ម៉ោង ថេយ៉ុង ចេញពីធ្វើការ ជុងហ្គុក ក៏មកទទួលនាយតាមសន្យាពីព្រឹក កម្លោះសង្ហារឈរចាំនៅខាងមុខក្រុមហ៊ុនដោយមិនចូលទៅខាងក្នុង មិនមែនថាគេចូលមិនបានតែគេមិនចង់ចូលទៅរំខានការងារឬធ្វើឲ្យអ្នកដទៃជ្រួលច្របល់នឹងវត្តមានរបស់គេប៉ុណ្ណោះ។ចាំបានមួយសន្ទុះនៅតែមិនឃើញរាងតូចចេញមកទៀត ជុងហ្គុក ធ្វើមុខស្អុយប៉ែព្រោះទាក់ទងនាយមិនបាន សារមិនតប ទូរស័ព្ទក៏មិនចូលធ្វើឲ្យគេបារម្ភពេញទ្រូង។
"អឹ....សុំទោស ! តើ គីម ថេយ៉ុង ចេញពីធ្វើការហើយឬនៅបាទ ?"
"ចាស៎ គាត់ចេញតាំងពី កន្លះម៉ោងមុនម្ល៉េះ ! " បុគ្កលិកម្នាក់ប្រាប់នៅពេលគេហៅសួរ ឃើញច្បាស់ថាជា ជុងហ្គុក B7 ទើបនាងប្រាប់ព្រោះដឹងថាពួកគេជាសមាជិកក្រុមជាមួយគ្នា ហើយប្រហែលជាគូរស្នេហ៍បើតាមមើលពត៌មានមួយចំនួន។
"អញ្ចឹងហេស៎ ! ខ្ញុំទាក់ទងគេមិនបាន "គេនិយាយទាំងចម្ងល់លើកទូរស័ព្ទមកមើលទាំងមិនអស់ចិត្ត។
"ប្រហែលជាគាត់ទៅជាមួយអ្នកនាង ជេននី ទេដឹងព្រោះពួកគាត់ចេញទៅជាមួយគ្នា" បុគ្គលិកស្រីប្រាប់ តាមការស្មានព្រោះឃើញពួកគេចេញមកជាមួយគ្នាពិតមែន តែមិនបានដឹងថាចម្លើយរបស់នាងដូចជាភ្លើងបញ្ឆេះអារម្មណ៍ក្ដុកក្ដួលក្ដៅងំក្នុងទ្រូងអ្នកម្ខាងទៀតឡើយ។ ស្ដាប់ចម្លើយរួចក៏មិនបាននិយាយអ្វីទៀតក្រៅពីអរគុណហើយសុំលា ឯនាងក៏ចាកចេញទៅ។
ម៉ោង ៨:០០ ល្ងាចនៅមិនទាន់ឃើញវត្តមានរាងតូចត្រឡប់មកវិញទៀត ជុងហ្គុក គេតប់ប្រម៉ល់ ខ្វាយខ្វល់ហើយក៏បារម្ភក្នុងពេលតែមួយ។ ដើមទ្រូងប្រុសកម្លោះនៅមិនស្ងប់ពេលគិតដល់សម្ដីបុគ្គលិកនោះ ក្នុងចិត្តបន់ស្រន់សូមកុំ ថេយ៉ុង ធ្វើអ្វីដែលគេគិត ។
តើគេគិតអ្វី?
ទំនាក់ទំនងរវាងគេនឹង ថេយ៉ុង ទោះស្រឡាញ់គ្នាបាត់មុខមិនបានតែនៅមានភាពស្រពិចស្រពិលនៅឡើយ ។ ថេយ៉ុង ស្រឡាញ់គេ តែនាយនៅមិនទាន់ដាច់ស្រេចនឹង ជេននី ទេ គេដឹង! តែមិនមាត់ឬទាមទារព្រោះបាននិយាយគ្នាតាំងពីដំបូងរួច កហើយ អ្វីដែលគេសង្ឃឹមគឺ ថេយ៉ុង នឹងជ្រើសរើសគេ ជាមនុស្សពិតប្រាកដ មិនមែនកំដរអារម្មណ៍ដូចពេលមុន ។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...