ភាគទី34

1K 40 2
                                    

ជេសស្ម៉ីនឡើងមកដល់ដំបូលអគារ ក្នុងចិត្តចាប់ផ្ដើមព្រួយបារម្ភព្រោះមានអ្នកបានដឹងពីទំនាក់ទំនងនាងនិងលោកពូហើយ យូរៗទៅប្រាកដជាបែកការមិនខាន។ នាងធ្វើខ្លួនរឹងមាំមុខមីនហេមុននេះទាំងដែលក្នុងទ្រូងកំពុងច្របូកច្របល់ខ្វាយខ្វល់សឹងស្លាប់។

"នាងជេសស្ម៉ីន" វេនស៊ីមិនដឹងតាមនាងឡើងមកដំបូលអគារតាំងពីពេលណាមក សុខៗក៏បង្ហាញខ្លួនស្ទុះមកច្របាច់កជេសស្ម៉ីនប៉ិតខ្លួនរបស់ជេសស្ម៉ីននឹងបង្កាន់ដៃ។

"ខិខិ នាងឆ្កួតហើយ" ជេសស្ម៉ីនក្អកខុងៗដោយសារកម្លាំងដៃរបស់វេនស៊ីមិនធម្មតានោះទេ។

"មុននេះយើងបានឮអស់ហើយ នាងទាក់ទងនឹងលោកគ្រូជីនមែនទេ" វេនស៊ីបន្ថែមកម្លាំងដៃច្របាច់កជេសស្ម៉ីនយកងាប់រស់តែម្ដងរហូតដល់ជើងជេសស្ម៉ីនហើបពីដី។

ចំណែកសិស្សនៅខាងក្រោមវិញកំពុងឆ្លេឆ្លាក្រោយឃើញសិស្សពីរនាក់កំពុងប្រតាយប្រតប់គ្នាលើដំបូលអគារ ហើយមានសិស្សម្នាក់ប៉ិតត្រគាកនឹងបង្កាន់ដៃរៀបនឹងធ្លាក់មក។

"នាងជេសស្ម៉ីនប្រាកដណាស់" មានតែមីនហេទេដែលដឹងថាជេសស្ម៉ីនឡើងលើដំបូលអគារ មីនហេដកទូរស័ព្ទមកzoomមើលហើយថតមួយប៉ុស្តិ៍ទុកមុននឹងរត់យ៉ាងលឿនទៅប្រាប់ជីននៅបន្ទប់ធ្វើការរបស់គេ។

ទាំងជីនទាំងមីនហេរត់ឡើងលើដំបូលអគារសាលា។ គ្រាន់តែឮសម្លេងជីនស្រែករកជេសស្ម៉ីនភ្លាម វេនស៊ីក៏ប្ដូរទីតាំងនាងឲ្យមកប៉ិតនឹងបង្កាន់ដៃវិញ។

"ខិខិ ជេសស្ម៉ីន" វេនស៊ីច្រានជេសស្ម៉ីនឲ្យដួលនឹងឥដ្ឋ ហើយនាងក៏សម្រូតអង្គុយក្អកសម្ដែងឲ្យជីនមើល។ ជេសស្ម៉ីននឹងវេនស៊ីក្អកប្រណាំងគ្នា ម្នាក់ក្អកពិតៗតែម្នាក់ទៀតក្អកសម្ដែង។

"ជេសស្ម៉ីន យ៉ាងម៉េចហើយ? មានរឿងអីកើតឡើង?" ជីនដើរមកមើលជេសស្ម៉ីនហើយលើកឲ្យនាងឈរទាំងក្ដីបារម្ភ។

"គឺជេសស្ម៉ីនចង់ទម្លាក់ខ្ញុំពីលើអគារ ហឹកហឹក" វេនស៊ីយំធ្វើដូចមែនទែនហើយចោទប្រកាន់ជេសស្ម៉ីនទាំងរស់ ទាំងដែលជេសស្ម៉ីនមិនបានតសូម្បីមួយដៃ។

"ចោទប្រកាន់បែបនៀក សម្លាប់មែនទែនទៅល្អទេ?" ជេសស្ម៉ីនជើងរហ័ស ក៏ស្ទុះធាក់វេនស៊ីមួយទំហឹងបិះបានស៊ីឥដ្ឋ។

"បានហើយជេស" ជីនអោបជេសស្ម៉ីនដើម្បីឲ្យនាងឈប់ តែនាងនៅតែកញ្ច្រោលមិនឈប់ទើបគេគំហកឲ្យនាងមួយទំហឹងយ៉ាងឮ

"ឈប់បង្ករឿងបានទេ!!"

ជេសស្ម៉ីនឈប់រើរហើយបែរសម្លឹងមុខគេយឺតៗទាំងហួសចិត្តដោយមានទឹកភ្នែកហូរកាត់ថ្ពាល់។ នាងឈឺជិតស្លាប់តែគេក៏ដូចដើម គេមិនដែលទុកចិត្តនាង គេតែងតែគិតថានាងជាមនុស្សមានបញ្ហា។

"លែងខ្ញុំ, ប្រាប់ថាឲ្យលែងខ្ញុំ, បានឮដែរទេ!! អាយ!!!!!!!!!!" ជេសស្ម៉ីនច្រានលោកពូរបស់នាងចេញហើយដើរចុះកាំជណ្ដើរទៅក្រោមរួចនាងទៅរកបង់មួយអង្គុយម្នាក់ឯងដែលដាច់ដោយឡែកពីសិស្សផ្សេងៗ។

"អ្ហឹកៗៗៗ" ជេសស្ម៉ីនយំម្នាក់ឯង បេះដូងនាងខ្ទិចខ្ទាំប្រេះជាងបំណែក មនុស្សប្រុសដែលនាងស្រលាញ់អស់ពីបេះដូងមិនដែលទុកចិត្តនាង មិននៅខាងនាងសូម្បីម្ដង តើឲ្យនាងនៅក្បែរគេដើម្បីអី។

"ឈប់យំទៅ អ្ហឹក" ជេសស្ម៉ីនដៃទះកំប្លៀងខ្លួនឯងខ្លាំងៗប្រៀបដូចនឹងដាក់ទោសទឹកភ្នែកដែលស្រក់ហូរឥតឈប់ ហេតុអីនាងក្លាយមនុស្សទន់ជ្រាយបែបនេះ។
________________
អានហើយខមិនឲ្យច្រើនផង

រ៉ូសស្ស៊ី

បង្ក្រាបស្នេហ៍ប្រុសចាស់​(ចប់)Where stories live. Discover now