ផ្ដើមរឿង

4.2K 92 2
                                    

ឡានសេរីទំនើបចតពីមុខភូមិគ្រឹះត្រកូលគីមដែលសាងសង់ឡើងនៅលើជម្រាលភ្នំមានចម្ការផ្កាដាំព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត រាងសង្ហារខ្ពស់ស្រឡះពាក់អាវយឺតពណ៌សដោយមានគ្រងអាវកាបូយពីក្រៅជាមួយខោពណ៌ខ្មៅសម្រុងជើងបានឈានជើងចេញពីក្នុងឡានជាន់លើថ្មឈរពីមុខភូមិគ្រឹះ ជីនស្រូបខ្យល់ធម្មជាតិចូលក្នុងពោះជាមួយស្នាមញញឹមមុននឹងនាំរាងសង្ហារដើរចូលក្នុង

"ភ្លេចគិតទៅវ៉ើយថាផ្ទះវាគ្មានអ្នកបម្រើ" ខំធ្វើឬកយ៉ាងឡូយសង្ហារបែរជាត្រូវដើរបែរទៅដកវ៉ាលីនិងឥវ៉ាន់បន្តិចបន្តួចពីក្នុងឡានដើរចូលភូមិគ្រឹះវិញ

"បងថ្លៃ" ជូលីយ៉ាស្វាគមន៍ជាមួយស្នាមញញឹមជាប់មុខមុននឹងដើរទៅជួយយកឥវ៉ាន់ពីក្នុងដៃជីនតែត្រូវជីនឃាត់

"មិនបាច់ទេបងកាន់បាន មិនចង់ឮអាថេយ៍វារអ៊ូថាប្រើប្រពន្ធវា" ជីនធ្វើជានិយាយឮៗបំណងចង់ឲ្យថេយ៉ុងឮអាលនឹងមកជួយយកឥវ៉ាន់តែការពិតខុសពីការគិតស្រឡះ ថេយ៉ុងដើរចេញមកដោយមានកូនស្រីសំណព្វចិត្តក្នុងដៃ គ្រាន់ឃើញជីនភ្លាមកូនរបស់ថេយ៉ុងកញ្ច្រោលចេញពីដៃថេយ៉ុងរួចដើរតេសតាស់ៗមករកជីនថែមទាំងសម្លឹងមុខជីនមិនដាក់ភ្នែក

"អ៊ំ" ជេសស្ម៉ីនសើចចេញធ្មេញពីរធ្វើឲ្យជីនគ្រឺតខ្នាញ់ទើបជីនទម្លាក់ឥវ៉ាន់ចុះអង្គុយចោងហោងពីមុខក្មួយស្រី

"ហៅថាពូ ពូៗ" ជីនបង្រៀនក្មួយស្រីឲ្យហៅគេពូធ្វើឲ្យជូលីយ៉ាទប់សើចនឹងមនុស្សចាស់ចង់ក្មេងជ្រុល

"ពូៗ" ជេសស្ម៉ីនហៅតាមជីនបង្រៀន ទើបជីនថើបថ្ងាស់នាងមួយខ្សឺតមុននឹងលើកពរនាងតូចល្អិតក្នុងដៃដើរសម្ដៅទៅអង្គុយសាឡុងលេងជាមួយក្មួយធ្វើព្រងើយ

"ឥវ៉ាន់បង" ថេយ៉ុងចង្អុលទៅវ៉ាលីនិងថង់កំប៉ិកកំប៉ុកហើយធ្វើមុខឲ្យក្រម៉ូវពេលដែលឃើញប្រពន្ធគេកំពុងប្រមូល

"យកទុកផងទៅ កូនឯងតាមយើង" ជីនប្រើជេសស្ម៉ីនជាលេសឲ្យថេយ៉ុងប្រមូលឥវ៉ាន់ខ្លួនទៅទុកក្នុងបន្ទប់ អ្នកណាប្រើឲ្យមានភូមិគ្រឹះទាំងមូលតែគ្មានអ្នកបម្រើមួយធ្វើអី

"ពូអាត" ជេសស្ម៉ីនឃើញពូខ្លួនស្អាតក៏និយាយតាមមើលឃើញ ក្មេងឃើញអីនិយាយនឹង

"អូហូយសូម្បីកូនក្មេងក៏ភ្នែកមុតដែរ ថើបមួយខ្សឺតទៀត" ជីនរកថើបថ្ពាល់តែជេសស្ម៉ីននៅមិនស្ងៀមក៏ថើបចំមាត់ធ្វើឲ្យនាងតូចមុខក្រហមភ្លែត ប្រាស់ខ្លួនននាលលើភ្លៅលោកពូហើយវារទៅលើសាឡុងដេកផ្កាប់មុខជំទិតដាក់ជីន

"តូចប៉ុនអាចម៍ច្រមុះសោះ ចេះអៀនស្អីដែរ" ជីននិយាយទាំងអស់សំណើច ក៏យារដៃទះកំប៉េះគូទជេសស្ម៉ីនតិចៗ ខ្នាញ់ឬកខ្លាំងណាស់ ចង់តែចាប់ក្រញិចឲ្យណាណី
_____________________
គេអៀនអៃ ពូៗ🥺

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now