ក្រាក~"សួស្តីលោក !!" ទ្វាបន្ទប់របើកឡើងបង្ហាញពីវត្តមានម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការដែលញញឹម បង្ហាញភាពត្រឹកអរដែលរាងតូចយល់ព្រមមកជួបគេព្រមជាមួយស្នាមញញឹមនឹងពាក្យសួស្ដីពិរោះផ្អែមគួរឲ្យស្ដាប់បំផុត។
"សួស្តី ថេយ៉ុង ! ខ្ញុំមិនស្មានថាលោកនឹងទទួលការអញ្ជើញពីខ្ញុំទាល់តែសោះ"
ចូហាន វ៉ាលែនទីន កម្លោះសង្ហារម្ចាស់ជំនួញគ្រឿងអលង្ការល្បីបំផុតនៃប្រទេសអាមេរិក ស្រដីឡើងដោយសេចក្តីត្រេកអរ គេហៅឈ្មោះនាយតូចដែលជាភាសាកូរ៉េប៉ៃឡាំៗ ដូចក្មេងរៀននិយាយគួរឲ្យចង់សើចបំផុតប៉ុន្តែវាក៏គួរឲ្យស្រឡាញ់ម្យ៉ាងដែរ។
ថេយ៉ុង ញញឹមតប រាងតូចច្រលឹងអង្គុយចុះពេលអ្នកម្ខាងទៀតបង្ហាញភាពជាសុភាពបុរសដោយការដើរវាងតុមកទាញកៅអីឲ្យនាយអង្គុយ ទើបត្រលប់ទៅអង្គុយនៅកៅអីរបស់ខ្លួនវិញ ។ ទិដ្ឋភាពនៅក្នុងបន្ទប់រៀបចំបានល្អប្រណីតសាកសមនឹងអ្នកជំនួញដូចជាគេ ប៉ុន្តែបរិយាកាសរៀបចំដូចការណាត់ Dating របស់គូរស្នេហ៏ច្រើនជាងនិយាយការងារ។
"លោក ចូហាន មានការងារអ្វីបន្ថែមចង់និយាយជាមួយខ្ញុំហ្អេស?" សម្ដីនាយតូចមិនសូញសាញច្រើន ដាក់គូថអង្គុយមិនទាន់ក្ដៅគូទផង ក៏ចាប់និយាយចូលសាច់ការភ្លែត។
"បាទ ! ក៏មានខ្លះដែរ " ប្រុសកម្លោះតប ដៃលើកស្រាចាក់ចូលកែវដែលនៅទំនេរទាំងដែលម្ចាស់វាមិនទាមទារ។
មានខ្លះ មានន័យថាវាមានមិនច្រើន ឬគ្រាន់តែជាលេសដើម្បីឃាត់ ថេយ៉ុង ឲ្យបន្តនៅជាមួយគេ ។ ចូហាន មិនមាត់កតទៀត ចាក់ស្រាឲ្យនាយតូចរួចទើបគេចាក់ដាក់កែវខ្លួនឯងវិញម្ដង រួចហើយទើបលើកស្រាមកអញ្ជើញនាយតូចជល់កែវមួយ។
"ខ្ញុំមិនផឹកស្រាទេលោក !" ថេយ៉ុង បដិសេធ មានអារម្មណ៍ថាមិនពេញចិត្តនឹងគេភ្លាម មានការអ្វីមិនព្រមនិយាយនៅអូសបន្លាយពេលវេលា រឹកពាមិនគួរឲ្យទុកចិត្តអ្វីបន្តិច។
"កុំប្រញាប់ពេកអី ផឹកមួយកែវទៅដើម្បីមិត្តភាព "គេបញ្ចុះបញ្ចូល រកឪកាសដើម្បីបាននិយាយអ្វីឲ្យច្រើននឹងជ្រាលជ្រៅជាងនេះ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...