ជម្រៅចិត្តស្នេហ៍
ភាគទី៣៧: នៅតែនឹក
ម៉ោង ៧ ល្ងាចព្រះអាទិត្យលិចបាត់រស្មីរាត្រីកាលក៏ឈានចូលមក ខុសអីតែវត្តមានរបស់ ថេយ៉ុង នៅមិនទាន់ត្រឡប់មកវិញទៀត ។ គ្រប់គ្នាសម្អាតកាយរួចរាល់ក៏នាំគ្នាសម្រាក អ្នកខ្លះអង្គុយនិយាយគ្នាលេងពីនេះពីនោះទៅក្រុមនីមួយៗ។កំពុងនិយាយគ្នាសើចកក្អឹកក្មេងម្នាក់ក៏កេះគ្នាសួរឡើងជជែកវែកញែក÷
"ពួកឯង ! ដូចជាបាត់អា អ៊ុនយូ !"ក្មេងម្នាក់សួរឡើងព្រោះមិត្តរបស់គេរាល់ដងមិនធ្លាប់ទៅណាបាត់ឈឹងបែបនេះក៏មិនធ្លាប់ខុសវិន័យដែរ។
"ពីក្បាលព្រលប់យើងឃើញវានៅទេតើ!" ម្នាក់ទៀតនិយាយឡើងព្រមទាំងងាករកឆ្វេងស្ដាំទាំងឆ្ងល់ព្រោះពីក្បាលព្រលប់គេឃើញមិត្តនៅទីនេះច្បាស់ណាស់។
"ពួកឯងទៅខ្វល់អី អូនថេយ៍ វាមកវិញថ្ងៃនេះទៅចាំផ្លូវនៅព្រលានបាត់ហើយទេដឹង "កម្លោះក្មេងមុខច្រលើមម្នាក់ទៀតពោលឡើងទាំងញាក់ចិញ្ចើមព្រោះដឹងថា អ៊ុនយូ លួចតាមមើល ថេយ៉ុង យូរមកហើយ ទោះរាល់ដងគេជាមនុស្សចូលចិត្តលេបខាយនាយតូច តែគេគ្រាន់តែលេងសើចប៉ុណ្ណោះ ឃើញ ថេយ៉ុង ខឹងក្រម៉ូវ គួរឲ្យស្រឡាញ់ពេកចង់តែញ៉ោះ។
"ហើយវាចេញតាមចិត្តអញ្ចឹងតិចគ្រូវៃ"
"វៃក៏វៃទៅ វៃវាមិនមែនវៃយើងឯណា "
"តែថា អ៊ុនយូ វាចម្លែក យើងឃើញវាតាមមើល បងប្រុស ថេយ៉ុង រហូត!"
"វាជាហ្វេនគាត់ ពេលគាត់នៅក្បែរខ្លួនវាចេះតែឡេះឡោះ ញ៉ែងញ៉ងចឹងហើយ ឯងក៏ឃើញគាត់ស្អាតដល់ថ្នាក់នេះ ដាក់ស្នេហ៍ដោយទាំងឯងប្រុសទៀត "
សម្លេងជជែកឮល្វើយៗដល់ត្រចៀកមនុស្សមាឌធំដែលដេកឆ្ងាយពីគ្រែពួកគេប្រហែល ៥ ម៉ែត្រតែត្រចៀករវាសរវៃអាចស្ដាប់ឮដឹងរឿងគ្រប់យ៉ាងដែលពួកគេនិយាយគ្នាទាំងអស់ មួយសន្ទុះក្រោយពួកគេក៏ប្ដូររឿង តែក្នុងចិត្តកម្លោះមុខមាំឯណេះមិនបានប្ដូរក្នុងទ្រូងគេមិនស្ងប់នឹកបារម្ភរាងតូចធ្វើដំណើរយប់ព្រលប់ម្នាក់ឯង ចិត្តប្រច័ណ្ឌហួងហែងក៏ឆេះសន្ធោសន្ធៅមិនដឹងឆេះតាំងពីពេលណាត្រឹមឮថាក្មេងនោះលួចចូលចិត្តនាយល្អិតសោះ កាលពីល្ងាចគេគ្រាន់តែគិតពេលនេះពួកវាលេងមែនទែនហើយគេត្រូវតែរកវិធីត្រូវគ្នាជាមួយនាយតូចឲ្យលឿនបំផុតទើបបាន។
YOU ARE READING
ជម្រៅចិត្តស្នេហ៍
Romanceស្នេហាដែលមិនអាចទៅរួចតាំងពីដំបូង បានចាប់ផ្តើមចេញជារូបរាងនៅពេលដែលមនុស្សពីរនាក់ដាក់ចិត្តកាយតស៊ូជាមួយគ្នា។ ស្នេហារបស់ពួកគេមានតែអ្នកជំទាស់ នឹង ស្អប់ខ្ពើម រើសអើង ក្នុងនាមជាមនុស្សរបស់មហាជន ត្រូវគេមើលងាយប្រមាថសូម្បីតែជីវិត ឯគ្រួសារក៏មិនពេញចិត្ត តើពួកគេនឹងអា...