ភាគទី ១ [ ហេតុអ្វីនាងខ្មៅម្នាក់នេះកែប្រែខ្លាំងម្លេះ ? ]

3.8K 101 0
                                    

នៅពេលដែលចៅហ្វាយចុះពីលើរថយន្តទំនើបស្រីៗបម្រើក៏ប្រញាប់នាំគ្នារត់មកជួយយួរឥវ៉ាន់ !!! រាងក្រាស់សង្ហារដែលគ្រប់គ្នាស្គាល់ថាជាកូនប្រុសបណ្តូលចិត្តតែមួយរបស់ត្រកូលចន , អ្មកកម្លោះញញឹមពព្រាយដែលបានត្រឡប់មកដល់ភូមិគ្រិះជាទីកន្លែងដែលធ្លាប់រស់នៅវិញ ក្រោយពីបែកអស់ជាច្រើនឆ្នាំទៅសិក្សានៅបរទេស !!!

« មកដល់ហើយរឺកូនម្តាយ » លោកស្រីជាម្តាយទឹកមុខស្រស់ថ្លាញញឹមទាំងសប្បាយចិត្ត កូនប្រុសរត់ទៅអោបម្តាយទាំងក្តីនឹករលឹកជាខ្លាំង
« សួស្តីអ្នកម៉ាក់ នឹកអ្នកម៉ាក់ដល់ហើយ » អ្នកកម្លោះញញឹមយ៉ាងសង្ហារទៅកាន់ម្តាយ

« កូនដឹងដែលទេ ទម្រាំតែដល់ថ្ងៃនេះម៉ាក់ដេករាប់ថ្ងៃសឹងតែរាល់ថ្ងៃ រងចាំថ្ងៃកូនប្រុសជាទីស្រលាញ់របស់ម៉ាក់ត្រឡប់មកវិញ » លោកស្រីជាម្តាយលើកដៃទាំងគូប៉ះអង្អែលផ្ទៃមុខរបស់កូនប្រុស ពេញកម្លោះពេញរូបពេញរាងជះភាពសង្ហារខ្លាំងទើបអ្នកម្តាយស្ងប់ស្ងែងកូនប្រុសថ្នាក់នេះ បន្ទាប់មកលោកស្រីក៏ស្រវាអោបកូនប្រុសម្តងទៀត អ្នកកម្លោះក៏ដូចគ្នា ...

« ប៉ាទៅណាហើយ ? » ក្រឡេកឆ្វេងក្រឡេកស្តាំមិនឃើញលោកប៉ានាយក៏ប្រញាប់សួរ ថ្ងៃពិសេសដែលកូនត្រឡប់មកវិញបែរជាអវត្តមាន

« លោកប៉ាការងាររវល់នៅឯក្រុមហ៊ុន ទើបមិនបានចាំទទួលកូននៅផ្ទះ » លោកស្រីចន
« ការងារដូចជាមមាញញឹកដល់ហើយ បែបនេះសោះទើបរំអុកអោយកូនឆាប់មកវិញ តែថាកូនមិនពេញចិត្តទេណារឿងបែបនេះ » នាយកម្លោះនិយាយបង្ការទៅកាន់ម្តាយជាមុនព្រោះដឹងថាជម្រិតអោយមកនេះគឺមកស្នងដំណែងបន្តពីលោកប៉ា

« រឿងផ្សេងទុកនិយាយពេលក្រោយ ពេលនេះចូលផ្ទះសិនទៅណាកូន » ពីរអ្នកម្តាយកូនអោបចង្កេះគ្នា ដើរតម្រង់ទៅអង្គុយលើសាឡុងទទួលភ្ញៀវនៅចំកណ្តាលផ្ទះនោះ !!!

អ្នកកម្លោះជុងហ្គុក បោះភ្នែកសម្លឹងគ្រប់ជ្រុងជ្រោយនៃផ្ទះតាំងពីពិដានឡើង ទោះគេចាកឆ្ងាយទៅយូយ៉ាងណាក៏វានៅតែដដែល !!! ផ្ទះមួយនេះមិនប្រែទៅណា ... តាមការសមគួរតែហៅថាជាភូមិគ្រិះ តែគេចូលចិត្តហៅថាផ្ទះជាង ស្តាប់ទៅមានអារម្មណ៍ថាកក់ក្តៅ !!!

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now