ភាគទី35+36

1.2K 34 0
                                    

"ណេស" មីនហេដើរមកអង្គុយជិតជេសស្ម៉ីនហើយហុចក្រដាសជូតទឹកភ្នែកទៅនាងបីបួនសន្លឹក។

"មកចំអកយើងមែនទេ?" ជេសស្ម៉ីនទទួលក្រដាសពីមីនហេមកជូតទឹកភ្នែកដែលស្រក់។

"មានស្អីឲ្យយើងសើចដែរទេ? រូបដែលយើងថតបានវេនស៊ីច្របាច់កនាងលើដំបូលអគារនោះ យើងឲ្យលោកគ្រូមើលហើយ ឥឡូវគាត់កំពុងតាមរកនាង" មីនហេអោបដៃនិយាយជាមួយជេសស្ម៉ីន តាមពិតព្រឹកមិញនាងគ្រាន់តែរករឿងជេសស្ម៉ីនលេងប៉ុណ្ណោះតែមិននឹកស្មានថាមានអ្នកមកឮ។

"បើគាត់មិនចង់ជឿ មិនបាច់បង្ខំទេ, តែម៉េចបានសុខៗនាងមកធ្វើល្អដាក់យើងវិញ?" ជេសស្ម៉ីនអត់ឆ្ងល់នឹងមីនហេមិនបាន ព្រឹកមិញខ្មោចចូល បន្តិចមកក៏ចេញវិញ

"យើងបានឮនាងនិយាយជាមួយប៉ានាងឲ្យតម្លើងតំណែងប៉ាយើងថ្ងៃប៉ានាងមកសាលា ឥឡូវគ្រួសារយើងមានក្ដីសុខណាស់" មីនហេនិយាយគ្រប់យ៉ាងសុទ្ធតែជាពាក្យពិត តែដោយសារនាងនិស្ស័យមិនសូវល្អទើបចូលចិត្តដើររករឿងអ្នកដទៃជាការលេងកំសាន្ត តាមពិតទៅបេះដូងនាងស្រស់ស្អាតខ្លាំងណាស់។

ជេសស្ម៉ីនមិននិយាយអីព្រោះអារម្មណ៍នាងកំពុងមិនល្អ នាងចង់នៅម្នាក់ឯង នាងចង់យំឲ្យអស់តែនាងគ្មានខ្នងបង្អែកទេទើបនាងដកទូរស័ព្ទខលទៅស៊ូប៊ីនឲ្យមករកនាង។

មិនយូរប៉ុន្មានស៊ូប៊ីនក៏មកដល់កន្លែងដែលនាងអង្គុយ គ្រាន់តែឃើញគេមកភ្លាម ជេសស្ម៉ីនក៏ងើបទៅអោបស៊ូប៊ីនហើយទ្រហ៊ោយំខ្លាំងៗដាក់គេ។

"នាងធ្វើអីជេស?" ស៊ូប៊ីនជ្រួញចិញ្ចើមសម្លឹងមុខមីនហេទាំងមិនទុកចិត្តខាណៈដៃអោបតបនឹងជេសស្ម៉ីនព្រមទាំងអង្អែលក្បាលតិចៗ។ រវល់តែភ្លេចខ្លួនស្រាប់តែមានដៃមួយមកទាញជេសស្ម៉ីនចេញពីរង្វង់ដៃស៊ូប៊ីនទាំងការហួងហែង។

"អូនធ្វើស្អី ជេសស្ម៉ីន!?" ជីនលែងខ្មាសអ្នកណាព្រោះគេនិងនាងដើរដល់ដំណាក់កាលនេះទៅហើយ ចង់អ្នកណានិយាយអីក៏និយាយទៅ។

"ខ្ញុំធ្វើស្អី ទាក់ទងអីនឹងពូដែរ"ជេសស្ម៉ីនគ្រលាស់ដៃមួយទំហឹងតែជីនមិនព្រមព្រលែងទាល់តែសោះ។

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now