ភាគទី17

1.5K 41 0
                                    

ជេសស្ម៉ីនរត់យ៉ាងត្រហេបត្រហបចូលក្នុងថ្នាក់ គេចូលរៀនជិតកន្លះម៉ោងទៅហើយ ពេលនេះទើបនាងបានមកដល់។ នាងដើរចូលថ្នាក់កាត់ចង្វាក់ការបង្រៀនរបស់ពូនាងទាំងឬកពាមិនសូវសម ព្រោះក្រសែភ្នែករបស់លោកពូសម្លឹងមកនាងជាក្រសែភ្នែកបែបស្ដីបន្ទោស

"ចាំនិយាយគ្នាចុងម៉ោង" ជីននិយាយយ៉ាងកំបុតឆ្កុយធ្វើឲ្យជេសស្ម៉ីនភ័យបុកពោះ ទើបនាងប្រញាប់ដើរចូលកន្លែងអង្គុយដោយមិនបាច់ចាំយូរ

កន្លងទៅអស់ពីរម៉ោងក៏ដល់ពេលដែលសិស្សគ្រប់រូបត្រូវសម្រាក គ្រាន់តែចប់ម៉ោងរៀនភ្លាមជេសស្ម៉ីនក៏ប្រញាប់ងើបពីកន្លែងអង្គុយបម្រុងរត់ទៅបន្ទប់លោកពូតែត្រូវដៃនរណាម្នាក់នាងជាប់

"ស៊ូប៊ីន?" ជេសស្ម៉ីនបើកភ្នែកធំៗភ្ញាក់ផ្អើលហើយស្រវាអោបស៊ូប៊ីនយ៉ាងណែនដោយក្ដីនឹករលឹកជាពន់ពេក

"យើងរវល់បន្តិច ឯងចាំយើងនៅរបងសាលាណា ពេលចប់យើងទៅរក" ជេសស្ម៉ីនអោបបានបន្តិចហើយក៏ព្រលែងវិញហើយរត់ចេញទៅដោយមិនឲ្យស៊ូប៊ីននិយាយបានមួយម៉ាត់

តុកតុកតុក

"ចូលមក"

ជេសស្ម៉ីនបើកបន្ទប់លោកពូហើយក៏ប្រទះឃើញវែនស៊ីកំពុងអង្គុយយំពីមុខជីន ក៏សើចចុងមាត់បន្តិចព្រមទាំងឈរក្រព័ទ្ធដៃមើលការសម្ដែងរបស់នាង

"ជេសស្ម៉ីនជ្រលក់ក្បាលប្អូនក្នុងបន្ទប់ទឹកមែនទេ?" ជីនអង្គុយចាំស្ដាប់ចម្លើយយ៉ាងយកចិត្តទុកហើយវែនស៊ីបានត្រឹមងក់ក្បាលបញ្ជាក់ថាអ្វីដែលជីននិយាយជាការពិត

"ជេសស្ម៉ីនថែមទាំងយកធុងដាក់ប្រដាប់ជូតបន្ទប់ទឹកមកគ្របក្បាលខ្ញុំទៀតលោកគ្រូ អ្ហឹកៗ" វែនស៊ីនិយាយផងយំផងដែលកាន់តែធ្វើឲ្យជេសស្ម៉ីនគ្រឺតចង់តែហក់ទៅទះថែមពីរបីដៃ

"ចេញទៅផ្ទះបានហើយ" ជីននិយាយប្រាប់ឲ្យវែនស៊ីចេញទៅ ឯវែនស៊ីក៏ដើរចេញតាមជីនប្រាប់ដោយមិនភ្លេចងាកញញឹមឌឺជេសស្ម៉ីន

គ្រឹប

"ហេតុអីឯងធ្វើបែបនេះ?" គ្រាន់តែវែនស៊ីចេញទៅភ្លាម ជីនក៏បែបមកថាឲ្យក្មួយស្រីដោយក្ដីអស់សង្ឃឹមជាខ្លាំង មិននឹកស្មានថានាងជាក្មេងបែបនេះ

"ពូក៏តែងតែបែបនេះ" ជេសស្ម៉ីនសើចចម្អកខ្លួនឯង ហើយបែរខ្នងបម្រុងបើកទ្វារដើរចេញតែត្រូវជីនស្រែកឲ្យមួយទំហឹងក៏ត្រូវទច់ដំណើរ

"មិនទាន់ឆ្លើយនឹងសំនួរពូ ហាមចេញទៅណា" ជីនងើបពីកៅអីស្ទុះទៅចាក់គន្លឹះមិនឲ្យជេសស្ម៉ីនចេញបាន

"ឲ្យខ្ញុំនិយាយស្អីទៀត បើក្នុងចិត្តពូជឿនាងម្នាក់នោះបាត់ទៅហើយ" ជេសស្ម៉ីនស្រែកចាចឡើងចង់បែកក្រដាសត្រចៀក បើម្នាក់ហឹងល្មមៗប្រហែលជាកើតថ្លង់បាត់ទៅហើយដោយសារសម្លេងស្រែករបស់នាង

"ជេស ហេតុអីមិនចេះគោរពមនុស្សចាស់បែបនេះ និស្ស័យកាន់តែយ៉ាប់ហើយនៀក" ជីនមិនពេញចិត្តនឹងចារឹកកោងកាចរបស់នាងតែនាងនៅតែបង្ហាញវាចេញមក ឬមកពីគេតាមចិត្តនាងពេក?

"ពូមិនដែលបារម្ភខ្ញុំទេ ពូមានសួរខ្ញុំដែរទេថាខ្ញុំត្រូវនាងម្នាក់នោះវ៉ៃត្រង់ណាខ្លះ អ្ហឹក? ពូមិនដែលទុកចិត្តលើខ្ញុំសូម្បីម្ដង ចាំពីពេលនេះទៅខ្ញុំរស់នៅមិនបាច់ពឹងពូទៀតក៏បានដែរ ពូមិនសក្ដិសមធ្វើជាអាណាព្យាបាលខ្ញុំទេ អ្ហឹក ខ្ញុំនឹងរស់នៅដោយខ្លួនឯង" ជេសស្ម៉ីននិយាយក៏ដើរចេញពីបន្ទប់ចំណែកជីនមិនចាំយូរក៏ប្រញាប់រៀបចំទៅតាមនាង

ជេសស្ម៉ីនរត់ចេញពីសាលារៀនតែម្នាក់មកដល់ប្រឡោះផ្លូវតូចមួយក៏អង្គុយយំមួយស្របក់សិន រត់ចេញពីសាលាទាំងឈឺជើងទាំងឈឺចិត្ត

"ជេស" ស៊ូប៊ីនរត់តាមនាងតាំងពីរបងទ្វារដោយមិនបានឲ្យនាងដឹងខ្លួន គេមកអង្គុយចិត្តនាងហើយលើកដៃអង្អែលក្បាលរបស់ជេសស្ម៉ីនតិចៗ

មេឃចាប់ផ្ដើមងងឹត ចំណែកភ្លៀងក៏ចាប់ផ្ដើមបង្អុរចុះមក ជីនដើរចូលខនដូយ៉ាងលឿនសង្ឃឹមថានឹងឃើញជេសស្ម៉ីនតែគ្មានទេសូម្បីតែស្រមោល។ គេបានចំណាយអស់មួយថ្ងៃដើម្បីបើកឡានរកមើលនាងតែមិនបានប្រទះឃើញនាងនោះឡើយ

"ជេស អើយជេស ហេតុអីបានមិនលើកទូរស័ព្ទ" ជីនដើរចុះដើរឡើងពេញខនដូល្វឹងល្វើយស្របពេលដែលដៃកំពុងប្រឹងចុចទៅកាន់ទូរស័ព្ទក្មួយស្រីប្រហែលជាលើកទី100តែខលយ៉ាងណាក៏មិនខ្ចីចូល

"ពូសុំទោស"
________________
ពេលបាត់គេហើយបានសុំទោស ណាស្ដាប់ឮ?😡

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now