប៉ុណ្ណោះ។ នៅក្នុងបន្ទប់ធំល្វឹងល្វើយ សភាពស្ងប់ស្ងាត់ គ្មានសម្លេងអ្វីផ្សេងក្រៅពីសម្លេងដកដង្ហើមធំៗរបស់គេ រូបភាពនៃអតីតកាលបានលេចរូបរាងសាជាថ្មីក្នុងខួរក្បាល ដូចគ្នានឹងភាពឈឺចាប់ផ្នែកខាងក្នុងនៃផ្លូវចិត្តវាយបំបាក់ភាពរឹងមាំដែលអ្នកដទៃតែងតែមើលឃើញ។
អ្នកណាថាគេមិនឈឺ...
គេឈឺ.... ឈឺមិនចាញ់ ថេយ៉ុង ឡើយ តែគេមិនអាចទ្រាំទ្របន្តទំនាក់ទនងនេះបានទេ ។ ថេយ៉ុង មិនមែនមានតែគេម្នាក់ នាយមានមនុស្សដែលត្រូវមើលថែ ទោះមាត់ថាស្រឡាញ់គេ ចង់រួមរស់រៀបការនឹងគ្នាតែនាយមិនធ្លាប់ដោះលែងនារីម្នាក់ទៀតដែលមានឈ្មោះជាសង្សារសោះ ពួកគេនៅតែទាក់ទងគ្នា នាងនឹង ថេយ៉ុង មានឋានៈច្បាស់លាស់ ខុសពីគេដែលស្រពិចស្រពិលមើលអ្វីមិនឃើញ មិនធ្លុះទាល់តែសោះ។ថ្ងៃដែល ថេយ៉ុង ត្រូវថតជាមួយ ជេននី គេដឹង តែគេមិនសួរនាំព្រោះចង់ឮនាយប្រាប់គេដោយខ្លួនឯង តែ ថេយ៉ុង មិននិយាយ នាយលាក់លៀមនឹងគេ ។ នាយទៅជួបនាង សាងកំហុសហើយខ្លាចគេអាក់អន់ចិត្តទើបលួងលោមគេសុំត្រូវរ៉ូវគ្នារ ហើយគេក៏ល្ងង់ព្រមគ្រប់យ៉ាងតាមនាយ។ បន្ទាប់មកយប់នោះមិនមែនគេមិនដឹងរឿងថានាយបាត់ទៅណា! គេដឹងគ្រប់យ៉ាង.... ថេយ៉ុង ទៅរកនាង ពួកគេចំណាយពេលជាមួយគ្នា ថេយ៉ុង កំដរនាងញុាំអាហារពេលល្ងាចហើយក៏ទៅបន្តនៅសណ្ឋាគារដែលនាងស្នាក់ ភ្លេចការណាត់រវាងគេនឹងនាយ ។ ថ្ងៃនោះគេចាំ ចាំនាយរហូតដល់អស់ចិត្ត ទោះនាយមិនបានត្រលប់មកភ្លាមឬលាក់បាំងគេយ៉ាងណាក៏សូមត្រឹមតបសារឬប្រាប់គេមួយម៉ាត់ក៏គេអស់ចិត្តដែរ តែ ថេយ៉ុង ជ្រើសរើសការស្ងៀមស្ងាត់ទុកឲ្យគេស្លឈាមដោយភាពឈឺផ្សាពេញទ្រូងតែម្នាក់ឯង ។ ចុងក្រោយ....គេក៏សម្រេចចិត្តចាកចេញ!
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...