ជីនបើកភ្នែកធំៗសម្លឹងមុខនាងឆ្លាស់នឹងកាំបិតដែលទុកក្បែរក្បាលគេហើយក៏លែងហ៊ានសម្លឹងទៀតព្រមទាំងបិទមាត់និងបិទភ្នែកសម្ងំដេក។
"ប្រុសចាស់" ជេសស្ម៉ីនរអ៊ូងូវហើយទៅទាញកាំបិតចិតផ្លែឈើតែមិនប្រយ័ត្នក៏ជ្រុលកាំបិតទៅប៉ះមុខរបួសដែលដាច់ពីយប់ធ្វើឲ្យហូរឈាមចេញច្រោក។
"អូយ" ជេសស្ម៉ីនធ្លោយមាត់ចេញដោយភាពឈឺចាប់ហើយរត់ចូលបន្ទប់ទឹក ចំណែកជីនដែលដេកមិនទាន់លក់ក៏បើកភ្នែកតាមមើលនាងទាំងក្ដីបារម្ភ។
"កើតអី? មុតកាំបិតហេ ពូមើលតិចមើល" ជីនងើបអង្គុយមិនរួចតែក៏លារដៃទាមទារមើលដៃក្មួយស្រីមកមើលពេលដែលនាងទើបនឹងដើរចេញពីបន្ទប់ទឹក។ ជីនមើលម្រាមដៃនាងដែលមានស្នាមរបួស។
"ក្រអូបណាស់ សឺតៗ" ជីនអស់ពីមើលរបួសក៏បែរខ្នងដៃនាងថើបខ្សឺតៗដោយមិនក្រែងចិត្តក្មួយស្រីរបស់ខ្លួនសូម្បីបន្តិច។
"មើលកុំប៉ះ" ជេសស្ម៉ីនមិនយល់ពិតមែនថាហេតុអីជីនហ៊ានដល់ថ្នាក់នេះ? ប្រាកដទេដែលថាមិនស្គាល់នាងនឹង?
"គ្រាន់តែដៃក៏កំណាញ់ដែរ" ជីនធ្វើមុខជូរហួញដាក់ជេសស្ម៉ីនតែនាងធ្វើជាមិនខ្វល់ហើយដើរទៅអង្គុយធ្វើមិនដឹង។
កន្លងទៅរយៈពេលមួយអាទិត្យ ជីនក៏អាចចេញពីមន្ទីរពេទ្យមកសម្រាកនៅផ្ទះចម្ការថេយ៉ុងបាន។ ថេយ៉ុងបានបញ្ជាឲ្យគេរៀបចំបើកផ្ទះមួយនៅមាត់ទឹកដើម្បីឲ្យជីនបានស្រូបយកខ្យល់អាកាសត្រជាក់ពីរហាត់ទឹក។
"ខ្ញុំនឹងឲ្យអ្នកបម្រើមកនៅជាមួយបង" ថេយ៉ុងអូសរទេះឲ្យជីនមកនៅកណ្ដាលផ្ទះមាត់ទឹក តែជីនសម្លឹងមុខគេដោយការហួសចិត្ត។
"យើងពិការបែបនេះ បើអ្នកបម្រើរំលោភយើងទៅគិតយ៉ាងម៉េច ឲ្យកូនស្រីឯងមកនៅមើលយើងមក យើងចង់ឲ្យជេសមកមើលយើង" ជីនប្រកែកយកដាច់ខាតតាំងពីមន្ទីរពេទ្យមកដល់ចម្ការ ឯថេយ៉ុងក៏ដាច់ខាតដូចគ្នាថាមិនឲ្យជេសស្ម៉ីនមកនៅជាមួយជីន។
"ប្រុសដូចបងមិនគួរឲ្យទុកចិត្ត ឲ្យកូនស្រីខ្ញុំមកនៅជាមួយយ៉ាងម៉េច?" ថេយ៉ុងមិនបានមិនទុកចិត្ត តែក្នុងចិត្តកំពុងនឹកកូនដែលបែករាប់ខែ ចង់ចេញចូលផ្ទះឃើញមុខកូន។
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fanfictionបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់