ជេសស្ម៉ីនសឹងតែសម្រក់ទឹកភ្នែកចំពោះមុខចំពោះអ្នកគ្រប់គ្នាតែក៏ប្រឹងទប់មិនឲ្យធ្លាក់ចុះមក។ នាងខកចិត្តជាខ្លាំងដែលមិនអាចក្លាយជាមនុស្សសំខាន់ មិនអាចក្លាយជាមនុស្សដែលឋិតក្នុងការចងចាំរបស់គេ។
"បងនិយាយស្អី កូនខ្ញុំចេនឌីនិងជេសស្ម៉ីន ហើយនេះប្រពន្ធខ្ញុំជូលីយ៉ា" ថេយ៉ុងចង្អុលកូននិងប្រពន្ធបង្ហាញម្ដងម្នាក់ទើបជីនងក់ក្បាលតិចៗតែភ្នែកនៅតែសម្លឹងជេសស្ម៉ីនមិនដក ហេតុអីមុខក្មេងម្នាក់នេះអាចធ្វើឲ្យគេញាប់ញ័របានបែបនេះ?
"ខ្ញុំជាជីខ្យុងណាបង នេះបងមិនចាំខ្ញុំហេ?" ជីខ្យុងខំរុលខ្លួនទៅតែជីនមើលតែបន្តិចហើយក៏ដកភ្នែកចេញវិញ។
"អ្នកទាំងអស់គ្នាចេញទៅ ខ្ញុំចង់សម្រាក" ជីនឃើញមនុស្សច្រើនឈរផ្ដុំគ្នាទើបធ្វើឲ្យគេឈឺក្បាលឃ្ទោកៗ ទើបតែក្រោកហើយឃើញភាពរញ៉េរញ៉ៃទៀត។
"តែបងត្រូវមានអ្នកមើលថែ មិនអាចដេកម្នាក់ឯងបានទេ ជើងបងក៏កម្រើកមិនកើតដែរ" ថេយ៉ុងនិយាយទាំងព្រួយបារម្ភ តែគេក៏មានធុរៈត្រូវដោះស្រាយ មិនអាចនៅយូរបានទេ។
"ខ្ញុំត្រូវទៅមើលការងារក្រុមហ៊ុនលោកប៉ាហើយ លាបងៗទៅវិញហើយ មីងទៅសិនហើយណា" ជីខ្យុងមិនមែនមកដើរលេង តែនាងមកបំពេញបេសកកម្មទើបឈាងមកមើលបន្តិច និយាយចប់នាងក៏ដើរចេញទៅ។
"ប៉ានិងម៉ាក់ត្រូវទៅមើលឥវ៉ាន់នាំចូលក្នុងចម្ការ កូនទាំងពីរអាចមើលលោកពូបានទេ?" ថេយ៉ុងបែរមកនិយាយជាមួយកូនស្រីដែលឈរជិតគ្នា។
"កូនមានប្រលងថ្ងៃនេះលោកប៉ា" តាមពិតទៅចេនឌីក៏ចង់នៅមើលលោកពូតែនាងត្រូវប្រលងឆមាស ទើបមិនអាចឆ្លៀតបាន។
"ចុះកូនជេស? ឲ្យកូននៅមើលពូទៅបង" ជូលីយ៉ាបានឱកាសចង់ឲ្យកូនស្រីចំណាយពេលជាមួយពូរបស់នាង ហើយនាងដឹងច្បាស់ថាកូនស្រីក៏ចង់មើលថែមនុស្សដែលខ្លួនស្រលាញ់ ចង់នៅក្បែរមិនខុសពីនាងដែលចង់ក្បែរប្ដីនោះទេ។
"កូនអូខេទេ?" ថេយ៉ុងសួរបញ្ជាក់កូនមុននឹងសម្រេចចិត្តអារកាត់ដោយខ្លួនឯង។
"ចា៎ប៉ា ចាំកូនមើលលោកពូ" ក្រោយជេសស្ម៉ីនយល់ស្របអស់ហើយ គ្រប់គ្នាក៏ចេញពីបន្ទប់ទុកឲ្យជេសស្ម៉ីននៅតែពីរនាក់ជីន។
ជីនមិនបានដេកតែគេព្យាយាមសម្លឹងមើលមុខជេសស្ម៉ីនហើយរកនឹករឿងពីមុនតែនឹកយ៉ាងណាក៏មិនឃើញសោះ គ្រាន់តែដឹងថានាងនឹងគេប្រាកដជាមានអីពាក់ព័ន្ធគ្នាមិនខាន។
"ឈ្មោះជេសស្ម៉ីនមែនទេ?" ជីនដឹងហើយថានាងឈ្មោះអីតែក៏សួរធ្វើពើ។
"មិនមែនទេដឹង" ជេសស្ម៉ីនអង្គុយបង្វិលភ្នែកក្រឡាប់នៅលើសាឡុងក្បែរជីន ពីមុនមាត់ប្រកាសក្ដែងៗថាស្រលាញ់នាងហើយពេលនេះក៏ភ្លេចមិនចាំសូម្បីឈ្មោះ ប្រុសចិត្តខ្មៅ។
"ប្លែកៗ មកជិតបន្តិចបានទេ?" ជីនបក់ដៃហៅជេសស្ម៉ីនឲ្យមកឈរជិតគេ។
"អាយយ ពូមកស្ទាបដើមទ្រូងខ្ញុំធ្វើអី?" ជេសស្ម៉ីនថយក្រោយហើយបើកភ្នែកធំៗ មិនមែនកំណាញ់មិនចង់ឲ្យប៉ះទេតែគេនិយាយច្បាស់ណាស់ថាមិនស្គាល់នាង ហើយពេលនេះមកប៉ះដើមទ្រូងនាងពេញៗដៃបានយ៉ាងម៉េច។
"ពូចង់ដឹងថាបេះដូងឯងលោតញាប់ដូចពូទេ?" ជីនគ្រាន់តែចង់ពិសោធតែនាងស្រែកធ្វើមើលគេចាប់រំលោភ។
"ហើយពូនឹងដើរស្ទាបដើមទ្រូងអ្នកដទៃបែបនេះដែរហេ? រោគចិត្តច្បាស់ណាស់" ជេសស្ម៉ីនក្ដៅស្លឹកត្រចៀកឆេវក្រោយពេលនឹកថាគេនឹងប៉ះដើមទ្រូងស្រីផ្សេងក្រៅពីនាង។
"ទំនងបែបនឹងទេដឹង" ជីននិយាយឲ្យរួចពីមាត់តែមិនដឹងទេថាពាក្យមួយឃ្លានេះធ្វើឲ្យអ្នកខ្លះវាខឹងដាច់ក្បាលដាច់កន្ទុយ។
"សាកមើលទៅ ពូមិនត្រឹមតែពិការជើងទេ អាដៃសងខាងនឹងក៏ពិការដែរ សូម្បីអាមួយចង្កោមក្នុងខោនឹងក៏ខ្ញុំមិនលើកលែង នឹងកាត់ឲ្យដាច់ឲ្យអស់គ្មានសល់" ជេសស្ម៉ីនបាញ់កែវភ្នែកមុតស្រួចសម្លឹងមុខអ្នកដែលដេកលើគ្រែធ្វើឲ្យព្រឺសម្បុរខ្ញាក ខាណៈនោះភ្នែករបស់ជីនក៏ប្រទាក់នឹងកាំបិតចិតផ្លែឈើលើតុជិតក្បាលគេទើបលេបទឹកមាត់ក្អឿកចូលបំពង់កទាំងពិបាក។
__________________
ខ្លាជាមួយឆ្មា🤣រ៉ូសស្ស៊ី
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fanficបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់