នៅតាមដងវិថីនៃទីក្រុងសេអ៊ូល ចរាចរណ៍កកស្ទះណែនណាន់ពេញផ្លូវ ឡានជាច្រើនត្រូវឈប់បន្តកន្ទុយគ្នារងចាំភ្លើងចរាចរណ៍ដែលលោតពណ៌ក្រហមផ្ដល់អទិភាពដល់អ្នកដំណើរថ្មើរជើងឆ្លងកាត់។ ពេលព្រឹកអាកាសធាតុស្រឡះល្អ ព្រះអាទិត្យរះឡើងពីទិសខាងកើតបញ្ចេញរស្មីដល់ផែនដីដែលត្រូវការវាទ្រង់ជីវិតរស់នៅទៅតាមច្បាប់ធម្មជាតិ ។ ផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យបង្កើតបានជាបាតុភូតយប់ថ្ងៃនៅក្នុងភព រះពន្លឺនៅពេលព្រឹកលិចបាត់រស្មីនៅពេលល្ងាច ដំណើរវិលជុំឥតឈប់ឈរហាក់ដូចជាជីវិតមនុស្ស សុខនឹងទុក្ខដើរទន្ទឹមគ្នាពេលខ្លះក៏ផ្លាស់ប្ដូរវេនគ្នាម្ដងម្នាក់ចូលមក ។ ប៉ុន្តែវាជាសារដាស់តឿនម្យ៉ាងដែលបានក្រើនរំលឹកមនុស្សគ្រប់រូបមិនឲ្យបោះបង់ខ្លួនឯងចោល មានលិច ត្រូវតែមានរះ កាលណារះហើយក៏ឈានទៅរកពេលវេលាលិចទៅវិញ ជីវិតមនុស្សក៏ដូចគ្នា បន្ទាប់ពីសប្បាយរីករាយបានមកដល់ទុក្ខសោកក៏ផ្លាស់វេនចូលមកម្ដង ក្រោយទុក្ខសោកទាំងនោះទៅផុតភាពសប្បាយរីករាយនោះគង់នឹងត្រឡប់មកវិញជាក់ជាមិនខាន។មនុស្សម្នាទាំងឡាយនៅតាមដងផ្លូវ មុខក្រម៉ូវស្អុយប៉ែ លើកដៃមើលនាឡិកានៅនឹងដៃរាងតែខ្លួនព្រោះកៀកគិតដល់ម៉ោងចូលធ្វើការហើយតែមិនទាន់បានចេញដំណើរសោះ។
"ហឺ...." ក្រលេកមកមើលកម្លោះតូចក្នុងឡានទំនើបឯណេះវិញគិតតែដកដង្ហើមធំ ដូចជាមានស្មុគស្មាញប៉ុនភ្នំ ។បន្ទាប់ពីរឿងថ្ងៃនោះនាយបានសុំឈប់សម្រាក
"ប្អូន ថេយ៍ អារម្មណ៍មិនទាន់ល្អទៅសម្រាកវិញបានណា ចាំបងនិយាយជាមួយក្រុមហ៊ុនឲ្យ " អ្នកចាត់ការ អង្គុយខាងក្បែរប្រាប់ទាំងបារម្ភ ទោះមិនដឹងថានាយមានរឿងអ្វីកង្វល់ចិត្ត ប៉ុន្តែទឹកមុខនាយបានបង្ហាញច្បាស់ៗថាវាធ្ងន់ធ្ងរណាស់។
"មិនអីទេបង! ខ្ញុំទៅរួច " ថេយ៉ុង ញញឹមដាក់គាត់បន្តិច ហើយប្រាប់ថាមិនអី រួចក៏បែរមុខទៅមើលតាមដងផ្លូវ រំពេចនោះភ្លើងស្ដុបក៏លោតល្មម ឡានដែលឈប់បន្តគ្នាក៏រំកិលទៅមុខម្ដងមួយៗរហូតដល់ទិសដៅរាងខ្លួន។
ឡានទំនើបចតនៅខាងមុខក្រុមហ៊ុន ថេយ៉ុង ចុះពីឡាន ហើយដើរចូលទៅខាងក្នុង ។ មុខតូចស្រទន់ញញឹម តែក្នុងចិត្តគ្មានអារម្មណ៍ញញឹមអ្វីទាំងអស់ នាយសម្ដែងធ្វើដូចធម្មតា គ្មានរឿងអ្វីកើតឡើងព្រោះបន្តិចទៀតនេះនាយត្រូវជួបជុំសមាជិកទាំងអស់គ្នា ហើយប្រាកដណាស់នាយច្បាស់ជាជួបមនុស្សដែលនាយមិនចង់ជួបខ្លាំងបំផុតនៅពេលនេះ។ ជំហានវែងៗឈានចូលក្នុជណ្ដើរយន្ត ប៉ុន្មាននាទីវាក៏នៃម្ចាស់រាងកាយស្អាតមកកាន់ជាន់ដែលនាយត្រូវការ ។ នាយចេញពីជណ្ដើរយន្តសម្ដៅទៅរកបន្ទប់ផ្ទាល់ខ្លួនរបស់ B7 តែមិនដឹងវាចៃដន្យឬចេតនារបស់អ្នកម្ខាងទៀត កែវភ្នែកមិនគួរឲ្យស្រលាញ់ក៏បានឃើញរូបភាពមិនគួរឲ្យឃើញ...
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Roman d'amourស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...