ជេសស្ម៉ីនច្រានលោកពូចេញហើយឈរអោបដៃអស់សំណើចនឹងជីន។ នាងមិនដែលគិតទេថាលោកពូនាងជាមនុស្សបែបនេះ ឃើញមុខសុភាពៗបែបនេះតែក៏មិនអន់ដែរ។
"ជេសចង់ទៅណា?" ជីនច្រត់ក្បាលនៅលើពូក គេកំពុងដេកចាំនាងនិយាយ គេនឹងធ្វើអ្វីតាមនាងគ្រប់យ៉ាង គេនឹងចំណាយពេលឲ្យមានតម្លៃបំផុត
"ខ្ញុំចង់ទៅចំណាយពេលជាមនុស្សសាមញ្ញខ្លះ ចង់ទៅផ្សារទិញរបស់ ញ៉ាំគ្រឿងសមុទ្រតាមចិញ្ចើមផ្លូវ" គ្រាន់តែគិតក៏សប្បាយចិត្តដែរ តាំងពីកើតមកនាងតែងតែប្រើប្រាស់ជីវិតជាកូនសេដ្ឋីចម្ការផ្កាលើភ្នំ
"តាមចិត្តជេសស្ម៉ីនគ្រប់យ៉ាង" ជីនងើបពីលើពូកហើយអោបចង្កេះក្មួយស្រីដើរចេញពីក្នុងបន្ទប់ទៅ
ជេសស្ម៉ីននិងជីនដើរចេញមកដល់ខាងក្រៅផ្ទះហើយក៏ប្រទះឃើញម៉ូតូជិះលើខ្សាច់មួយចតទុកសម្រាប់ពួកគេទាំងពីរ។ មិនអេះអុញច្រើនជីនក៏លើកជើងឡើងជិះដោយមានក្មួយស្រីឡើងជិះអោបចង្កេះជាប់
ជីនបើកម៉ូតូបានរាងឆ្ងាយគួរសមរហូតមកដល់ផ្សារមាត់សមុទ្រមួយពោរពេញដោយមនុស្សដើរកុះករ។ ផ្សារនេះជារបស់រ៉ីសតនៅខាងក្រោយដែលជារបស់គ្រួសារគេផ្ទាល់
"ជេសចង់ញ៉ាំមុនឬចង់ទិញមុន?" ជីនជួយលើកក្មួយស្រីចុះពូលើម៉ូតូព្រោះម៉ូតូនេះជាម៉ូតូធំកង់បួនទើបពិបាកបន្តិច
"យើងដើរមុនទៅល្អទេពូ?" ជេសស្ម៉ីនអោបដៃលោកពូអូសចូលក្នុងផ្សារទាំងស្នាមញញឹម លើកទីមួយហើយដែលមានឱកាសបែបនេះ"ពូខ្សែរកនេះស្អាតណាស់" ជេសស្ម៉ីនចាប់កាន់ខ្សែរកគូរស្នេហ៍គុជខ្យងបង្ហាញទៅជីនហើយក៏ទុកវិញរួចបន្តដំណើរទៅមុខទៀតដោយគិតថាជីនមិនចាប់អារម្មណ៍ចង់ពាក់វាជាមួយនាងព្រោះពូនាងធ្វើមុខស្មើរៗ
"ជេស អ្ហា ទិញមួកពាក់ទៅក្ដៅណាស់, ខ្ញុំយកពីរហើយខ្ចប់ខ្សែរកមួយគូរនេះឲ្យខ្ញុំផង, អរគុណ" ជីនរត់តាមពាក់មួយឲ្យក្មួយស្រីដោយមិនភ្លេចចាប់ដៃនាងជាប់មិនឲ្យរបូតចេញម្ដងទៀតបានឡើយ
ស្នាមញញឹមនិងសម្លេងសើចក្អាកក្អាយបានដក់ជាប់ក្នុងបេះដូងរបស់កម្លោះចាស់។ លើកទីមួយហើយដែលបេះដូងគេលោតញាប់និងរំជើបរំជួល កាលមុនក៏លួចធ្លាប់គិតដែរថាខ្លួនឯងជាពពួកភេទទីបីព្រោះគ្មាននារីណាម្នាក់អាចធ្វើឲ្យគេញាប់ញ័របាន តែពេលនេះប្រុសសង្ហារសូមធ្វើការច្រានចោលទាំងស្រុងហើយ
បន្ទាប់ពីដើរផ្សារហើយ ពួកគេទាំងពីរបានមកអង្គុយញ៉ាំគ្រឿងសមុទ្រក្រោមឆ័ត្រយ៉ាងសាមញ្ញបំផុតតាមដែលក្មួយស្រីចង់បាន
"ញ៉ាំមួយៗ មើលណ៎កប្រឡាក់មាត់ហើយ" ជីនហូតក្រដាសជូតមាត់ឲ្យជេសស្ម៉ីន ហើយក៏បន្តបកក្ដាមបង្គាឲ្យនាងទៀត ធ្វើឲ្យអ្នកដើរកាត់មើលមកគេបែបច្រណែននឹងក្ដីស្រលាញ់ដែលជីនផ្ដល់ឲ្យជេសស្ម៉ីន
"ឆ្ងាញ់ដែរទេ" ជីនដកស្រោមដៃចេញហើយចាប់សក់នាងក្រងដើម្បីកុំឲ្យរញ៉េរញ៉ៃចូលមាត់ប្រតេកប្រតាក
"ឆ្ងាញ់ណាស់ពូ ហាមាត់មកខ្ញុំបញ្ចុក, ហា~~" ជេសស្ម៉ីនយកបង្គាជ្រលក់ទឹកម្ទេសខ្ទឹមហើយបញ្ចុកជីនធ្វើឲ្យជីនញ៉ាំហើយត្រជាក់ចិត្តស្ដូក មិនដែលញ៉ាំអីឆ្ងាញ់បែបនេះទេ មិនដឹងមកពីបង្គាឆ្ងាញ់ ឬបានស្រីក្មេងបញ្ចុក
"ពូដកទូរស័ព្ទមក ថតរូបជាមួយគ្នាមួយប៉ុស្តិ៍"
ចំណាយពេលមួយថ្ងៃវាល់ល្ងាចជាមួយមនុស្សដែលខ្លួនស្រលាញ់វាហាក់បីជាមួយភ្លែត មិនទាន់បានប៉ុន្មានផងក៏ងងឹតទើបជីនបានដឹកជេសស្ម៉ីនឲ្យរៀបចំខ្លួនឲ្យបានស្អាតសឹមគេមកវិញព្រោះមានកិច្ចការត្រូវជាប់រវល់បន្តិច
"ពាក់រ៉ូបមួយណាណ៎? គួរមូលសក់ដែរទេ?" ជេសស្ម៉ីនដាក់រ៉ូបតម្រៀបគ្នាប្រាំតែរើសដូចមិនដាច់គ្នាសោះទើបសម្រេចចិត្តថារមូលសក់មុន។ រមូលសក់ហើយនាងក៏ដើរទៅដករ៉ូបមកមើលថែម
"យកអារ៉ូបក្រហមឆែកភ្លៅនេះចុះ ឲ្យលោកពូឈាមច្រមុះម្ដង" តាមពិតទៅគ្រាន់តែនាងតែងខ្លួនធម្មតាអារម្មណ៍លោកពូក៏ត្រេកត្រអាលបាត់ទៅហើយ មិនបាច់ហត់តែងខ្លួនរញ៉េរញ៉ៃច្រើនទេ។
_____________
ប្រយ័ត្នអត់ហួចខ្លួនហា😭រ៉ូសស្ស៊ី
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fiksi Penggemarបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់