គ្រួសារគីមទៅដំណើរទៅកាន់មន្ទីរពេទ្យដេគូយ៉ាងតក់ក្រហល់ ព្រោះកន្លែងដែលកើតហេតុស្ថិតមិនឆ្ងាយពីដេគូប៉ុន្មាន គឺជាប់ព្រំប្រទល់ក្រុងដេគូតែម្ដង។
ជេសស្ម៉ីននិងគ្រួសាររត់ចូលមន្ទីរពេទ្យហើយឆ្ពោះទៅកាន់បន្ទប់វះកាត់។ នាងស្រក់ទឹកភ្នែកម៉ាត់ៗមកមិនឈប់ នាងលែងខ្វល់ថាប៉ានាងមើលមកនាងយ៉ាងណាតែនាងកំពុងឈឺចាប់និងមានវិប្បដិសិរីជាខ្លាំង។
"កូនជេសមានអីពាក់ព័ន្ធជាមួយពូមែនទេ?" មិនមែនគេហាមកូនមិនឲ្យយំ តែមើលសភាពនាងចុះយ៉ាប់យឺនជាងគេដែលជាប្អូនទៅទៀត។
"បងនិយាយស្អី កូនទៅនៅជាមួយពូគេហើយក៏ចាត់ទុកពូជាប៉ាចឹងហើយ មិនឲ្យយំយ៉ាងម៉េច?" ជូលីយ៉ាកាន់ជើងកូនភ្លាមព្រោះមិនចង់ឲ្យថេយ៉ុងចាប់បាន តែនាងចង់ឲ្យជេសស្ម៉ីនជាអ្នកសារភាពទៅវិញទេ។
"មែនហើយប៉ា បើកូនទៅនៅជាមួយពូក៏កូនយំបែបនេះដែរ" ចេនឌីក៏រាងរលីងរលោងដែរតែនាងមិនចង់យំពីមុខមនុស្សម្នាច្រើន នាងអោបលួងលោមបងស្រី តាមពិតចេនឌីដឹងអស់ហើយគឺម៉ាក់នាងប្រាប់គ្រប់យ៉ាង។
"លោកពូប្រាកដជាមិនអីទេបង" ចេនឌីអង្អែលខ្នងបងនាងតិចៗ ហើយទាញជេសស្ម៉ីនមកអោបក្នុងរង្វង់ដៃ។
មិនយូរប៉ុន្មានការវះកាត់ក៏ត្រូវបានបញ្ចប់ទៅយ៉ាងរលូន ហើយពេទ្យក៏មិនទាន់បានអនុញាតិឲ្យសាច់ញាតិចូលទៅមើលនៅ បានត្រឹមឈរមើលតាមកញ្ចក់។
"ឆ្អឹងជើងរបស់អ្នកជម្ងឺត្រូវបានប្រេះមួយចំហៀង ចំណែកក្បាលក៏ត្រូវរាងខ្លាំងចឹងអាចនឹងបាត់បង់ការចងចាំអស់មួយចំនួនធំ តែបើឧស្សាហ៍រំឮកគឺការចងចាំនឹងវិលមករកសភាពដើម កុំបារម្ភអី" គ្រូពេទ្យនិយាយប្រាប់ថេយ៉ុងនិងជូលីយ៉ាតែពាក្យគ្រប់ម៉ាត់ក៏រសាត់ចូលត្រចៀកជេសស្ម៉ីននិងចេនឌីដូចគ្នា។
"បងជេស បងឧស្សាហ៍រំឮកលោកពូទៅ លោកពូប្រាកដជាចាំបងមិនខាន" ចេនឌីផ្ដល់កម្លាំងចិត្តឲ្យជេសស្ម៉ីន តែនាងគ្រវីក្បាលហើយញញឹមបន្តិចមុននឹងតបទៅប្អូនស្រី
"ទុកឲ្យគាត់ភ្លេចបងចុះចេន បែបនេះក៏ល្អហើយ" ជេសស្ម៉ីននិយាយយ៉ាងស្រងេះស្រងោចខាណៈទឹកភ្នែកហូរចុះមកម្ដងទៀត តែនាងក៏ប្រញាប់ជូតវិញយ៉ាងស្អាត។
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fiksi Penggemarបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់