ជេសស្ម៉ីនបើកភ្នែកធំៗទាំងមិនចង់ជឿ នេះពូនាងចាប់នាងបឺតមាត់ចំពោះគ្រួសារនិងមិត្តរបស់នាងចឹងហេ? មុខរបស់ជេសស្ម៉ីនក្រហមទុំពេលក្រលេកឃើញអ្នកគ្រប់កំពុងមើលមកនាងនិងគេ។
ផាច់
ជេសស្ម៉ីនច្រានទ្រូងរបស់ជីនហើយធ្វើជាលើកដៃទះកំប្លៀងជីនតែមិនខ្លាំងទេ។ នាងធ្វើខ្លួនត្រូវទើបសម្រេចចិត្តរត់ចូលក្នុងផ្ទះតែម្ដងដោយមានជីនរត់តាម ចំណែកថេយ៉ុងក៏មិនបាននៅស្ងៀមដែរ។
ជីននិងថេយ៉ុងមកដល់មុខបន្ទប់ជេសស្ម៉ីនដំណាលគ្នា ពេលដែលជីនបម្រុងមួលគន្លឹះបម្រុងបើកចូល ថេយ៉ុងក៏មកបាំងពីមុខភ្លាម។
"ខ្ញុំហាមបងដាច់ខាត មិនឲ្យចូលបន្ទប់កូនស្រីខ្ញុំទេ ហើយខ្ញុំក៏មិនអនុញាតិឲ្យបងស្រលាញ់គ្នាជាមួយកូនជេសដែរ" ថេយ៉ុងឈរអោបដៃនិយាយជាមួយបងប្រុសមុខស្មើរៗ គិតថាបងប្រុសខ្លាចរអាខ្លះព្រោះគេមានឋានៈជាឪពុកស្រីដែលជីនស្រលាញ់។
"រឿងអញ! ចេញឆ្ងាញទៅ, កំពុងតែលួងប្រពន្ធមិនបាត់ខឹងផង មករារាំងស្អី!? ចេញទៅអាមេជ្រៀតជ្រែក!" ជីនរុញថេយ៉ុងចេញមួយទំហឹងហើយស្ទុះចូលបន្ទប់ជេសស្ម៉ីនដោយមិនភ្លេចបិទទ្វារបន្ទប់ចាក់គន្លឹះជាប់មិនឲ្យថេយ៉ុងចូលមកបាន។
"យី ដល់ម្លឹងផង? នេះជាឪណា!!" ថេយ៉ុងតាមមើលបងប្រុសពីក្រោយដោយការហួសចិត្តជាខ្លាំង ធ្លាប់តែឮគេនិយាយថាស្រលាញ់កូនត្រូវយកចិត្តប៉ាក្មេកតែនេះស្អី?
ជីនដើរទៅអោបចង្កេះតូចមួយក្ដាប់ពីក្រោយហើយជ្រុបក្បាលនៅប្រលោះករបស់ជេសស្ម៉ីន។
"បងស្រលាញ់អូនណាស់ បងមិនអាចបាត់បង់អូនបានទេ" ជីនអោបនិយាយឡុលៗព្រោះរាងស្រវឹងសឿងៗដែរតែនៅអាចមានស្មារតីគ្រប់គ្រាន់។
"ចុះពូហ៊ានបាត់បង់គ្រប់យ៉ាងដោយសារខ្ញុំទេ?" ជេសស្ម៉ីននិយាយត្រង់ៗលែងលាក់តទៅទៀត បើគេមិនអាចបាត់បង់ទ្រព្យសម្បត្តិដោយសារនាង រឿងគេនិងនាងក៏គ្មានផ្លូវអាចបន្តបាន។
"សូម្បីតែជីវិត" ជីននិយាយពាក្យចេញពីបេះដូងដាក់ជេសស្ម៉ីនដែលធ្វើឲ្យជេសស្ម៉ីនរំភើបញាប់ញ័រពេញបេះដូង ទើបបែរប្រឈមមុខនឹងជីនរួចញញឹមរីកដូចគ្រាប់ជីរ។
"បងនឹកស្នាមញញឹមរបស់អូនណាស់" ជីនញញឹមតាមហើយអោបរឹតនាងកាន់តែខ្លាំង។
"អូនក៏នឹកបងដូចគ្នា អ្ហឹកៗ" ជេសស្ម៉ីនស្រក់ទឹកភ្នែកតក់ៗពីមុខជីនទើបគេប្រញាប់អោនថើបទឹកភ្នែកនាងយកទៅ។
ជីននិងជេសស្ម៉ីនដេកអោបគ្នាយ៉ាងណែននៅលើពូកទន់ល្មើយ។ ពួកគេនាំគ្នានិយាយពីនេះពីនោះរហូតចូលដល់រឿងលោកយាយខលមកនិយាយជាមួយជេសស្ម៉ីនតែជីនប្រាប់នាងកុំបារម្ភព្រោះយ៉ាងណាក៏គេនៅតែស្រលាញ់និងជ្រើសយកនាងជានិច្ច។
"បងស្រលាញ់អូនខ្លាំងពិតមែនហេ?" ជេសស្ម៉ីនវារឡើងលើខ្លួនហើយយកដៃក្រសោបថ្ពាល់ទាញលេងធ្វើឲ្យជីនខ្នក់ខ្នាញ់នឹងនាងទើបយកដៃអង្អែលក្បាលនាងលេងសក់នាងថ្នមៗ។
"បើមិនស្រលាញ់ អូនគិតថាបងមកតាមអូនមកដល់ទីនេះហេ?" ជីនសួរបកនាងវិញតែក៏ស្រាប់ធុំក្លិនអ្វីម្យ៉ាងចម្លែកទើបដាក់នាងឲ្យដេកលើពូកវិញហើយស្ទុះចូលបន្ទប់ទឹកក្អួតយកៗ។
អួក អួក អួក
"បងឈឺមែនទេ" ជេសស្ម៉ីនដើរមកអង្គុយចោងហោងជិតជីនតែកាន់តែធ្វើឲ្យជីនក្អួតលើសដើម។
"អូនចេញពីបន្ទប់ទៅ" ជីនចង់ក្បែរអោបនាងឲ្យឲ្យឆ្អែតតែពេលនេះគេហាក់ធុំក្លិនអ្វីម្យ៉ាងដែលធ្វើឲ្យគេចង់តែក្អួតចង្អោរ។
________________
ឈឺក្រពះទេដឹង?😥សុំlike ខមិននិងស៊ែរឲ្យច្រើនៗណា❤
រ៉ូសស្ស៊ី
YOU ARE READING
បង្ក្រាបស្នេហ៍ប្រុសចាស់(ចប់)
Fanfictionបងហ៊ានស្បថណា បងស្រលាញ់ជេសស្ម៉ីនខ្លាំងណាស់ មិនខុសពីថេយ៉ុងដែលស្រលាញ់កូនទេ ហើយអាចនឹងខ្លាំងជាងវាស្រលាញ់ជេសស្ម៉ីនទៀត ព្រោះក្ដីស្រលាញ់របស់វាត្រូវបែងចែកឲ្យមនុស្សស្រីដល់ទៅបី តែក្ដីស្រលាញ់របស់បងទាំងអស់គឺឲ្យទៅជេសស្ម៉ីនតែម្នាក់គត់